Spartan Browser របស់ Microsoft មក​ដល់​ហើយ!

Spartan Browser នឹង​ក្លាយ​ខ្លួន​ជា​កម្មវិធី​រុករក​លើ​ប្រព័ន្ធ internet ថ្មី ជំនួស Internet Explorer (IE)។ តាមពិត​ទៅ Spartan មិន​ទាន់​ក្លាយ​ជា​ឈ្មោះ​ផ្លូវ​ការ​សម្រាប់​កម្មវិធី​នេះ​ទេ ទោះ​ជា​យ៉ាង​ណា កម្មវិធី​មាន​ល្បឿនដំណើរការ​លឿន គួរ​ជា​ទី​កត់​សម្គាល់។ ជាមួយ​ សំបុកអាយធី ថ្ងៃ​នេះ លោកអ្នក​នឹង​អាច​ស្វែង​យល់​ពី​មុខងារ​ផ្សេងៗ​របស់​កម្មវិធីនេះ ក៏​ដូច​ជា​វិធីសាស្រ្ត​ក្នុង​ការ​ទាញយក​មក​ប្រើប្រាស់​​សាកល្បង​ផង​ដែរ។

អត្ថបទ​គួរអាន តើ PC ​លោកអ្នក​អាច​ដំឡើង Windows 10 បាន​ទេ?

មុខងារ​ពិសេស​ៗរបស់ Spartan Browser

១. រូបរាង​សង្ហារ

ជា​មួយនឹង​ការរចនា​បែប​សាមញ្ញ​ ប៉ុន្តែ​ឡូយ របស់​កម្មវិធី ថ្មី​នេះ គឺ​ពិត​ជា​ គួរ​ជា​ទី​ចាប់​អារម្មណ៍​មែនៗ ។ កម្មវិធី​មាន navigation bar នៅ​ខាង​ស្ដាំ ហើយ​ធ្វើ​ការលាក់ទុក (disappear) នៅ​ពេល​ដែល​លោកអ្នក​មិន​ប្រើ​ប្រាស់​ mouse ។

spartan browser

២. Write-on

មុខងារ​​ដែល​កម្មវិធី​ដទៃ​ផ្សេង​ទៀត​មិន​ទាន់​មាន គឺ​លោកអ្នក​អាច​ធ្វើ​ការ​សរសេរ note នៅ​លើគេហទំព័រ​បាន ដែល​ជាមុខងារ​​កាន់​តែ​ពិសេស​មួយ​​ទៀត សម្រាប់​លោកអ្នក​ដែល​មាន ម៉ាស៊ីន​ប្រភេទ​ចុច​លើ​អេក្រង់ (touchscreen PC)។

spartan notes

៣. Cortana

កម្មវិធី browser ថ្មី​នេះ​នឹង​អាច support កម្មវិធី​ជំនួយការ​សំឡេង Cortana របស់ Microsoft បាន។

spartan cortana

៤. ទុក​អាន​ពេល​ក្រោយ

មុខងារ​នេះមាន​ន័យ​ថា លោកអ្នក​អាច​ធ្វើ​ការ​បើក​គេហទំព័រ​នេះ ជា​លក្ខណៈ offline (មិន​ត្រូវ​ការ internet) បាន ពេល​ក្រោយ​បាន។ មុខងារ​នេះ នឹង​ជួយ​ដល់​លោកអ្នក​ដែល​ចូល​ចិត្ត​អាន​​សារព័ត៌មាន ឬ​អត្ថបទ​រឿង​ផ្សេងៗ​ ក៏​ដូច​ជា​ប្រើប្រាស់ internet limited ជាដើម​ទៀត។ លោកអ្នក​គ្រាន់​តែ​ចុច​សញ្ញា​ផ្កាយ (star) ​> “reading list” ជា​ការស្រេច។

spartan reading list

5. មុខងារ​សម្រាប់​អ្នក​អាន

មុខងារ​នេះ ជា​ជំនួយ​ដ៏​ពិសេស​មួយ​ សម្រាប់​លោកអ្នក​ដែល​ចូល​ចិត្ត​អាន និង​មិន​ចង់​ឲ្យ​មាន​ភាព​រំខាន​ពី​ផ្ទាំង​ផ្សព្វផ្សាយ​ផ្សេង​ៗ​ជាដើម។ លោកអ្នក​គ្រាន់​តែ​ចុច​ត្រង់ “reading mode” ជាការស្រេច។

spartan reader

Spartan នឹង​មាន​មុខងារ​ថ្មី​ៗ បន្ត បន្ថែម​ទៀត​ ដូច​ជា​អាច​ support នូវ browser extensions ដូច​ជា Google’s Chrome browser និង Mozilla’s Firefox​ដូច្នោះ​ដែរ ជាដើម។

វិធីសាស្ត្រ​ក្នុង​ការ​ទាញយក

ប្រសិន​បើ​លោកអ្នក​កំពុង​តែ​ប្រើប្រាស់ Windows 10 preview លោកអ្នក​នឹង​ត្រូវ៖

  1. នៅ​ក្នុង search box នៅ​លើ taskbar សូម​វាយ​បញ្ចូល​ពាក្យ​ថា Windows Update
  2. ចុច Windows Update
  3. បន្ទាប់​មក​ សូម​ចុច Check។
  4. ពេល​នោះ Windows 10 build 10049 នឹង​ធ្វើ​ការ download យក​កម្មវិធី Spartan Browser។

តើ​​លោកអ្នក​យល់​យ៉ាង​ណា​ដែរ​ ចំពោះ​កម្មវិធី​ថ្មី​នេះ? សូម​ដាក់​មតិ​ក្នុង​ប្រអប់​ខាង​ក្រោម 😉

អានថែមទៀត

PowerPoint2016

ទាញ​យក Office 2016 Preview ដោយ​ឥត​គិត​ថ្លៃ

ក្រោយ​ពី​បាន​ប្រកាស​ដាក់​ចេញ​នូវ​ប្រ​ព័ន្ធ​ប្រតិបត្តិការ Windows ជំនាន់​ថ្មី ដែល​មាន​ឈ្មោះ​ថា Windows 10 កាល​ពី​ចុង​ខែ​មករា​ រួច​មក ក្រុមហ៊ុន​ Microsoft ក៏​បាន​ដាក់​បង្ហាញ​កម្មវិធី​រដ្ឋាបាល​ជំនាន់​ថ្មី Office2016 ​មកជាមួយ​ផង​ដែរ។ Office2016 ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ …

Leave a Reply