សរសេរ​អត្ថបទ

ឥឡូវនេះ​លោកអ្នក​អាច​ផ្ញើអត្ថបទរបស់​លោកអ្នក​មក​កាន់សំបុកអាយធី​បាន ប្រសិនបើ​លោកអ្នក​ចង់ចែក​រំលែក​ចំណេះ​ដឹង​​របស់​លោកអ្នក​តាម​រយៈ​ការ​សរសេរ អត្ថបទ។ រាល់អត្ថបទ​របស់អ្នក​ត្រូវតែ​ទាក់ទង​នឹងបច្ចេកវិទ្យា របកគំហើញថ្មី ឬគន្លឹះ​នានាជាដើម ជាពិសេសគឺ​ការអនុវត្តន៍។ ម្យ៉ាង​ទៀតលោកអ្នក​ក៏អាច​ផ្ញើជា​វីដេអូ​ ដែល​បង្ហាញពីការអនុវត្តន៍ ឬដំណោះស្រាយនានាផងដែរ ។

សំបុកអាយធី នឹង​ដាក់ផ្សាយអត្ថបទ​របស់លោកអ្នក ប្រសិនបើអត្ថបទទាំងនោះ ស្រប​តាមអ្វី​ដែលយើង​លើក​ឡើង​​ខាងលើ។ ជាពិសេសជាងនេះទៅទៀត ប្រសិនបើអត្ថបទ​របស់លោកអ្នក​ត្រូវបានទទួលការគាំទ្រ (យោង​តាម​ចំនួនមើល ឬ ចូលចិត្ត) នោះលោកអ្នកនឹងក្លាយជា​សមាជិក​របស់សំបុកអាយធី ក្នុងឋានៈជា Author  និង​អាច​ទទួល​បាន​ប្រាក់កំរៃ​ប្រចាំខែ ។ សូមផ្ញើអត្ថបទរបស់លោកអ្នក​តាមរយៈសារអេឡិចត្រូនិច៖ info@sombokit.com

សម្រាប់​សំណួរ​ និង​ចម្ងល់ សូម​ដាក់​មតិ ឬផ្ញើ​សារ​អេឡិច​ត្រូ​និច​មក​សំបុកអាយធី

សូមអរគុណ!

73 មតិ

  1. I like សំបុកអាយធី !

  2. 7Media commented on សំបុកអាយធីៈ ម៉េចហើយ 7Media Player របស់ខ្ញុំ? 😛

  3. i used mozilla firefox 7.01 why i can not see font khmer clear (too small) on this website and also the other pages too ( not only look , write small too). But on i.e is no problem and skype see clear too, i already remove the old firefox and set it new. But still the same. i think not problem from browser. does it from Unicode?

  4. សួស្ដី សំបុកអាយធី ខ្ញុំចូលចិត្ដអានទមព័រសំបុកអាយធីណាស់
    ខ្ញុំមានចំងល់ខ្លះៗចង់សួរសំបុកងាយធីថា
    ធ្វើយ៉ាងណាដើម្បីអោយ VGA for Dell Inspiron 14 N4030 Laptop ដើម្បីអោយ full screen

  5. MR ITSOMBOK ! i am a new design for web development ! but i am to young , my object is put a slide show of picture in to blog wordpress ,
    i have to research ! Could you span a space of your free to do a Planning or feather show me a page?

    ( what website Can i Great free? and get code to past in my Blog?)
    Thanks first .

  6. Could Mr. May you show me
    Here are my website http://www.leetopfc.wordpress.com
    thanks

  7. កំព្យូទ័របស់ខ្ញុំបាត់​ Webcam មិនអាចលេង​ Skype និងមិនអាចលេង Facebook Video។​ សូមបងជួយប្រាប់ពីរបៀបយក
    Software Webcame ផង។​​ សូមអរគុណទុកជាមុន។

  8. សួស្តី បង
    ខ្ញុំមើលវ៉ែបសាយបងស្ទឺតែរៀងរាល់ថ្ងៃទៅហើយ ពិតជាល្អមែន។
    ខ្ញុំមានសំនួរមួយ ចង់អោយបង្ហាញពីរបៀបដាក់ Previous Page . 1 2 3 4…… Next Page ដូចជាវ៉ែបសាយរបស់បង នៅក្នុង CMS WordPress (ជួយពន្យល់អោយបានក្បោះក្បាយ)
    សូមអគុណរទុកជាមុន។

