Riff កម្មវិធី​បង្កើត​វីដេអូ​របស់ Facebook

បន្ទាប់​បាន​ពី​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី Paper ក្រុមហ៊ុន Facebook កាល​ពី​ពេល​ថ្មី​ៗនេះ បាន​ដាក់​​ឲ្យ​ប្រើប្រាស់​កម្មវិធី video សប្បាយ​ៗ ថ្មី​មួយ​ ដែល​មាន​ឈ្មោះ​ថា Riff។ ចង់​ដឹង​ថា កម្មវិធី​មាន​លក្ខណៈ​ពិសេសៗ ប្លែក​ យ៉ាង​ណា​នោះ សូម​តាមដាន​ជាមួយ​ សំបុកអាយធី ដូច​តទៅ៖

លក្ខណៈ​ខ្លះ​ៗ​របស់កម្មវិធី​ថ្មី​នេះ៖

  • វីដេអូ​នឹង​មាន​រយៈ​ពេល​យូរ​បំផុត​ត្រឹម ២០ វិនាទី។
  • លោកអ្នក​អាច​ធ្វើ​ការ​ថត​វិដេអូ​នៅ​ក្នុងកម្មវិធី​ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ uploads គ្រាន់​តែ​រាប់​ ៣ ២ ១ ជា​ការ​ស្រេច។ លោកអ្នក​អាច​ធ្វើ​ការ​កែ​ប្រែ clip វីដេអូ​របស់​លោកអ្នក​មុន​ពេល​ធ្វើ​ការ post ​បាន​ ប៉ុន្តែ​កម្មវិធី​មិន​មាន​មុខងារ multi-shot recording/editing ដូច​ជា​កម្មវិធី Instagram, Vine ឬ​កម្មវិធី​ផ្សេងៗ​ទៀត​នោះ​ទេ។
  • កម្មវិធី​មិន​មាន like ឬ​ក៏ comment នោះ​ទេ។
  • អ្នក​ទស្សនា​អាច​ចុច​ tap ដើម្បី​សារ​ទៅ​មុខ (fast-forward) ប្រសិន​បើ​លោកអ្នក​មិន​ចូល clips ដែល​លោកអ្នក​កំពុង​ឃើញ ដែល​វា​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង Snapchat Stories ដូច្នោះ​ដែរ។
  • កម្មវិធី​នេះ​អនុញ្ញាតឲ្យ​តែ​មិត្ត​ភក្តិ​ (friends) របស់​អ្នក​បង្កើត​វីដេអូប៉ុណ្ណោះ​ ទើប​អាច​ធ្វើការ contribute ចំពោះ​វីដេអូ​នោះ​បាន។
  • វីដេអូ​របស់​លោកអ្នក​នឹង​ត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ​ ទូទាំង​ពិភព​លោកអ្នក​ ដោយសាកម្មវិធីនេះ​ នឹង​យក​វីដេអូ​ថ្មី​ៗ​ទាំង​នោះ មក​ទាក់​ទាញ​អ្នក​ប្រើប្រាស់​ថ្មីៗ ផ្សេង​ទៀត។
  • នៅ​ពេល​ដែល​លោកអ្នក​ធ្វើ​ការ post វីដេអូ​ពី​ក្នុង Riff ទៅកាន់ Facebook នោះ contributor ទាំង​អស់​នឹង​ត្រូវ​បាន​ដាក់​ផ្លាក (tag) ដោយ​ស្វ័យ​ប្រវត្តិ។
  • អ្នក​ប្រើប្រាស់​កម្មវិធី Riff នេះ អាច​ធ្វើ​ការ​ report ចំពោះ clip ណា​ដែល​មាន​លក្ខណៈ​មិន​ត្រឹម​ត្រូវ ដូច​ជា​រឿង​អាសអាភាស រឿង​សម្លាប់​ខ្លួន ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ជា​ដើមខណៈ​ដែល​អ្នក​ប្រើប្រាស់​នៅ​ក្នុង Facebook ក៏​អាច​ធ្វើ​ការ report បាន​មួយ​ដាក់​កាល​ផ្សេង​មួយ​ទៀត​ដែរ។
  • កម្មវិធី​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ទូទាំង​ពិភព​លោក​ហើយ​ក្នុង​ថ្ងៃ​នេះ ដោយ​បាន​ភ្ជាប់​ជាមួយ​ភាសា​ចំនួន ១៥ រួ​ម​មាន English, Spanish, Portuguese, French, Italian, Thai, Vietnamese, Japanese និង Polish។
  • Facebook មិន​ទាន់​មាន​គម្រោង​ដាក់ទាញ​យក​លុយ (monetize)​ នៅ​ក្នុង Riff ដូច​ក្នុង Youtube នោះ​ទេ ប៉ុន្តែវីដេអូ​ដែល​នឹង​ត្រូវ​ upload ចូល​ក្នុង Facebook នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទាញ​អ្នក​ទស្សនា ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម។ ដូចនេះ ប្រសិន​បើ​ facebook ដាក់​ឲ្យ​monetize រក​ប្រាក់​ចំណេញ​មែន លោកអ្នក​នឹង​រក​ចំណូល​បាន​ច្រើន និង​លឿន​​ជាង Youtube ទៀត។

ប្រសិន​បើ​លោកអ្នក​ចាប់​អារម្មណ៍​ លោកអ្នក​អាច​ចូល​ទៅ​ធ្វើ​ការ download កម្មវិធី​នេះបាន​ តាមរយៈ
– iPhone/iPad from Apple Store
– Android smartphone from Google Play
តើ​លោកអ្នក​បាន​សាកល្បង​ប្រើប្រាស់​កម្មវិធី​ថ្មី​នេះ​ ហើយ​ឬ​នៅ? កុំ​ភ្លេច​ចុច LIKE 😀

អានថែមទៀត

មើលថា​អ្នក​ណាខ្លះ​បាន Unfriend អ្នក​នៅក្នុង Facebook

Facebook ប្រៀប​ដូច​ជាកន្លែង​មួយ​ដែល​ធ្វើឱ្យអ្នក​ងាយស្រួល​រក្សារ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​មិត្តភក្តិ ក្រុម​គ្រួសារ​ មិត្ត​រូម​ការងារ​ ជាដើម។  នៅពេល​មាន​អ្នក​ណា​ម្នាក់​ Add Friend មក​អ្នក​នៅក្នុង​​ Facebook លោក​អ្នក​នឹង​ទទួល​បាន​ Notification Friend Request ឱ្យ​អ្នក​បាន​ឃើញហើយ​នៅពេល​ដែល​អ្នក​ទទួល​សំណើរមិត្ត​ …

2 មតិ

  1. ហ្វេសប៊ុកខ្ញុំចូលលេងអត់កើត ភ្លេចpassword ther mex tov

Leave a Reply