លោកអ្នក​គួរទិញ iPhone 6 Plus ដែរឬទេ?

សម្រាប់លោកអ្នកដែលធ្លាប់និយមប្រើ iPhone តាំងពីដើមរៀងមក ប្រហែលជាដឹងថាជាទូទៅ iPhone ជំនាន់មុនៗ មិនមានអេក្រង់ធំជាង ៥អ៊ីញដូចទូរស័ព្ទ Samsung ឬម៉ាកដទៃទៀតឡើយ ។ ប៉ុន្តែជំនាន់ក្រោយនេះ លោកអ្នកដែលកំពុងចង់ប្រើ iPhone អេក្រង់ធំ ប្រហែលជាពេញចិត្ត នឹងទំហំនេះណាស់ ថ្វីបើធ្លាប់លឺព័ត៌មានទាក់ទងនឹងការកោងវៀច របស់ iPhone 6 Plus ក៏ដោយចុះ ។ ចម្លើយតបថា៖ មិនមែនទិញ iPhone មកកាច់លេងឯណា? 😀 តោះ! សំបុកអាយធី នឹងបង្ហាញលោកអ្នកនូវចំណុចសំខាន់​មួយចំនួន ដែល​លោកអ្នក​ត្រូវពិចារណា មុននឹងសម្រេចចិត្តថា គួរទិញ iPhone 6 Plus ឬអត់នោះ ។

iphone6plusfeatured-1680x840

ពេលខ្លះ ទំហំអេក្រង់ធំថ្មីរបស់ iPhone ត្រូវបានគេចំអកថាជា “phablet” មានន័យថា Phone + Tablet តែតាមពិតទៅ មានចំណុចដែលគួរឲ្យទាក់ទាញ​ផ្សេងទៀត ដែលលោកអ្នកប្រហែល​មិនទាន់ដឹងច្បាស់ ។

ទំហំអេក្រង់ធំជាងមុន ធំជាងច្រើនដង

ប្រសិនបើលោកអ្នកធ្លាប់ប្រើ iPhone 5 ឬ iPhone 4 ហើយក្រឡេកមកមើល iPhone 6 ប្រហែលជាមានអារម្មណ៍ថាធំខ្លាំងណាស់ នេះបើតាមការប្រៀប​ធៀបតែទំហំអេក្រង់ ៤អ៊ីញ (iPhone 5s) ជាមួយអេក្រង់ iPhone 6 ទំហំ ៤.៧អ៊ីញ វាប្រហែលមិនសូវជាធំណាស់ណាទេ ដែលទំហំនេះអាចផ្តល់កម្រិតភាពច្បាស់​រហូតដល់ 1334 x 750 pixels ។

iphone6

ប៉ុន្តែបើក្រឡេកមកប្រៀបធៀបជាង iPhone 6 Plus ប្រាកដជាធំមែនទែន ដែលអាចផ្តល់កម្រិតភាពច្បាស់ដល់ទៅ 1920 x 1080 (Full HD) ជាមួយនឹងទំហំអេក្រង់ ៥.៥អ៊ីញ ។

មូលហេតុមួយ ក្នុងមូលហេតុជាច្រើន ដែល Apple សម្រេចបង្កើនទំហំអេក្រង់គឺ លក្ខណៈពិសេសនៅពេលលោកអ្នកចុចពីរដងផ្ទួនគ្នា ទៅលើប៊ូតុង Home ដែលវានឹងបង្ហាញព័ត៌មានមនុស្ស ដែលលោកអ្នកទើបតែទាក់ទងថ្មីៗ ឬទាក់ទងញឹកញាប់បានទូលាយច្បាស់ជាង លើអេក្រង់ iPhone ជំនាន់មុនៗ ។

បញ្ជាក់៖ លក្ខណៈពិសេសនេះ មានស្រេចនៅក្នុង iOS 8 ដែលលោកអ្នកនឹងទទួលបាន ពេលទិញ iPhone 6 Plus ថ្មី ។

size

iPhone 6 Plus មានភ្ជាប់ជាមួយនឹងកម្រិតច្បាស់ 401 pixels ក្នុងមួយអ៊ីញ (ប្រៀបធៀបជាមួយនឹង iPhone 6 ដែលមានត្រឹមតែ 326 ppi) តែបើលោកអ្នកមិនសូវមានតម្រូវការលើរូបភាពកម្រិតច្បាស់ខ្ពស់ខ្លាំង វាមិនមែនជាចំណុចដែលអ្នកគួរចាប់អារម្មណ៍ទេ តែបើសម្រាប់អ្នកមានចំណូលចិត្តខាងរូបភាព ឬជាអ្នកអាជីពខាងថតរូប ដែលត្រូវតែកម្រិតច្បាស់ខ្លាំង វាពិតជាចំណូលចិត្តរបស់អ្នកមិនខាន ។

