Flash iPhone ជំនាន់ថ្មី ដោះស្រាយបញ្ហា Storage

មិនថាតែអ្នកប្រើប្រាស់ iPhone 16GB នេាះទេ សូម្បីតែអ្នកប្រើ 64GB ពេលខ្លះក៏អាចខ្វះ memory សម្រាប់ផ្ទុកទិន្នន័យផងដែរ ។ ប្រសិនបើលោកអ្នកមានចំណូលចិត្តខាងថតវីដេអូ ឬរូបភាពចូលរក្សាទុកក្នុងទូរស័ព្ទ ហើយពេលថតថ្មីម្តងៗ ត្រូវសម្រេចចិត្តយ៉ាងពិបាកថា គួរលុបមួយណា ចោលមួយណា!? ឥឡូវនេះជាមួយ Flash iPhone ជំនាន់ថ្មីពី SanDisk ម៉ូឌែល iXpand v2 អាចពង្រីក storage iPhone លោកអ្នកបានដល់ 128GB ដោយងាយស្រួលជាទីបំផុត ។

SanDisk-iXpand-Memory-16GB-128GB-USB-3-0-Flash-Drive-SDIX30N-with-font-b-Lightning-b

មុខងារពិសេស និងការធានាគុណភាព

iXpand កាលពីជំនាន់មុន មានរូបរាងធំបន្តិច និងចំណាយថាមពលថ្មពី iPhone រាងច្រើនបង្គួរ ប៉ុន្តែមកដល់ជំនាន់ថ្មីនេះ ជាមួយនឹងរូបរាងប្លែក ទំនើប និងអាចប្រើជាមួយ Case iPhone ជាច្រើនប្រភេទបានផងដែរ ។ តាំងពីជំនាន់ដំបូង iXpand របស់ SanDisk បានទិញអាជ្ញាប័ណ្ណ chip MFi ពី Apple ដែលប្រាកដថា Flash iPhone មួយនេះ នឹងមិនប៉ះពាល់ដល់ Lightning port របស់ iPhone iPad លោកអ្នកឡើយ ។

បើនិយាយពីមុខងារចម្លង និងល្បឿនវិញនេាះ អាចនិយាយថា iXpand នឹងមិនធ្វើឲ្យលោកអ្នកធ្នើសចិត្តបន្តិចឡើយ ព្រេាះវាអាច Copy រូបភាព និងវីដេអូប្រហែល ២០០០រូប ចំណាយពេលតិចជាង ៥នាទី (សាកល្បងរួច – អាស្រ័យទំហំជាក់ស្តែង) ។ លើសពីនេះទៀត iXpand ក៏ភ្ជាប់ជាមួយមុខងារ Auto Backup ទាំងរូបភាព និងវីដេអូ ព្រមជាមួយ Contact បានផងដែរ ។

iXpand

iXpand ជំនាន់ថ្មីភ្ជាប់ជាមួយ ការធានាគុណភាព ២ឆ្នាំ ដែលលោកអ្នកអាចប្រើប្រាស់ដោយគ្មានក្តីបារម្ភពីការបាត់បង់គុណភាព ឬត្រូវចំណាយពេលទៅប្តូរញឹកញាប់ ដូច Flash ម៉ាកដទៃដែលអ្នកធ្លាប់ប្រើពីមុនឡើយ ។

របៀបប្រើ

SanDisk-iXpand-Memory_app

ងាយបំផុតជាមួយ iXpand ព្រេាះវាគ្មានតែដោតចូល iPhone ឬ iPad ភ្លាម នឹងនាំឲ្យលោកអ្នកទៅ App Store ដើម្បីជ្រើសរើស និងដំឡើងកម្មវិធីដែលអាចដំណើរការជាមួយ Flash នេះបានទៅហើយ ។ វាមានន័យថា លោកអ្នកមិនចាំបាច់ចំណាយពេលស្វែងរកឈ្មេាះកម្មវិធីឡើយ ។

 

បន្ទាប់ពីដំឡើងចប់ វានឹងបង្ហាញផ្ទាំងកម្មវិធី ដែលតម្រូវឲ្យលោកអ្នកជ្រើសរើសដោយខ្លួនឯង ឬរើសយកដំណើរការស្វ័យប្រវត្តិ ក្នុងការ Copy រូបភាព និងវីដេអូទាំងអស់ចូលក្នុង iXpand ដោយខ្លួនឯង និងសួរបញ្ជាក់ថា តើលោកអ្នកចង់លុបរូបទាំងនេាះចោលភ្លាមៗទេ? ដើម្បីឲ្យ iPhone iPad លោកអ្នកមាន memory storage បានធំដូចដើមវិញ ។

អ្វីដែលពិសេសជាងគេនេាះគឺមុខងារ ថតផ្ទាល់ចូល flash ដែលលោកអ្នកប្រហែលមិនធ្លាប់បានប្រទះ ឬប្រើប្រាស់ឡើយ ។ វាប្រាកដថា មានល្បឿនលឿន ដែលអាចចាក់វីដេអូ 4K (format video ភាគច្រើនចាក់បាន) លើ iXpand Flash iPhone ផ្ទាល់តែម្តង ដោយមិនចាំបាច់ចម្លងចេញ ឬចូលឡើយ!

 

សម្រាប់គ្រប់ iOS devices ដែល support វីដេអូ 4K និងអាចចាក់តាម SanDisk iXpand Flash v2 បាន ។

តម្លៃ និងវត្ថុធាតុដើម

វាស្ទើរតែគ្រប់ accessories ភាគច្រើន ដែលប្រើភ្ជាប់ជាមួយនឹង iPhone iPad ឬ Mac មិនជាសូវធូរថ្លៃប៉ុន្មានទេ ហើយផលិតផលដែលមានម៉ាកច្បាស់លាស់នីមួយៗ ច្រើនប្រើវត្ថុធាតុដើម (material) ដែលធន់នឹងការប្រើប្រាស់បានយូរដូចជាជំនួសដោយការប្រើដែកធម្មតា គេប្រើអាលុយមីញ៉ូម (Aluminum) វិញ ដែលជាប្រភេទលោហ ធន់នឹងការកកិត ឬឆ្លូតជាដើម ។ល។

ជាមួយនឹងតម្លៃទីផ្សារស្រុកយើង $75 សម្រាប់ 32GB, $99 សម្រាប់ 64GB និងរហូតដល់  128GB តម្លៃ $149 ដែលយើងអាចសន្មត់ថា លោកអ្នកអាចយកតម្លៃជាងមួយរយដុល្លារនេះ ទៅទិញបានទូរស័ព្ទមួយទៀតទៅហើយ តែបើគិតថារូបភាព និងឯកសាររបស់លោកអ្នកមានតម្លៃជាង នេាះវាជាអ្វីដែលត្រូវពិចារណាផងដែរ ។ ព័ត៌មានទិញ៖ 098 671 672

គួររំលឹកផងដែរថា ក្រៅពី Flash iPhone នៅមានផលិតផលមួយប្រភេទទៀតជាប្រភេទ Hard Disk WiFi ដែលមានមុខងារថ្ម និង WiFi ចល័តផ្ទាល់ខ្លួន អាចឲ្យលោកអ្នកផ្ទេរឯកសារ និងរូបភាព ចេញចូលតាម WiFi connection បានដូចគ្នាផងដែរ ហើយវាក៏អាចប្រើបានទាំងសម្រាប់ Android និង iOS ទៀតផង ជាមួយអត្រាតម្លៃប្រហែល $199 សម្រាប់ 1TB ។

Seagate_Wireless_Plus

Leave a Reply