Facebook Messenger ត្រូវ​បានអភិវឌ្ឍជា​ Messenger.com

Facebook បាន​ដាក់​កម្មវិធី Messenger របស់​ខ្លួន​ទៅ​ជា domain ​គេហទំព័រ​ថ្មី​មួយ គឺ Messenger.com ដែល​ជា​គេហទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ដែល​ចង់​ត្រឹម​តែ​ជជែក​កម្សាន្ត (chat) ជាដើម។ មិន​ខុស​គ្នា​ពី Messenger នៅ​ក្នុង​ទូរសព្ទ​ប៉ុន្មាន​ទេ Messenger មាន​មុខងារ​ និង User Interface ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​វា​ជា​ចំណែក​មួយ​ជួយ​ដល់​លោកអ្នក​ដែល​ច្រើន​តែ​ធ្វើ​ការ​ជាមួយ​កុំព្យូទ័រ។ ចង់​ដឹង​ថា Messenger.com មាន​អ្វី​ថ្មី​ប្លែក​ខ្លះ សូម​តាមដាន​ជាមួយ សំបុកអាយធី ដូច​តទៅ៖

main UI

Messenger Business

Messenger.com ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចម្បង​សម្រាប់​លោកអ្នក​ដែល​មាន​ភ្ជាប់​គម្រោង​ពាណិជ្ជកម្ម Messenger Business ​ដែល​លោកអ្នក​នឹង​អាច​ធ្វើ​ការ chat ដោយ​​ផ្ទាល់​ជាមួយ​អតិថិជន​របស់​លោកអ្នក​ ជាមួយ​នឹង​ព័ត៌មាន​អំពី​ផលិតផល​ផ្សេងៗ ចម្ងល់ ឬ​ក៏​ការ​ report problems ផ្សេងៗ​ជាដើម ។

messenger-biz-798x310

ចែក​រំលែក​រូបភាព​មាន​ចលនា

FB Messenger នឹង​ចាប់​ដៃគ្នា​ជាមួយ​នឹង Giphy ដើម្បី​ឲ្យ​លោកអ្នក​អាច​ធ្វើ​ការ​​ចែក​រំលែក​រូបភាព​មាន​ចលនា GIFបាន ។​

giphy2-730x423

Video-Call

លើស​​ពី voice-call, FB Messenger ត្រូវ​បាន​ដាក់​បន្ថែម​មុខងារ​ video-call ដែល​មាន​គុណ​ភាព​មិន​ចាញ់ Skype របស់ Microsoft នោះ​ឡើយ ។

03

Desktop Notification

លើស​ពី​នេះ លោកអ្នក​អាច​ចូល​ទៅ​កំណត់​បើក​មុខងារ ជូន​ដំណឹង (Notification) នៅ​ក្នុង​ settings ក៏​បាន​ ដែល​ជួយ​ប្រាប់​លោកអ្នក​នា​រាល់​ពេល​ដែល​លោកអ្នក​ទទួល​បាន​សារ​ថ្មី ឬ​ការ​ហៅ​ចូល​ជា​ដើម​នោះ ។

notification

Stay Logged in

លោកអ្នក​អាច​ចូល​ទៅ​សាកល្បង​ប្រើប្រាស់​ Messenger.com ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ login ម្តង​ទៀត​ទេ ប្រសិន​បើ​លោកអ្នក​បាន​ធ្វើ​ការ​ login ទៅ​ក្នុង Facebook.com រួច​ហើយ​នោះ តែ​ប្រសិន​បើ​លោកអ្នក​តម្រូវឲ្យ​ធ្វើ​ការ​ login ម្តង​ទៀត​នោះ សូម​ធ្វើ​ការ refresh ពីរ​បី​ដង នោះ​វា​នឹង​ដំណើរ​ការ​បាន​ធម្មតា។

first look

Standalone App for Mac

សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់ Mac លោកអ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​ ដើម្បី​ប្រើប្រាស់​ជាលក្ខណៈ desktop client ប្រសិន​បើលោកអ្នក​មិន​ចង់​បើក browser ។

messenger for mac

គម្រោង​បន្ទាប់​របស់​ក្រុមហ៊ុន​ Facebook នា​ពេល​ខាង​មុខ នឹង​មាន​ដូច​ជា៖

  • Social networking
  • Messaging your friends (Messenger, WhatsApp)
  • Messaging businesses (Messenger)
  • Advertising (Paid Ads, LiveRail, Pages)
  • Paying your friends
  • Buying and selling things online
  • Virtual reality (Oculus)
  • Gaming
  • News
  • Video/TV (Facebook Video)
  • Development platform (Parse)
  • How you actually receive the internet
  • Photos (Instagram)

តើ​លោកអ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ update នេះ? សូម​ដាក់​មតិ​របស់​លោកអ្នក​នៅ​ក្នុង​ប្រអប់​ខាង​ក្រោម។ 🙂

អានថែមទៀត

មើលថា​អ្នក​ណាខ្លះ​បាន Unfriend អ្នក​នៅក្នុង Facebook

Facebook ប្រៀប​ដូច​ជាកន្លែង​មួយ​ដែល​ធ្វើឱ្យអ្នក​ងាយស្រួល​រក្សារ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​មិត្តភក្តិ ក្រុម​គ្រួសារ​ មិត្ត​រូម​ការងារ​ ជាដើម។  នៅពេល​មាន​អ្នក​ណា​ម្នាក់​ Add Friend មក​អ្នក​នៅក្នុង​​ Facebook លោក​អ្នក​នឹង​ទទួល​បាន​ Notification Friend Request ឱ្យ​អ្នក​បាន​ឃើញហើយ​នៅពេល​ដែល​អ្នក​ទទួល​សំណើរមិត្ត​ …

Leave a Reply