គន្លឹះ ១០ ​យ៉ាង​របស់ Windows Phone

សម្រាប់​លោកអ្នក​ដែល​ទើប​តែ​មាន​ប្រើប្រាស់​នូវ Windows Phone ប្រាកដ​ជាចង់​ដឹង​ចង់ឮ​នូវ​តិចនិច​សំខាន់​ៗ​ ដើម្បី​ស្វែងយល់​ពី​ភាព​អស្ចារ្យ​របស់​ប្រព័ន្ធ​នេះ ក៏​ដូច​ជា​លក្ខណៈ​ខុស​ប្លែក​គ្នា​រវាង​ប្រព័ន្ធ​នេះ ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ដទៃ រួមមាន​ Android, iOS ជា​ដើម។ ជាមួយ​គ្នា​នេះ សំបុក​អាយធី សូម​ណែនាំ​នូវ គន្លឹះ ១០ ​យ៉ាង​របស់ Windows Phone ដែល​មាន​ ដូច​ត​ទៅ៖

Capitalize និង All-Caps Words

លោកអ្នក​នឹង​អាច​​វាយ​អក្សរ​នៅ​ក្នុង Windows Phone បាន​យ៉ាង​កលឿន​ ប្រសិនបើ​​លោក​អ្នក​បាន​ដឹង​អំ​ពី​គន្លឹះ​បន្តិច​ៗ​នេះ។ ឧទាហរណ៍ លោកអ្នក​អាច​ធ្វើការ​ highlight នៅលើ​ពាក្យ​ដែក​លោកអ្នក​​បាន​វាយ​បញ្ចូល និង​ធ្វើ​ការចុច (tap) ទៅ​លើ Shift key ដើម្បី​ធ្វើ​ការ​ដំឡើង​អក្សរធំ​ (capitalize) ចំពោះ​តួរអក្សរទីមួយ​  ឫចុចពីរដង​ដើម្បី​ធ្វើ​ការ​ដំឡើង​អក្សរធំ​ចំពោះ​តួរ​ទាំង​អស់។ ប្រសិនបើ​លោកអ្នក​ធ្វើ​ការ​ចុច​ឲ្យ​ជាប់​ (Holding down) នូវ​ Shift key វា​នឹង​ក្លាយ​ជា caps-lock mode ដែល​អក្សរទាំង​អស់​នឹង​ក្លាយ​ជា​អក្សរ​ធំ។

បិទ Navigation Key Vibration

Windows Phone មាន​ប៊ូតុង​ចំនួន 3 គឺ back button, Windows button និង search button​ដែល​ត្រូវ​បាន​ហៅ​ថា Navigation Key។​ ប៊ូតុង​ទាំង​នេះ​នឹង​មាន​រំញ័រ (vibration) នៅ​រាល់​ពេល​ដែល​លោកអ្នក​ tap។​ ប្រសិន​បើ​លោក​អ្នក​គិត​ថា​នេះ​ជា​ការ​រំខាន​ ឫ​មិន​ចូល​ចិត្ត​យ៉ាង​ណា​នោះ លោកអ្នក​អាច​ធ្វើ​ការ​​បិទ​វា​ចោល​បាន​ ដោយ​ចូល​ទៅ​កាន់  Settings > Touch នៅ​ត្រង់ Navigation Bar សូម​ចុច​បិទ​វា​ជាការ​ស្រេច។

Action Center

Action Center ជា​កម្មវិធី​ជំនួយ​ដើម្បី​ធ្វើ​ការ​រក្សា​ទុកនូវ​ការ​បង្ហាញ​ការ​ជូន​ដឹង​របស់​កម្មវិធី (app notifications) ព្រម​ទាំង shortcut settings មួយ​ចំនួន​ផ្សេង​ទៀត។ ដើម្បីចូល​ទៅ​កម្មវិធី​នេះ សូម​ធ្វើ​ការ​អូសពី​លើ​ចុះ​មក​ដល់​ក្រោមបាត (swipe from the top edge of the screen down to the bottom) ប្រសិន​បើ​លោកអ្នក​បញ្ឈប់​ត្រឹម​ពាក់កណ្ដាល​ នោះ​លោកអ្នក​នឹង​ធ្វើ​ការ​ view នូវ​ shortcuts។

