វគ្គសិក្សាពី​ការ​បង្កើត​គេហទំព័រ – ថ្មី

ដោយ​ទទួល​បាន​ជោគជ័យ ក្នងការ​បង្រៀន​មុនៗ ទៅលើ​វគ្គសិក្សា​ពី​ការ​បង្កើត​គេហទំព័រ ដោយ​ចំណាយ​ពេល​ត្រឹម​តែ ២សប្តាហ៍ និង ក្នុង​គោល​បំណង​ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​ក្នុងការ​បង្កើត​គេហទំព័រ​សម្រាប់​ក្រុមហ៊ុន ឬ​​ក្នុង​អង្គភាព ស្ថាប័ននានា ឬដើម្បី​បង្កើត​ជាប្លក់​រក​ប្រាក់​ចំណូល​ សំបុកអាយធី បាន​សម្រេច​​បើក​វគ្គ​សិក្សា​ជាថ្មី ដែល​មាន​រយៈពេល ២​សប្តាហ៍ ផ្តោតទៅ​លើ​គន្លឹះ​ពីជំហាន​ដំបូង​នៃ​​ការ​បង្កើតជា​គេហទំព័រ​ រហូតដល់​អាច​កែប្រែ​តាម​តម្រូវការ​ និងដោយ​សេរី ឲ្យ​ក្លាយជា​គេហទំព័រ​ផ្លូវការ ប្រចាំក្រុមហ៊ុន ឬស្ថាប័ន​បាន​យ៉ាង​ងាយស្រួល ។

កម្មវិធីសិក្សា៖

  • ស្វែងយល់​ពី​គេហទំព័រ និង​ Blog ល្បីៗ
  • ពិនិត្យមើល​ពី​បច្ចេកទេស​ក្នុងការ​បង្កើត គេហទំព័រ និង​ Blog ឲ្យ​ស្រស់ស្អាត និង​ត្រូវតាម​ស្តង់ដារ
  • តិចនិក ក្នុងការ​បង្កើត Wesite ​ឲ្យ​រហ័ស និង​ការពារ​សុវត្ថិភាព
  • រៀន​កែប្រែ​រូបរាង WordPress Theme ឲ្យ​ត្រូវតាម​តម្រូវ​ការ
  • រៀន​បង្ហោះ Website ផ្ទាល់​ជាមួយ Hosting ដែល​ផ្តល់​ដោយ TITB

ប្រសិន​បើ​លោកអ្នក​មាន​ចំណាប់​អារម្មណ៍​ចង់សិក្សា​វគ្គ​ខ្លីនេះ ដែល​បង្រៀន​ដោយ​ស្ថាបនិក គេហទំព័រ​សំបុកអាយធី​ផ្ទាល់ (LAO Sopheak) សូម​ទំនាក់​ទំនង​ តាមរយៈ​លេខទូរស័ព្ទ 023 55 56 888 / 015 58 51 53 ឬ​សារ​អេឡិច​ត្រូនិច info@sombokit.com ។

  • ទី​កន្លែង​សិក្សា៖ ការិយាល័យសំបុកអាយធី ផ្ទះលេខ 6 ផ្លូវ 134z, ម្តុំខេនស៊ូគីស៊ុប បាក់ទូក
  • ថ្ងៃចូលសិក្សា៖ ថ្ងៃទី 13 និងទី 14 ខែ ធ្នូ – ថ្ងៃទី 20 និងទី 21 ខែ ធ្នូ ២០១៤
  • ម៉ោងសិក្សា៖ 2:00pm ដល់ 4:00pm (ថ្ងៃសៅរ៌ និង​អាទិត្យ)
  • តម្លៃសិក្សា ៥០ ដុល្លារ
  • ​កន្លែង​ចុះឈ្មោះ មាន​កំណត់ ។

48 មតិ

  1. ដើម្បីរៀនបង្កើត​គេហទំព័រតើតម្រូវឲ្យអ្នកចុះឈ្មោះមានចំណេះដឹងបន្ថែមលើការងារ IT អ្វីខ្លះ?

