Smartphone ដែល​លក់​ដាច់​បំផុត​ក្នុង​ឆ្នាំ២០១៤

ពី​មុន​ គេ​និយម​និយាយ​ថា សម័យ​កុំព្យូទ័រ ប៉ុន្តែ​ពេល​នេះ គឺ​ជា​ពេល​វេលា​សម្រាប់​ទូរសព្ទ​ប្រភេទ Smartphone វិញ​ម្តង ។ ជា​ការ​ពិត​ណាស់​ដែល Smartphone បាន​និង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ប្រែប្រួល​​យ៉ាង​ខ្លាំង​ នា​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ហេតុ​ថា​ វា​បង្ក​ជា​ភាព​ងាយស្រួល​ជា​ច្រើន សម្រាប់​ការ​រស់​នៅ ហើយ​ថែម​ទាំង​​បាន​វិវត្ត​ជា​ឧបករណ៍​ដែល​មិន​អាច​ខ្វះ​បាន​ទៀត​ផង។ Smartphone តែង​តែ​មាន​លក្ខណៈ​ពិសេស​ផ្សេងៗ​គ្នា ដែល​​នេះ​បាន​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​នៅ​លើ​ទី​ផ្សារ។

feature img

ជាមួយ​គ្នា​នេះ សំបុកអាយធី សូម​ណែនាំ​ Smartphone ទាំង​ ៣ ដែល​លក់​ដាច់​បំផុត​ក្នុង​ឆ្នាំ ២០១៤ ដែល​រួម​មាន​ដូច​ត​ទៅ៖

iPhone 6 Plus

iPhone ស៊េរី​ថ្មី ត្រូវ​បាន​ដាក់​បង្ហាញ​ជា​គូ រួម​មាន iPhone 6 និង iPhone 6 Plus បាន​ក្លាយ​ជា smartphone ដែល​លក់​ដាច់​ជាង​គេ​ក្នុង​​ឆ្នាំ ២០១៤ នេះ។ បើ​តាម​តួរលេខ​ iPhone 6 ទាំង​ពីរ model នេះ​ ត្រូវ​បាន​លក់​ចេញ​ប្រមាណ​ជាង ២០ លាន​គ្រឿង​ ទូទាំង​សកល​លោក។ ជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មី​ៗ ដែល​ត្រូវ​បាន​បំពាក់​នៅ​លើ​ទូរសព្ទ​ទាំង​នេះ​ផង​នោះ គឺ​រឹត​តែ​ធ្វើ​ឲ្យ Smartphone model នេះ​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់។

អត្ថបទ​គួរ​អាន លោកអ្នក​គួរទិញ iPhone 6 Plus ដែរឬទេ?

Samsung Galaxy S5

Samsung Galaxy S5 ត្រូវ​បាន​លក់​ចេញ​ប្រមាណ​ជាង ១១ លាន​គ្រឿង ក្នុង​ឆ្នាំ ២០១៤។ ជា​ការពិតណាស់ ដៃ​គូ​ប្រកួត​ប្រជែង​របស់ Apple មួយ​នេះ​ ក៏​មាន​​ទូរសព្ទ smartphones ទំនើបៗ​ដែរ ដែល​ក្នុង​នោះ Samsung Galaxy S5 គឺ​ជា​កូន​ពៅ​​របស់​គ្រួសារ​ Galaxy S ហើយ បើ​គិត​ត្រឹម​ដើម​ឆ្នាំ ២០១៥ នេះ។ បច្ចេកវិទ្យា​ថ្មី​របស់ model នេះ​ មាន​ដូច​ជា កាមេរ៉ា​16mp ព្រម​ជាមួយ​នូវសមត្ថភាព real-time HDR, ដំណើរ​ការ​លឿន, មាន RAM/ROM ខ្ពស់​ជាង​មុន អេក្រង់​កម្រិត superb ថ្ម​កាន់​បាន​យូរ​ ក៏​ដូច​ជា​ការការពារ​ជម្រាប​​ទឹក (water-resistance) ជាដើម។

Google Nexus 5

Nexus 5 ជា​ទូរសព្ទ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន LG Electronics Korea ក្រោម​កិច្ច​សហការ​ជាមួយនឹង​ក្រុមហ៊ុន Google ដែល​​ model នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ទូរសព្ទ​ដ៏​អស្ចារ្យ​មួយ​ ដែល​ដំណើរការ​ប្រព័ន្ទ​ប្រតិបត្តិការ​ Android OS របស់​ Google។

តើ​លោកអ្នក​នឹង​ជ្រើស​យក​ Smartphones មួយ​ណា ក្នុងចំណោមទូរស័ព្ទទំនើបទាំង ៣ ដែលបានរៀបរាប់ខាងលើ?

គួរ​រំឮក​ផង​ដែរ​ថា បច្ចុប្បន្នមានហាងអនឡានលក់ទូរស័ព្ទទំនើបៗ ជាច្រើននៅលើពិភពលោក សំបុកអាយធី សូមណែនាំ Kaymu.com.mm ដែលជាកន្លែងដែល​ផ្តល់នូវ Smartphones គ្រប់ប្រភេទ និងម៉ូដែល ជាមួយនឹងតម្លៃពិសេសៗ ដែលប្រសើរជាងហាងអនឡាញទូទៅ ដែលនេះជាមូលហេតុ​ដែលអតិថិជនភាគច្រើន និយមចូលចិត្ត​ការទិញតាមអនឡាញ ជាជាងតាមហាងក្នុងស្រុកមួយចំនូួន នៅឆ្នាំ ២០១៤ (នៅប្រទេសមីយ៉ាន់ម៉ា) ។

អានថែមទៀត

គន្លឹះ​ទិញ iPhone មួយទឹក​ឲ្យបាន​ត្រឹមត្រូវ និងធូរថ្លៃ

ការ​ទិញ​ទូរស័ព្ទ​មួយ​ទឹក​មក​ប្រើប្រាស់​ពិត​ជាផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់ អាច​ឱ្យ​អ្នក​សន្សំសំចៃ​លុយ​បាន​ដោយសារ​តែ​របស់​មួយ​ទឹក​មាន​តម្លៃ​ធូថ្លៃ​ជាង​ ហើយ​អាច​ឱ្យ​អ្នក​ទទួល​បាន​ទូរសព្ទ​ដូ​ច​ថ្មី​ដែរ ។ ប៉ុន្តែ​វា​ក៏​ជួប​ហានី​ភ័យ​ណាស់​ដែរ ដោយ​សារតែ​អ្នក​មិនដឹង​ថា​ច្បាស់​អ្នក​ប្រើប្រាស់​មុន​នោះ​គេ​ប្រើយ៉ាងណានោះ​ទេ ហើយ​ក៏​មិនដឹង​ថា​វា​មាន​បញ្ហា​ត្រង់​ណា​ដែរ​ ដែល​គេ​ចង់​លក់​ទូរស័ព្ទ​របស់​គេ​ចេញ​វិញ។ ដើម្បីកាត់​បន្ថយកំហុស​ ឬ​ហានី​ភ័យ​ដែល​អាច​កើត​មាន​ សំបុក​អាយ​ធី​សូមចែករំលែក​ពី​គន្លឹះក្នុង​ការ​ទិញ iPhone មួយ​ទឹក​ ដើម្បី ឱ្យ​លោក​អ្នក​ចំណាយ​តិច​ហើយ​ទទួល​បាន​របស់​ល្អ​មក​ប្រើប្រាស់ …

Leave a Reply