Apple Watch ត្រូវការ iPhone ដើម្បីដំណើរការរឺទេ?

Apple Watch ត្រូវបានភ្ជាប់មកជាមួយនូវមុខងារយ៉ាងច្រើនដែលអាចធ្វើសឹងតែអ្វីគ្រប់យ៉ាងដែល​ iPhone អាចធ្វើបានទៅហើយ ក៏ប៉ុន្តែមុខងារទាំងនោះគឺតាមពិតអាស្រ័យទៅលើ iPhone តែប៉ុណ្ណោះ ឬអាច​និយាយ​បានថា​បើគ្មាន iPhone នោះ Apple Watch ក៏មិនអាចធ្វើការងារបានដោយខ្លួនឯងពេញលេញឡើយ ។

ក្នុងនោះមានមុខងារមួយចំនួនដូចជា មុខងារស្វែងរកតំបន់ (Location Service) ដែល Apple Watch គ្រាន់តែជាអ្នកបង្ហាញទិន្នន័យពី iPhone តែប៉ុណ្ណោះ។ មុខងារ Camera ក៏ដូច្នោះដែរ Apple Watch គ្រាន់តែបង្ហាញរូបភាពដែលមានលើ iPhone តែប៉ុណ្ណោះ វាគ្មានបំពាក់នូវ Camera នោះឡើយ មុខងារ Camera នៅលើ Apple Watch មួយទៀតទៅ Remote Camera ដែលយើងអាចបញ្ជាអោយ iPhone ថតបានពីចំងាយ។

បើទោះបីជា Apple Watch ត្រូវការ iPhone ដើម្បីប្រតិបត្តិមុខងារមួយចំនួនក្ដី វាក៏អាចធ្វើការងារមួយចំនួនដោយខ្លួនឯងផងដែរ ដែលមានដូចជា៖

Apple Pay

Apple Watch អាចប្រើប្រាស់មុខងារ Apple Pay បានដោយមិនចាំបាច់មានវត្តមានរបស់ iPhone ក៏ព្រោះតែ Apple Watch ក៏មាន​ភ្ជាប់មក​ជាមួយនូវ Chip និង Memory ផ្ទាល់ខ្លួនរបស់វា ជាមួយនឹង NFC (Near-field Communication) ផងដែរ ។ ប៉ុន្តែគួរអោយសោកស្ដាយដែលសេវាកម្មនេះអាចប្រើប្រាស់បានតែនៅសហរដ្ឋអាមេរិចតែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។

ស្ដាប់ចំរៀង និង Podcasts

Apple Watch ក៏មានភ្ជាប់មកជាមួយនូវ ទំហំផ្ទុកដល់ទៅ 2gb ផងដែរ ដែលវាគ្រប់គ្រាន់សំរាប់ការផ្ទុកបទចំរៀងបានយ៉ាងច្រើនគួរសមដែរ។ ដើម្បីស្ដាប់ចំរៀងអ្នកត្រូវមាន កាស Bluetooth ដើម្បីភ្ជាប់ទៅកាន់ Apple Watch នេះ

រក្សាទិន្នន័យលំហាត់ប្រាណ

Apple Watch ពុំត្រូវការ iPhone ដើម្បីវាស់ចង្វាក់បេះដូងនោះឡើយ វាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹងពីលំហាត់ប្រាណរបស់អ្នក និងកត់ត្រាទិន្នន័យទាំងនោះ។ ហើយវានឹងផ្ទេរនិន្ន័យទាំងនោះទៅកាន់ Health App របស់ iPhone វិញ នៅពេលដែលវាអាចធ្វើទៅបាន។

ធ្វើការងារនាឡិកា

ជារឿងធម្មតាមួយដែល Apple Watch អាចធ្វើការកំណត់នាឡិការោទិ៌ stopwatch និងកំណត់ timer បានដោយខ្លួនឯងយ៉ាងងាយស្រួល។

អានថែមទៀត

របៀបបន្ថែមទំហំផ្ទុកទៅ​លើ iPhone/iPad

ការ​បន្ថែម​ទំហំ​ផ្ទុក​បន្ថែម​ទៅលើ​ ពពួកទូរស័ព្ទ​ Android មិនជាបញ្ហានោះទេ​ដោយសារ​តែ​ស្ទើរ​តែគ្រប់​ទូរស័ព្ទ​ Android ភាគច្រើន​មាន​ slot សម្រាប់​ដាក់​ micro SD បានហើយ​ការ​ផ្ទេរ​រូប​ភាព​ ឬ​ទិន្នន័យ​ផ្សេងៗក៏​មាន​ភាព​ងាយស្រួលមិនសូវ​ជាស៉ាំញ៉ាំ​ដូច​ iPhone​ ដែល​ត្រូវ​ការ iTune …

Leave a Reply