WordPress Functions ទាំង ១០ ដែល​មិនគួរ​មើល​រំលង

WordPress មាន​ functions ជា​ច្រើន​សម្រាប់ developers ដើម្បី​​ប្រើប្រាស់​​​ ដែល​យើង​អាច​យក​មក​ប្រើប្រាស់​ចម្រុះ​គ្នា​ ដើម្បី​ទាក់​ទាញ User គ្រប់​ប្រភេទឲ្យ​ងាក​មក​ប្រើប្រាស់ Blog មួយ​នេះ។ ថ្ងៃ​នេះ សំបុក​អាយធី សូម​ណែនាំ​នូវ Functions ចំនួន ១០ ដែល​លោកអ្នក​​គួរ​សាក​ល្បង រួម​មាន​ដូច​ជា៖

១. Antispambot()

antispambot() នឹង​ធ្វើ​ការ replace នូវតួរ​អក្សរ (character) ជាមួយ​នឹង HTML entities ដែល​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​លាក់ (mask) នូវ email addresses ពី​ពពួក attacker។

$email = 'mymail@mail.com';
echo 'You can contact me at ' . antispambot( $email ) . ' any time'.

២. Human_time_diff()

function នេះ​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​ធ្វើ​ការ publish កាលបរិច្ឆេទរបស់ post ជា first argument ខណៈ​ដែល​កាលបរិច្ឆេទបច្ចុប្បន្ន​ជា second ។

echo 'This post was published ' . human_time_diff( get_the_time( 'U' ), current_time( 'timestamp' ) ) . ' ago';

៣. Get_post_meta()

ដោយ​ធ្វើ​ការ​លុប​ចោល​នូវ parameter ទីពីរ​ និង​ទីបី លោកអ្នក​អាច​រុញ​នូវ metadata ទាំង​អស់​សម្រាប់​ post បាន ជាមួយ​នឹង function នេះ ។

$all_meta = get_post_meta( 14 );

ដោយ​ហេតុថា Metadata ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ទីតាំង​ជា​ច្រើន​ នោះ​ប្រសិន​បើ get_post_meta() ធ្វើ​ការទាញ​យក (queries) នូវ database រាល់​ពេល​នោះ វា​នឹងត្រូវការ​ប្រើប្រាស់ queries ជា​ច្រើន។ ផ្ទុយ​ទៅ​វិញ លោកអ្នក​អាច​ទាញ​ឲ្យ metadata ចាប់​យក​វា​ទាំង​អស់ ហើយ​ប្រើប្រាស់ទិន្នន័យ​ដែល​បាន​រក្សា​ទុក​ (cached value)​ នោះ នៅ​លើ metadata ដែល​ទទួល​បាន​មក​ ជា​បន្ត​បន្ទាប់នោះ។

៤.​ Wp_upload_bits()

function នេះ គឺ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់ធ្វើ​ការ  upload file។ វា​ធ្វើ​ការ​បញ្ចូល file ទៅកាន់ WordPress media section ដោយ​មិន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទីតាំង​របស់​ file ដែល​បាន upload ទៅ​កាន់ folder ណាមួយ​នោះ​ទេ។ វា​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ ដែល​លោកអ្នក​អាច​ប្រើប្រាស់​ជាមួយ​នឹង wp_insert_attachment() function ។

$upload = wp_upload_bits( $file['name'], null, file_get_contents$file['tmp_name'] ) );

parameter ទីមួយ​គឺជាឈ្មោះ​របស់ file។ ចំណែក​ឯ​ទីពីរ គួរ​តែកំណត់​ជា​តម្លៃ null។ ចំពោះ parameter ទីបី​វិញ ទើប​ជា​ content ពិត​របស់​ file.

៥​.​ Get_post_field()

function get_post_field() នេះ​ទាញយក​តម្លៃ​របស់ single field សម្រាប់ single post នៅ​ក្នុង database ដែល​ជួយ​លោកអ្នក​ក្នុង​ការ​រាប់ចំនួន comment។

This post has <?php echo get_post_field( 'comment_count', 4124 ) ?> comments.

