គន្លឹះ​ពិនិត្យ​ថា​តើ iPhone Original ឬក៏ Fake

iPhone បាន​ក្លាយ​ជា​ទូរសព្ទ ពេញ​និយម​មួយ នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ដែល​ការ​ចររាចរណ៍​នៃ​ការ​លក់​ទូរសព្ទ​នេះ​មាន​ស្ទើរ​គ្រប់​ទី​កន្លែង។ លោកអ្នក​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា iPhone ជា​ផលិត​ផល​ពិត Official ឬ​ក៏​ fake (ផលិត​ផល​ក្លែង​ក្លាយ) បាន​ដោយ​ការ​ជាវ​ពី​ហាង​ដែល​មានឈ្មោះ brand ត្រឹម​ត្រូវ មាន​ការ​ទុក​ចិត្ត​ខ្ពស់​ពី​អតិថិជន​ជាដើម។ ចុះ​ប្រសិន​បើ​លោកអ្នក​ចង់​ជាវ​ពី​ហាង​តូចៗ ឬ​ក៏​ផលិតផល​មួយ​ទឹក (second hand) តើ​លោកអ្នក​នឹង​ប្រាកដ​ទេ​ថា ផលិតផល​នោះ​ជា​របស់​ពិត?

feature img

ជាមួយ​ សំបុក​អាយធី​ ថ្ងៃ​នេះ លោកអ្នក​នឹង​ដឹង​នូវ​វិធី​សាស្រ្ដ​ងាយ​ៗ​ ក្នុង​ការពិនិត្យ​ថា​តើ iPhone Original ឬ​ក៏ Fake ដែល​រួម​មាន​ដូច​ត​ទៅ៖

អត្ថបទ​គួរ​អាន គន្លឹះ​ទិញ iPhone មួយទឹក​ឲ្យបាន​ត្រឹមត្រូវ និងធូរថ្លៃ

ក. ឧបករណ៍បន្ទាប់បន្សំ – Accessories

ប្រសិន​បើ​ប្រអប់​របស់​លោកអ្នក​មាន​បិទ​តែម (sealed box) ក៏​មិន​អាច​បញ្ជាក់​ថា វា​ជា​របស់​ថ្មី original ឬ​ក៏​មាន​អញ្ញាប័ណ្ណ​ត្រឹម​ត្រូវ​នោះ​ដែរ។ អ្វី​ដែល​លោកអ្នក​គប្បី​ពិនិត្យ​មើល​សម្រាប់ ​iPhone ថ្មី គឺ​មាន​បិត​ផ្លាស្ទិក (plastic) លើ​អេក្រង់ ហើយ​នៅ​ក្នុង​ប្រអប់​របស់​វា​ មានសៀវភៅ​ណែនាំ (manual), ម្ជុល​សម្រាប់​ដក​ស៊ីម (SIM card ejector), sticker របស់ Apple, កាស​ស្ដាប់, USB cable, និង​ដុំ​សាក​ភ្លើង (charger)។

អត្ថបទ​គួរ​អាន គន្លឹះ​ពិនិត្យមើល iPhone Model

ខ. ពិនិត្យ​មើល​សម្បក​ក្រៅ

សូម​ពិនិត្យ​មើល​ប៊ូតុង​ទាំង​អស់ ដែល​វា​នឹង​​មាន​លក្ខណៈ​ណែន មិន​រលុង​នោះ​ទេ។ លោកអ្នក​គប្បី​ត្រួត​ពិនិត្យ WIFI  ដោយ​​ចូល​ទៅ​កាន់ iTunes ឬ​ក៏​ចូល​ទៅប្រើប្រាស់ Safari ដើម្បី​ប្រាកដ​ថា​វា​នឹង​ដំណើរការ។

គ. Activation

លោកអ្នក​គប្បី​​ ដំណើរការ ទូរសព្ទ​នោះ និង​ប្រើប្រាស់ស៊ីម​កាត​របស់​លោកអ្នក​ ពី​ព្រោះ​បន្ទាប់ពី​ boot ជា​លើក​ដំបូង​របស់ iPhone លោកអ្នក​នឹង​ត្រូវ​​ធ្វើ​ការ activation ដូច​ជា​ការដំឡើង Windows ថ្មី​ដូច្នោះ​ដែរ ហើយ​ទូរសព្ទ​នឹង​បង្ហាញ network ជា EDGE, 3G ជាដើម។