ការ​ Configuring នូវ Shortcut របស់ Action Center

ជា​ទូ​ទៅ​ Windows Phone មាន shortcuts ចំនួន ៤ នៅក្នុង​ Action Center ប៉ុន្តែ​សម្រាប់​ទូរសព្ទ​ដែល​មាន​អេក្រង់​ធំៗ (wide screen) នឹង​មាន​ចំនួន ៥ ដែល​លោកអ្នកអាច​ធ្វើការ​ Configure ជាមួយ​នឹង​ shortcuts​ ដែល​លោកអ្នក​ឧស្សាហ៍​ប្រើប្រាស់​ជា​គេ ដោយ​ចូល​ទិោ​កាន់ Settings > Notification+action និង​ចុច​ជ្រើសរើស​យក shortcut​ ណាមួយ​ ដើម្បី​ធ្វើ​ការ​ជ្រើសរើស​យក shortcut​ ណាមួយ​​ផ្សេង​ទៀ​តពី​ក្នុង​បញ្ជី​មក​ជំនួស​ ជា​ការ​ស្រេច។

ធ្វើ​ការ Remove នូវ​រាល់ Notifications ដោយ​ចុច​តែ​មួយ swipe

លោកអ្នក​អាច​ធ្វើ​ការ​លុប​ចេញ (remove) នូវ​ notification ដោយ​ធ្វើ​ការអូស (swipe) ពី​ឆ្វេង​ទៅ​ស្ដាំ ​ទៅ​លើ notification នីមួយៗ ប៉ុន្តែ​បើមាន​ច្រើន​ពេក​នោះ លោកអ្នក​អាច​ប្រើ​ម្រាម​ដៃ​ពីរ ដើម្បី swipe នូវ​រាល់ Notifications ទាំង​អស់​ ក្នុង​ពេលតែមួយ​តែ​ម្តង។

ធ្វើ​ការ​ Move និង Install កម្មវិធី​ទៅ​កាន់ SD Card

ជាមួយ​នឹង Windows Phone លោកអ្នក​អាច​ធ្វើ​ការ upgrade នូវ​ទំហំ​ផ្ទុក (capability) ជាមួយ​នឹង​ SD Card រហុត​ដល់​ 64GB ឯ​នោះ។

ប្រសិន​បើ​លោកអ្នក​ចង់​បញ្ចូល​កម្មវិធី​ដែល​ទៀមទារ internal storage ទំហំ​ធំ​ពេក​នោះ លោកអ្នក​គួរ​តែ​ពិចារណា​ធ្វើ​ការ​ move ទៅកាន់ SD Card វិញ ដោយ​ចូល​ទៅកាន់ Settings > Storage Sense > app+games ចុច​ជ្រើស​យក game ឫ​កម្មវិធី​នោះ  > move to SD Card

បិទ​សំឡេង Shutter Sound

នៅ​ពេល​ដែល​លោកអ្នក​ធ្វើ​ការ​ថតរូប ឫ​ធ្វើ​ការ​ screenshot នោះ​លោកអ្នក​នឹង​ឮសំឡេង shutter sound ដែល​លោកអ្នក​អាច​ធ្វើ​ការ​បិទ​វា​បាន សម្រាប់​ធ្វើ​ការ​លួច​ថត​រូប​ស្រី​ស្អាត​ជា​ដើម ដោយចូល​ទៅកាន់ Settings > ringtones+sound និង​ដក​ធីក (untick) នូវ Camera shutter ជា​ការស្រេច។

ផ្តល់​ឈ្មោះ​ក្រៅ ទៅ​ឲ្យ​ Contact សម្រាប់ Cortana

Cortana ជា​ប្រភេទ​កម្មវិធី​ជំនួយ​ការ​ក្នុង​ការ​ស្វែងរក​តាម​រយៈ​ការ​បញ្ជា​ដោយ​សំឡេង (voice search assistance) ដែល​កម្មវិធី​នេះ​អាច​ជួយ​ឲ្យ​លោកអ្នក​ធ្វើ​ការ​ហៅចេញ (call) ឫ​ធ្វើ​ការ​ផ្ញើសារទៅកាន់​នរណា​ម្នាក់ ជំនួស​ឲ្យ​ការ​ហៅ​ឈ្មោះ​ពេញ Barcelona” លោកអ្នក​អាច​ហៅត្រឹម​តែ​​ឈ្មោះ​ក្រៅ “Barca” ​ក៏​បាន។

