៣ វិធី​ក្នុង​ការ​ដំណើរការ​ Windows នៅ​ក្នុង Mac

អ្នក​ប្រើប្រាស់ Windows អាច​នឹង​ចង់​ប្រើប្រាស់ Mac រី​ឯ​អ្នក​ប្រើប្រាស់​ Mac អាច​នឹង​ចង់​ប្រើប្រាស់ Windows OS ផង Mac OS ផង ទៅ​តាម​តម្រូវ​ការ​ផ្សេងៗ ដូច​ជា​សរសេរ​កូដ​ក្នុង MS Studio ជាដើម។​ សំបុកអាយធី សូម​លើក​យក​វិធីសាស្រ្ត​ងាយៗ​ក្នុង​ការដំឡើង ក៏​ដូច​ជា​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Windows នៅ​ក្នុងម៉ាស៊ីន Mac របស់​លោកអ្នក​ ដូច​តទៅ៖

វិធី​ទី ១៖ Dual Boot Windows ជាមួយ​នឹង Mac

នេះ​ជា​វិធី​ដ៏​ងាយស្រួល​ជាង​គេ គឺ​ប្រើប្រាស់​កម្មវិធី Boot Camp ដែល​មាន​មក​ជាមួយ​នឹង ​Mac របស់​លោកអ្នក​ស្រាប់។ លោកអ្នក​នឹង​ត្រូវ​ការ​ផ្ទៃ​ទំនេរ​យ៉ាង​ហោច​ណាស់ 30GB ឬ​ច្រើន​ជាង​នេះ ប្រសិន​បើ​លោកអ្នក​នឹង​ត្រូវ​ការ​ដំឡើង​កម្មវិធី​ច្រើន។ សម្រាប់​អ្នក​លេង​ហ្គេម គប្បី​ដំឡើង​តាមរយៈ​វិធី​នេះ។

លោកអ្នក​គ្រាន់​តែ​ដំណើរ​ការ​កម្មវិធី Boot Camp Assistant
boot-camp-assistant

និង​ធ្វើ​តាម guide ដែល​កម្មវិធី​បាន​បង្ហាញ​តាម​ដំណាក់​កាល​នីមួយៗ ជា​ការ​ស្រេច ។

bootcamp-assitant

វិធី​ទី ២៖ Boot Windows ពី​ External Hard Drive

វិធី​នេះ​មាន​លក្ខណៈ​ពិបាក​បន្តិច ដែល​ត្រូវ​ការ​ជំនួយ​ពី​ម៉ាស៊ីន​ដែល​ដំណើរការ Windows ដើម្បី​ធ្វើ​ការ setup។ លោកអ្នក​ក៏​នឹង​ត្រូវ​ការ​កម្មវិធី WinToUSB និង external hard drive មួយ​ផង​ដែរ​ក្នុង​ការ​ដំឡើង Windows ក្នុង​នោះ។ យ៉ាងណាម៉ិញ លោកអ្នក​នឹង​ចំណេញ​ផ្ទៃ​ទំនេរ​ របស់ hard drive របស់ Mac​ របស់​លោកអ្នក​ ។ External Hard Drive របស់​លោកអ្នក​គប្បី​ប្រើប្រាស់ USB 3.0 ទើប​ជា​ការ​ប្រសើរ ។

windows-usb-booted

ចំណាំ៖ សូម​ធ្វើ​ការ​ back up ឯកសារ​ក្នុង USB  external hard drive របស់​លោកអ្នក​មុននឹង​អនុវត្ត​ជំហាន​នេះ។

សូម​ដោត​បញ្ចូល USB drive ទៅ​ក្នុង​ PC បន្ទាប់​មក​ សូម​ដំណើរការ​កម្មវិធី Disk Management utility ដោយ​ធ្វើ​ការ Right click លើ computer > manage > storage > disk management និង​បន្ទាប់​មក​ធ្វើ​ការ​ Right click នៅ​លើ USB drive របស់​លោកអ្នក​និង​ជ្រើស​យក  “Convert to GPT Disk” វា​នឹង​ធ្វើ​ការ format នូវ drive របស់​លោកអ្នក នេះ​ជា​ចំណុច​ពិសេស ដែល​នឹង​ធ្វើ​ការ​បង្កើត drive របស់​លោកអ្នក​ឲ្យ​អាច boot នៅ​លើ Mac (ឬ​ក៏ UEFI-compatible device ផ្សេង​ទៀត)។

windows-convert-to-gpt
បន្ទាប់​មក​ធ្វើ​ការ​ Double-click នៅ​លើ drive ថ្មី​ដែល​ទើប​តែ បាន​នោះ នឹង​ធ្វើ​ការ​បង្កើត partition ថ្មី​មួយ ជា​ប្រភេទ FAT32 ដែល​មាន​ទំហំ​ប្រមាណ 100 MB បាន​ហើយ វា​នឹង​ត្រូវ​ប្រើប្រាស់​ជា boot sector។ ជំហាន​បន្ទាប់​មក​ទៀត​នោះ គឺ​បង្កើត partition ថ្មី​មួយ ជា​ប្រភេទ NTFS សម្រាប់​ទំហំ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដែល​វា​នឹង​ត្រូវ​ប្រើប្រាស់​ជាកន្លែង​សម្រាប់​ផ្ទុក​ Windows ។
windows-usb-partition