    • បាទសួស្តី! អរគុណចំពោះការគាំទ្រ!
      ចំពោះការដាក់ Paging (ទំព័រ មុខ និងក្រោយជាដើម) នេះ.. នៅក្នុង CMS WordPress មិនមែនជារឿង​ពិបាកអ្វីទេ! នៅពេល​ដែល​អ្នក​ចាប់យក Template (Theme) ណាមួយ​មកប្រើ អាច​មានភ្ជាប់មក​ស្រាប់។ តែបើមិនដូច្នោះទេ អ្នកអាច​ប្រើ Plugin ជំនួយ (ដូចជាការតំឡើង​កម្មវិធី​បន្ថែម) ដែលមានឈ្មោះថា៖ WP-PageNavi (អាចទាញយក​ដោយឥតគិតថ្លៃ ពី http://wordpress.org/extend/plugins/wp-pagenavi/) រួចតំឡើង​ប្រើ​ជាធម្មតា នោះអ្នកនឹងទទួលបាន Paging នៅពេលដែល ប្រកាស (Post) របស់អ្នក​ច្រើនជា​ចំនួន​ណាមួយ​ដែលអ្នក​កំណត់! (ឧ. លើសពី ១០ប្រកាស នឹង​ចេញ​ទំព័រ​ទី ២)…

      អរគុណ!

      • thanks you
        but my CMS it’s still the same before.

      • សួរស្តីបង!ខ្ញុំមានចំងល់មួយចង់សួរបងថាខ្ញុំប្រើ program EDIUS សំរាប់រៀនសរសេរអក្សរខ្មែរដាក់ក្នុងវីឌីអូតែអក្សរដែលខ្ញុំសរសេរហ្នឹងវាអត់ត្រឹមត្រូវវាមិនប្រកបជើងអោយយើងទេបង?ឧ.ស្+រ+លាញ់ វាមិនចេញពាក្យថា(ស្រលាញ់)តើត្រូវធ្វើយ៉ាងណាទៅបង?

        • បាទសួស្តី!
          សម្រាប់​កម្មវិធី EDIUS នេះមិនទាន់​ដំណើរ​ការ​ជាមួយ​ភាសាខ្មែរយូនីកូដបានល្អ​នៅឡើយទេ!

  9. and my theme’s name is Mantra 1.6 i want u test it to use plugin Wp pagenavi.

  10. សូមបងជួយខ្ញុំផង។​ខ្ញុំច្រឡំFormat (Laptop) Drive D:​
    តើត្រូវធ្វើយ៉ាងម៉េចទៅ។​ សូមអរគុណទុកជាមុន។

  11. សួរស្តីសំបុកអាយធី ខ្ញុំចូលខ្លាំងណាស់ ដូចនេះសួមសួរទៅ សំបុកអាយធីថា តើមានរបៀប

    អំពីការបង្កើតវចនានុក្រម តាមកម្មវិធី VB.Net ដែរឬទេ? សូមជួយផ្តល់កូដមកផង។ អរគុណ

    • បាទប្រាកដជាមាន! ខ្ញុំនឹងដាក់សំណើរ​ទៅកាន់ Author: ហ៊ាន ម៉ាលាភ … ព្រោះគាត់កាន់អត្ថបទផ្នែកនេះ!

  12. ខ្ញុំចូលចិត្តតាមដានសំបុកអាយធីខ្លាំងណាស់ សូមអោយជួយបង្ហាញពីការបង្កើតវចនានុក្រម

    តាមកម្មវិធី VB.NET បានទេ ។ អរគុណ

  13. សូមជួយ របៀបដោះស្រាយ linking error in C programming
    សូម ឆ្លើយតប មកខ្ញុំផង
    Email : ravoth-khmer@hotmail.com
    សូមអរគុណ……………. !

  14. សួរស្តីសំបុកអាយធី ខ្ញុំចូលខ្លាំងណាស់ ដូចនេះ​ សូមអោយសំបុក​ IT ជួយ​ នៅពេល ខ្ញុំប្រីកម្មវីធី Netcut នោះcomputer របស់ខ្ញុំ វានឹង កាង ដូចនេះសូម សំបុក IT ជូយដោះស្រាយផង………………..

  15. សួស្តីសំបុកអាយធី​ ខ្ញុំមានចំងល់ទាក់ទងនឹងការCompress file to winrar form 4Gb to9 Mg តើត្រូវធ្វើដូចម្តេចទៅ

    • សួស្តី! 