iphone-video

យ៉ាងណាក្តី វាប្រហែលមិនស័ក្តសមសម្រាប់ការដាក់ក្នុងហោប៉ៅនោះទេ ព្រោះថាទម្ងន់ ១៧២ក្រាម ធៀបនឹង iPhone 6 ១២៩ក្រាម និង iPhone 5 ១១២ក្រាម ដែលលោកអ្នកគួរដាក់ក្នុងកាបូបដៃ ឬកាតាបស្តាយ ដែលមិនសូវមានផលប៉ះពាល់ជាមួយអេក្រង់ផងនោះ ។

ស្វែងយល់ពីកម្រិតថាមពលថ្ម

បន្ថែមពីលើទំហំអេក្រង់ ដែលមានកម្រិតភាពច្បាស់ Full HD iPhone 6 Plus ក៏បានបន្ថែមនូវកម្រិតថាមពលថ្ម ដែលលោកអ្នកអាចប្រើប្រាស់បានយូរជាងមុន ទាំងការចាក់បទចម្រៀង ការចាក់វីដេអូ ការប្រើអ៊ីនធឺណិត ការប្រើ 3G ឬ 4G ក៏ដោយ ដែលខាងក្រោមនេះ សំបុកអាយធី នឹងបង្ហាញពីតារាងប្រៀបធៀប រវាង iPhone 6 និង iPhone 6 Plus ។

battery life iphone

ការធ្វើឲ្យប្រសើរឡើងនេះ បានផ្តល់លទ្ធផលយ៉ាងគាប់ប្រសើរ ដែលទំហំអេក្រង់ធំ ក៏អាចដាក់ទំហំថ្មបានធំជាងមុន ច្រើនដូចគ្នា ហើយកាន់តែមានប្រសិទ្ធភាពជាមួយនឹង Chip A8 និង M8 ដែលធ្វើឲ្យ CPU លឿនជាងមុន ២៥% ក្រាហ្វិក ៥០% បើធៀបនឹង Chip ជំនាន់មុនៗ ។

demandingtasks

សំបុកអាយធី អាចនិយាយបានថាគ្មានអ្នកប្រើ iPhone មួយណា មិនចង់បានថាមពលថ្មបន្ថែមលើ iPhone នោះទេ ។ វាស័ក្តសមបំផុត សម្រាប់លោកអ្នកដែលនិយមប្រើប្រាស់ iPhone ជាប្រចាំ, អ្នកធ្វើដំណើរកម្សាន្ត, និងអ្នកប្រើ Facebook ជាការកម្សាន្តជាដើម ដែលពួកគេ ភាគច្រើនតែងស្វែងរក Case ដែលមានភ្ជាប់មកជាមួយនឹងថ្មបន្ថែម តែបើលោកអ្នកប្រើ iPhone 6 Plus ថ្ម ប្រហែលលែងជាបញ្ហាចោទខ្លាំងទៀតហើយ ។

បញ្ជាក់៖ ថ្វីបើ iPhone 6 Plus មានភ្ជាប់មកជាមួយនឹងថ្មធំជាងមុន ដែលអាចប្រើបានយូរជាង iPhone តែអេក្រង់ធំ ក៏ត្រូវចំណាយថាមពលមិនតិចដែរ ។ សូមបិទមុខងារ មិនចាំបាច់មួយចំនួន ដែលលោកអ្នកមិនត្រូវការប្រើ ដើម្បីអាចជួយឲ្យថាមពលថ្ម ប្រើបានយូរជាងមុនបន្ថែមទៀត ។

ទោះដៃមិននឹង ក៏អាចថតបានច្បាស់

មូលហេតុពិសេសបន្ថែមលើ iPhone 6 Plus គឺមុខងារកាមេរ៉ា ដែលវាប្រើប្រាស់ Optical Image Stabilization (OIS) ដែលជាបច្ចេកវិទ្យាជួយកាត់បន្ថយភាពមិនច្បាស់ នៃរូបភាព ទោះពេលដែលលោកអ្នកកំពុងដើរ ឬកាន់ដៃមិននឹងក៏ដោយ ។ វាមិនមែនគ្រាន់តែជាកម្មវិធីដែលប្រើក្នុងការកាត់បន្ថយភាពញ័រនោះទេ តែ Apple បានបន្ថែម Len កាមេរ៉ា ដែលអាចជួយក្នុងការផ្តល់រូបភាពបានល្អប្រសើរ ទោះបីថតនៅទីខ្វះពន្លឺក៏ដោយ ។