បន្ទាប់​មក​ សូម​ដំណើរការ​កម្មវិធី WinToUSB និង​ជ្រើស​រើស​យក USB drive  ដែល​ទើប​តែ​បង្កើត partition បាន​នោះ។

wintousb-partitions
បន្ទាប់​ពី​ចុច next កម្មវិធី WinToUSB នឹង​ធ្វើ​ការ​ដំឡើង Windows ទៅ​ក្នុង USB drive របស់​លោកអ្នក។ នៅ​ពេល​ដែល​វា​ដំណើរការ​ចប់​សព្វ​គ្រប់ សូម​ធ្វើ​ការ​ unmount នូវ USB drive និង​ធ្វើ​ការ​ដោត​បញ្ចូល​ទៅ​ក្នុង Mac វិញ។ សូមបិទ Mac របស់​លោកអ្នក​ ប្រសិន​បើ​វា​កំពុង​តែ​បើក​ដំណើរការ។ បន្ទាប់​ពី​បិទ សូម​បើក​មក​វិញ ដោយ​ចុច Option key ឲ្យជាប់។ នោះ​លោកអ្នក​នឹង​ឃើញ​មាន ជម្រើស USB drive សូម​ចុច​ជ្រើស​យក​វា នោះ Windows នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ដំឡើង។
windows-usb-boot

បន្ទាប់​ពី​ដំឡើង​រួច Windows នឹង​ដំណើរការ​បាន​ធម្មតា ប៉ុន្តែ WiFi និង​មុខងារ​មួយ​ចំនួន​ផ្សេង​ទៀត​អាច​នឹង​មិន​ដំណើរការ ព្រោះ​ថា​វា​ត្រូវ​ការ drivers។

សូម​ធ្វើ​ការ Reboot នូវ Mac ទៅ​កាន់ OS X និង​ធ្វើ​ការ download យក Boot Camp drivers និង​ធ្វើ​ការ​រក្សារ​ទុក​វា​នៅ​ក្នុង USB ណាមួយ​ផ្សេង​ទៀត ដើម្បី​លោកអ្នក​អាច​ចូល​ទៅ copy បាន​ពី​ក្នុង Windows។ បន្ទាប់​មក​ សូម​ធ្វើ​ការ Reboot ទៅ​កាន់ Windows និង​ធ្វើ​ការ​ដំឡើង​កម្មវិធី​ដែល​ទើប​នឹង download បាន​នោះ ជា​ការ​ស្រេច។

វិធី​ទី ៣៖ ប្រើប្រាស់​កម្មវិធី Virtual Machine

១. កម្មវិធី Parallels ($80)

វិធី​សាស្រ្ត​នេះ​មាន​ភាពងាយស្រួល ប៉ុន្តែ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​កម្មវិធី​សម្រាប់​យក​មក​ប្រើប្រាស់ ម្យ៉ាង​ដំណើរការ Performance ក៏​មិន​អាច​ប្រៀប​បាន​នឹងការ​ដំឡើង​បែប dual-boot បាន​ដែរ។ ប៉ុន្តែ​លោកអ្នក​នឹង​មិន​ចាំ restart ម៉ាស៊ីន​ទេ នៅ​ពេល​ដែល​លោកអ្នក​ចង់​ផ្លាស់​ប្តូរ ពី Windows ទៅ Mac ឬ​ផ្ទុយ​មក​វិញ​នោះ។ វិធីសាស្រ្ត​នេះ សម្រាប់​លោកអ្នក​ដែល​ត្រូវ​ការ​ដំណើរការ​កម្មវិធី Windows តូចៗ​មួយ​ចំនូន ក្នុង​ពេល​ដំណាល​គ្នា ដែល​ដំណើរការ​ Mac របស់​លោកអ្នក។

ជាមួយ​នឹង​កម្មវិធី Parallels លោកអ្នក​អាច​ធ្វើ​ការ​ដំឡើង​ Windows បាន​យ៉ាង​ស្រួល​ដោយ​គ្រាន់​តែ​ជ្រើស​រើស​យក Windows install disk ឬក៏ file ISO និង​ចុច Continue


លោកអ្នក​អាច​ចុច​ធីក​ត្រង់ Express Install ដើម្បី​ឲ្យ​កម្មវិធី Parallels Desktop ធ្វើ​ការ​រៀបចំ settings សម្រាប់​លោកអ្នក​ដោយ​ស្វ័យ​ប្រវត្តិ។ សូម​បញ្ចូល product key ប្រសិន​បើ​ Windows install disk នោះ ត្រូវ​ការ ។
setup2.jpg

setup3.jpg

សូម​បញ្ចូល​ឈ្មោះ​និង​ទី​តាំង​សម្រាប់​ធ្វើ​ការ​រក្សា​ទុក និង​ធីក​យក Customize settings before installation។

setup4.jpg

លោកអ្នក​នឹង​អាច​ធ្វើ​ការ​កំណត់​ថា​តើ លោកអ្នក​នឹង​ត្រូវ​ការ​ប្រើប្រាស់ RAM ទំហំ​ប៉ុណ្ណា។ យ៉ាង​ណា​ម៉ិញ លោកអ្នក​នឹង​ត្រូវ​ការ RAM យ៉ាង​ហោច​ណាស់​ក៏ 1 GB (1024 MB) ដែរ

