មូលហេតុ និងវិធីការពារកុំឲ្យមានបញ្ហាផ្ទុះថ្មទូរស័ព្ទ

ពាក្យចចាមអារាមបានក្លាយជាការពិត នៅពេលដែលកំពូលស្មាតហ្វូនជំនាន់ថ្មីក្រោយគេ ត្រូវបានប្រកាសដាក់លក់ទូទាំងពិភពលោក និងត្រូវបានគេរកឃើញថាមានបញ្ហាផ្ទុះថ្មទូរស័ព្ទដៃ Samsung Galaxy Note 7 កាលពីថ្មីៗនេះ ។ វាជាបញ្ហាដែលគ្មាននរណាម្នាក់ចង់ជួប ឬសាកល្បងផ្ទាល់ឡើយ ហើយវាក៏មិនមែនជាអ្វីដែលក្រុមហ៊ុនផ្ទាល់ចង់បង្កើតឡើង ដើម្បីភាពល្បីល្បាញដែរ តែវាជាបញ្ហាបច្ចេកទេសដែលអាចកើតមានស្ទើរគ្រប់គ្នា គ្រប់បណ្តាញក្រុមហ៊ុនផលិតទូរស័ព្ទដៃ តែជាអកុសលវាបានកើតឡើងចំពេាះទូរស័ព្ទកម្រិតកំពូលរបស់ Samsung ទៅវិញ ។ មិនមែនសម្រាប់ Note 7 ឡើយ ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចណាក៏ដោយ ក៏មានឱកាសក្នុងការផ្ទុះដែរ ឲ្យតែវៀរចាក បច្ចេកទេស និងគុណភាពជាមូលដ្ឋាន ។

note_7

បញ្ហាផ្ទុះថ្ម មិនមែនកើតឡើងដោយសារ ការលាយជាតិរំសេវច្រើនជាងធម្មតា ចូលក្នុងថ្មទូរស័ព្ទដៃ ឬបង្កប់ក្រោមម៉ាស៊ីនឡើយ តែវាជាបញ្ហាកម្តៅ កើនឡើងលើសប្រមាញទៅវិញទេ ដែលបណ្តាលឲ្យថ្មក្តៅឡើងខ្លាំង ហើយប៉ោង និងចុងក្រោយរហូតដល់ផ្ទុះយ៉ាងដូច្នេះ ។ មិនថាឡើយតែ Samsung សូម្បីតែ iPhone ក៏ធ្លាប់មានផ្ទុះដែរ តែគឺបណ្តាលមកពីកត្តាប្រើប្រាស់ខុសបច្ចេកទេស ដោយខ្លួនឯង ហើយវាមិនបានកើតមានបញ្ហាមកពីខាងផលិតផ្ទាល់ឡើយ ។

exploding-note-7-1024x576

តើយើងអាចជៀសវាងបញ្ហាថ្មផ្ទុះដោយរបៀបណា?

ក្រៅពីបញ្ហាថ្មដែលមានភ្ជាប់ក្នុងទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិចរបស់លោកអ្នក អ្វីដែលលោកអ្នកត្រូវជ្រើសរើស និងពិចារណាមុននឹងយកមកប្រើប្រាស់នេាះគឺ ឧបករណ៍ឆ្នាំងសាក និងខ្សែសាក ។ វាជាជម្រើសដ៏ប្រសើរមួយ ដើម្បីជៀសវាងកុំឲ្យបញ្ហានេះ កើតឡើងចំពេាះលោកអ្នកជាយថាហេតុ ។

  • សូមកុំស្វែងរក និងប្រើប្រាស់ផលិតផលគ្មានម៉ាក គ្មានការធានាគុណភាព ជាពិសេសតម្លៃថោកហួសហេតុ (Original $19 ជជុះ $0.50)
  • សូមប្រើប្រាស់ទាំងឌុយ ឬឆ្នាំងសាក ដែលប្រើសម្រាប់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចលោកអ្នកបានហើយ ហាមប្រើជំនួស ដោយមិនបានពិនិត្យកម្លាំងថាមពល ។ ឧទាហរណ៍៖ ឆ្នាំងសាកទូរស័ព្ទ 5V (Output=5.0V)
  • កុំផ្តោតតែលើ Fast-charing វាមិនមែនមានន័យថា 5V ចូលយឺត ហើយ 10V ចូលរហ័សនេាះទេ តែវាបែរជាបណ្តាលឲ្យឆេះ ដោយសារកម្លាំងទៅវិញ! សូមពិនិត្យត្រង់អំពែ (A) ឧទាហរណ៍៖ 5V = 2.1A ឬ 2.4A ទើបវាបញ្ជាក់ពីមុខងារល្បឿនសាកពិតប្រាកដ ។
  • កុំសាកបណ្តើរ ប្រើប្រាស់បណ្តើរ ញឹកញាប់ពេល (ជាពិសេសពេលកំពុងដំណើរការ 3G/4G លើទូរស័ព្ទផ្ទាល់) ហើយបើឧបករណ៍សាកលោកអ្នកមិនមានមុខងារ ការពារបណ្តុំចរន្តភ្លើងទេ វាងាយនឹងឡើងកម្តៅថ្មខ្លាំងណាស់ ហើយក្តៅៗទៅ វាគង់តែឡើងប៉ោងជាមិនខាន ។

ខាងក្រោមនេះជាផលិតផល ដែលអាចជួយឲ្យលោកអ្នកការពារឧបករណ៍ប្រើប្រាស់បាន ដោយកាត់បន្ថយផលប៉ះពាល់នៃការសាកបណ្តើរ ប្រើបណ្តើរបាន (ក្នុងករណីចាំបាច់) ជាមួយប្រព័ន្ធការពារ ការឆ្លងចរន្ត ការកាត់ផ្តាច់ភ្លើង ស្វ័យប្រវត្តិ និងមានភ្ជាប់ជាមួយដុំបម្លែងភ្លើងពី AC ទៅ DC ដែលមិនបារម្ភពីការឆ្លង ឬឆក់ងាយៗឡើយ! ផលិតផល Innergie Lifehub Plus ផ្តល់កម្លាំងសាកបានលឿនដល់ 2.4A ហើយមានចំនួន x3 USB ports (Output=7.2A) សម្រាប់ការសាកព្រមគ្នាបានយ៉ាងល្អជាមួយបច្ចេកវិទ្យា High-speed charging ព្រមជាមួយការធានាគុណភាពប្រើប្រាស់ ៣ឆ្នាំពេញ ។

Upload635914718712418306

តើលោកអ្នកមានគន្លឹះការពារថ្មទូរស័ព្ទ និងមុខងារការពារបន្ថែមដែរឬទេ? សូមចែករំលែកជាមួយយើងខ្ញុំ ដោយ comment ខាងក្រោមនេះ!

2 មតិ

  1. Innergie Lifehub Plus ផលិតផលប្រទេសណា?ទិញនៅឯណា?តម្លៃប៉ុន្មាន?

    • សួស្តី! វាជាផលិតផលដែលពេញនិយម នៅប្រទេសសិង្ហបូរី អាចទាក់ទងទិញបានតាម 023 55 56 888

Leave a Reply