Sony នឹងឈប់អោយប្រើប្រាស់ PlayStation Mobile Platform

រយៈពេល៣ឆ្នាំកន្លងទៅហើយដែល Sony បានផ្គត់ផ្គង់នូវសេវាកម្ម PlayStation Mobile Platform ទៅអោយ Android និង PS Vita របស់ខ្លួន។ សេវាកម្មនេះផ្ដល់អាទិភាពអោយទៅទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android មួយចំនួនអាចលេងនូវ Game របស់ PlayStation ដែលមានលក្ខណៈ​ Casual បាន។

តែដោយសារតែចំនួនអ្នកប្រើប្រាស់ និងការគាំទ្រសេវាកម្មនេះមានកំរិតទាបពេក ក្រុមហ៊ុន Sony បានសំរេចចិត្តឈប់ផ្គត់ផ្ដង់សេវាកម្មនេះ (no new content) ចាប់ពី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥ នេះតទៅ ដែលការទិញសំភារៈនិងអ្វីផ្សេងៗ ។

ការទិញបន្ថែមក្នុងកម្មវិធី (in-app purchase) និងការទាញយក (download) នឹងត្រូវបញ្ឈប់នៅត្រឹម ថ្ងៃទី១០ ខែកញ្ញា ។ PlayStation Mobile សំរាប់ Android នឺងត្រូវបញ្ឈប់ជាស្ថាពរនៅខែ កញ្ញានេះតែម្ដង ។

ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់នូវសេវាកម្មនេះហើយចង់នៅប្រើប្រាស់បន្តទៅទៀតបន្ទាប់ពីថ្ងៃទី១០ ខែកញ្ញា លោកអ្នកត្រូវអនុវត្តន៍នូវការណែនាំដូចខាងក្រោម៖

  • សំរាប់ PS Vita លោកអ្នកត្រូវធ្វើការ activate ឧបករណ៍របស់អ្នកដោយចូលទៅកាន់ [Settings] >  [PSN℠] > [System Activation] > [PlayStation Mobile] > [Activate] > [OK].
  • សំរាប់ Android លោកអ្នកត្រូវបើកកម្មវិធី PlayStation Mobile ហើយបើកនូវ content ណាមួយរវាង ថ្ងៃទី ១០ ខែមាសា ដល់ ថ្ងៃទី ១០ ខែកញ្ញាដើម្បីបំពេញលក្ខខ័ណ្ឌប្រើប្រាស់។
  • លោកអ្នកត្រូវទាញយកនូវកម្មវិធីទាំងឡាយដែលលោកអ្នកចង់ទុក ព្រោះការទាញយកនឹងត្រូវបញ្ឈប់បន្ទាប់ពីថ្ងៃទី១០ ខែកញ្ញា។

Leave a Reply