[គន្លឹះខ្លី] វិធី Block Contact កុំឲ្យ​នរណាម្នាក់រំខាន ក្នុង iPhone

គន្លឹះនេះប្រហែលជា​ត្រូវចិត្ត​មនុស្សស្រី​ភាគច្រើន ដែល​កំពុងចង់ Block Contact ណាមួយ កុំឲ្យ​មករំខាន​លោកអ្នក ដូចជាតេ ឬផ្ញើសារជាញឹកញាប់ និងមូលហេតុ​ផ្សេងទៀត ដែលធ្វើឲ្យ​លោកអ្នក​ធុញថប់ ។ លោកអ្នក​មិនត្រូវការ​ដំឡើង​កម្មវិធី ឬ Tweak ជំនួយឡើយ វាមិនផ្តល់​ផល​ល្អ​ប្រសើរ​សម្រាប់​លោកអ្នក​នោះទេ ព្រោះថា​មុខងារនេះ មានស្រាប់​នៅក្នុង ឧបករណ៍ iOS ។

block-contacts-calling-iphone

ចំណាំ៖ ប្រសិន​បើ​លោកអ្នក​គ្រាន់តែចង់ស្ងាត់មួយភ្លែត នេះមិនមែនជាវិធីត្រឹមត្រូវទេ លោកអ្នក​គួរប្រើ Do Not Disturb ដែលអាចកំណត់ម៉ោង និង Contact ណាមួយ​ដែល​លោកអ្នក​អនុញ្ញាត​ឲ្យ​តេចូល ដោយ​ចូលទៅកាន់ Settings => Do Not Disturb ។

របៀបបង្ខាំង (Block) Contact

ដើម្បីអាចបង្ខាំង Contact ណាមួយ​កុំឲ្យរំខាន​លោកអ្នក នៅក្នុង iOS វាមានវិធីមួយចំនួន​ដែល​អ្នក​អាចធ្វើតាម តែសំបុកអាយធីសូមណែនាំវិធី​ងាយ​ខាងក្រោមនេះ ដើម្បីលោកអ្នកងាយក្នុងការ​អនុវត្តន៍តាម៖

  1. សូម​បើក​កម្មវិធី Phone ដែលប្រើសម្រាប់តេ​ចេញ ហើយ Tap ទៅលើ “Recents” ដែលជាលេខទូរស័ព្ទ​ដែល​បាន​ទាក់ទង​ថ្មីៗ
  2. ជ្រើសរើស Contact ណាមួយ ដែល​លោកអ្នកចង់បង្ខាំង ហើយ Tap លើប៊ូតុងព័ត៌មាន សញ្ញា (i)
  3. បន្ទាប់មក​សូម Scroll ចុះក្រោម លោកអ្នក​នឹងឃើញ “Block this caller” នៅផ្នែកខាងក្រោម​បង្អស់
  4. សូម Tap លើ “Block this Caller” ហើយជ្រើសរើស​យក  “Block Contact” ដើម្បីបញ្ជាក់ ។

block-contact-calls-messages-iphone

បន្ទាប់ពី​លោកអ្នក​បាន​អនុវត្តន៍​ចប់សព្វគ្រប់ហើយ នោះ Contact ដែលមានលេខទូរស័ព្ទ, សារអេឡិចត្រូនិច, ការផ្ញើសារ, iMessage, FaceTime និងសូម្បីតែ Apple ID (បើមាន) នឹងត្រូវបានបង្ខាំង​ជារៀងរហូត ។ មួយវិញទៀត ម្ចាស់ Contact ដែលត្រូវបានបង្ខាំង​ដោយ​លោកអ្នក នឹងមិនទទួលបាន​ព័ត៌មាន​នៃការបញ្ជាក់ណាមួយឡើយ មានន័យថាពួកគេ​នឹង​មិនដឹងថា​លោកអ្នក​បានបង្ខាំង​ពួកគេឡើយ ។

វាជាជម្រើសដ៏ប្រសើរមួយ ជំនួសឲ្យ​ការប្តូរលេខទូរស័ព្ទ (ប្តូរ SIM-Card) ឬបង្កើត Apple ID ថ្មី (ប្រើក្នុង FaceTime) ។ ជួនកាល​លេខ​របស់​លោកអ្នក​ត្រូវបានគេប្រើប្រាស់​ពីមុន ដោយជាប់ជាមួយ Contact ដែលមិនទាក់ទង​នឹងលោកអ្នក ឬជាក្រុមផ្សព្វផ្សាយតែងតេ​មករំខាន ឬផ្ញើសារ​ជាញឹកញាប់ ។

សម្រាប់លោកអ្នក​ដែលប្រើ iOS 7 ឡើងទៅនឹងអាចប្រើប្រាស់មុខងារ​មានស្រាប់នៅក្នុង iPhone លោកអ្នក ។

បន្ថែមលើនេះទៀត សូមលោកអ្នក​ចំណាំថា Contact ដែលបានបង្ខាំង នឹងត្រូវបង្ខាំងដូចគ្នា​នៅក្នុងឧបករណ៍​ដទៃទៀតរបស់លោកអ្នក ។ ឧទាហរណ៍៖ បើ​លោកអ្នក​ប្រើ Apple ID តែមួយជាមួយនឹង iPhone ឬ iPad ឬ MacBook នោះវានឹងបង្ខាំង Contact នោះទាំងអស់តែម្តង ។

block-contact-iphone

វិធីនេះមិនប្រើជាមួយសមាជិក​គ្រួសារ សាច់ញាតិ ឬមិត្តភក្តិ​ដែល​រាប់អានគ្នាជិតស្និទ្ធឡើយ វានឹងធ្វើឲ្យ​លោកអ្នក​កាន់តែមានបញ្ហា បើលោកអ្នកគិតតែពីបង្ខាំង​ពួកគេ ពេលខឹងម្តងៗ! កុំភ្លេចអានសារ​ព្រមាន មុនពេល​អ្នកសម្រេចចិត្តបង្ខាំង​នរណាម្នាក់ ៕​

 

5 មតិ

  1. Block contact Can use on android ban te

  2. You mean block forever or we can unblock next time?

  3. Block បានតែចំពោះនាក់ដែលមិនដឹងនោះទេ ចំពោះអ្នកគេចេះគ្រាន់តែ Call ទៅគេប្រាប់ថា ជាប់រវល់ ពេល Call ទៅលើកណាក៏នៅតែជាប់រវល់ គេដឹកថាយើង Block គេបាត់ហើយ…..តើមានកម្មវិធីណាដែល Block ដែលមិនចាំបាច់ប្រាប់ថា រវល់ចឹងទេ?

    • Block មានន័យថា Auto Reject មិនទទួលរាល់ការតេចូល ឬសូម្បីតែផ្ញើសារ ។​ វាមិនអាចមិនផ្តល់ព៏ត៌មានដល់​អ្នក​ដែលបាន​តេមកនោះទេ ពួកគេត្រូវតែដឹង»

Leave a Reply