ស្វែងយល់​ពីមូលហេតុដែល New MacBook មាន Port តែមួយ

The New Macbook ដែលត្រូវបានបង្ហាញកាលពីយប់មិញពីក្រុមហ៊ុនផ្លែប៉ម ដែលមានលក្ខណៈពិសេសថ្មី និងប្លែកជាច្រើន ក្នុងនោះយើងសង្កេតឃើញលក្ខណៈពិសេស មួយនោះគឺ The New Macbook នេះមានរន្ធតែពីរប៉ុណ្ណោះ ដែលមួយនៅខាងស្ដាំជារន្ធកាស (headset) និងរន្ធនៅខាងឆ្វេងគឺរន្ធ USB-Type C ។

Z.0

The New MacBook នេះគឺជា MacBook ទីមួយដែលមានភ្ជាប់ជាមួយនូវរន្ធ USB Type-C ដែលមានលក្ខណៈពិសេសជាច្រើនខុសពី USB មុនៗ ប៉ុន្តែក៏មានមតិមិនយល់ស្របមួយចំនួន ថាតើលោកអ្នកអាចប្រើ Port USB ឬ Port ដទៃទៀតបានដោយរបៀបណា?

គួរបញ្ជាក់ផងដែរថា កាលពីជំនាន់ MacBook Retina Display បានដកចេញនូវ DVD Read/Write រួចមកហើយ ដែលត្រូវជំនួសដោយ​ការទិញបន្ថែម Apple USB SuperDrive ។ 

តោះទៅមើលលក្ខណៈពិសេសរបស់ USB Type-C នេះទាំងអស់គ្នា៖

គ្រប់យ៉ាងនៅ Port តែមួយ

លក្ខណៈពិសេសជាងគេមួយនោះ ដែល Apple សម្រេចដកចេញនូវរន្ធដទៃទៀត USB Type-C គឺវាអាចប្រើបានសំរាប់ផ្ទេរទាំងទិន្នន័យ និងថាមពលបានតាមរន្ធតែមួយនេះឯង ដែលលោកអ្នកអាចដោតទាំង USB flash drive សាកថ្ម និង VGA Connector នៅរន្ធតែមួយម្តង ។

macbook-usb-type-c

មានល្បឿនលឿន បំពេញតាមតម្រូវការ

USB-Type C នេះអាចមានល្បឿនលឿនបំផុតដល់ទៅ 10Gbps (10GB ក្នុងមួយវិនាទី) ឯណោះ ប៉ុន្តែក្រុមហ៊ុនផ្លែប៉មបានបញ្ជាក់ថា USB-Type C ដែលមានភ្ជាប់ជាមួយ The New Macbook នឹងមានល្បឿនលឿនត្រឹម 5Gbps ។ បើនិយាយពីល្បឿនក្នុងការសាកថ្មវិញ USB-Type C នេះអាចផ្ទេរថាមពលបានដល់ទៅ 20 volts ។ បើធៀបនឹងល្បឿន USB ធម្មតា ប្រហែលតិចជាង 50Mbps ឬរហូតដល់ 100Mbps ប៉ុណ្ណោះ ។

macbook-recharger

វាស្ដើង អាចបំពាក់ជាមួយ USB Type-C បាន

The New Macbook មានកំរាស់ស្ដើងជាងដល់ទៅ 24% បើប្រៀបធៀបទៅនឹង Macbook Air 11″ ដែលជាមូលហេតុមួយដែលត្រូវការ USB Type-C នេះ ។ USB Type-C នេះមានទំហំត្រឹមតែ 0.83 x 0.26cm តែប៉ុណ្ណោះ ខុសពី USB មុនៗដែលមានទំហំដល់ទៅ​ 1.4 x 0.65 cm ។