    • មិនទាមទារ​ចំណេះដឹង​ច្រើននោះទេ! គ្រាន់តែ​ចេះ​ ប្រើ​ Blog ខ្លះៗ​ គឺគ្រប់គ្រាន់ហើយ! ទោះមិនចេះសោះ ក៏មិនអីដែរ ព្រោះ Blog មិន​ពិបាក​ប្រើ និង​ស្វែងយល់​នោះទេ!

  2. តើមានវគ្គបង្រៀនក្នុងខែមេសាទេ?

  3. តើកន្លែងពេញហើយឬនៅ? ហើយតើមានម៉ោងផ្សេងក្រៅពីម៉ោង ២-៤ដែរឬទេ?

    • កន្លែងជិតពេញហើយ សល់ ៣ ៤ នាក់ទៀតប៉ុន្នោះ! មិនមានម៉ោងផ្សេងទេ!

  4. I work at korea, n i want to study ,
    Can u help me? Thank u!

    • Hello, it’s easy. Just come to SOMBOKIT Office and pay for register and transfer Money by using Wing service and inform your name and your number. We will issue a receipt of registration for you. If you need more info, call 015 58 51 53 / 017 600 185.

  5. សង្ឃឹមថាមានវគ្គពេលល្ងាច, ព្រោះខ្ញុំជាប់រវល់ការងារ។

  6. សួស្ដី! បង. ខ្ញុំចង់សិក្សារទាក់ទងនឹងការ Design រូបភាព, នាមប័ណ្ណ និងរបៀបបោះពុម្ភផ្សេងៗទៀត។ តើសំបុកអាយធីមានកម្មវិធីនេះដែរឬទេ? បើមានតើមានតម្លៃប៉ុន្មាន/វគ្គ?

  7. សួស្ដី! បង. ខ្ញុំចង់សិក្សារទាក់ទងនឹងការ Design រូបភាព គំនូរជីវិល
    បើមានតើមានតម្លៃប៉ុន្មាន/វគ្គ?​

  8. have in SR ort bong sombokit :

  9. ខ្ញុំសុំបងៗមួយ ជួយប្រាប់ពីរបៀប Apply Google Adsense មួយចប់ផង ។ អរគុណ!

  10. មានបង្រៀន illustrator អត់បង

  11. ខ្ញុំសុំបងៗមួយ ជួយប្រាប់ពីរបៀប Apply Google Adsense មួយចប់ផង ។ អរគុណ!

  12. វគ្គសិក្សាពី​ការ​បង្កើត​គេហទំព័រ when u have this term again and i am using MacAir what program use for create code ? thanks

  13. សូមទោសតើលោកនឹងបើកវគ្គនេះម្តងទៀតទេ បើបើកតើពេលណាដែរ?

  14. ហេតុអ្វីបានជាអត់មានវគ្តសិក្សាពី​ android and IOS?

  15. តើពេលរៀនចប់មានចេញ Certificate អោយទេ

    • សួស្តី! ពេលវៀនចប់ហើយ និងអាចបង្កើតជាគេហទំព័របង្ហោះបាន នឹងចេញ Certificate ជូន!

  16. តើមានបង្រៀនកម្មវិធី Adobe Photoshop ដែរ ឬទេ?

  17. តើមានវគ្គថ្មីទេ? ចាប់ផ្តើមពេលណាដែរ?

  18. មានវគ្គបង្កើតវេបសាយសំរាប់ថ្ងៃច័ន្ទ-សុក្រទេបង?

    • បាទ! មិនទាន់មានទេ! តែអាចបង្កើតបាន បើមានក្រុមចាប់ពី ៣នាក់ឡើងទៅ!

  19. បងមានវគ្គ wordpress ទៀតអត់បង ?

  20. ​បងមានវគ្គ Android ដំបូងអត់ផង

  21. ពេលណាបងបានមានវគ្គ wordpress

  22. មានវគ្គះបង្រៀនជុសជុលកុំព្យូទ៍រអត់បាទ?

  23. Any course related to grapich design?

Leave a Reply