គន្លឹះ​ក្នុ​ង​ការ Search អត្ថបទ​ក្នុង​ឯកសារ

លោកអ្នក​ប្រហែល​ជា​ធ្លាប់​តែ​ធ្វើ​ការស្វែងរក (search) ឯកសារ​ផ្សេងៗ ដូច​ជា​ file ដែល​មាន​ឈ្មោះ​ថា MyCV ឬ ដែល​មាន​ប្រភេទ​ជា *.doc ជាដើម -ល-។ ជាមួយ​នឹង​ សំបុកអាយធី ថ្ងៃ​នេះ លោកអ្នក​នឹងទទួល​បាន​ចំណេះ​ដឹង​ថ្មី​ ប្លែក​មួយ​ទៀត គឺ Search អត្ថបទ​ក្នុង​ឯកសារ​តែ​ម្តង មាន​ន័យ​ថា លោកអ្នក​អាចស្វែងរក​ព័ត៌មាន​ខាង​ក្នុង file MyCV តែ​ម្តង។​ ចង់​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ សូម​តាមដាន​ជាមួយ សំបុកអាយធី ដូច​ត​ទៅ៖

វិធី​ទី​មួយ៖ ប្រើប្រាស់ Windows Search

មុខងារ​ក្នុង​ការ search ដែល​មាន​មក​ស្រាប់​នៅ​ក្នុង Windows ជំនាន់​ថ្មី​ៗ​នេះ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន ជាង​ជំនាន់​មុនៗ។ យ៉ាង​ណា​ម៉ិញ ជា​ទូទៅ (default) មុខងារ​នេះ នឹង​មិន​ធ្វើ​ការ search ទៅ​ផ្នែក​ខាង​ក្នុង​របស់ file ណាមួយ​ទេ។ ដើម្បី​បើក​ដំណើរ​ការ​មុខ​ងារ​នេះ លោកអ្នក​នឹង​ត្រូវ៖

ជា​ដំបូង សូម​ចុចគ្រាប់​ចុច Win នៅ​លើក្តារចុច និង​វាយ​បញ្ចូល​ពាក្យ​ថា indexing options

indexing options

បន្ទាប់​មក សូម​ចុច Advanced > File Types tab

indexing options diagboxadvanced option

នាពេល​ដែល​លោកអ្នក​ចុច​លើ​ប្រភេទ ណា​មួយ​ដែល​មាន​នៅ​ក្នុង​តារាង​នោះ ឧទាហរណ៍ថា doc នោះ​លោកអ្នក​នឹង​ឃើញមាន​​​​ជម្រើស Index Properties and File Contents ដែល​មាន​ន័យ​ថា Windows នឹង​ធ្វើ​ការ search ចូល​ទៅ​ក្នុង​ទិន្នន័យ​ខាង​ក្នុង​របស់ប្រភេទ file នេះ ។ ប្រសិន​​បើ​លោកអ្នក​ចង់​ធ្វើ​ការ search ទិន្នន័យ​នៅ​ក្នុងប្រភេទ file ណាមួយ​ជាក់​លាក់​នោះ សូម​ប្តូរ​ពី Index Properties Only ទៅ​ជា Index Properties and File Contents រួច​ចុច​ OK ជា​ការស្រេច។

យ៉ាង​ណាម៉ិញ លោកអ្នក​ក៏​អាច​ធ្វើ​ការ​បង្ខំ​ឲ្យ Windows ធ្វើ​ការ search ទិន្នន័យ​ខាងក្នុង file នៅ​ក្នុង folder ណាមួយ​បាន​ដែរ ។ ជាដំបូង​សូម​ចូល​ទៅ​កាន់ folder ណាមួយ​ និង​ចុច View (menu) > options > Search tab និង​ជ្រើស​យក Always search file names and contents រួច​ចុច OK ជាការ​ស្រេច។

folder options

វិធី​ទី​ពីរ៖ ប្រើប្រាស់​កម្មវិធី Agent Ransack

មាន​កម្មវិធី​ជា​ច្រើន​ដែល​អាច​ជួយ​លោកអ្នក​ក្នុង​ការ search បែប​នេះ យ៉ាង​ណា​ក្តី កម្មវិធី Agent Ransack អាច​ចាត់​ទុក​ថា​ជា​កម្មវិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​មួយ​សម្រាប់​ការ​ងារ​នេះ។ កម្មវិធី​នេះ​នឹង​អាច​ប្រាប់​លោកអ្នក​យ៉ាង​ច្បាស់​ថា​ពាក្យ​ដែល​លោកអ្នក​ស្វែងរក ស្ថិត​ក្នុង​បន្ទាត់​ណា​ ហើយ​មាន​ពាក្យ​នោះ​ ប៉ុន្មាន​ដង​ក្នុង​ file នោះ និង​ចំណាយ​រយៈ​ពេល​តិច​ទៀត​ផង។ លោកអ្នក​អាច​ចុច​ ទី​នេះ ដើម្បី​ចូល​ទៅ​ទាញ​យក។

agent ransack

វិធី​ផ្សេង​ទៀត៖ ប្រើប្រាស់​សំឡេង?

បើតាម​ពាក្យ​ចចាមរ៉ាម បាន​លើក​ឡើង​ថា Cortana របស់ Windows 10 នឹង​មាន​សមត្ថភាព​ក្នុង​ការ search បែប​នេះ។ តើ​លោកអ្នក​បាន​ត្រៀម​ខ្លួន​សម្រាប់ Windows ថ្មី​នេះ ហើយ​ឬ​នៅ?

អត្ថបទ​គួរ​អាន តើ PC ​លោកអ្នក​អាច​ដំឡើង Windows 10 បាន​ទេ?

សំបុកអាយធី សង្ឃឹម​ថា​ អត្ថបទ​នេះនឹង​អាច​ជួយដល់​លោកអ្នក​ ដែល​កំពុង​ធ្វើ​ការ​ស្វែងរកឯកសារ​ណាមួយ​ ដែល​លោកអ្នក​មិន​ចាំ​ឈ្មោះ file ប៉ុន្តែ​ចាំ​នូវ​ទិន្នន័យ​ខាងក្នុង ជាដើម​នោះ។ ដូច​នេះ​ កុំ​ភ្លេច​ចុច LIKE 😉

អានថែមទៀត

PowerPoint2016

ទាញ​យក Office 2016 Preview ដោយ​ឥត​គិត​ថ្លៃ

ក្រោយ​ពី​បាន​ប្រកាស​ដាក់​ចេញ​នូវ​ប្រ​ព័ន្ធ​ប្រតិបត្តិការ Windows ជំនាន់​ថ្មី ដែល​មាន​ឈ្មោះ​ថា Windows 10 កាល​ពី​ចុង​ខែ​មករា​ រួច​មក ក្រុមហ៊ុន​ Microsoft ក៏​បាន​ដាក់​បង្ហាញ​កម្មវិធី​រដ្ឋាបាល​ជំនាន់​ថ្មី Office2016 ​មកជាមួយ​ផង​ដែរ។ Office2016 ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ …

Leave a Reply