Update iOS 9 របៀបណាឲ្យដើរលឿនដូចគេ?

នាប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple ទើបបានបញ្ចេញ​កំណែប្រែជំនាន់ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែលជាជំនាន់ក្រោយគេ iOS 9 ។ យ៉ាងណាមិញ​នៅតែមាន​មន្ទិល​មួយចំនួន ទាក់ទងនឹង​ការ Update iOS ជំនាន់ថ្មីនេះ ថាតើគួរធ្វើរបៀបណា ទើបមិនប៉ះពាល់​ដល់​ឯកសារ ឬអាចឲ្យ iPhone/iPad ដើរលឿន​ដូចគេ ដូចឯង?

ios-9-screen_780x5201-780x520

គួរបញ្ជាក់ផងដែរថា៖ ការចេញជំនាន់ថ្មីរបស់ iOS នេះ​មិនអាចធ្វើឲ្យ iPhone 6 ឬ 6 Plus (ឬ iPhone ជំនាន់មុនៗទៀត) លោកអ្នកមានមុខងារពេញលេញដូច iPhone 6s ដែលបានប្រកាសចេញលក់ថ្មីៗនេះទេ ដោយហេតុថា​វាជាផ្នែកមួយនៃ Hardware ដែលបានបញ្ចូលជាមួយនឹង iPhone ជំនាន់ថ្មី ខុសពី iOS 9 ដែលជា Software តែប៉ុណ្ណោះ ។ មុខងារពិសេសរបស់ iPhone 6s ដូចជា 3D Touch និងកាមេរ៉ា 12MP, retina flash ជាដើម ។ល។ អានលម្អិត៖ តើ​អ្នក​គួរ​ទិញ iPhone 6s និង 6s Plus ឥឡូវនេះដែរឬទេ?

ដើម្បីអាចឲ្យ iPhone ឬ iPad លោកអ្នក​ដំណើរការបានលឿនមានចំនុចមួយចំនួន ដែល​លោកអ្នកត្រូវដឹង ពីព្រោះថា​គ្រាន់តែ​ការ Update iOS មិនប្រាកដ ១០០% ថាអាចនឹងជួយឲ្យ iPhone ដែលកំពុងដើរយឺតមកលឿនវិញបាននោះទេ ។ ពេលលោកអ្នកស្ទើរ Storage (ផ្ទុកវីដេអូ ឬរូបភាពច្រើនពេក), ដំឡើងកម្មវិធីច្រើនពេក, មានកម្មវិធីដំណើរការច្រើន (ប្រើហើយមិនសម្អាត), លែងម៉ូដ Wallpaper តាមការ Jailbreak ឬប្រើប្រាស់ Tweak ដែលអត់ស្តង់ដារ ជាដើម ។ល។ ដែលទាំងនេះសុទ្ធសឹងជាមូលហេតុចម្បង​ដែល​លោកអ្នក​ត្រូវពិចារណាមុនគេ ពេលដែលសង្កេតឃើញថា iPhone អ្នកដើរយឺតជាងធម្មតា ។ គន្លឹះខាងក្រោមនឹងបង្ហាញ​លោកអ្នក​ពីរបៀប Update iOS 9 ជំនាន់ថ្មី ឲ្យដើរលឿនដូចគេបាន ។

The-20-Best-iOS-8-Jailbreak-Apps-and-Tweaks

មុនពេលជ្រើសរើសយក Tweak ណាមួយមកប្រើប្រាស់ សូមចូលអានលម្អិតពីព័ត៌មាន​នៃកម្មវិធីនោះ ជាពិសេសមើល​ប្រវត្តិ​អ្នក​បង្កើតនោះ តើវាអាចប៉ះពាល់​ដល់សុវត្ថិភាព​ទូរស័ព្ទ​លោកអ្នក​ឬទេ! តែបើសិនជាអាចជៀសបាន លោកអ្នកគួរកុំហែកគុកចេញអី (DO NOT Jailbreak) សូមគិតថា​ការប្រើ iOS original មិនមែននៅក្នុងគុកនោះទេ គឺនៅក្នុងតំបន់សុវត្ថិភាព ដែលត្រូវបានការពារដោយ Apple ។

