Koompi Laptop ផលិតសម្រាប់ខ្មែរ!

ថ្មីៗនេះ លោកអ្នកប្រាកដជាធ្លាប់បានលឺរួចមកហើយ នូវកុំព្យូទ័រ​ប្រភេទ​យួរដៃថ្មីស្រឡាងមួយគ្រឿង ដែលមានរូបរាងទាក់ទាញខ្លាំង មានជម្រើសពណ៌ពេញនិយម ហើយផលិតផលឡើង​ក្រោម​គំនិតផ្តួចផ្តើង​នៃក្រុម​សហគមន៍ SmallWorld នោះគឺ Koompi (អានថា គម្ពីរ) ។

យោងតាមការលើកឡើងរបស់លោក Sam Sakada ថា៖ ការផលិតផលនេះ គឺសំដៅចង់ផ្តល់ឱកាស​ដល់​សិស្ស និស្សិត អ្នកធ្វើការងារការិយាល័យ អ្នកសរសេរកូដ ព្រមទាំងអ្នកប្រើប្រាស់អ៊ីនធឺណិត មានភាពងាយស្រួល និងអាចសាកល្បង​នូវកុំព្យូទ័រម៉ាក Koompi នេះ ហើយអ្វីដែលសំខាន់គឺ ចង់បង្កើននូវ Engineer ជំនាន់ថ្មី ដែលកសាងឡើងដោយការប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការថ្មី ប្រភេទ Linux ឈ្មោះ Krama OS ។

កម្លាំងម៉ាស៊ីន Koompi

  • CPU Intel® N3450 1.10 GHz (4 Core) processor
  • Graphic Intel® Full HD 500 graphics
  • Memory 8 GB RAM
  • Base Storage 128 GB SSD, support SSD expendable
  • Ultra thin L315.7mm x W208mm H12.5mm, Weight 1.4kg
  • 128G SATA SSD
  • Screen size: 13.3
  • Full HD screen
  • Resolution 1920 x 1080p
  • Widescreen 16 : 9
  • Wide display angle

ក្រៅពីមុខងារ Koompi បានភ្ជាប់មកជាមួយស្រេចនូវប្រព័ន្ធ​ប្រតិបត្តិការណ៍ថ្មីមួយ (Krama OS) ដូចបានរៀបរាប់ខាងលើ ហើយវាបានភ្ជាប់មកជាមួយនូវកម្មវិធីដែល​អាចបំពេញ​តម្រូវការប្រើប្រាស់​យ៉ាងពេញលេញដូចជា៖

Office Applications

នេះជាកម្មវិធីការិយាល័យ ដែលលោកអ្នកអាចប្រើប្រាស់បាន ដោយមិនចាំបាច់ចំណាយលុយទិញ License ឬលួចកូដប្រើប្រាស់ឡើយ ។ ទាំងនេះជាកម្មវិធី​កូដចំហរ ឈ្មោះ WPS Office Suite ដាក់ឲ្យប្រើប្រាស់ដោយសេរី ។

ហើយ Koompi ក៏បានភ្ជាប់មកជាមួយនូវកម្មវិធីច្រើនទៀត ដែលលោកអ្នកអាចចូលទៅកាន់ Features ដើម្បីពិនិត្យមើលបន្ថែមបាន ។

តម្លៃតែ $369 ទេឬ?

មែនហើយ! នេះជាតម្លៃដ៏សមរម្យមួយ ដែលលោកអ្នកអាចសម្រេចចិត្ត​ក្នុងការប្រើប្រាស់ និងចំណាយដោយមិនលើសលុបខ្លាំងពេកឡើយ ។ លោកអ្នកក៏មានឱកាស​ក្លាយជាម្ចាស់ Koompi ក្នុងចំណោម ១០០០ពាន់នាក់ ដំបូងគេ​នៅកម្ពុជាទៀតផង ។

ចង់បានមែនទេ? ចុចទិញភ្លាម!

សេចក្តីសន្និដ្ឋាន

Koompi មិនមែនជាផលិតផល​តែមួយគត់ ដែលបង្កើតឡើងដោយកូនខ្មែរទេ ហើយវាក៏មិនមែនជាកុំព្យូទ័រដែលមានម៉ាស៊ីនខ្លាំងផុតលេខដែរ តែវាជា កុំព្យូ័ទ័រ​ដែលផលិតឡើងសម្រាប់ខ្មែរ សម្រាប់លោកអ្នកអាចប្រើប្រាស់​បំពេញ​ការងារ​បានត្រូវ​តម្រូវការ អាចទិញប្រើប្រាស់សម្រាប់ជួយដល់ការសិក្សាឲ្យកាន់តែប្រសើរឡើយ និងអាចបំពេញនូវរបៀបថ្មីនៃការប្រើប្រាស់កុំព្យូទ័រ ជាមួយនឹង Krama OS ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.