៥​ កម្មវិធី​សម្រាប់​ Clean Up នូវ Android Device

កម្មវិធី​សម្រាប់​ Clean Up នូវ Android Device មាន​ច្រើន​ ដែល​លោកអ្នក​អាច​ធ្វើ​ការ​ស្វែងរក​បាន​ ទាំង​ក្នង Play Store ក៏​ដូច​ជា third-party store ប៉ុន្តែ​​ជាមួយ​គ្នា​នេះ លោកអ្នក​គម្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​ពីការ បោក​បញ្ឆោត​ពី hacker ផង​ដែរ ។ យ៉ាងណាម៉ិញ សំបុក​អាយធី​ សូមណែនាំ​កម្មវិធី​ចំនួន ៥ ដែលពិត​ជា​អាច​ជួយ​ធ្វើ​ការ​សម្អាត(clean up) ដើម្បី​ធ្វើ​ឲ្យ​ទូរសព្ទ​របស់​លោកអ្នក​ដំណើរការ​កាន់​តែ​លឿន​ជាង​មុនបាន​ ដែល​រួម​មាន​ដូច​ត​ទៅ៖

អត្ថបទ​គួរ​អាន របៀបសម្អាត iOS Device ឲ្យសល់ទំហំ​ច្រើនជាងមុន

១. Clean Master (Free)

android-cleaner-apps-clean-master

សំបុក​អាយធី ក៏​ធ្លាប់​បាន​ដាក់​បង្ហាញ​នូវ​វិធីសម្អាត SD Card នៅ​ក្នុង​ទូរសព្ទ Android ជាមួយនឹង​កម្មវិធី Clean Master ម្តង​រួច​ហើយ។ កម្មវិធី​នេះ មាន​មុខងារ​ជា​ច្រើន ផ្សេងៗ​គ្នា ដូច​ជា Device Cooler សម្រាប់​រក្សា​តុល្យភាព​កម្តៅ​របស់់ CPU និងថាមពលថ្ម Junk File Cleaner សម្រាប់​លុប​file មិន​បាន​ការ​របស់​កម្មវិធី ឬ​ហ្គេម​របស់​លោកអ្នក​ដើម្បី​បង្កើន​ទំហំ​ទំនេរ (free space) មិនតែ​ប៉ុណ្ណោះ Clean Master ថែម​ទាំង​មាន Antivirus សម្រាប់​ធ្វើ​ការ scan រក malware ឬ​ក៏ file ណា​ដែល​អាច​នឹង​បង្ក​បញ្ហា​ចំពោះ​ម៉ាស៊ីន​របស់​លោកអ្នក​បាន​ទៀត​ផង។ ឥត​គិត​ថ្លៃ​ហើយ​ល្អ​ប្រើ​ទៀត លោកអ្នក​មិន​គួរ​មើល​រំលង​កម្មវិធី​នេះ​ឡើយ។ 🙂

២. CCleaner (Free)

android-cleaner-apps-ccleaner
CCleaner ដែល​ជា​កម្មវិធី​ល្បី​មួយ​ នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ហើ​យ​ពេល​នេះ​ ក៏​មាន​នៅ​លើ Android ដែរ។ កម្មវិធី​នេះ ជាប្រភេទ​កម្មវិធី​មាន​មុខងារ​ច្រើន (multifunctional app) ដែល​​មិន​ខុស​គ្នា​ជាមួយ​នឹង Clean Master ខាង​លើ​ប៉ុន្មាន​នោះ​ទេ។
មុខងា​រ​ចម្បង​របស់កម្មវិធី​នេះ គឺ Cleaner ដែល​ធ្វើ​ការ​លុប​ឯកសារ​ដែល​បាន cache ទុក ដោយ​កម្មវិធី ឬហ្គេម ឬ​លុប​ចោល empty folder ឬ​​លុប​ history របស់ browser និង phone ជាដើម។ App Manager អាច​ឲ្យ​លោកអ្នក​ធ្វើ​ការ​លុប​កម្មវិធី​ចេញ (uninstall) ចំណែក​ឯ System Info ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ CPU, RAM, និង​ព័ត៌មាន​ផ្សេង​ទៀត​របស់ device។
កម្មវិធី​នេះ អាច​ជា​ជម្រើស​មួយ​ផ្សេង​​ទៀត​ ប្រសិន​បើ​លោកអ្នក​មិន​ចូល​ចិត្ត Clean Master។

