តើ​អ្នក​គួរ​ទិញ iPhone 6s និង 6s Plus ឥឡូវនេះដែរឬទេ?

លោកអ្នក​ប្រាកដជាបានតាមដាននូវព្រឹត្តិការណ៍ថ្មីៗ មួយរយៈនេះពីក្រុមហ៊ុន Apple ទាំង iOS 9, ទូរស័ព្ទ iPhone ជំនាន់ថ្មីចុងក្រោយ iPhone 6s និង 6s plus ហើយក្នុងនោះក៏មាន iPad Pro ទំហំធំ 12.9 អ៊ីញផងដែរ ។ តែ​លោកអ្នក​ប្រហែលជាកំពុងពិចារណាថា តើលោកអ្នក​គួរផ្លាស់ប្តូរ iPhone 6 ឬ 6 Plus ដែល​លោកអ្នក​កំពុងប្រើនេះ នាកំឡុងពេលនេះដែរឬទេ? មុននឹងសម្រេចចិត្ត សូមលោកអ្នកបន្តអាន នូវចំណុចសំខាន់​មួយចំនួន ដែល​លោកអ្នក​ត្រូវដឹង ប្រៀបធៀបជាមួយទូរស័ព្ទ ដែល​អ្នក​កំពុងប្រើ ថាតើមានមុខងារ និងលក្ខណៈពិសេសជាមុន​កម្រិតណា? ឬថា លោកអ្នក​ចង់ចាំដល់ iPhone 7 ឬ iPhone ជំនាន់​ក្រោយៗទៀត ចាំទិញ? តោះ! តាមដានទាំងអស់គ្នា!

9930-3089248_iphone-6s-shoplemonde-01-2

គួរកំណត់ចំណាំផងដែរថា៖ ក្រុមហ៊ុន Apple បានបន្ថែមពណ៌មួយថ្មីទៀត គឺ Rose Gold (កុលាបមាស) ដែលគេជឿជាក់ថា អ្នកប្រើប្រាស់​ភាគច្រើននារី នឹងជ្រើសរើស​យកពណ៌ថ្មីមួយនេះ ជាចំណូលចិត្ត​របស់ពួកគេ ។

មុខងារពិសេសមួយចំនួន ល្បឿន កាមេរ៉ា chip ជំនាន់ថ្មី សុទ្ធសឹងជាមុខងារ​ប្លែកៗ ដែល Apple មិនមែនភ្លេច​ក្នុងការបន្ថែម​រាល់​ជំនាន់ថ្មី​នីមួយៗ នៃបច្ចេកវិទ្យាទូរស័ព្ទ ដែលត្រូវបាន​ដាក់បញ្ចូលក្នុង iPhone ឬ iDevice របស់ក្រុមហ៊ុនមួយនេះ ។

បច្ចេកវិទ្យា 3D Touch

ជាមួយនឹងបច្ចេកវិទ្យា​ចុច​ជំនាន់ថ្មីនេះ ត្រូវបាន Apple កំណត់ឈ្មោះ 3D Touch ដែលវានឹង​ដំណើរការលើ​កម្មវិធីណាមួយ ពេលលោកអ្នក​ចុចរាងសង្កត់ជាប់ វានឹងលោតផ្ទាំងមកលើ (ដូចជា 3D) ហើយ​លោកអ្នក​អាចមើល​ព័ត៌មាន​ទាំងអស់នោះបានយ៉ាងលម្អិត ដោយ​មិនចាំបាច់​ចុចច្រើនដង ដូចមុនទៀតឡើយ ។ នេះជាភាពងាយស្រួលបំផុតមួយ សម្រាប់​លោកអ្នក​ប្រើប្រាស់ iPhone កាន់តែលឿន និងរហ័សជាងមុន ។

3D-Touch

កាមេរ៉ា​ទំហំ 12MP អាចថតវីដេអូ 4K បាន

កាលពី iPhone ជំនាន់មុនកាមេរ៉ាក្រោយទំហំតែ 8MP ប៉ុណ្ណោះអាចថតរូបបានច្បាស់ណាស់ទៅហើយ ចុះទម្រាំដល់ 12MP ទៀត តើច្បាស់កម្រិតណាទៅ? ពិសេសទៀតនោះ លោកអ្នកអាចថតវីដេអូកម្រិតច្បាស់ខ្លាំង​រហូតដល់ 4K (បួនដងនៃ Full HD – 1080p x 4) និងកាមេរ៉ាមុខទំហំ 5MP ដែលអាចថតរូប Selfie បានយ៉ាងច្បាស់ ។ កម្រិតកាមេរ៉ាច្បាស់ខ្លាំងនេះ អាចថតយករូបភាពបានយ៉ាងលម្អិត ដែលលោកអ្នកអាចបង្រួម Zoom-in ពេលដែល​ថតរូបរួចហើយ ។

GoPro Hero4 Black អាចថតរូបបាន 4K និងមានទំហំកាមេរ៉ា 12MP ដូចគ្នា តែមានមុខងាររក្សាលំនឹង ដែលកំណត់ថាជាកាមេរ៉ាសកម្មភាព ។

