៥ ចំណុច​ធ្វើ​ឲ្យ​ Facebook Page កាន់​តែ​ល្បី

លោកអ្នក​ប្រហែល​ជា​អាច​នឹង​មាន Facebook page ដែល​បាន​ និង​កំពុង​គ្រប់​គ្រង​ផ្ទាល់​ខ្លួន ទោះ​ជា​ក្នុង​គោលបំណង​ចែក​រំលែក​មេរៀន ឫ​បណ្ដា​ព័ត៌មាន ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ផ្សេងៗ​ជាដើមនោះ។ តើ​មាន​វិធី​សាស្រ្ត​អ្វី​ខ្លះ ដើម្បី​ធ្វើ​ការ​បង្កើន​ប្រជាប្រិយភាព​ទំព័រ facebook របស់​លោកអ្នក​បាន​លឿន និង​មាន​ប្រសិទ្ធភាព​នោះ? ពេល​នេះ​ លោកអ្នក​ប្រាកដ​ជា​​​នឹក​ឃើញ​ដល់​ការ invite មិត្ត​ភក្តិ​របស់​លោកអ្នក​ ជាក់​ជា​មិន​ខាន។ ដើម្បី​​​ទុក​ជា​ដើមទុន សម្រាប់​ប្រិយមិត្ត​ សំបុក​អាយធី ពិសេស​គឺ​លោកអ្នក​ដែល​ទើប​តែ​បង្កើត​ទំព័រ​ថ្មី សំបុក​អាយធី សូម​ណែនាំ​វិធីសាស្ត្រ​ងាយ​ៗ ខ្លីៗ ចំនួន​ ៥ រួម​មាន​ដូច​តទៅ៖

កុំ​ Post ដដែល ប៉ុន្តែ​ឲ្យ​ទៀង​ទាត់

អ្នកអាន​ច្រើន​តែ​ប្រើប្រាស់ Facebook ដើម្បី​ទាក់​ទង​ជាមួយនឹង​មិត្ត​ភក្តិ​របស់​គេ  ដែលគេ​អាច​នឹង​មាន​អារម្មណ៍អវិជ្ជមាន​​នៅ​ពេល​ដែល​ឃើញ​តែ​ post ​ពី​ទំព័រ​របស់​លោកអ្នក ច្រើន​ហើយ​ដដែល​ (លើក​លែង​ទំព័រ​ព័ត៌មាន​ទាន់​ហេតុការណ៍​ផ្សេងៗ 😀 )។ វា​ក៏​អាច​ជា​ការ​រំខាន​មួយ​ដែរ ប្រសិន​បើ​អ្នក​អាន​នោះ​ដាក់ Get Notifications ពី​ទំព័រ​របស់​លោកអ្នក។ លោកអ្នក​គប្បី​ post ឲ្យ​បាន​ទៀង​ទាត់ពេល​វេលា​​វិញ និងកុំ​ព្យាយាម​ post អត្ថបទ​ដដែលៗ ។

facebook notifications

ប្រើប្រាស់​រូបភាព និងវីដេអូ

ការប្រើប្រាស់​រូបភាព និងវីដេអូ ពិសេស​រូបភាព គឺ​ជា​ចំណុច​ខ្លាំង​មួយ ដោយ​ហេតុថា រូបភាព​ អាច​​ធ្វើ​ឲ្យ​ទាក់​ភ្នែក​អ្នកអាន​ មិនអូស​ (scroll) រំលង។​ អ្នក​អានចូល​ចិត្ត​រូបភាព ឧទាហរណ៍​ជំនួស​ឲ្យ​ការ​ post កំណាព្យ​ស្នេហា​ជា​ប្រភេទ​អត្ថបទ (text) ធម្មតា លោកអ្នក​គួរ​​បង្កើត​ជា​រូបភាព​មួយ មាន​កាព្យ មាន​រូប​បង្ហាញ​អំពី​អត្ថន័យ​នៅ​អម ជាដើម នោះ​អ្នក​អាន​មិន​ត្រឹម​តែ​ LIKE និង SHARE ទេ ថែម​ទាំង​​ធ្វើ​ការ​ download ទុកទៀង​​ផង។ ម្យ៉ាង​ទៀត វា​បង្កើត​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​នៅ​ក្នុងកម្រងរូប​ភាព (Album) ដែល​​ជា​គន្លឹះ​មួយ ធ្វើ​ឲ្យ post របស់​លោកអ្នក​ មាន​អ្នក​អាន​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន ។