      ———

      ការ Compress File ពីទំហំធំ មកទំហំតូចនេះ … ពុំមានការធានាប៉ុន្មានទេ! មានន័យថា៖ File ដែលបាន Compress នោះ .. អាចនឹង មិនអាច Uncompress មកវិញបានទេ! ..ឬខូច តែម្តង! .. ម៉្យាងវិញទៀត វាចំនាយពេលច្រើន ក្នុងការ Compress និង Uncompress ផងដែរ ។

  16. When our winner can get the T-shirt and Hosing?
    Sorry for ask you like this…

  17. hello “Sombokit” !!!! i want ask some thing”” How to install ios 5 or ios 6 on iphone 3g??”””
    ខ្ញុំចងសួរបងពីរបៀបដំឡើង ios 5 or ios 6 នៅលើ iphone 3g???

  18. ខ្ញុំចងសួរបងថា របៀបដោនឡោតមក្មវិធី photosphop cs5 .full or don’t full

  19. ខ្ញុំមានចំងល់មួយចង់សួរសំបុក IT សូមជួយប្រាប់ខ្ញុំផងថាមូលហេតុអ្វីបានជានៅក្នុង Adobe Photoshop CS6 អត់ស្គាល់ Font Unicode អត់ស្គាល់ជើង តើមានវិធីណាជួយប្រាប់ផង

    • សួស្តី»
      នៅក្នុង Photoshop CS6 មិនទាន់ដំណើរការ​ស្រួល នៅឡើយ​ជាមួយពុម្ពអក្សរខ្មែរ​យូនីកូដ ! តែអ្នកអាច​សាកល្បង​កែប្រើប្រាស់ ពុម្ពអក្សរ​ដែល​ចាប់​ផ្តើម ដោយ KH- ហើយពិនិត្យមើល​ និងកែត្រង់
      Edit–> Prefferences–>Type នៅក្នុង Choose Text Engine options ជ្រើសយក Middle Eastern ហើយ បិទកម្មវិធី Photoshop រួចបើកឡើងវិញ ជាការស្រេច។ នោះអ្នក​នឹង​អាច​ដំណើរការ ពុម្ពអក្សរនោះ​បានហើយ!
      អរគុណ!

  20. សួស្តី!
    ខ្ញុំគ្មានអីនិយាយច្រើនទេ​ តែខ្ញុំសរសើកូនខ្មែរឥលូវពូកែរកគំនិតថ្មីៗល្អៗមកបង្កើតឡើងគួរអោយសរសើមែន។ លូវខ្ញុំមានក្រុមហ៊ុន មួយឈ្មោះ FIRST (IT) ដែលត្រូវការរើសបុគុលិតជាបន្ទាន់ ចំនួន 20​ នាក់។ ផ្នែកដែលត្រូវការ : ផ្នែក(DATABAES) ផ្នែក(SCRIPTING) នឹង ផ្នែក(WEBSIFT)។ ទំនាក់ទំនង បាត់ដំបង 0962813530,093724944

    ចំពោះប្រាក់ខែគឺខ្ញុំ អោយតាមជំនាញ នឹងបទពិសោធ ប្រាក់ខែបានច្រើនហួសការស្មាន។សូមអរគុណ!

  21. សួស្តី​សំបុក​អាយ​ធី! ខ្ញុំ​មាន​សំណួរ​ពីរ​បី​ចង់​សួរ៖ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​បង្ហាញ​អត្ថបទ​ចេញ​មុន និង​អត្ថ​បទ​ចេញ​ក្រោយ​ដូច​នៅ​ទីនេះ​បាន​ទៅ? (Previous post and next post) មួយ​ទៀត​ខ្ញុំ​ចង់​ដឹង​ពី​វិធី​ដាក់​អត្ថបទ​ចុង​ក្រោយ​ពី​ក្រោម​ប៉ុស្តិ៍ (Recent/Related posts under post) និង​របៀង​កែ​ប្រែ​ប្រអប់​មតិ (Comment) ដូច​ទី​នេះ។

