កម្មវិធី Activity ថ្មី របស់ Apple Watch ក្នុង iOS 8.2

មុខងារដ៏ពិសេសរបស់ Apple Watch មួយគឺវាកត់ត្រា និងរក្សារទុកនូវទិន្នន័យទាក់ទងនឹងសុខភាពរបស់អ្នកប្រើប្រាស់ ដែលមានដូចជាចង្វាក់បេះដូង ការដើរ ការនៅស្ងៀម​មួយកន្លែងជាដើម។ ជាមួយនឹងរូបភាពមួយចំនួនដែលទទួលបានពី អ្នកអភិវឌ្ឍន័កម្មវិធី iOS ម្នាក់ឈ្មោះ Hamza Sood បានបង្ហាញថានៅពេលដែលលោកអ្នកធ្វើការភ្ជាប់ (Pair) រវាង iPhone និង Apple watch ទិន្នន័យដែលទាក់ទងនឹងកាយវិការរបស់អ្នកប្រើប្រាស់ទាំងនោះនឹងត្រូវបង្ហាញនៅលើ កម្មវិធីថ្មីមួយរបស់ iPhone អ្នកឈ្មោះ Activiy ដែលមានលក្ខណៈដូចនៅលើ Apple Watch ដែរហើយវានឹងធ្វើរការផ្ទេរទិន្នន័យរវាងគ្នា។

Tab ទីមួយគឺ History ដែលបង្ហាញនូវទិន្នន័យសរុបរបស់អ្នកប្រើប្រាស់ ក្នុងការធ្វើលំហាត់ប្រាណក៏ដូចជាកាយវិការប្រចាំថ្ងៃរបស់អ្នកទាំង ការដើរ ឈរ រឺអង្គុយ និងធ្វើការចែកថ្នាក់អោយវាទៅតាម ថ្ងៃ ខែ និងឆ្នាំនៅលើប្រតិទិន ។

Tab ទីពីរគឺ Achievement ដែលជាភាពជោគជ័យរបស់អ្នកប្រើប្រាស់ក្នុងការសំរេចបាននូវអ្វីមួយ វាហាក់ដូចជា Achievenment នៅក្នុង Game អញ្ចឹងដែរ។ បើមើលតាមរូបភាពខាងលើនេះ គឺពិតជាមាន Achievement ច្រើនគួរសមដែរក្នុងការព្យាយាមសំរេចអោយបាន។

ក្រុមហ៊ុនផ្លែប៉មហាក់ព្យាយាមបង្វែរទីផ្សាររបស់ខ្លួនមួយផ្នែកទៅកាន់កត្តាសុខភាពនិងលំហាត់ប្រាណដូចបានឃើញជាមួយនឹង Health App ក្នុង iOS 8.2 នាឡិការ Apple Watch ដែលលំហាត់ប្រាណជាមុខងារសំខាន់មួយក្នុងចំណោមុខងារសំខាន់ទាំង៣ដែល Apple បានបញ្ជាក់គឺរួមជាមួយ ទំនាក់ទំនង និង ការមើលពេលវេលា។ កម្មវិធី Activity ដែលមាននៅលើ Apple Watch នឹងអាចបង្ហាញនៅលើ iPhone ផងដែរនេះនឹង ក្លាយទៅជាកម្មវិធីដ៏សំខាន់មួយក្នុងការប្រប្រាស់ប្រចាំថ្ងៃ។

អានថែមទៀត

របៀបបន្ថែមទំហំផ្ទុកទៅ​លើ iPhone/iPad

ការ​បន្ថែម​ទំហំ​ផ្ទុក​បន្ថែម​ទៅលើ​ ពពួកទូរស័ព្ទ​ Android មិនជាបញ្ហានោះទេ​ដោយសារ​តែ​ស្ទើរ​តែគ្រប់​ទូរស័ព្ទ​ Android ភាគច្រើន​មាន​ slot សម្រាប់​ដាក់​ micro SD បានហើយ​ការ​ផ្ទេរ​រូប​ភាព​ ឬ​ទិន្នន័យ​ផ្សេងៗក៏​មាន​ភាព​ងាយស្រួលមិនសូវ​ជាស៉ាំញ៉ាំ​ដូច​ iPhone​ ដែល​ត្រូវ​ការ iTune …

4 មតិ

  1. Hi Dear! i want to ask you, now i have use iphone 6. i don’t know about data roaming, when i opwn internet, i must to open data roaming or not? When open or not open what’s happend? Note: I stay at cambodia. Thanks…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.