សូម​ចូល​ទៅ​កាន់​ Cortana’s Notebook > Inner Circle និង​ធ្វើ​ការ​ជ្រើស​រើស​យក​ contact ណាមួយ​មក​ធ្វើ​ការ​បញ្ចូលនូវ​ឈ្មោះ​ក្រៅ (nickname) ជា​ការស្រេច។

ការ​ Projecting Screen

លោកអ្នក​អាច​ធ្វើ​ការបញ្ចាំង​ (project) នូវ​Windows Screen របស់​លោកអ្នក​ទៅ​កាន់ទូរទស្សន៍​ ឫ​ក៏អេក្រង់​កុំព្យូទ័របាន ដោយ​គ្រាន់​តែ​ធ្វើ​ការ​ដំឡើង​នូវ​កម្មវិធី Project My Screen និង​ធ្វើ​ការ​ភ្ជាប់​នូវ​ Windows Phone របស់​លោកអ្នក​ទៅ​កាន់កុំព្យូទ័រ​ PC នោះ​តាម​រយៈ USB និង​ចូល​ទៅ​កាន់ Settings > Project My Screen

លោកអ្នក​ក៏​អាច​បើក​មុខងារ​ Show touch ដើម្បី​ធ្វើ​ការ​បង្ហាញ​នូួវ​ទីតាំង​របស់​ម្រាម​ដៃ​របស់​លោកអ្នក ទៅ​លើ​អេក្រង់​កុំព្យូទ័រ។

បិទ Narrator Text

Narrator ជា​ប្រភេទ screen reader ដែល​ត្រូវច​បាន​រចនា​ឡើង​សម្រាប់​ធ្វើ​ការ​អាន​នូវ​រាល់អក្សរ​នៅ​លើ​អេក្រង់ ដើម្បី​ជំនួយ​ដល់​អ្នក​ប្រើប្រាស់ ​ពិសេស​គឺ​លោកអ្នក​ដែលអសមត្ថភាព​ក្នុង​ការ​មើលឃើញ។
ប៉ុន្តែ​នៅពេល​ដែល​មុខ​ងារ​នេះ​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​  មុខងារ​ខ្លះដទៃ​ផ្សេង​ទៀត​ដូច​ជា Swiping ជាដើម ដែល​លោកអ្នក​អាច​ធ្វើ​ការបិទ​នូវ​មុខងារ​នេះបាន​ដោយ​ចុច​ឲ្យ​ជាប់​នូវ Volume up button​ និង​ចុច​ទៅលើ Windows ក្នុង​ពេល​ជា​មួយ​គ្នា។

សំបុក​អាយធី សង្ឃឹម​ថា គន្លឹះ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ នឹង​អាច​ជួយ​ដល់​លោកអ្នក​ក្នុង​ការ​ប្រើប្រាស់​ Windows Phone បាន​មួយ​ចំណែក​ធំ ដូច​នេះ​កុំភ្លេច​ចុច LIKE 😀

អានថែមទៀត

PowerPoint2016

ទាញ​យក Office 2016 Preview ដោយ​ឥត​គិត​ថ្លៃ

ក្រោយ​ពី​បាន​ប្រកាស​ដាក់​ចេញ​នូវ​ប្រ​ព័ន្ធ​ប្រតិបត្តិការ Windows ជំនាន់​ថ្មី ដែល​មាន​ឈ្មោះ​ថា Windows 10 កាល​ពី​ចុង​ខែ​មករា​ រួច​មក ក្រុមហ៊ុន​ Microsoft ក៏​បាន​ដាក់​បង្ហាញ​កម្មវិធី​រដ្ឋាបាល​ជំនាន់​ថ្មី Office2016 ​មកជាមួយ​ផង​ដែរ។ Office2016 ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ …

Leave a Reply