គួរអាន៖ មូលហេតុ​ ៥​ ដែល​អ្នក​មិនគួរ Jailbreak iOS ដាច់ខាត ។

លោកអ្នកអាចមានពីរជម្រើស​ក្នុងការ Update iOS ឲ្យទៅដល់​ជំនាន់ iOS ចុងក្រោយ ដោយសុវត្ថិភាព មិនបារម្ភពីការបាត់បង់​ទិន្នន័យ ឬគាំង iPhone, iPad កណ្តាលទីឡើយ ។ មុននឹងចាប់ផ្តើម លោកអ្នកត្រូវតែ Backup ទិន្នន័យចូល​ក្នុងកុំព្យូទ័រ ដោយប្រើកម្មវិធី iTunes ដោយដោត USB ភ្ជាប់ជាមួយ​កុំព្យូទ័រ ហើយចុចលើប៊ូតុង Back Up Now នៅត្រង់ចំណុច Manual Back Up and Restore (ដូចក្នុងរូប) ។

គួរអាន៖ របៀប Backup និង Restore ទិន្នន័យរបស់ iPhone ​ដ៏ត្រឹមត្រូវ

Backup-iPhone

សូមអនុវត្តន៍​ដោយប្រុងប្រយ័ត្ន និងមានទំនួសខុសត្រូវផ្ទាល់ខ្លួន៖

របៀបទី១៖ Update តាម WiFi (OTA – on the air)

ពេលដែលលោកអ្នកបាន Backup ទិន្នន័យ និងកម្មវិធីសំខាន់ៗ​ចប់សព្វគ្រប់ហើយ លោកអ្នក​អាចចាប់ផ្តើម​ការ Update ដោយប្រើ WiFi connection ដែលនៅផ្ទះ ឬកន្លែងការងារលោកអ្នក តែត្រូវប្រាកដថា Internet នឹងដំណើរការល្អ មិនរអាក់រអួល ឬមិនប៉ះពាល់ដល់​ការប្រើ Internet អ្នករួមការងារ ។ ពេលដែល​បានទាញយកចប់ហើយ វានឹងដំឡើង​ដោយខ្លួនឯង​ស្វ័យប្រវត្តិ ។ រយៈពេល​នៃដំណើរការនេះ អាចចាប់ពី 30នាទី រហូតដល់ 2 ទៅ 3 ម៉ោង អាស្រ័យលើ​ល្បឿន Internet របស់​អ្នក ។ ប្រសិនបើអ្នកត្រូវប្រើទូរស័ព្ទសម្រាប់ការងារ ឬទំនាក់ទំនង សូមដោះស៊ីមចេញ មកដាក់​ទូរស័ព្ទដទៃ ឬអាច Update នៅពេល​ដែល​លោកអ្នក​សម្រាក នៅពេលយប់ ។

សូមចំណាំថា៖ របៀបទី១នេះអាចប្រើបានសម្រាប់តែអ្នកដែលមិន Jailbreak iPhone ឬ iPad នោះទេ ។ ប្រសិនបើ​លោកអ្នកបាន Jailbreak ហើយ លោកអ្នកមិនអាច Update តាមនេះបានឡើយ វានឹងគាំង iPhone ជាប់ត្រឹម Logo Apple ជាដើម ។ល។

iOS-9-update

គួរអាន៖ ដំណោះស្រាយ​ពេល​​មិនអាច Update ឬ Restore iPhone

របៀបទី២៖ Update តាមកុំព្យូទ័រ ដោយប្រើ iTunes

នេះជាជម្រើសល្អ​បំផុត​សម្រាប់​លោកអ្នក ក្នុងការ Update iPhone ទៅជំនាន់ថ្មីៗ ដោយមិនសូវមានផល​ប៉ះពាល់ និងអាចដំណើរការលឿនជាងគេ ទាំងការទាញយក និងមិនមានការរអាក់​រអួលពេលកំពុង Update ។