    • សួស្តី! នេះ​ជាសំនួរ​បែប​បច្ចេកទេស មុននឹង​អ្នក​អាច​អនុវត្តន៍​ចំនុច​នេះបាន​អ្នក​ត្រូវ​មាន​ចំណេះដឹង​ទាក់​ទង​នឹង PHP និង CSS ក្នុង​កម្រិត​មធ្យម ។
      ១. ដើម្បី​បង្ហាញ​អត្ថបទ​ចេញ​មុន និង​អត្ថ​បទ​ចេញ​ក្រោយ អ្នក​អាច​ស្វែង​យល់ ចុច​ទីនេះ ហើយ​បើ​អ្នក​ចង់​ដាក់​វា​ជាមួយ Thumbnails ទៀត​សូម អាន​លម្អិត​
      ២. ដើម្បី​ដាក់ Related Post អ្នក​អាច​តំឡើង​ Plugin ចុច​ទីនេះ ឬ​ស្វែង​យល់​ពី​ការ​សរសេរ​កូដ​​ដោយ​ខ្លួន​ឯង ឬ​មិនប្រើ Plugin ចុច​ទីនេះ
      ៣. ទំរង់​រូបរាងប្រអប់​ដាក់​មតិ អ្នក​អាច​​ដាក់​​ដូច​សំបុកអាយធី បាន​ដោយ​គ្រាន់​តែតំឡើង Plugin: JetPack ដែល​មាន​លក្ខណៈ​ពិសេស​ជាច្រើន ក្នុង​នោះ​រួម​ទាំង ប្រអប់​មតិ​ផងដែរ អាន​លម្អិត

  22. សួរស្តី! ខ្ញុំមានបញ្ហា គឺ លើPage Facebook គឺ ត្រង់ Home page ( News Feed ) គឺខ្ញុំមិនអាចមើលឃើញនូវរាល់ពត័មាន ដូចជា Post , Comment , all (គឺវាមិនមានបង្ហាញអ្វីទាំងអស់ ) .តើបងមានវីធីអីអាចជួយ​ ខ្ញុំបានទេ ?

    • សួស្តី! ក្រុម​ការងារ​សំបុកអាយធី កំពុង​ស្វែង​រក​ដំណោះស្រាយនេះ ព្រោះមាន​មិត្ត​អ្នក​អាន​ច្រើន មាន​បញ្ហានេះ!

  23. សួស្តី! ខ្ញុំ​មាន​ចម្ងល់​ពីរ​ចង់​សួរ៖
    ១. ខ្ញុំ​ចង់​ដាក់ Author Box ដូច​ក្នុង​សំបុក​អាយ​ធី​ដែរ ដែល​អាច​សរសេរ Custom Description ចូល​បែប​នេះ​បាន។
    ២. ខ្ញុំ​ចង់​ដាក់​អក្សរ​ខ្មែរ និង​អង់គ្លេស Font ផ្សេង​គ្នា (ឧ. Font ខ្មែរគឺ Khmer OS និង Font អង់គ្លេសទៅជា Arial វិញ។
    ក៏​ដោយ​សារ​តែ អក្សរ​អង់គ្លេស​ដែល​មក​ជាប់​ជាមួយ​នឹង Font ខ្មែរ​យូនីកូដ មិន​សូវ​ស្អាត​ដូច Font អង់គ្លេស របស់​គេ​ដើម។ សូម​អរគុណ!

    • សួស្តី!
      ១. ដើម្បី​អាចដាក់ Author Box អ្នក​អាច​សាកល្បង​ប្រើ WordPress ដែល​មាន​ស្រាប់​ស្ទើរ​គ្រប់ Theme ដោយ​មិនចាំបាច់​សរសេរ​កូដ PHP ទេ ។
      ២. ដើម្បីអាច​កំណត់​ពុម្ព​អក្សរ​ខ្មែរ និង​អង់គ្លេស អ្នក​ត្រូវ​ជ្រើសរើស​ពុម្ព​អក្សរ​ខ្មែរ ដែលអាច​បន្តគ្នាបាន ។ មានន័យថា៖ បើ​ប្រើ​ពុម្ពអក្សរ Nokora (ខ្មែរ) ហើយ​ដាក់​បន្តដោយពុម្ពអក្សរ​អង់គ្លេស​មួយណា​ក៏បាន វានឹង​ចេញ​អក្សរ​ខ្មែរ ម៉ូត​ Nokora និង អក្សរ​អង់គ្លេស ចេញ​តាម​ម៉ូត​ដែល​អ្នក​ដាក់​បន្តគ្នា ។

    • អញ្ចឹងខ្ញុំសុំសួរមួយទៀត តើ​ពុម្ភ​អក្សរ Hanuman និង Khmer OS/Khmer OS System ជា​ប្រភេទ​ហ្នឹង​ដែរ​ឬ​ទេ?

