iPhone អាចឆ្លង​មេរោគ​រំខាន Malware ឬទេ?

Apple បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់ desktop ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រព័ន្ធ​ប្រតិបត្តិការ ​ដែល​មាន​សុវត្តិភាព​ខ្ពស់​ក្នុង​ការ​ការពារ​ពីពពួកកម្មវិធី​ចង្រៃ (malware) ដែល​ជា​គូប្រកួត​ប្រជែង​របស់ Microsoft នា​​ទសវត្ស​​ទី​ 20 ប៉ុន្តែ​ថា​តើ iPhone ដែល​បច្ចុប្បន្ន​ កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ក្លា​នោះ នឹង​ក្លាយ​ជា​មុខ​សញ្ញា​សម្រាប់ attacker ​ឬ​យ៉ាង​ណា?

iphone-malwareបើ​យោង​ទៅ​តាម​របាយការណ៍​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បង្ហាញ​ថា malware បាន និង​កំពុង​វាយ​ប្រហារ ឆ្លង​ចូល​ និង​លួច​យក​ព័ត៌មាន App Store របស់​អ្នក​ប្រើប្រាស់​ទូរសព្ទ iPhone រាប់​ពាន់​គ្រឿង ប៉ុន្តែ​ត្រង់​ថាអ្នក​ប្រើប្រាស់ iOS រាប់​លាន​នាក់​ផ្សេង​ទៀត​ មិន​មាន​បញ្ហា​នេះ​ទេ ខណៈ​ដែលពេល​នេះ សំបុក​អាយធី សូម​ណែ​នាំ​ខ្លះ ទុក​ជា​គន្លឹះ​ដើម្បី​ជៀស​ផុត​ពី​បញ្ហា​នេះ ដូច​ត​ទៅ៖

Malware ជា​អ្វី?

Malware គឺ​ជា​ប្រភេទ​កម្មវិធី​ដែល​អាច​ធ្វើ​ការ​ជ្រៀត​ចូល​ទៅ​ប្រមូល​យក​ទិន្នន័យ​ផ្សេងៗ ឬ​ធ្វើ​ការ​បង្អាក រំខាន​នូវ​ដំណើរ​ការ​ផ្សេងៗ​របស់ឧបករណ៍ ឬ device មួយ។ Malware មាន​ច្រើន​សណ្ឋាន ដែល​ខ្លះ ធ្វើ​ការ encrypt file ហើយ​ជំរិត​ទា​ប្រាក់ ប្រសិន​បើ​ជន​រង​គ្រោះ​ចង់​បាន file របស់​គាត់​វិញ។ ប្រភេទ​នេះ​មាន​ដូច​ជា Cryptolocker និង​ Aussie specific Torrentlocker ជា​ដើម។ ខ្លះ​ទៀត​ធ្វើ​ការ​ថតយក​ការវាយ​អក្សរ (capture key-press) របស់​លោកអ្នក​ ដើម្បី​លួច​យក usernames, passwords ឬ​ក៏​ព័ត៌មាន credit card -ល-។ Malware ប្រភេទ​នេះ កើត​មាន​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការប្រភេទ desktop ​ច្រើន​ណាស់​មក​ហើយ។ ដោយ​ឡែក ប្រព័ន្ធ​ប្រតិបត្តិការ iOS អាច​គេច​ផុត​ពី​បញ្ហា​នេះ។ Why? Well, some very clever design choices on the part of Apple.

iphone malware   Smartphone Security: Can iPhones Get Malware?

ហេតុអ្វី​បាន​ជា iOS មាន​សុវត្ថិភាព​ខ្ពស់?

Apple បាន​ធ្វើ​ការ​រចនា​ iOS ឡើង​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​សុវត្ថិភាព​ប្រព័ន្ធ (security) ថែម​ទាំង​បាន​បង្កើត​នូវ architectural decisions ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​នេះ​កាន់តែ​មាន​​សុវត្ថិភាព។ Apple បាន​អះ​អាង​ថា malware មិន​មាន​នៅ​លើ iOS នោះ​ទេ។

iphone iphone   Smartphone Security: Can iPhones Get Malware?

