បទពិសោធន៍ថ្មីពីកាមេរ៉ា​រង្វិលជុំ ៣៦០ដឺក្រេ

នៅពេលនិយាយដល់កាមេរ៉ា 360 គេច្រើនច្រឡំជាមួយ camera 360 សម្រស់ស្អាត! តែនេះគឺជាបទពិសោធន៍នៃការប្រើប្រាស់​រូបភាព ៣៦០ ដឺក្រេ រង្វិលជុំ ទៅវិញនោះទេ! វាជាបច្ចេកវិទ្យាថ្មីមួយ ដែលលោកអ្នកប្រហែលធ្លាប់ជួបប្រទះរួចមកហើយនោះ តាមរយៈការប្រើប្រាស់ហ្វេសប៊ុក ឬ 360 វីដេអូ​នៅក្នុង Youtube ។

រូបសញ្ញាផែនដី និងលេខ៣៦០ នោះបង្ហាញថាវាជាប្រភេទរូបភាព ឬវីដេអូ ៣៦០ដឺក្រេហើយ! លោកអ្នកអាចចាប់មើលរង្វិលជុំបាន ឬអាចបង្វិលទូរស័ព្ទលោកអ្នកក៏បានដែរ ។

រូបភាពទាំងនេះ អាចថតបានដោយប្រើកាមេរ៉ាប្រភេទ ៣៦០ដឺក្រេ ឬប្រើ Panorama នៅក្នុង iPhone ឬ Android smartphone ដទៃទៀត តែវាអាចឃើញតែពាក់កណ្តាល ឬ ១៨០ដឺក្រេ ប៉ុណ្ណោះ ។

តើធ្វើដូចម្តេចទើបថត ៣៦០ បាន?

ដោយសារបច្ចេកវិទ្យា ៣៦០នេះនៅថ្មីថ្មោងនៅឡើយ លោកអ្នកអាចថតរូបសន្លឹក ដោយប្រើកាមេរ៉ាទូរស័ព្ទ និងកម្មវិធីជំនួយមួយចំនួនបាន ។ តែដើម្បីភាពងាយស្រួល និងការថតវីដេអូ ៣៦០ដឺក្រេបានទៀតនោះ សំបុកអាយធី សូមណែនាំកាមេរ៉ាជំនាន់ថ្មីខាងក្រោមនេះ៖

នេះគឺ Insta360 Nano ដែលអនុញ្ញាតឲ្យលោកអ្នកថតរូបភាពសន្លឹក និងវីដេអូប្រកបដោយភាពងាយស្រួលជាទីបំផុត និងអាច Live-view តាម iPhone លោកអ្នកបានផងដែរ ។

Insta360 Nano មានគុណសម្បត្តិអ្វីខ្លះ?

Insta360 Nano ជាកាមេរ៉ាដំបូងគេបំផុតដែលអាចថតវីដេអូគុណភាព 3K (ច្បាស់ជាង Full HD ដល់ទៅ៣ដង) ដោយផ្ទាល់ និងភ្ជាប់ជាមួយទូរស័ព្ទ iPhone តាម Lightning port (រន្ធសាកថ្ម) ព្រមជាមួយអាជ្ញាប័ណ្ណ Apple MFi ផងដែរ – លោកអ្នកនឹងមិនបារម្ភខ្លាចពីការខូច port ពេលដោតប្រើជាមួយ Insta360 ម៉ូឌែល Nano នេះឡើយ!

ពេលដែលបានថតរួចហើយ លោកអ្នកក៏អាចចែករំលែកជាមួយមិត្តភក្តិតាមរយៈហ្វេសប៊ុក និងបណ្តាញសង្គមដទៃទៀតផងដែរ ។ អ្វីដែលពិសេសនោះ គឺលោកអ្នកអាច Live-stream ដោយប្រើកាមេរ៉ានេះ រួចអ្នកដែលបានមើល អាចចុចបង្វិលវីដេអូពេលកំពុង Live ក្នុងប្រភេទ​ ៣៦០ដឺក្រេ ។

មុខងារលម្អិតបន្ថែម៖

  • កម្រិតថតច្បាស់: 3040 x1520
  • ការទស្សនា៖ 360° x 360°
  • ចំនួន Frame/វិនាទី៖ ៣០
  • តម្លៃទីផ្សារកម្ពុជា៖ $229
  • ចំនួន LEN៖ ២គ្រាប់ (មុខ និងក្រោយ 210°)
  • ទំហំផ្ទុក៖ ដាក់បានដល់ 64GB
  • ថាមពលថ្ម៖ ថតបានប្រហែល ៧០នាទី

សេចក្តីសន្និដ្ឋាន

គុណភាពវីដេអូរបស់ Insta360 Nano ច្បាស់ជាប់ចិត្តណាស់ បើធៀបនឹងប្រភេទកាមេរ៉ា 360 ដទៃទៀតដែលមានតម្លៃប្រហាក់ប្រហែលគ្នា ។ មុខងារ Live-view តាមទូរស័ព្ទ iPhone ផ្តល់ភាពងាយស្រួល ក្នុងការមើលប្លង់ តាមចិត្តលោកអ្នកចង់បាន ។

  • រូបភាពសន្លឹកអាចមើលឃើញច្បាស់ល្អ នៅក្នុងទូរស័ព្ទដៃ តែវានឹងកាត់បន្ថយគុណភាពពេលដែលលោកអ្នក upload ចូលក្នុង Facebook ។ លោកអ្នកអាចមើលរូបភាពគំរូ តាមរយៈតំណភ្ជាប់មួយនេះ -> ចុចទីនេះ!

តើលោកអ្នកធ្លាប់បានប្រើប្រាស់កាមេរ៉ាប្រភេទ ៣៦០ នេះហើយឬនៅ? សូមជួយចែករំលែកបទពិសោធន៍ លោកអ្នកដោយដាក់មតិខាងក្រោមនេះ!

Leave a Reply