  24. សួស្តី
    ខ្ញុំចង់ដំឡើងខ្មែរនៅលើទូរស័ព្វម៉ូដែល sky vega A800.
    តើខ្ញុំត្រូវធ្វើដូចម្តេច?

  25. Seyha Bunroth Khem

    Please help me.I root my phone when i turn off and then turn on it can’t
    start .what’s problem and what should I do.Please help me.My phone’s
    Sony xperia Tipo dual….

  26. តើហេតុអ្វីបានជាgalaxy s any​call root មិនបានសម្រេចតើមានfileឯណាទៀតទេដើម្បីrootជួយប្រាប់ផង

  27. I wan to ask you how to fix hard disk error (SMART; Failing) on Macbook Pro? you can take a look at photo.
    Thz in advance!

  28. Here is

  29. Macbook Pro 2011, can upgrade version Mavericks or not ?
    If can, the procession slow or not when we use that version

  30. ខ្ញុំសុំសួរសំបុកITមួយ​ ។ Hard Disk កុំព្យូទរ័របស់ខ្ញុំឆេះ ហើយខ្ញុំចង់ទាញយកឯកសារនៅក្នុងHard disk នោះ តើខ្ញុំគួរធ្វើដូចម្តេច ឬមានវិធីណាអាចយកបាន?

  31. $499 for system website men te?

  32. សួស្តីសំបុកអាយធី សុំសួរថាតើwindows 10 ត្រូការ Activate ដូច windows 8, 8.1 ដែលឬទេ? សូមមេត្តាផ្តល់យោបល់

    • សួស្តី! Windows 10 កំណែប្រែ Technical Preview មិនត្រូវការ Activate ឡើយ! ព្រោះវាមិនមែន​ជា WIndows 10 Professional ឬ Enterprise អ្វីឡើយ!

  33. សួស្តី!
    computer ខ្ញុំ​​ windows 8.1 មានតែ​ C ខ្ញុំចង់បាន​ D ថែមមួយទៀតដោយមិនបាច់​ set windows ថ្មីបានអត់?

    • សួស្តី! សូមសាកល្បងតាមវិធីនេះ ដែលស្រដៀងនឹង Windows 8 ផងដែរ! http://www.sombokit.com/2011/10/15/how-to-resize-partition-in-window-7.html
      មុននឹងអនុវត្តន៍ គួរតែ Backup ទិន្នន័យជាមុន ដើម្បីជៀសវាងបញ្ហាដោយចៃដន្យ!

  34. ខ្ញុំឈ្មោះ ស៊ិន មករា Sin Makara
    សូមជំរាបសួរ! បងប្រុស ឡាវ​ សុភ័ក្រ្ត LAO Sopheak ជាម្ចាស់វ៉ិបសាយសំបុកអាធី និងសមាជិកនៅសំបុកអាយធី ។
    ខ្ញុំធ្លាប់ស្គាល់បងពេលបងមកធ្វើសិក្ខាសាលាបាខែម នៅកំពង់ចាម។ ខ្ញុំសូមសំណូមពរបង ចង់បានឯកសារលម្អិតដែលទាក់ទងទៅនិង ប្រវត្តិនៃការបង្កើតឡើងនៃគេហទំព័រ សំបុកអាយធី
    (ការចាប់ផ្តើមបង្កើត រចនាសម្ព័ន្ធ ) ដើម្បីយកទៅកិច្ចនៅសាលាក្នុងមុខវិជ្ជា “ភាពជាអ្នកដឹកនាំ” និងក្នុងគោលបំណងផ្សព្វផ្សាយអោយកូនខ្មែរគ្រប់រូបយល់ដឹងពីភាពជោគជ័យរបស់កូនខ្មែរម្នាក់ ក៏ដូចជារូបបងផ្ទាល់។
    សូមអរគុណបងទុកជាមុន!​

    • សួស្តី! អរគុណចំពោះការចាប់អារម្មណ៍! សូមទំនាក់ទំនងគ្នា តាមរយៈ Facebook ក៏បានដែរ ប្រហែលជាងាយស្រួលឆាតជាមួយគ្នា បានចម្លើយភ្លាមៗ!

  35. តើសារអេឡិចត្រូនិចចង់និយាយអំពីអ្វីដែរបងៗ?

  36. សួស្តី​បង ខ្ញុំចង់សួរបងបន្តិចទាក់ទងនិងការសរសេរWebsite ជាភាសាខ្មែរ តើធ្វើយ៉ាងម៉េចទើប font khmer support គ្រប់ browser?

Leave a Reply