General.png
ជា​ចុង​ក្រោយ​ លោកអ្នក​អាច​ធ្វើ​ការ​កំណត់​នូវ​ setting របស់ hardware មួយ​ចំនួន ដែល​លោកអ្នក​ត្រូវការ​ផ្សេងៗ​ទៀត ឬ​មិន​កំណត់​ក៏​បាន ។
Hardware.jpg

ក្នុង​ករណី​ដែល​លោកអ្នក​ធ្វើ​ការ​ដោត​បញ្ចូល​នូវ USB devices កម្មវិធី​នឹង​ផ្ដល់​នូវ​ជម្រើស​សម្រាប់​លោកអ្នក​ក្នុង​ការ​ជ្រើស​យក ប្រើប្រាស់​ជាមួយ​នឹង Mac OS ឬក៏​ប្រើប្រាស់​នៅ​ក្នុង virtual machine នោះ។

usb.jpg
ចំណុច​ពិសេស​មួយ​របស់ Parallels Desktop គឺ​លោកអ្នក​អាច​ធ្វើ​ការ​អូសបញ្ចូល (drag and drop) file ទៅ​ OS មួយ​ទៅ​មួយ​ទៀត ឬ​បើក​កម្មវិធី​របស់ Windows នៅ​លើ Mac OS តែ​ម្តង​ក៏​បាន​ ដោយ​ប្រើប្រាស់​ Coherence mode ។

២. ​កម្មវិធី VirtualBox (Free)

មិន​ខុស​ពី​កម្មវិធី Parallels ប៉ុន្មាន​នោះ​ទេ កម្មវិធី VirtualBox  ជា​ប្រភេទ​កម្មវិធី​ស​ម្រាប់​ធ្វើ​ការបង្កើត​នូវ virtual machine ប៉ុន្តែ​កម្មវិធី​នេះ ជា​ប្រភេទ​កម្មវិធី​កូដ​ចំហ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ឥតគិត​ថ្លៃ ។

នៅ​មាន​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​ជា​ប្រភេទ​កម្មវិធី virtual machine និង​​មាន​ការ​កំណត់​ប្រហាកប្រហែល​គ្នា។ តើ​លោកអ្នក​កំពុង​ប្រើប្រាស់​វិធីសាស្រ្ដ​មួយ​ណា ក្នុង​ចំណោម​វិធី​ទាំង ៣ ខាង​លើ? ប្រសិន​បើ​លោកអ្នក​មាន​គន្លឹះ​ក្រៅ​ពី​នេះ សូមដាក់​មតិ​ក្នុង​ប្រអប់​ខាង​ក្រោម 😉

អានថែមទៀត

PowerPoint2016

ទាញ​យក Office 2016 Preview ដោយ​ឥត​គិត​ថ្លៃ

ក្រោយ​ពី​បាន​ប្រកាស​ដាក់​ចេញ​នូវ​ប្រ​ព័ន្ធ​ប្រតិបត្តិការ Windows ជំនាន់​ថ្មី ដែល​មាន​ឈ្មោះ​ថា Windows 10 កាល​ពី​ចុង​ខែ​មករា​ រួច​មក ក្រុមហ៊ុន​ Microsoft ក៏​បាន​ដាក់​បង្ហាញ​កម្មវិធី​រដ្ឋាបាល​ជំនាន់​ថ្មី Office2016 ​មកជាមួយ​ផង​ដែរ។ Office2016 ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ …

3 មតិ

  1. អត់ទោសបងនៅពេលដែលខ្ញុំដំឡើងwindowនៅលើmac ហើយៗខ្ញុំចង់ប្រើ mac os នៅលើ mac វិញតើខ្ញុំត្រូវធ្វើដូចម្ដេច?បងជួយបង្ហាញខ្ញុំផង

    • សួស្តី! ដើម្បីអាចចូលទៅកាន់ Boot Menu បាននៅក្នុង Mac ត្រូវចុចលើ Option Key នោះវានឹងបង្ហាញឲ្យចូលទៅ Windows ឬ Mac OS ហើយ!

  2. សួស្តីបងខ្ញុំជាអ្នករៀនប្រើ mac ដំបូងខ្ញុំចង់ដឹងថាមានវិធីសាស្ត្របែបណាដើម្បីផ្ទុកឯកសារឫទិន្នន័យរបស់ខ្ញុំនៅលើ mac ឲ្យដូចផ្ទុកនៅលើ Drive D: នៅក្នុង Window ចឹងដែរដើម្បីកុំឲ្យវាបាត់បង់នៅពេលដែលប្រព័ន្ធប្រតិបត្តិការខូច

Leave a Reply