Post ត្រូវ​ពេល​វេលា 

លោកអ្នក​អាច​នឹង​កំណត់​នូវ​ប្រភេទអ្នក​អាន​ ដែល​លោកអ្នក​ចង់​ស្វែង​រក និង​គិតគូរ គណនា​រក​ពេល​វេលា​ ម៉ោង​ណា​ដែលអ្នក​អាន​ទាំង​នោះ​ច្រើន​​ធ្វើ​ការ online។ ឧទាហរណ៍ សម្រាប់​អ្នក​ធ្វើ​ការ​ពេញ​ម៉ោង => គួរ​តែ post នៅ​ចុង​សប្ដាហ៍ ឬពេល​ល្ងាច សម្រាប់​យុវវ័យ => អាច​ជាចន្លោះ​ម៉ោង 8 ទៅម៉ោង 12 យប់​ជា​ដើម។

គួរ​រំឮក​ផង​ដែរថា​ លោកអ្នក​ក៏​គួរ​គិតគូរ​ទុក​មុន​នៅ​ថ្ងៃ​ពិសេសៗ ដូច​ជា ចូល​ឆ្នាំ បុណ្យ​សិទ្ធិ​នារី បុណ្យ​នៃ​ក្ដី​ស្រលាញ់… -ល- ដែល​ធ្វើ​ឲ្យ​ទំព័រ​របស់​លោកអ្នក​កាន់​តែ​មាន​លក្ខណៈសង្គមនិយម និង​គួរ​ជា​ទី​ចាប់​អារម្មណ៍ ។

ធ្វើ​ការ Promote post

ចំណុច​នេះ លោកអ្នក​នឹង​ត្រូវ​ការ​ចំណាយ​ប្រាក់បន្តិចបន្ទួច​ ដើម្បីធ្វើ​ឲ្យទំព័រ​របស់​លោកអ្នក​បាន​ផ្សព្វ​ផ្សាយ​ទៅ​ដល់​មនុស្ស​កាន់តែ​ច្រើន​នៅ​ក្នុង​តំបន់។ ចំណុច​នេះ គួរ​តែអនុវត្ត​​ក្នុងពេល​ promotion បញ្ចុះ​តម្លៃ ផ្សេងៗ ទើប​ជា​ការ​ប្រសើរ ។

បង្កើន​​អ្នក​អាន​ថ្មី រក្សា​ទុក​អ្នក​​ចាស់

លោកអ្នក​នឹង​ត្រូវ​ការ​ស្វែង​រក​ចំនួន Like បន្ថែម យ៉ាង​ណាម៉ិញ​លោកអ្នក​គប្បីរក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​អាន​ចាស់ៗ ឧទារហណ៍​ ដូច​ជា​ការ​ឆ្លើយ​តប​មតិ (reply comment) ឆ្លើយ​តប​សារ (message) ការប្រើប្រាស់​ពាក្យ​ពេចន៍បែប​កំប្លែង​ផ្សេងៗ និង​ប្រើប្រាស់សញ្ញា Emoticons ដូច​ជា 😀 😉 🙁 …ជាដើម ដូច​ពាក្យ​គេ​តែង​និយាយ​ថា ស៊ី​អារម្មណ៍ ហ្នឹង​ឯង 😀

សំបុក​អាយធី សង្ឃឹម​ថា​នេះ នឹង​ជា​ចំណេះដឹង​​ថ្មី​បន្ថែម​ ដែល​អាច​ជួយ​លោកអ្នក​​ក្នុង​ការ​បង្កើន​ប្រជាប្រិយភាព​ Facebook Page របស់​លោកអ្នក​ បាន​ថែមមួយ​កម្រិត​ទៀត។ 😉

អានថែមទៀត

មើលថា​អ្នក​ណាខ្លះ​បាន Unfriend អ្នក​នៅក្នុង Facebook

Facebook ប្រៀប​ដូច​ជាកន្លែង​មួយ​ដែល​ធ្វើឱ្យអ្នក​ងាយស្រួល​រក្សារ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​មិត្តភក្តិ ក្រុម​គ្រួសារ​ មិត្ត​រូម​ការងារ​ ជាដើម។  នៅពេល​មាន​អ្នក​ណា​ម្នាក់​ Add Friend មក​អ្នក​នៅក្នុង​​ Facebook លោក​អ្នក​នឹង​ទទួល​បាន​ Notification Friend Request ឱ្យ​អ្នក​បាន​ឃើញហើយ​នៅពេល​ដែល​អ្នក​ទទួល​សំណើរមិត្ត​ …

Leave a Reply