គន្លឹះ​​​ប្រើប្រាស់ Windows 10 កាន់​តែ​ប្រសើរ

Windows 10 ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដាក់​ឲ្យ​ប្រើប្រាស់​សាក​ល្បង​នៅ​ឡើយ​នោះ គឺ​ជា​ជំនាន់​ថ្មី​ចុង​ក្រោយ​ បន្ទាប់​ពី Windows 8.1 ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នូវចំនុច​ពិសេស​ៗ និង​ថ្មីៗ​ជាច្រើន រូម​មាន Cortana, Start Menu, Gaming features ជាដើម។ ជាមួយ​គ្នា​នេះ សំបុកអាយធី សូម​ណែនាំ​គន្លឹះ​ខ្លះ​ៗ​ ក្នុង​ការ​​ប្រើប្រាស់ Windows 10 ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ ​និង​កាន់​តែ​ប្រសើរឡើង​ រួម​មាន​ ដូច​ត​ទៅ៖

អត្ថបទ​គួរ​អាន ចំណុច​ត្រូវដឹង​ពេលដំឡើង Windows 10

ប្រើប្រាស់ Keyboard Shortcuts

Keyboard shortcuts គឺ​ជា​មធ្យោបាយ​​ដ៏​ល្អ​ប្រសើរ​មួយ​ ដើម្បី​ជួយ​សម្រួល​ល្បឿន​ការងារ និង​បង្ក​ភាព​ងាយ​ជា​ច្រើន​ មិន​ថា​នៅ​ក្នុង Windows ឬ Mac នោះ​ទេ ដែល​នៅ​ក្នុង Windows ថ្មី​នេះ​ ​មាន​ shortcut មួយ​ចំនួន​ ដែល​គួរ​ជា​ទី​កត់​សម្គាល់ រួម​មាន៖

Windows key + A ដើម្បី​ដំណើរការ Action Center

Action Center ជា​ទី​ប្រជុំដំណឹង​ បញ្ហា​ផ្សេងៗ ដែល​ទាក់​ទង​ទៅ​នឹង​ Windows របស់​លោកអ្នក ដែល​ជាមួយ​គ្នា​នេះ លោកអ្នក​អាច​ធ្វើ​ការ​បើក​ បិទ​មុខងារ​មួយ​ចំនួន ដូច​ជា tablet mode, airplane mode, Location, Wifi ឬ​ក៏​ធ្វើ​ការ​ផ្លាស់​ប្តូរ display settings ជាដើម។

Windows 10 Notifications Menu

Windows Key + I ដើម្បី​ដំណើរការ Settings App

Settings នឹង​ក្លាយ​ជាកម្មវិធី​ជំនួស Control Panel ក្នុង​ការ​គ្រប់គ្រងការ​កែប្រែ​ផ្សេង​ៗ​នៅ​លើ device ។ ការ​ផ្លាស់​ប្តូរ​ម៉ោង ភាសា ឫ​កំណត់ User Account ជា​ដើម គឺ​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ទីនេះ​ទាំង​អស់។

Windows 10 Settings App

Windows Key + X ដើម្បី​ដំណើរការ Power User Menu

ប្រសិន​បើ​លោកអ្នក​ចុច shortcut នេះ​នៅ​ក្នុង Windows 7 វា​នឹង​ដំណើរ​ការ Windows Mobility Center ប៉ុន្តែ​ជាមួយនឹង Windows 8 វា​នឹង​ដំណើរការ power user menu ដែល​លោកអ្នក​អាច​ធ្វើ​ការ access លើ​មុខងារ​សំខាន់ៗ របស់ Windows ដែល​លោកអ្នក​តែង​តែ​ត្រូវ​ការ រួម​ទាំង Mobility Center ផង​ដែរ ។

Windows Mobility Center
Windows Mobility Center
Windows 10 Power User Menu
power user menu

កាន់​ថ្ម​បាន​កាន់តែ​យូរ​​ជា​មួយ​នឹង Battery Saver

សូម​ចុច Windows + I ដើម្បី​ចូល​ទៅ​កាន់ Settings រួម​ចូល​ទៅ​កាន់ System > Battery saver > Battery saver setting និង​ធ្វើ​ការធីក (check) យក នូវ​ប្រអប់​ Turn battery saver ~ និងកែ​ប្រែ​ចំនួន​ភាគរយ​ដែល​លោកអ្នក​ចង់​បាន​ជា​ការស្រេច។

Windows 10 Battery Saver Settings

ដំណើរ​ការ Application កាន់​តែ​លឿន នៅ​ក្នុង​ពេល​​ Startup

ប្រសិន​បើ​លោកអ្នក​បើក​​ដំណើរការ Windows 10 នៅ​លើ​ម៉ាស៊ីន​ធំ (high end machine) នោះ​​លោកអ្នក​នឹង​មាន​អារម្មណ៍​ថា វា​មាន​ដំណើរ​ការ​លឿន​មែន​ទែន។ យ៉ាង​ណាម៉ិញ វា​អាច​នឹង​រំខាន​ដោយ​កម្មវិធី​មួយ​ចំនួន ដែល​លោកអ្នក​អាច​ចូល​ទៅ​បិទ startup delay បាន​ តាមរយៈ៖