camera iphone

មុខងារបន្ថែម ដែលបានរៀបរាប់ខាងលើ ភាគច្រើនគឺដើម្បីផ្តល់រូបភាពបានល្អប្រសើរជាងមុន ប៉ុន្តែ iPhone 6 ក៏អាចថតរូបបាន មិនចាញ់ iPhone 6 Plus ប៉ុន្មានទេ ។ អត្ថប្រយោជន៍ខាងលើ ភាគច្រើនសម្រាប់លោកអ្នកដែលចូលចិត្តខាងរូបភាព (Photography) ។

iphone iOS

ម៉ូដែលទាំងពីរ (iPhone 6 និង 6 Plus) សុទ្ធតែបន្ថែមនូវមុខងារពិសេស ដែលល្អជាងជំនាន់មុនៗ ទាំងល្បឿន និងការថត Panorama ដែលអាចផ្តល់កម្រិតច្បាស់ដល់ ៤៣ megapixels ។

iPhone តែងតែជាជម្រើស ដ៏ស័ក្តសមបំផុត សម្រាប់ការថតរូបតាមរយៈទូរស័ព្ទដៃ (Smartphoe Photographer) ប៉ុន្តែ iPhone 6 Plus មានអេក្រង់ធំជាង, ថាមពលថ្មបានច្រើនជាង និងកម្រិតភាពនឹងនៃកាមេរ៉ាបានល្អជាង ។

សេចក្តីសន្និដ្ឋាន និងតម្លៃ iPhone

មុននឹងលោកអ្នកសម្រេចចិត្តទិញ iPhone ពីហាងណាមួយ សូមស្វែងរក Official Products ដែលជាផលិតផលផ្លូវការ​របស់ Apple ដែលមានការធានាច្បាស់លាស់រយៈពេលមួយឆ្នាំ ទៅលើ iPhone និងឧបករណ៍បន្ទាប់បន្សំ (Accessories) ដែលមានក្នុងប្រអប់ ។ សូមកុំច្រឡំថាលេខកូដ TH/A ជារបស់ប្រទេសថៃ ហើយមិនល្អ និងប្រើយូរទៅឡើងក្តៅខុសធម្មតា វាជាពាក្យចរាមអារាម្យប៉ុណ្ណោះ ផលិតផលចេញពីរោងចក្រ Apple តែមួយ គ្រាន់តែគេកំណត់កូដតាមប្រទេស និងតំបន់ ។ លេខកូដ LL ឬ ZP មិនមែនជាកូដផ្លូវការសម្រាប់ការធានាក្នុងប្រទេសកម្ពុជាឡើយ សូមបញ្ជាក់ឲ្យច្បាស់មុននឹងទិញ ថាធានាដូរថ្មី ឬធានាជួសជុស? ផលិតផលធានា និងគ្មានការធានា តម្លៃខុសគ្នាប្រហែល ១០ ទៅ ២០ ដុល្លារប៉ុណ្ណោះ តើលោកអ្នកគួររើសយកមួយណា?

លោកអ្នកអាចទិញ iPhone 6 និង iPhone 6 Plus Official នៅ Sombokit Store ដែលមានការធានាក្នុងតម្លៃដូចខាងក្រោម៖

  • iPhone 6, 16GB – $728 / 64GB – $868 / 128GB – $968
  • iPhone 6 Plus, 16GB – $828 / 64GB – $968 / 128GB – $1068
  • iPad Air 2, 16GB – $628 / 64GB – $728 / 128GB – $828

ផលិតផល Official តែងដាក់លក់ក្នុងតម្លៃដូចគ្នា មិនថាពណ៌មាស ឬទឹកប្រាក់ឡើយ បើមានចំណាប់អារម្មណ៍ សូមទាក់ទង 023 55 56 888 / 017 600 185 ។

អានថែមទៀត

iPhone ជាប់​ iCloud តើ​អាច​ដោះស្រាយ​បាន​ទេ?

ឧបករណ៍ iOS ដែល​កំពុង​ប្រឈម​នឹង​បញ្ហា iCloud Activation Lock ភាគច្រើន​ជា​ប្រភេទ iPhone ដែល​ទិញ​បន្តពី​អ្នក​ដទៃ ឬ​ទិញ​មួយ​ទឹក​ពី​ហាង​លក់​ទូរស័ព្ទ​នានា ។ នេះ​ជាចំណុច​សំខាន់​ដែល​លោកអ្នក​ចាំបាច់​ត្រូវនឹង មុននឹង​សម្រេចចិត្ត​ទិញ iPhone ប្រភេទនោះ ព្រោះថា​ប្រសិន​បើ​វា​ជាប់ …

Leave a Reply