តើ PC ​លោកអ្នក​អាច​ដំឡើង Windows 10 បាន​ទេ

Windows 10 អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ ខណៈ​ដែល​លោកអ្នក​អាច​ធ្វើ​ការ​ពិនិត្យ​ថា ​តើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោកអ្នក​អាច​ដំណើរការ Windows 10 បាន​ឬត្រូវ​ធ្វើ​ការ upgrade Hardware ​យ៉ាង​ណានោះ សូម​តាមដាន​ជាមួយ​ សំបុក​អាយធី ដូច​តទៅ៖

ក. តម្រូវ​ការ​ផ្នែក​រឹង (Hardware requirement)៖

១. តម្រូវ​ការ​សម្រាប់​ម៉ាស៊ីន Desktop៖

  • អង្គគណនា (Processor): 1 gigahertz (GHz) ឬ​លឿន​ជាង​នេះ
  • អង្គ​ចងចាំ (RAM): 1 gigabyte (GB) សម្រាប់ 32-bit ឬ 2 GB សម្រាប់ 64-bit
  • មាន​ផ្ទៃ​ទំនេរ hard disk (free space): 16 GB
  • ក្រាហ្វិក (Graphics card): Microsoft DirectX 9 graphics device with WDDM driver

windows-10-desktop-hardware-requirements.png

២.  តម្រូវ​ការ​សម្រាប់ Mobile៖

  • អង្គ​ចងចាំ (RAM) :512 megabyte (MB) (32-bit)
  • ទំហំ​ផ្ទុក (Storage): 4GB of flash
  • ក្រាហ្វិក (Graphics card): Microsoft DirectX 9 graphics device

windows_10_mobile_hardware_requirements

៣.  តម្រូវ​ការ​បន្ទាប់​បន្សំ៖

windows_10_optional

ខ. ទម្រង់​ក្នុង​ការ Upgrade៖

Windows 10 នឹង​អាច​ធ្វើ​ការ​ upgrade ពី Windows 7 និង Windows 8.1/8 ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ឆ្នាំ​ដំបូង។ គួរ​រំឮក​ផង​ដែរ​ថា បើ​យោង​តាម​ក្រុមហ៊ុន Microsoft លោកអ្នក​ដែល​ប្រើប្រាស់ Windows crack មិន​ស្រប​ច្បាប់ ក៏​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ការ upgrade បាន​ដែរ។

windows_10_upgrade_matrix

windows_10_update_convergence

អត្ថបទ​គួរ​អាន ចំណុច​ត្រូវដឹង​ពេលដំឡើង Windows 10

តើ PC ​លោកអ្នក​អាច​ធ្វើ​ការ free upgrade ទៅ​ជា Windows 10 បាន​ទេ? សូម​ប្រាប់​មក​ សំបុកអាយធី​ វិញ​តាម​រយៈប្រអប់​មតិ​នៅ​ខាង​ក្រោម។ 😉

អានថែមទៀត

មុខងារ​របស់​ Windows 10 ដែល​គួរ​ដឹង

កាល​ពី​ចុង​ខែ​មករា​ថ្មី​ៗ​នេះ ក្រុមហ៊ុន Microsoft បាន​ដាក់​បង្ហាញ​នូវ​រូបរាង​ស៊េរី​ថ្មី​របស់ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ដែល​ផ្ដោត​ទៅ​លើ​គោល​ដៅ​ចម្បង​គឺ One Microsoft។​ ជាមួយ​​ដំណឹង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ Windows ជំនាន់​ថ្មី​នេះ​ មាន​ដូច​ជា៖ Windows 10 …

6 មតិ

  1. Do window rt update to window 10? Window rt can jailbreak?

    • យោង​តាម​តារាង Upgrade Matrix ខាង​លើ Windows RT នឹង​មិន​អាច​ធ្វើ​ការ upgrade បាន​ទេ ប៉ុន្តែ Mircosoft អាច​នឹង​បញ្ចេញ​កំណែ​ប្រែ​ផ្សេង​សម្រាប់ RT devices។ ចំពោះ Jailbreak(unlock) វិញ សូម​សាក​ល្បង​តាម​គន្លឹះ​នេះ
      http://www.digitaltrends.com/mobile/how-to-unlock-your-windows-rt-device/

  2. Pc របស់ខ្ញុំអាចដំឡើងបាន។
    ខ្ញុំចង់ប្រើវា

  3. បងមានកម្មវិធីrecovery word excel ដែលយើងformatted hard disc ទេ ជួយប្រាប់ផង

  4. Hello. May I ask you about Wifi for window 10, my laptop cannot turn on Wifi, even I push to turn on but It come back to turn off the same place. Thanks you. Waiting for your reply soon.

Leave a Reply