៣. Startup Manager (Free)

android-cleaner-apps-startup-manager
នៅ​ពេល​ដែល​លោកអ្នក​ធ្វើ​ការ​បិទ បើក (reboot) ទូរសព្ទ​របស់​លោកអ្នក​ម្តង​ៗ លោកអ្នក​ប្រាកដ​ជា​ឆ្ងល់​ថា ម្តេច​ក៏​វា​យូរ​ម្ល៉េះ? ចម្លើយ​នោះ​ គឺ Android ធ្វើ​ការ​ដំណើរ​ការ​កម្មវិធី​នៅ​ពេល​ដែល​បើក​ឡើង (startup) នោះ​បើ​កម្មវិធី​កាន់​តែ​ច្រើន វា​កាន់​តែ​យូរ។ ជាមួយនឹង​កម្មវិធី Startup Manager លោកអ្នក​អាច​កំណត់​ថា តើ​កម្មវិធី​ណា​ខ្លះ​គប្បី​ដំណើរ​ការ​នៅ​ពេល​បើក​ម៉ាស៊ីន ដើម្បី​ឲ្យ​ទូរសព្ទ​របស់​លោកអ្នក​ដំណើរការ​បាន​លឿន​ជាង​មុន។

៤. History Eraser (Free / $1.99)

android-cleaner-apps-history-eraser
ព័ត៌មាន​ដែល​បាន​កត់​ទុក​ថា តើ​លោកអ្នក​បាន​ធ្វើ​អ្វី​ខ្លះ ឫ​ហៅ​ថា history អាច​ក្លាយ​ជា​បញ្ហា​មួយ នៅ​ពេល​ដែល​អ្នក​ដទៃឆែក​ឆេរ​ទូរសព្ទ​របស់​លោកអ្នក ទោះ​ជា​មាន​ឬមិន​មាន​ការ​អនុញ្ញាត​ក៏​ដោយ​នោះ។ ជាមួយ​គ្នា​នេះ History Eraser អាច​ជួយ​សម្រួល​ដល់​លោកអ្នក​ក្នុង​ការ​ចាត់​ការ​បញ្ហា​នេះ​ ដោយ​វា​នឹង​ធ្វើ​ការ​សម្អាត browser history, call logs, text messages, search history, download history, app cache files, clipboard data, និង​ទិន្នន័យ​មិន​ចាំ​បាច់​ផ្សេងៗ ជា​ច្រើន​​ទៀត។
សម្រាប់ free version លោកអ្នក​នឹង​មាន​ការ​រំខាន​បន្តិច​ពី​ការ​ផ្សាយពាណិជ្ជ​កម្ម (ads) ដែល​​លោកអ្នក​អាច​​ចំណាយ $1.99 សម្រាប់​បិទ ads ចោល។

៥. Duplicate Contacts & Utilities (Free / $1.99)

android-cleaner-apps-duplicate-contacts
សម្រាប់​​លោកអ្នក​ដែល​តែងតែ​ផ្លាស់​ប្តូរ​ស៊េរី​ទូរសព្ទ ប្រាកដ​ជាត្រូវ​​ចម្លង​ឈ្មោះលេខ​ទូរសព្ទ (contact) ទៅ​វិញ​ ទៅ​មក​ជា​មិន​ខាន ហើយ​ជាមួយ​កម្មវិធី Duplicate Contacts & Utilities នឹង​ធ្វើ​ការ​ស្វែងរក​នូវ​ឈ្មោះ​ ឬ​លេខ​ណា​ដែល​ស្ទួន ដើម្បី​ធ្វើ​ការ​លុប​ចោល ឬ​ធ្វើ​ការ​ដាក់​បញ្ចូល​គ្នា (Merge)។ លោកអ្នក​អាច​នឹង​គិត​ថា​ វា​មិន​មាន​ប្រយោជន៍ ប៉ុន្តែ​ប្រសិន​បើ​លោកអ្នក​មាន​ឈ្មោះ​ស្ទួន​ច្រើន រាប់​រយ លោកអ្នក​ប្រាកដ​ជា​ត្រូវ​ការ​កម្មវិធី​នេះ។
លោកអ្នក​ក៏​អាច​ធ្វើ​ការ Import/Export នូវ​បញ្ចី​ឈ្មោះ Contact ទៅ​ជា PDF ឬ​ក៏ XLS បាន​ផង​ដែរ។

អត្ថបទ​គួរ​អាន RAM Booster និង Task Killer មិនល្អសម្រាប់ Android

តើ​លោកអ្នក​កំពុង​ប្រើប្រាស់​កម្មវិធី cleaner ណាមួយ? សូម​ដាក់​មតិ​ក្នុង​ប្រអប់​ខាង​ក្រោម​ 😉

មាន ១មតិ

  1. Clean master

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.