Cloud IDE ទាំង ១០ សម្រាប់ Web Developer

បច្ចុប្បន្ន​នេះ កម្មវិធី​រុក​រក ឬ​ហៅថា​ browser អាចឲ្យ​លោកអ្នក​ធ្វើ​ការ​ប្រើប្រាស់​នូវ​កម្មវិធី Cloud-based applications ជា​ច្រើន ដូច​នេះ វា​មិន​ជា​រឿង​ចម្លែក​នោះ​ទេ​ ដែល​លោកអ្នក​អាច​ធ្វើ​ការ​សរសេរ​កូដ​គេហទំព័រ ឬ​កម្មវិធី​ផ្សេងៗ​តាមរយៈ internet ឬ​ហៅថា​ cloud។ ជាមួយ​គ្នា​នេះ សំបុក​អាយធី សូម​ណែនាំ​កម្មវិធី Cloud IDE ទាំង ១០ ដែល​មាន​ភាព​ពេញនិយម​បំផុត​សម្រាប់ Web Developer ដែល​រួម​មាន​ដូច​ត​ទៅ៖

feature img

១. Cloud9

Cloud9 ប្រើប្រាស់ front end ជា Javascript ទាំង​ស្រុង ខណៈ​ដែល the back end ត្រូវ​បាន​ប្រើប្រាស់ framework​ ដ៏​ល្បីល្បាញ​ដែល​មាន​ឈ្មោះ​ថា NodeJS។ ចំណែក​ឯ syntax highlight វិញ​ នឹង​មាន​ចំពោះ​ភាសា​ C#, C++, Python, Perl, Ruby, Scala និង​មួយ​ចំនួន​ផ្សេង​​ទៀត​ផង​ដែរ។

Cloud9 បាន​ដាក់​ភ្ជាប់​មក​ជាមួយ​នូវ Vim mode ដែល​អាច support នូវ control systems ពេញ​និយម ដូច​ជា Git, Mercurial និង SVN ជា​ដើម។

cloud9

២. Codeanywhere

ចំពោះ​ Codeanywhere វិញ​មាន​ code highlighting សម្រាប់​ HTML, CSS, Javascript, PHP និង​ភាសា​ចំនួន ៧២ ដទៃ​ផ្សេង​ទៀត​ផង​ដែរ។ Codeanywhere មាន​ជា​កម្មវិធី​សម្រាប់​ប្រព័ន្ធ​ទូរសព្ទ​ដៃ ដូចជា iOS, Android ក៏​ដូច​ជា BlackBerry ដែល​សាក​សម​ទៅ​នឹង​ឈ្មោះ anywhere ពិ​ត​មែន។

បន្ថែម​ពី​នេះ​ទៅ​ទៀត​ លោកអ្នក​អាច​ធ្វើ​ការ​រក្សាទុក project files របស់​លោកអ្នក​នៅ​ក្នុង Dropbox ឬ​ក៏​ប្រើប្រាស់ SFTP ក៏​បាន​ផង​ដែរ។

code anywhere

៣. Codenvy

Codenvy គឺ​ជា​ទីកន្លែង​ដែល​សាក​សម​បំផុត​សម្រាប់​លោកអ្នក​ដែល​មាន​ជំនាញ​ខាង​ Java programming។ IDE នេះ​អាច​ support បាន​នូវ Java servlets និង​ Java Server Pages ក៏​ដូច​ជា Maven ផង​ដែរ។

codenvy

៤. Kodingen

Kodingen អាច​ឲ្យ​លោកអ្នក​សរសេរ​កូដ PHP, Python, Perl និង​ Javascript ជាមួយនឹង​ framework ល្បី​ៗ ដូច​ជា Django, Ruby on Rails ក៏​ដូច​ជា Node.js ជាដើម។

koding.com

៥. Coderun Studio

Coderun Studio មា​ន​លក្ខណៈ​ជា cross-platform ដែល​អាច​ឲ្យ​លោកអ្នក​សរសេរ​កូដ ASP.NET, Javascript, C#, HTML ឬ CSS ដែល​ជា​ទូទៅ​អាច compatible ជាមួយ​នឹង Visual Studio ដែល​​រួម​មាន​​ទាំង​មុខងារ code completion និង syntax highlight ទៀត​ផង។

