សរសេរ​កម្មវិធី Android ដោយ​ប្រើ​ទូរសព្ទដៃ

ជា​ទូ​ទៅ​ក្នុង​ការ​សរសេរ​កម្មវិធី​សម្រាប់ Android យើង​តែង​តែ​សរសេរ​ក្នុង​កម្មវិធី Eclipse ឫ​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ។ មក​ដល់​ចំណុច​នេះ គេ​តែង​តែ​គិត​ថា ទូរសព្ទ (mobile devices) មិន​អាច​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ compile code នោះ​ទេ ប៉ុន្តែ​ថ្ងៃ​នេះ សំបុក​អាយធី សូម​ណែនាំ​កម្មវិធី​តូច​ថ្មី ដែល​លោកអ្នក​អាច​ដំឡើង​នៅ​លើ Android device ដើម្បី​ធ្វើ​ការ​សរសេរ​កូដ​កម្មវិធី​ផ្សេង​នៅក្នុង​នោះ​តែ​ម្តង។

feature img

អត្ថបទ​គួរ​អាន បង្កើត​កម្មវិធី​ Android ដោយ​មិន​ចាំ​បាច់​ចេះ​កូដ

AIDE គឺ​ជា​កម្មវិធី integrated development environment (IDE) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ Android device អាច​សរសេរ​ ឫ​អភិវឌ្ឍ​កម្មវិធី​សម្រាប់ Android នៅ​លើ device នោះ​ផ្ទាល់​តែ​ម្តង។ ​កម្មវិធី​នេះ បាន​ដាក់​ភ្ជាប់​មក​ជាមួយ​នូវ​មុខងារ ជា​ច្រើន​ដូច​ជា Rich editor, code completion, real-time error checking, refactoring ក៏​ដូច​ជា smart code navigation ជា​ដើម។
AIDE អាច​យក​មក​ធ្វើ​ការ​សរសេរ​កម្មវិធី​ Java console applications ឫ​ក៏​កម្មវិធីដែលប្រើប្រាស់​ Java/Xml និង the Android SDK ក៏​ដូច​ជា​កម្មវិធី​ដែល​ប្រើប្រាស់ C/C++ និង Android NDK បាន​ផង​ដែរ។ AIDE អាច​ compatible ជាមួយនឹង​ projects របស់ Eclipse ឫ​ក៏​ Android Studio បាន​យ៉ាង​ពេញ​លេញ ដូច​នេះ​លោកអ្នក​អាច​ធ្វើ​ការសរសេរ​កូដ​ និង​ធ្វើ​ការ​បញ្ចូន sourcecode ទៅ​វិញ​ឫ​ទៅ​មក រវាង​កុំព្យូទ័រនិង​ទូរសព្ទ ឫ​រក្សាទុ​ក​នៅ​ក្នុង Dropbox ក៏​បាន។ AIDE ក៏​អាច​ support Git សម្រាប់​ការ​ប្រើប្រាស់ professional development បាន​ផង​ដែរ។

AIDE ក៏​មាន​ដាក់​ភ្ជាប់​មក​ជាមួយ​នូវ​មេរៀន​សម្រាប់​ធ្វើ​ការ​សិក្សា​អំពី Android app development និង Java programming ផង​ដែរ។ ដោយ​អនុវត្ត​តាម​មេរៀន​ទាំង​នោះ ​លោកអ្នក​អាច​យក​អ្វី​បាន​រៀន​នោះ យក​មក​អនុវត្ត​នៅ​លើ app project បាន​ផ្ទាល់​តែ​ម្តង។

AIDE: text suggestion
AIDE: Android text completion
AIDE: Android Integrated Development Environment 5
AIDE: Compiling

AIDE នឹង​ប្រែ​ក្លាយ Android device របស់​លោកអ្នក​ឲ្យ​ក្លាយ​ជា​ development computer ដ៏​តូច​មួយ​ សម្រាប់​ធ្វើ​ការ browse និង​កែ​ប្រែ​កូដ​របស់​លោកអ្នក​គ្រប់​ទី​កន្លែង។ តើ​លោកអ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​កម្មវិធី​នេះ? សូម​ដាក់​មតិ​នៅ​ខាង​ក្រោម 😉

អានថែមទៀត

ឧបករណ៍​បន្ថែម​ទំហំ​ផ្ទុកទៅ​ iPhone iPad ដល់ 2,000 GB

ទំហំ​ផ្ទុក​នៅក្នុង​ទូរស័ព្ទ​នា​ពេល​បច្ចុប្បន្ន​ធំបំផុត​ត្រឹម​ 128GB ហើយ​នៅក្នុង​កុំព្យូទ័រ​ Laptop ស៊េរី​ថ្មី​ដែល​ប្រើប្រាស់​ Hard Disk ប្រភេទ​ Flash Storage ឬ SSD (Solid State Drive) …

Leave a Reply