[គន្លឹះខ្លី] ដោះស្រាយបញ្ហា Touch ID មិនដំណើរការ iOS 8.3

Touch ID ជាមុខងារ​ពិសេសមួយ ដែលមាន​នៅក្នុង iPhone និង​​ iPad ជំនាន់ថ្មីៗ ដែលផ្តល់​ភាព​ងាយស្រួលដល់​លោកអ្នក​ក្នុងការ​ប្រើប្រាស់ ដោយ​ជំនួស​ការ​វាយ​សម្ងាត់​ ជាមួយការប្រើប្រយៅដៃ​ស្គេន វិញ ។ វាជាមូលហេតុ​សុវត្ថិភាព និងបំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់​ឲ្យបានពេញលេញ​បន្ថែម ប៉ុន្តែចុះ​បើ វាមិន​ដំណើរការ​នៅ​ក្នុង iOS 8.3 ថ្មី ដែល​លោកអ្នក​ទើប Update តើបណ្តាល​មកពី​មូលហេតុ​អ្វី និងដោះស្រាយ​ដោយ​របៀបណា? សំបុកអាយធី នឹង​បង្ហាញ​ជូន​លោកអ្នក​ដូចខាងក្រោមនេះ ។

iPhone-5s-Touch-ID

អត្ថបទ​គួរអាន៖ គន្លឹះ​​ប្រើ Touch ID នៅ​ក្នុង iPhone

មូលហេតុ​ដែល​ Touch ID មិនដំណើរការ

កត្តាមួយចំនួន​បណ្តាលឲ្យ Touch ID មិនដំណើរការ​ភាគច្រើន គឺមកពីការ Jailbreak ឬការប្រើប្រាស់ Tweak មួយចំនួន ដែលមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ថាមពលថ្ម អាយុកាលថ្ម កម្តៅលើអេក្រង់ និង​ផ្នែករឹង (Hardware) មួយចំនួនទៀត ដូចជា Touch ID ជាដើម ។ វាជាសំណាង​ល្អ ប្រសិន​បើ​លោកអ្នក​អាច Restore iOS មកជំនាន់ចុងក្រោយបង្អស់ តាមរយៈការប្រើ iTunes ហើយ Touch ID លោកអ្នក​អាចដំណើរការ​ធម្មតា តែមិនដូច្នេះលោកអ្នក​ប្រហែលជាត្រូវការ​សេវាជួសជុល លើផ្នែកនេះជាក់​ជាមិនខាន ។

iphone_5s_display_detached_hero_11

វិធី​ដោះស្រាយបញ្ហា Touch ID មិនដំណើរការ iOS 8.3

បញ្ហាដែល​កើតឡើង​ក្នុង iPhone ឬ iPad នីមួយៗ​អាចបណ្តាល​មកពី​មូលហេតុ​ផ្សេងៗគ្នា និងតាមជំនាន់​ផ្សេងគ្នា ដូចជា iOS 8.1.3 ឬ iOS 8.2 ហើយត្រូវការវិធី​ដោះស្រាយ​ផ្សេងគ្នា​ផងដែរ ។ ខាងក្រោមនេះ ជាវិធីដោះស្រាយសម្រាប់ iOS 8.3 ដែលសំបុកអាយធី បានសាកល្បង​ហើយទទួលបាន​ជោគជ័យ ។

  1. សូមចូលទៅកាន់ Settings នៅក្នុង iPhone ឬ iPad លោកអ្នក
  2. សូម Tap លើ Touch ID & Passcode
  3. សូមបញ្ចូល Passcode ឬលេខសម្ងាត់ (Password)
  4. សូមបិទ (OFF) iTunes & App Store
  5. ចុចលើប៊ូតុង Home ដើម្បី​ត្រឡប់មកផ្ទាំង​ដើមខាងមុខ (Home Screen)
  6. បន្ត​មកទៀត សូម Reboot ដោយបិទ ចុចប៊ូតុង Power ហើយបិទ និងបើក​ឡើង​មកវិញ
  7. សូមវាយ​លេខ Passcode ឬលេខសម្ងាត់ បើលោកអ្នកបានកំណត់​នៅពេល​បើក​ដំបូង វានឹងចេញ Lock Screen
  8. ចូលទៅកាន់ Settings ដដែលដូចខាងលើ
  9. សូម Tap លើ Touch ID & Passcode
  10. វាយបញ្ចូល Passcode ឬ Password ថ្មី
  11. សូមបើក (ON) iTunes & App Store ។

វាជាវិធីងាយមួយ ដែលលោកអ្នក​អាចសាកល្បង​ដោះស្រាយ ដោយខ្លួនឯង ជាដំបូង​ប្រសិនបើ លោកអ្នក​ជួបប្រទះបញ្ហាដូចបានរៀបរាប់​ខាងលើ ។ អ្វីដែល​លោកអ្នកគួរជៀសវាង ដើម្បី​កុំឲ្យមានបញ្ហានេះ គឺកុំ Jailbreak កុំប្រើកម្មវិធី ឬ Tweak ណាមួយ​តាមការណែនាំ​របស់អ្នក​គ្មាន​ជំនាញ​វិជ្ជាជីវៈ​លើ​ផ្នែកនេះ ។ សូមអាន​ការណែនាំឲ្យច្បាស់​ពី​ប្រភពណាមួយ ដែល​លោកអ្នក​ទុកចិត្ត មុននឹងសម្រេចចិត្តអនុវត្តន៍ ។

អត្ថបទទាក់ទង៖ មូលហេតុ​ ៥​ ដែល​អ្នក​មិនគួរ Jailbreak iOS 8 ដាច់ខាត

សូមដាក់មតិខាងក្រោម ប្រសិនបើ​លោកអ្នកអនុវត្តន៍តាម​បានជោគជ័យ តែបើលោកអ្នកមិនអាចដោះស្រាយបាន ឬមានជម្រើសផ្សេង​ដែល​ល្អជាងនេះ សូមចែករំលែក​ក្នុង​ប្រអប់​មតិខាងក្រោមផងដែរ ។ ក្រុមការងារសំបុកអាយធី នឹងព្យាយាម​ស្វែងរក​ដំណោះស្រាយ​បន្ថែម តាមលទ្ធភាព​ដែលអាចធ្វើបាន ។

អានថែមទៀត

គន្លឹះ​លុប icon ក្រោយ​ការ​ដំឡើង​ពុម្ព​អក្សរ​ខ្មែរ​លើ iDevices

សម្រាប់​លោក​អ្នក​ដែល​ប្រើ​ប្រាស់ iDevice និង​បាន Jailbreak ដើម្បី​បញ្ចូល​ពុម្ពអក្សរ​ខ្មែរ តែង​តែ​ឃើញ​មាន icon ពីរ (អាចមាន​ច្រើន​ជាង​ពីរ) ដែល​មាន​ប្រិយ​មិត្ត​ សំបុកអាយធី ខ្លះ បាន​សួរ​ថា​ តើហេតុ​អ្វី​បាន​ជា​ icon …

មាន ១មតិ

  1. hello can you help me ?
    how can i install Ringtone by music that i like

Leave a Reply