Walled Garden

Apple បាន​ធ្វើ​តេស្ត​ម្តង​ហើយ ម្តង​ទៀត​ជា​ច្រើន​លើក​ច្រើន​សារ​​ ទៅលើ​ការ​គ្រប់​គ្រង​ប្រព័ន្ធដំណើរការ​​របស់​គេ។ ជាក់​ស្ដែង​ សូម្បី​តែ​ប្រភព​កម្មវិធី​ដែលលោកអ្នក​អាច​ប្រើប្រាស់​នៅ​លើ device របស់​លោកអ្នក​ក៏​ត្រូវ​បាន​គេ​កំណត់​ដែរ គឺ​មាន​តែ App Store តែ​មួយ​គត់។ ការ​ធ្វើ​បែប​នោះ គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ user ពី​ការ​ឆ្លង malware បាន​មែន ដោយ​ហេតុថា user អាច​នឹង​ត្រូវ​គេ​បោក​បញ្ឆោត​ឲ្យ​ទាញយក malware តាមរយៈ ហ្គេម​កម្សាន្ត ឬ​កម្មវិធី free ផ្សេងៗ​ជាដើម​នោះ។ មិន​តែ​ប៉ុណ្ណោះ Apple ក៏​បាន​ដាក់​នូវ​បណ្ដាញ​សុវត្ថិភាព​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដើម្បី​ធ្វើ​ការ​ការពារ​ការ​ជ្រៀត​ចូល​របស់ malware ទៅ​ក្នុង App Store ដូចជា static analysis ទៅលើ​ source code -ល-។

iphone walled   Smartphone Security: Can iPhones Get Malware?

Sandboxing

Sandboxing គឺ​ជា​ពាក្យ​បច្ចេកទេសមួយ​ដែល​សំដៅ​លើ​ការ​ការពារ​ទៅ​លើដំណើរការ​របស់​កម្មវិធី​ផ្សេង​ៗ​របស់​ប្រព័ន្ធ (security process) ដែល​ក្នុង​នោះ កម្មវិធី​របស់ iOS ទាំង​អស់ នឹង​ត្រូវ sandbox គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ប្រាកដ​ថានឹង​មិន​មាន​សកម្មភាពអសុវត្ថិភាព​ណា​មួយ​នឹង​កើត​ឡើង​នោះ​ឡើយ។ នូវ​រាល់​កម្មវិធី​នីមួយៗ​ដែល​ត្រូវ​បា​នដំឡើង​លើ iPhone គឺ​ដទៃ​ផ្សេងៗពី​គ្នា មិន​មាន​ជាប់​ទាក់​ទង​គ្នា​នោះ​ទេ ដែល​ជា​ហេតុ មិន​អាច​មាន​សិទ្ធិ​ក្នុង​ការគ្រប់​គ្រង កែ​ប្រែ ឬ​ផ្លាស់​ប្តូរ ប្រព័ន្ធ​សុវត្ថិភាព​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​បាន​នោះ​ទេ គឺ​លើក​លែង​តែឆ្លង​កាត់​តាមរយៈ authorized API calls ប៉ុណ្ណោះ។

iphone sandbox   Smartphone Security: Can iPhones Get Malware?

Jailbreak ជា​អ្វី​?

Jailbreak គឺ​ជា​ពាក្យ​បច្ចេក​ទេស​មួយ​ ដែល​ត្រូវ​បាន​ប្រើប្រាស់​សំដៅ​ទៅ​លើ ប្រតិបត្តិការ​ក្នុង​ការ​បំបែក​នូវរាល់​ការ​​រារាំង ការពារ​ផ្សេងៗ​របស់ប្រព័ន្ធ​ប្រតិបត្តិការ iOS របស់ Apple។

Jailbreak អនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើ​ការ access ចូល​ទៅ​កាន់​ផ្នែក​ផ្សេងៗ​របស់​ប្រព័ន្ធ និងអាច​ធ្វើ​ការ​កែ​ប្រែ បញ្ចូល​កម្មវិធីឬ​ក៏​ tweak ផ្សេងៗ​ ​ដែល​ Apple​ មិនអនុញ្ញាត ​ដូច​ជា​កម្មវិធី​ដែល​មក​ពី​ក្នុង Cydia ឬ​ក៏​ប្រភព third-party ផ្សេង​ទៀត ជា​ដើម។