ឃ. iCloud

ចូល​ទៅកាន់ Settings -> iCloud និង​ត្រូវ​ប្រាកដ​ថា​វា​មិន​ត្រូវ​បាន logged in។ ប្រសិន​បើ​វា​ត្រូវ​បាន logged in សូមឲ្យ​ម្ចាស់​ដើម ធ្វើ​ការ logged out ត្រង់​ចំណុច​នេះ គឺ​ដើម្បី​​ការពារ ពី​ការ​ទិញ​ទូរសព្ទ​ដែល​ត្រូវ​បាន​លួច​ពី​គេ ព្រោះ​ថាទូរសព្ទ​នេះ​អាច​នឹង​ត្រូវ​បាន​ lock គ្រប់​​ពេល​វេលា។ ​កុំ​ភ្លេច​ពិនិត្យ​មើល iTunes Store និង App Store ម្ដង​ទៀត​ផង​ដែរ។

iPhone iCloud

ង.  iPhone Field Test Mode

ចំណុច​ពិសេស​ត្រង់​នេះ គឺ​​លោកអ្នក​នឹង​ត្រូវចុច​  *3001#12345#* រួច​ចុច call នោះ iPhone នឹង​ចូល​ទៅកាន់ Field Test mode ដូច​រូប​ទីពីរ​ខាងក្រោម។ វា​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​វបារ​សេវា (signal bar) ទៅ​ជាលេខ។ ប្រសិន​បើ iPhone ដែល​លោកអ្នក​កំពុង​កាន់​មិន​មាន​ដូច​នេះ​ទេ វា​ប្រាកដ​ជា​ fake។

iPhone Field test mode

iPhone Field test mode Menu

ការ​ផ្ទៀង​ផ្ទាត់​លេខ serial number

១. វិធី​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង Apple’s database

សូម​ចូល​ទៅ​កាន់​ “https://selfsolve.apple.com/agreementWarrantyDynamic.do” និង​ធ្វើ​ការ​បញ្ចូល​លេខ serial number នោះ នោះ​លោកអ្នក​នឹង​ទទួល​បាន​ព័ត៌មាន​អំពី៖
a. iPhone unit
b. Serial Number
c. Valid Purchase date
d. Telephone Technical Support status
e. Repairs and Service Coverage status

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​លោកអ្នក​ឃើញ “we’re sorry, but this serial number is not valid. Please check your information and try again,” នោះ​ iPhone ដែល​លោកអ្នក​កំពុង​កាន់​នោះ​ច្បាស់​ជា fake មិន​ខាន។

Check if an iPhone is Original or Fake - Apple Service and Support services

២. វិធី​ផ្ទៀង​ផ្ទាត់​តាមរយៈ Offline

សម្រាប់​វិធី​ទីពីរ​នេះ លោកអ្នក​មិន​ចាំ​បាច់​ត្រូវ​ការ Internet connectionនោះ​ទេ។ ​លោកអ្នក​អាច​ពិនិត្យ​រាល់ព័ត៌មាន​របស់​ទូរសព្ទ​នោះ បាន​តាមរយៈ iTunes នៅ​លើ​កុំព្យូទ័រ ដែល​ក្នុង​នោះ​រួម​មាន ដូច​ជា៖ memory capacity, battery status, phone number, និង serial number ជាដើម​។ ខណៈ​ដែល serial number នឹងមាន​តួ​លេខ​ដូច​​គ្នាជាមួយ​នឹង​លេខ​​នៅ​ក្នុង setting និងរបស់​ដាក់​ស៊ីម (SIM tray) រួម​ជាមួយ​នឹងលេខ​ដែល​នៅ​ខាង​ក្រោយ​​របស់​ប្រអប់ទូរសព្ទ។ ដូច​នេះ​ប្រសិន​បើ​មាន​ព័ត៌មាន​ខុស​គ្នា​រវាង ព័ត៌មាន​​ពី​ក្នុង iTunes, SIM Tray, ប្រអប់​ទូរសព្ទ ឬ​ក៏​​ពី​ក្នុង setting នោះ នោះ​ iPhone ប្រាកដ​ជា​ផលិតផល fake មិន​ខាន។

Check if an iPhone is Original or Fake - Apple iTunes
iTunes
iPhone IMEI and Serial
ចូល​ទៅ​កាន់ Settings -> General -> About
How to Check if an iPhone is Original or Fake - iPhone 4s Box Bottom back
សម្បក​ខាង​ក្រោយ​ប្រអប់
 SIM Tray
SIM Tray