Retina Flash បន្ថែមពន្លឺសម្រាប់ Selfie នៅទីងងឹត

វាជារឿងដែល​គ្រប់គ្នាស្មានមិនដល់ iPhone 6s និង 6s Plus បានបំពាក់បន្ថែម​នូវបច្ចេកវិទ្យា​ទៅលើអេក្រង់ Retina សម្រាប់បង្កើន​ពន្លឺនៅទីងងឹត ពេលដែល​លោកអ្នកថត Selfie ដោយប្រើកាមេរ៉ាមុខ ដែលផ្ទុយស្រលះពីទូរស័ព្ទម៉ាកដទៃ (កុំនិយាយចំឈ្មោះ តែនរណាមិនដឹង? 😀 ) ប្រើ Flash ពន្លឺដែលវាធ្វើឲ្យ​ប៉ះពាល់​ភ្នែកយ៉ាងខ្លាំងពេលជះពន្លឺម្តងៗ!

retina-flash

បន្ទះ Chip A9 ជំនាន់ថ្មី

យោងតាម Apple បានបញ្ជាក់ថាបន្ទះ Chip ថ្មីនេះ នឹងបង្កើនល្បឿន CPU លឿនជាងមុន 70% ហើយនិង GPU ដល់ទៅ 90% បើធៀបនឹង iPhone ជំនាន់មុន ដែលវាស័ក្តសមបំផុតសម្រាប់​លោកអ្នក​ដែលចូលចិត្តលេងហ្គេម ឬកម្មវិធីដែលត្រូវការក្រាហ្វិកកម្រិតខ្ពស់ ខ្លាំង ច្បាស់ ។

A9-graphic

សេចក្តីសន្និដ្ឋាន

សរុបជារួមមកវិញ iPhone 6s និង 6s Plus ជំនាន់ថ្មីនេះ ពិតជាគួរឲ្យចង់បាន និងមានមុខងារពិសេសៗច្រើនណាស់ បើធៀបនឹង iPhone 6 ឬ 6Plus ដែលអ្នក​កំពុងប្រើ ។ បើទោះបីជាលោកអ្នក Update ជំនាន់ថ្មី iOS 9 នៅលើ iPhone 6 ក៏នៅតែមិនមានមុខងារពេញលេញដូច iPhone 6s ដែរ ។ តែបើ​លោកអ្នកគិតថា មុខងារថ្មីទាំងអស់មិនសូវជាត្រូវតម្រូវការលោកអ្នក ដូចជាកាមេរ៉ា 4K សម្រាប់វីដេអូ លើសការប្រើប្រាស់​លោកអ្នក ល្បឿនទូរស័ព្ទ​ដែល​អ្នក​កំពុងប្រើលឿនគ្រប់គ្រាន់ហើយ វាដូចជាគ្មានមូលហេតុអ្វី ដែលអ្នកគួរចំណាយប្រាក់ទិញ iPhone ជំនាន់ថ្មីនេះឡើយ ។ យ៉ាងណាមិញ ប្រសិនបើលោកអ្នក​កំពុងប្រើ iPhone 5 ឬជំនាន់មុនៗទៀត លោកអ្នកគួរតែដល់ពេល​ត្រូវប្តូរយក iPhone 6s ឬ 6s Plus ជំនាន់ថ្មី​នេះហើយ ព្រោះបើទុកកាន់តែយូរ លោកអ្នក​ប្រាកដជាមិនអាចលក់ចេញបានទេ វានឹងក្លាយជាវត្ថុបុរាណដ៏មានតម្លៃមួយ 😀 ។

ចំណុចដែលគួរចងចាំមុនពេលទិញ iPhone 6s ឬ 6s Plus

  • ត្រូវទិញផលិតផល Official ដែលមានការធានារយៈពេល ១ឆ្នាំពេញ ព្រោះ Accessories ដែលមានការធានាទើបជាផលិតផល Original ពី Apple ។ អានលម្អិត៖ ហេតុអ្វី​បានលោកអ្នកចាំបាច់ទិញ iPhone Official?
  • គ្មាន iPhone 6 ណាដែលមានតម្លៃលើសពី $1,000 នោះទេ ត្រឹមទំហំ 64GB ។
  • ផលិតផល Apple Official មានតម្លៃស្មើគ្នា ទោះជាពណ៌អ្វីក៏ដោយ!
  • កុំចង់បានការធានា Software ពេលទិញ iPhone ត្រូវទាមទារការធានា Hardware ។

អានថែមទៀត

iPhone 6 Plus អាចនឹងកោង​ពេលដាក់មិនប្រយ័ត្ន

កាលពីថ្ងៃ​អង្គារ​ម្សិលមិញនេះ មានការសាកល្បងថ្មី ដែលមិនធ្លាប់​មានពី​មុន ការពីសាកល្បងពត់​ iPhone 6 Plus ឲ្យកោង ដែលគេសង្ស័យថា វាអាចនឹង​កោង ពេលដែលលោកអ្នក​ដាក់​ក្នុងហៅប៉ៅ ឬកន្លែង​ដែលអាចធ្វើឲ្យប៉ះពាល់​ដល់​រូបរាង​របស់ iPhone 6 Plus …

មាន ១មតិ

  1. I will consideration!

Leave a Reply