៦. Wpautop()

function នេះ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង PHP native nl2br ដែរ ប៉ុន្តែ​វា​មិន​បង្កើត line​ ថ្មី​នោះទេ វា​នឹង​ធ្វើ​ការតម្រឹមរៀប (wrap) នូវ content របស់​អត្ថបទ​របស់​លោកអ្នក។ វា​មានសារ​ប្រយោជន៍​ណាស់ ពិសេស​នា​ពេល​ដែល​លោកអ្នក​មាន textbox និង​​ចង់​កំណត់ users ឲ្យ​សរសេរ​អត្ថបទក្នុង​នោះ។

<h2>What Our Users Say</h2>
<?php echo wpautop( $user_comment ) ?>

៧. Wp_is_mobile()

function នេះ ធ្វើ​ការ detect នា​រាល់​ពេល​ដែល user កំពុង​តែ​ប្រើប្រាស់​ឧបករណ៍​ប្រភេទ​ទូរសព្ទ (mobile device) ហើយ​ធ្វើ​ការ​បង្ហាញ content ទៅតាម​ហ្នឹង។

<?php if( wp_is_mobile() ) : ?>
Visit our website on your desktop for a richer user experience
<?php endif ?>

៨. DOING_AJAX

constant នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់ task ដែលសរសេរ​ជា​ AJAX។

if (defined('DOING_AJAX') && DOING_AJAX) {
echo 'done';
die()
}
else {
}

៩. Wp_redirect()

wp_redirect().គួរ​តែ​សរសេរ​នៅ​ក្នុង PHP native header() function។ WordPress នឹង​ធ្វើ​​ការកំណត់​នូវ URL មួយ ដើម្បី​ធ្វើ​ការ redirect ទៅកាន់​ទីតាំង​ផ្សេង និង​ធ្វើ​ការ​កំណត់ status code​ទៀត​ផង។

// For a URL which is no longer in use
wp_redirect( 'http://website.com/new-url/', 301 );

១០. Paginate_links()

function នេះ​ត្រូវ​បាន​គេ​ស្គាល់​និង​ប្រើប្រាស់​ច្រើន​ តាម​រយៈ WP-PageNavi plugin ដែល​ជា​ទូទៅ WordPress បង្ហាញ​តំណភ្ជាប់ previous/next នៅ​ខាងចុង​នៃ post របស់​លោកអ្នក។ WP-PageNavi នឹង​ជំនួស ​page numbers។

ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​ពី codex ដែល​នឹង​បង្ហាញ​អំពី​របៀប​ក្នុង​ការបញ្ចូលវា​ទៅ​ក្នុង default loop។

global $wp_query; 
$big = 999999999; // need an unlikely integer 
echo paginate_links( array( 
​​   'base' => str_replace$big'%#%', esc_url( get_pagenum_link( $big ) ) ), 
   'format' => '?paged=%#%', 'current' => max( 1, get_query_var('paged') ), 
   'total' => $wp_query->max_num_pages 
) );

ប្រសិន​បើ​លោកអ្នក​មាន function ល្អៗ​ចង់​ចែក​រំលែក​ដែរនោះ សូម​ដាក់​មតិ​នៅ​ខាង​ក្រោម។ 😉

អានថែមទៀត

របៀប​បិទ Editor នៅក្នុង WordPress មិនឲ្យកែប្រែកូដបាន

ជាទូទៅ រាល់​កំណែប្រែ​របស់​ WordPress ឯកជន (wordpress.org) គឺតែង​តែ​អនុញ្ញាត​ឲ្យ​លោកអ្នក ធ្វើការ​កែប្រែ​កូដ​ដោយ​ផ្ទាល់ នៅលើ WordPress Dashboard ។ ប៉ុន្តែចំនុចនេះ អាចជាបញ្ហា​ដល់​អ្នក​ដែល​មិនចេះកូដ ចេះតែកែ​ដោយ​ឥត​ប្រុង​ប្រយ័ត្ន ត្រឹមត្រូវ …

មាន ១មតិ

  1. តើការប្រើប្រាស់នៅក្នុងWordpress.com and WordPress.orgដូចគ្នាឬខុសគ្នា?

Leave a Reply