Microsoft ដាក់​ឲ្យ​ប្រើប្រាស់ MS-DOS Mobile

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ Facebook បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Riff ខណៈ​ដែល Microsoft បាន​ឲ្យ​ប្រើ​ប្រាស់​កម្មវិធី​ថ្មីមួយ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ (OS) សម្រាប់​ទូរសព្ទ ស៊េរី​ចាស់ តែ​មុខ​មាត់​ថ្មី ដែល​មាន​ឈ្មោះ​ថា MS-DOS Mobile។

អត្ថបទ​គួរ​អាន Riff កម្មវិធី​បង្កើត​វីដេអូ​របស់ Facebook

កម្មវិធី​ថ្មី​នេះ​ ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ទូរសព្ទ​ Lumia smartphones។ នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហាញ​អំពី MS-DOS Mobile តំណាងខាង​ Microsoft បាន​និយាយ​ថា៖

“ថ្មី​​នេះ Microsoft បាន​ដាក់​ឲ្យ​ប្រើប្រាស់​ MS-DOS Mobile ដែល​ជា​ OS ថ្មី​មួួ ដែល​ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​សម្រាប់ Lumia smartphones ហើយ​
Microsoft នឹង​ព្យាយាម​នូវ​រាល់​អ្វី​​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើន​អ្នក​ប្រើប្រាស់​ សម្រាប់ OS ថ្មី មាន​លក្ខណៈ​ស្រស់​ស្អាត​ បែប​សាមញ្ញ​មួយ​នេះ។

MS-DOS Mobile preview ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ការ download សម្រាប់​លោកអ្នក​ដែល​ចង់​រំឮក​អនុស្សាវរីយ៍ ក្នុង​សម័យ​កាល​មុន​ Windows

នៅ​ក្នុង MS-DOS Mobile លោកអ្នក​អាច​ធ្វើ​ការ navigate ដោយ​ធ្វើ​ប្រើប្រាស់​ពាក្យ​បញ្ជា(Command) DIR ឬ​ធ្វើ​ការ​ access directory ណាមួយ​ដោយ​ប្រើប្រាស់​ពាក្យ​បញ្ជា CD ដូច​ជា​នៅ​ក្នុង Windows ដូច្នោះ​ដែរ។ ខាងក្រោម​នេះ ជា​ពាក្យ​បញ្ជា​មួយ​ចំនួន ដែល​លោកអ្នក​អាច​ចាប់​ផ្តើម​សាកល្បង​ជាមួយ​នឹង MS-DOS Mobile:

HELP: សម្រាប់​ធ្វើ​ការ​បង្ហាញ​នូវ​រាល់​ពាក្យ​បញ្ជា​ទាំង​អស់​ជាមួយ​នឹង​ការ​ណែ​នាំ​ផង​ដែរ

WIN: ដំណើរការ Windows 3.1

VER: បង្ហាញ​ជា​លក្ខណៈ MS-DOS version

DATE: បង្ហាញ​ថ្ងៃ​ខែ កាលបរិច្ឆេទ

COLOR: ផ្លាស់​ប្តូរ​ពណ៌​របស់ MS-DOS Mobile

1 of 52 of 5

លោក​អ្នក​ដែល​ចាប់​អារម្មណ៍ និង​ចូល​ចិត្ត​ប្រើប្រាស់ CMD អាច​ចូល​ទៅ Download កម្មវិធី MS-DOS OS នេះ​ តាមរយៈ​តំណ​ភ្ជាប់​ខា​ង​ក្រោម៖

MS-DOS Mobile

តើ​លោកអ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​កម្មវិធី​នេះ? សូម​ដាក់​មតិ​របស់​លោកអ្នក​តាម​រយៈ​ប្រអប់​ខាង​ក្រោម។​ 😉

អានថែមទៀត

ប្រលង​​យក​សញ្ញា​បត្រ Microsoft 74-409 ដោយ​ឥត​គិត​ថ្លៃ

Microsoft Corperation គឺ​ជា​ក្រុមហ៊ុន​ដ៏​ធំ​ និង​ល្បី​ល្បាញ​មួយ​ខាងផ្នែក​ផលិត Software និងឧបករណ៍លេង Game Xbox ដែល​អ្នក​ណាៗក៏បានស្គាល់ដែរ ពិសេស​គឺ​តាមរយៈប្រព័ន្ធប្រតិបត្តិការណ័ Windows នេះតែម្តង។ ក្រុមហ៊ុន Microsoft ក៏​បាន​ផ្តល់​ឱកាស​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ទូ​ទាំង​ពិភពលោក​ …

Leave a Reply