កម្មវិធី​ដែល​មិន​បាន​ត្រួត​ពិនិត្យ​ដោយ Apple អាច​នឹង​បង្ក​ជា​បញ្ហា​ដល់​លោកអ្នក។ បច្ចុប្បន្ន​នេះ malware ដែល​កំពុង​ធ្វើ​ការ​វាយ​ប្រហារ​ទៅលើ device​ ដែល​បាន ​jailbreak មាន​ឈ្មោះ​ថា AppBuyer ដែល​​បាន​​លួច​យក​ព័ត៌មាន App Store​ ដូច​ជាដូច​ជា​លេខ​គណនី​ធនាគារ ពាក្យ​សម្ងាត់​ផ្សេងៗ ជាដើម​ទៅ​លើ device ប្រមាណ​ជា 75,000 រួច​ទៅ​ហើយ។

អត្ថបទ​គួរ​អាន មូលហេតុ​ ៥​ ដែល​អ្នក​មិនគួរ Jailbreak iOS 8.1 ដាច់ខាត

វិធី​បង្ការ iPhone Malware

iphone appstore   Smartphone Security: Can iPhones Get Malware?

មិន​មាន​មធ្យោបាយ​ជាក់​លាក់​ណាមួយ​ក្នុង​ការលុប​បំបាត់ AppBuyer បាន​នោះ​ទេ។ ​ក្រុមហ៊ុន Network Security ដែល​មាន​ឈ្មោះ​ថា Palo Alto Networks  ដែល​ជា​អ្នក​រក​ឃើញ malware នេះ ផង​នោះ បាន​ផ្តល់អនុសាសន៍​ដល់​លោកអ្នក​ដែល​កំពុង​ប្រើប្រាស់ iOS កុំឲ្យ​ធ្វើ​ការ​ jailbreak ហើយ​ក្នុង​ករណី​ដែល​លោកអ្នក​មាន​ការ​សង្ស័យ​ថា​ព័ត៌មាន​ App Store របស់​លោកអ្នក​ត្រូវ​បាន​គេលួច​​នោះ សូម​ធ្វើ​ការផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់ និង​ធ្វើ​ការដំឡើង​ឡើង​វិញ (reinstall) នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS របស់​លោកអ្នក។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ទៅ​នឹង​ AppBuyer លោកអ្នក​អាច​ចូល​ទៅ​​មើល​នៅ blog post របស់​ក្រុមហ៊ុន Palo Alto Networks។

សនិ្នដ្ឋាន

និយាយ​ជា​រួម​មក គឺ​ថា iPhone អាច​មាន​ឆ្លង malware ល្គឹកណា device របស់​លោកអ្នក​ត្រូវ​បាន jailbreak។ ជា​មួយ​នឹង iOS 8 ជំនាន់​ថ្មី​ គឺ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ភាសាខ្មែរ​ស្រាប់ ដូច​នេះ បើ​​​មិន​ចាំបាច់​ទេ កុំ jailbreak។ ប្រសិន​បើ​លោកអ្នក​ចង់​ឲ្យ device របស់​លោកអ្នក​កាន់​តែ​មាន​សុវត្ថិភាព​ខ្ពស់​នោះ លោកអ្នក​អាច​ចូល​ទៅអាន Apple iOS Hardening Checklist។ 😉

អានថែមទៀត

ស្វែងយល់ពី​ចំណុចពិសេសរបស់ iPad Air 2

iPad គឺ​ជា​ជម្រើស​មួយ ក្រៅ​អំពី ​iPhone សម្រាប់​ប្រិយមិត្ត​របស់ Apple។ ក្នុង​មួយ​ឆ្នាំ​ៗ ក្រុមហ៊ុន​ Apple តែង​តែ​​​ដាក់​លក់ iPad ស៊េរី​ថ្មី​សម្រាប់​​បំពេញ​តម្រូវ​ការ​របស់​លោកអ្នក ខណៈ​ដែល iPad Air 2 ជា​ស៊េរី​ចុងក្រោយ​បង្អស់​នា​ពេល​បច្ចុប្បន្ន​នេះ។ ចង់​ដឹង​ថា iPad …

Leave a Reply