សម្រាប់​មុខ​ងារ compilation និង debugging វិញ​គឺ​មាន​លក្ខណៈ​ជា unparalleled។

៦. Erbix

Erbix ផ្ដោ​ត​សំខាន់​ទៅ​លើ​ការ​សរសេរ Javascript apps ជា​ពិសេស​គឺ​សម្រាប់ជំនួញ​លើ​ internet (online business productivity)។ វា​អាច​ support នូវ RingoJS និង CommonJS modules ក៏​ដូច​ជា MySQL console និង​ផ្ដល់​ការ access សម្រាប់ developers ផ្សេង​ទៀត ទៅកាន់ boatloads របស់កម្មវិធី ​តាមរយៈ Erbix AppStore បាន​ផង​ដែរ។

៧. Super Neutron IDE

Super Neutron IDE ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​ទៅ​លើ Ace code editor ។វា​បានធ្វើ​ការ​​រួម​បញ្ចូល​គ្នា រវាង​មុខងារ​ពិសេសៗ​របស់ SFTP client និង browser editor ឲ្យ​ទៅ​​ជា​ package​តែ​មួយ ដែល​អាច​ឲ្យ​លោកអ្នក​ធ្វើ​ការកែ​ប្រែ (edit) files នៅ​លើ server នេះ ពី​គ្រប់​ទី​កន្លែង។

super neutron drive

៨. Orion

Eclipse Java IDE គឺ​ជា​ desktop development ដ៏​ល្បី​ល្បាញ​មួយ​ ខណៈ  ក៏​បាន​បង្ហាញ​ខ្លួន​ឡើង ក្នុង​គោល​បំណង​​ចង់​នាំ​យក​លក្ខណៈ​​​របស់ Eclipse មក​ជា Cloud IDE វិញ។ ជាចម្បង Orion ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​ការ​អភិវឌ្ឈ front-end ដូច​នេះ នឹង​មាន​ការ limit ចំពោះការ​សរសេរ HTML និង Javascript ខ្លះៗ។

orion ide

៩. Python Fiddle

Python បាន​ក្លាយ​ជា​ភាសា​ពេញ​និយម​មួយ​សម្រាប់​ការ​អភិវឌ្ឈ​គេហទំព័រ​ នា​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ហេតុ​ថា​វា​មាន​លក្ខណៈ លឿន​រហ័ស ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ជា​ដើម។  Python Fiddle គឺ​ជា code editor និង​ជា code execution environment ដែល​អាច​ឲ្យ​លោកអ្នក​ដំណើរ​ការ snippets ក៏​ដូច​ជា​ធ្វើ​ការ​ debug scripts បាន​ផង​ដែរ។

១០.​ Coding Ground

បន្ថែម​អំពី IDE ទាំង​ប៉ុន្មាន​ខាង​លើ លោកអ្នក​អាច​ចូល​ទៅ​កាន់ Coding Groud របស់ tutorialspoint តាមរយៈទីនេះ ដើម្បី​ស្វែង​រក​ភាសា programming ណាមួយ​ ដែល​លោកអ្នក​ពេញ​ចិត្ត ក្នុង​ចំណោម​ភាសា​ប្រមាណ ៨៨ មុខផ្សេង​ៗ​គ្នា ជាមួយ​នឹង​អត្ថ​បទ​មេរៀន​ភាសា​ជា​ច្រើន​មុខ ច្រើន​ប្រភេទផ្សេងៗ​ជា​ច្រើន​ទៀត។
codingground

តើ​លោកអ្នក​ពេញ​ចិត្ត​នឹង cloud IDE មួយ​ណា? កុំ​ភ្លេច​ចុច LIKE 😉

អានថែមទៀត

អ្វីទៅជា ASCII កូដ? ធ្វើម៉េចទាញយក ASCII កូដ បាន?

ASCII ដែលមានពាក្យពេញជា American Standard Code for Information Interchange គឺជាលេខដែលតំណាងឲ្យតួអក្សរដែលយើងវាយបញ្ចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័រ ព្រោះថាម៉ាស៊ីនកុំព្យូទ័រស្គាល់តែលេខប៉ុណ្ណោះ។ឧទាហរណ៍ថា យើងវាយអក្សរ​ a នៅលើក្តារចុច នោះកំព្យូទ័រនឹងទទួលបានតម្លៃ ASCII …

Leave a Reply