ឈប់បារម្ភពីការដោតបញ្ច្រស់

USB Type-C នេះអាចដោតបានដោយមិនបារម្ភពីការបញ្ច្រាស់ដូចជា USB port មុនៗឡើយ មិនថាលោកអ្នកត្រូវដោត USB រឺសាកថ្ម រឺ VGA connector នោះទេគឺលោកអ្នកនឹងពុំមានបញ្ហាក្នុងការដោយបញ្ចា្រស់នោះទៀតឡើយ ។

new-macbook-usb-type-c-640x221

វាអាចផ្ទេរថាមពលបានទាំងទៅ និងមក

USB មុនៗអាចត្រឹមតែផ្ទេរថាមពលពី កុំព្យូទ័រទៅខាងក្រៅតែប៉ុណ្ណោះ ដែលលោកអ្នកអាចសាកទូរស័ព្ទ ឬ ឧបករណ៍ផ្សេងៗបាន តែសម្រាប់ USB Type-C នេះវិញវាអាចផ្ទេរថាមពលចូលទៅកុំព្យូទ័រវិញបានថែមទៀត ដែលជាហេតុធ្វើអោយ The New Macbook មានរន្ធតែមួយគឺគ្រប់គ្រាន់ ។

MacBook ដែលគ្មានការតភ្ជាប់រញ៉ែរញ៉ៃ

លោកអ្នកអាចប្រើប្រាស់ឯកសារ ឬចាក់ចម្រៀង វីដេអូ ដោយមិនចាំបាច់ប្រើខ្សែទៀតឡើយ ដែលចំណុចនេះជាអ្វីគ្រប់យ៉ាងដែល Apple ធ្លាប់បានផ្តល់ជូន​លោកអ្នកពីមួយជំនាន់ទៅ មួយជំនាន់នៃការធ្វើបច្ចុប្បន្នភាព បច្ចេកវិទ្យា ក្នុងនោះរួមមាន៖

  • iCloud: អាចផ្ទុកឯកសារ វីដេអូ នៅទីតាំងតែមួយ និងអាចចែករំលែកប្រើបានគ្រប់ទីកន្លែង (ដែលមានអ៊ីនធឺណិត) ។
  • AirDrop: ចែករំលែកឯកសារដោយងាយបំផុត តាមរយៈបច្ចេកវិទ្យា Bluetooth (មិនត្រូវការអ៊ីនធឺណិត) ។
  • AirPlay: ចាក់វីដេអូ ឬរូបភាពតាម iPhone, iPad ទៅលើអេក្រង់កុំព្យូទ័របានងាយ ។
  • Wireless Printing: អាចព្រីនឯកសារដោយមិនចាំបាច់ប្រើខ្សែ (តាមប្រភេទ Printer) ។
  • Time Machine: អាច Backup ទិន្នន័យទុកដោយស្វ័យប្រវត្តិ ហើយមិនបាច់ប្រើខ្សែ (មានស្រាប់នៅគ្រប់ MacBook ទាំង Air, Pro, iMac) ។
  • ផ្ទេរឯកសារ ឬ Stream Video ដោយមិនប្រើអ៊ីនធឺណិត និងខ្សែ៖ ឧបករណ៍ LaCie Fuel (1TB – 250$ និង 2TB – $375) មានលក់នៅ Sombokit Store ។
  • ប្រើអ៊ីនធឺណិត 3G/4G បានគ្រប់កន្លែង៖ TP-Link 3G Mobile WiFi អាចប្រើអ៊ីនធឺណិតលឿនជាងតាមទូរស័ព្ទដៃ (សូម្បី iPhone 6, 6+) រហូតដល់ 17 ម៉ោង មានលក់នៅ Sombokit Store, 023 55 56 888 / 017 600 185

ដូច្នេះ ចំនួនរន្ធប្រើប្រាស់ ប្រហែលលែងជាបញ្ហាសម្រាប់លោកអ្នក​ដែល​កំពុងសម្លឹងមើល MacBook ថ្មីដែលនឹងមកដល់ឆាប់ៗ នៅស្រុកខ្មែរ តែសូមស្វែងរកទិញ Official Products ដែលមានការធានាច្បាស់លាស់ ប្រយ័ត្នប៉ះផលិតផល ​Refurbish ឬរបស់ជួសជុលហើយ ។

2 មតិ

  1. hi! bong, i want to buy Adapter original from US for Macbook Pro 13 inch Mid-2012, have you got this kind of Adapter in sombokit store?

Leave a Reply