update-restore-iphone

លោកអ្នកអាចប្រើប្រាស់​ប៊ុតុង​ពីរ ក្នុងនោះមួយគឺ Update ដើម្បី Update ពីជំនាន់ដែល​លោកអ្នក​កំពុងប្រើទៅ​ជំនាន់ថ្មី​ចុងក្រោយ ដែលមិនលុប ឬបាត់បង់​ទិន្នន័យ​ដែលមាន​ក្នុង iPhone ឬ iPad លោកអ្នក​នោះទេ ។ មួយទៀតគឺជា​ប៊ូតុង Restore iPhone រាល់ទិន្នន័យដែលមាន​ក្នុង iPhone គឺត្រូវបានលុបចោល​ទាំងអស់ រួមទាំងរូបភាព និងកម្មវិធីផងដែរ ប្រៀបដូចជាលោកអ្នក​ទើបទិញ iPhone ថ្មីអ៊ីចឹង ។

ប្រសិនបើលោកអ្នក​បើក​ប្រើប្រាស់​មុខងារ Find My iPhone សូមបិទវាសិន មុននឹង​ដំណើរការ Restore ។

សូមរង់ចាំ​រហូតដល់​ដំណើរការ​ចប់​សព្វគ្រប់ នោះលោកអ្នក​នឹងឃើញផ្ទាំងមួយបញ្ជាក់ពី​លទ្ធផលជោគជ័យ​របស់​អ្នក ។ បន្ទាប់មក​លោកអ្នក​អាច Sync ជាមួយនឹង iTunes នូវរាល់​ឯកសារ និងព័ត៌មាន​ដែលមាន​ក្នុង iPhone iPad របស់​លោកអ្នក​ត្រឡប់មកវិញ ។

គន្លឹះ៖ ដើម្បីទទួលបានលទ្ធផល​ប្លែក សូម​លោកអ្នក​អនុវត្តន៍តាមវិធី Restore iPhone ដើម្បីលុបចោល​រាល់​ទិន្នន័យ ឬ Cache កម្មវិធីមួយចំនួន ឲ្យស្អាត រួមចាំដំឡើងមកវិញ (តាម iTunes) ។ ធានាថា លោកអ្នក​នឹងទទួលស្គាល់ថា iOS 9 ជំនាន់ថ្មីនេះ ពិតជាលឿនដូចគេថាមែន!

សូមដាក់មតិ លោកអ្នក​នៅក្នុងប្រអប់ខាងក្រោម បើ​លោកអ្នក​មានបញ្ហា ឬចង់ចែករំលែកគន្លឹះ នានាទាក់ទង​នឹង​អត្ថបទនេះ ។

 

អានថែមទៀត

ដំណោះស្រាយ​ Error 3194 ពេល Restore iPhones ក្នុង iTunes

ថ្មីៗនេះ​ព័ត៌មាន​ទាក់​ទង​នឹង​ការ Jailbreak ក្លាយជាព័ត៌មាន​ពេញ​និយម​មួយ​ដែល​អ្នក​អាន​ភាគច្រើន​តែង​ចាប់​អារម្មណ៍ ។ សំបុកអាយធី​ក៏បាន​ចេញ​ផ្សាយ​អត្ថបទ​គន្លឹះ​មួយ​ចំនួន​ទាក់​ទង​នឹង​ដំណោះស្រាយ​នានា ដែល​លោកអ្នក​គួរ​សាក​ល្បង​ក្នុងការ​ដោះស្រាយ​ពេល​មាន​បញ្ហា​នានា កើតឡើង​ក្នុង​កំឡុងពេល និង​ក្រោយពេល Jailbreak ។ អត្ថបទគួរអាន៖ ដំណោះ​ស្រាយពេល Jailbreak iOS 7 មិនបាន …

មាន ១មតិ

  1. Hi Dear! i used iphone 5, when i update version 9.2. why my phone not use 4G? Thanks

Leave a Reply