ជា​​ចុងក្រោយ សំបុក​អាយធី សង្ឃឹម​ និង​ជឿ​ជាក់​ថា លោកអ្នក​នឹង​ទទួល​បាន​ផលិតផល​ពិត​ដើម្បី​យក​មក​ប្រើប្រាស់។ កុំ​ភ្លេច​ចុច LIKE 😀

គួរ​រំឮក​ផង​ដែរ លោកអ្នកអាច​ទាក់​ទង​​ទិញ iPhone 6 និង iPhone 6 Plus សុទ្ធ​ពិត Official ពី​ Sombokit Store ក្នុងតម្លៃ​ពិសេស​ដូចខាងក្រោម៖
iPhone 6, 16GB – ត្រឹម​តែ $728 ឬប្រហែល $71 ក្នុងមួយខែ តែ​ប៉ុណ្ណោះ
iPhone 6 Plus, 64GB – ត្រឹម​តែ $968 ឬប្រហែល $95 ក្នុងមួយខែ តែ​ប៉ុណ្ណោះ
ផលិតផល Official តែងដាក់លក់ក្នុងតម្លៃដូចគ្នា មិនថាពណ៌មាស ឬទឹកប្រាក់ឡើយ
បើមានចំណាប់អារម្មណ៍ សូមទាក់ទង 023 55 56 888 / 017 600 185 ។

អានថែមទៀត

គន្លឹះ​ទិញ iPhone មួយទឹក​ឲ្យបាន​ត្រឹមត្រូវ និងធូរថ្លៃ

ការ​ទិញ​ទូរស័ព្ទ​មួយ​ទឹក​មក​ប្រើប្រាស់​ពិត​ជាផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់ អាច​ឱ្យ​អ្នក​សន្សំសំចៃ​លុយ​បាន​ដោយសារ​តែ​របស់​មួយ​ទឹក​មាន​តម្លៃ​ធូថ្លៃ​ជាង​ ហើយ​អាច​ឱ្យ​អ្នក​ទទួល​បាន​ទូរសព្ទ​ដូ​ច​ថ្មី​ដែរ ។ ប៉ុន្តែ​វា​ក៏​ជួប​ហានី​ភ័យ​ណាស់​ដែរ ដោយ​សារតែ​អ្នក​មិនដឹង​ថា​ច្បាស់​អ្នក​ប្រើប្រាស់​មុន​នោះ​គេ​ប្រើយ៉ាងណានោះ​ទេ ហើយ​ក៏​មិនដឹង​ថា​វា​មាន​បញ្ហា​ត្រង់​ណា​ដែរ​ ដែល​គេ​ចង់​លក់​ទូរស័ព្ទ​របស់​គេ​ចេញ​វិញ។ ដើម្បីកាត់​បន្ថយកំហុស​ ឬ​ហានី​ភ័យ​ដែល​អាច​កើត​មាន​ សំបុក​អាយ​ធី​សូមចែករំលែក​ពី​គន្លឹះក្នុង​ការ​ទិញ iPhone មួយ​ទឹក​ ដើម្បី ឱ្យ​លោក​អ្នក​ចំណាយ​តិច​ហើយ​ទទួល​បាន​របស់​ល្អ​មក​ប្រើប្រាស់ …

10 មតិ

  1. I don’t understand, why model number at the back of phone different model in setting even it’s an original iPhone.

    • That’s a good point. Model N0 in Setting > Gen. > About is Part N0 which you can find at the back of the phone box. You may just confirm the Serial N0. Thanks. 🙂

  2. Thank you so much for your kindness my buddy. Hope your business would enlarge widely and famously. I would come to visit your shop soon.

  3. Nice I learned a lot from u .

  4. useless information, your information very simple every one know already. I hope u’ll share more professional knowledge about technology. Very Simple So Useless

    • Are you sure that everyone know that? U know that there are many people out there not professional users. The casual users like to read simple tutorials that they can understand and follow. If this article doesn’t help you, you can search others on internet.
      When you criticize, make sure you have constructive comments which helps everyone grows. Thanks

  5. Hi , I have some questions ask to you , yes I don’t understand yet ,about iPhone , I mean that which one fake or original (iPhone) , example test it do like that ( *3001#12345#* ) and then it will be change signal bar to numbers . So I want to know , signal bar change like that it’s fake or not ?

Leave a Reply