សូម​ចុច Windows + R ដើម្បី​ដំណើរការ Run menu និង​វាយ​បញ្ចូល​ពាក្យ​ថា regedit រួច​ចុច OK នោះ​លោកអ្នក​នឹង​ឃើញ​មាន Registry Editor បង្ហាញ​ឡើង។ សូម​ចូល​ទៅ​កាន់​ទីតាំង​ខាងក្រោម៖

HKEY_CURRENT_USERSoftwareMicrosoftWindowsCurrentVersionExplorerSerialize

ប្រសិន​បើ​លោកអ្នក​មិន​ឃើញ​មាន Serialize key នោះ​ទេ សូម​​ធ្វើ​ការ right click នៅ​ផ្ទាំង​ខាង​ឆ្វេង និង​ជ្រើស​យក New > Key ដោយ​ដាក់​ឈ្មោះ​ថា Serialize។
នៅ​ក្នុង Serialize នៅ​ផ្ទាំង​ខាង​ស្ដាំ សូម​បង្កើត DWORD value ថ្មី​មួយ​ដែល​ដាក់​ឈ្មោះ​ថា StartupDelayInMSec និង​កំណត់​តម្លៃសូន្យ 0 ។

បិទ​ Taskbar Search

Search bar អាច​នឹង​ធ្វើ​ឲ្យចង្អៀត​​នៅ​ក្នុង Windows Taskbar ហើយ​ប្រសិន​បើ​លោកអ្នក​មិន​​សូវ​ជា​ប្រើប្រាស់ search bar នោះទេ លោកអ្នក​អាច​បិទវា​បាន ដោយ​​ធ្វើ​ការ​ Right-click នៅ​លើ Taskbar និង​ select យក Search និង​ធ្វើ​ការ​ធីក​យក Disabled ជា​ការ​ស្រេច។

Windows 10 Taskbar Search

Windows 10 Disable Search

បើក​មុខងារថ្មី​របស់ Command Prompt

Command Prompt នៅ​ក្នុង Windows 10 នឹង​អាច​ប្រើប្រាស់ keyboard shortcuts សម្រាប់​ធ្វើ​ការ copy, cut, paste, ក៏​ដូច​ជា​ធ្វើ​ការ selecting text បាន។ យ៉ាង​ណាម៉ិញ ប្រសិន​បើ​​លោកអ្នក​មិន​អាច​ប្រើប្រាស់​មុខងារ​ទាំង​នេះ​ ដោយ​ទូទៅ (default) ទេ​នោះ លោកអ្នក​អាច​អនុវត្ត​តាម​​វិធី​ខាង​ក្រោម៖

សូម​ចុច Windows + R និង​វាយ​បញ្ចូល​ពាក្យ​ថា cmd រួច​ចុច​ OK នោះ​លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង​របស់​កម្មវិធី Command Prompt ។ បន្ទាប់​មក​ សូម​ធ្វើ​ការ Right-click ទៅ​​លើ title bar ខាង​លើ និង select យក Properties។ ជាបន្ត​ សូម​ចុច Experimental tab និង​ធ្វើ​ការធីកយក​​​​ប្រអប់ enable experimental console features ~។ បន្ទាប់​មក​ទៀត​លោកអ្នក​អាច​ធ្វើ​ការធីក​ទៅ​លើ​ប្រអប់​ដែល​មាន​មុខងារ​ផ្សេងៗខាង​ក្រោម​នោះ ទៅ​តាម​អ្វី​ដែល​លោកអ្នក​ចង់​កំណត់​ ជា​ការ​ស្រេច។

Windows 10 Command Prompt

សំបុក​អាយធី សង្ឃឹម​ថា នេះ​នឹង​ជា​ជំនួយ​ដល់​លោកអ្នក​ក្នុង​ការ​ប្រើប្រាស់ Windows បាន​កាន់​តែ​ប្រសើរជាង​មុន​ទៅទៀត។ 😉

អានថែមទៀត

គន្លឹះ ១០ ​យ៉ាង​របស់ Windows Phone

សម្រាប់​លោកអ្នក​ដែល​ទើប​តែ​មាន​ប្រើប្រាស់​នូវ Windows Phone ប្រាកដ​ជាចង់​ដឹង​ចង់ឮ​នូវ​តិចនិច​សំខាន់​ៗ​ ដើម្បី​ស្វែងយល់​ពី​ភាព​អស្ចារ្យ​របស់​ប្រព័ន្ធ​នេះ ក៏​ដូច​ជា​លក្ខណៈ​ខុស​ប្លែក​គ្នា​រវាង​ប្រព័ន្ធ​នេះ ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ដទៃ រួមមាន​ Android, iOS ជា​ដើម។ ជាមួយ​គ្នា​នេះ សំបុក​អាយធី សូម​ណែនាំ​នូវ គន្លឹះ ១០ ​យ៉ាង​របស់ Windows …

Leave a Reply