Wireless Router មាន​សមត្ថភាព​បុកទម្លុះជញ្ចាំងបាន

តម្លៃ​នៃ​ការ​តភ្ជាប់​ និងការ​ប្រើប្រាស់​ Internet ប្រចាំខែ​នាពេលបច្ចុប្បន្ននេះ​មានតម្លៃសមរម្យ ($12/ខែ) ​អាចទទួលយកបានដែល​ជាហេតុ​ធ្វើ​ឱ្យ​មាន​ការ​កើនឡើង​នូវចំនូន​អ្នក​ប្រើប្រាស់​ Internet នៅតាមផ្ទះរិតតែកើនឡើង​ច្រើនឡើងៗ។ Wireless Router ឬ Router Wi-Fi ជា​ឧបករណ៍ទីពីរ​បន្ទាប់​ពី​អ្នក​បាន​ត Internet ចូលក្នុង​ផ្ទះ​រួច​រាល់​ហើយនោះ​ វាជួយ​ចែករំលែក Internet របស់​អ្នក​ទៅជា Wi-Fi ដើម្បី​ឱ្យអ្នក​មាន​ភាពងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ជាមួយឧបករណ៍ផ្សេងៗដូចជាទូរស័ព្ទដៃ​ ឬកុំព្យូទ័រ​បានច្រើនគ្រឿងនិងមិនចាំបាច់​ប្រើខ្សែ។

TP-Link-TL-WR841HP__67642_zoom
Router Wi-Fi High Power អង់តែនវែង

ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ផ្ទះធំ ឬ ផ្ទះ​ច្រើនជាន់ប្រហែល​​មានភាពលំបាកបន្តិចក្នុងការ​ប្រើប្រាស់​ Wi-Fi ប្រសិនបើអ្នក​ប្រើប្រាស់ប្រភេទ Router Wi-Fi ធម្មតា។ លោកអ្នក​អាចមាន​ដំណោះស្រាយពីរ​គឺ ប្រើប្រាស់​ Repeater (Range Extender) សម្រាប់​ពង្រីកដែនសេវា​របស់ Wi-Fi ដែល​មានស្រាប់ ឬ ប្រើប្រាស់​ប្រភេទ Router Wi-Fi High Power ដែលជា​ប្រភេទ Wireless Router មានសមត្ថភាព​ទំលុះជញ្ជាំងនិង​បានចង្ងាយឆ្ងាយ ដែល​សំបុកអាយធី​កំពុងតែចង់​ណែនាំ​ទៅកាន់លោកអ្នកដែល​ចង់បាន Wi-Fi មាន​ចង្ងាយឆ្ងាយ ។

Range Extender
Range Extender

TL-WR841HP – ចែករំលែក Internet ​យ៉ាងទូលាយ

Wireless Router ម៉ាក TP-Link ម៉ូដែល​ TL-WR841HP ជាឧបករណ៍​ដែលមាន​កម្លាំងខ្លាំងក្នុង​ការ​ចែករំលែក Wi-Fi ដែល​សក្កិសម​សម្រាប់​ប្រើប្រាស់​នៅផ្ទះ និង​ការិយាល័យ។ ដែល​ល្បឿន Wireless មាន 300Mbps ដែល​មាន​ភាពងាយស្រួល​ក្នុងការ​ Streaming Video HD , អាច​ប្រើប្រាស់ VoIP Calls បាន និងជាពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្តលេង​ Game Online។

កម្លាំងចែករំលែកបានខ្លាំង និងឆ្ងាយជាង Router ធម្មតា

TL-WR841HP បានបំពាក់ទៅដោយឧបករណ៍ពង្រីកកម្លាំង ព្រមជាមួយអង់តែនប្រភេទ external 5dBi high gain ដែល​អាចចែករំលែក​ដែន​សេវា Wi-Fi បានយ៉ាងទូលំទូលាយ ដូចនេះ​អ្នក​អាច​រីករាយជាមួយ Wi-Fi Network នៅក្នុងផ្ទះរបស់​អ្នក​បានគ្រប់ទីកន្លែង​មិនថានៅជាន់លើ ឬនៅក្នុង​បន្ទប់បិទជិត​ឡើយ ឬមិនថាមានជញ្ជាំង​កម្រាស់ក្រាស់ អ្នក​នៅតែអាច​ប្រើប្រាស់​ Wi-Fi បានដោយមិនរអាក់រអួលជាមួយនឹង TL-WR841HP ។

ជាមួយនឹងបច្ចេកវិទ្យា​ Wireless N របស់ TL-WR841HP អាច​ឱ្យអ្នក​ប្រើប្រាស់​បាននូវ Wi-Fi ដែល​មាន​ល្បឿនលឿនជាង​ និងមានចង្ងាយឆ្ងាយជាងប្រភេទ 11G Wireless Router ។ វាអាច​មានល្បឿន​រហូត​ដល់ 300Mbps  ដែល​ងាយស្រួល​ក្នុង​ការ​ Streaming Video, Online Gaming និ​ង​ ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ Internet Calls ដោយមិនរអាក់រអួល​ប្រើសិន​បើ​ ISP ផ្តល់ល្បឿន​សមរម្យ ។

WPS – សុវត្ថិភាពដោយចុចប៊ូតុងតែមួយ (One Button Security)

នៅលើ TL-WR841HP មាន​មុខងាពិសេសគឺ Wi-Fi Protected Setup™(WPS) ដែល​អនុញ្ញាតឱ្យអ្នក​ប្រើប្រាស់​ អាច​ធ្វើការ​ Setup Security យ៉ាងងាយ​ដោយ​គ្រាន់​តែ​ចុចលើ​ប៊ូតុង WPS ដែល​មាន​នៅលើ Router នោះវានឹង​បង្កើតសុវត្ថិភាព​ WPA2 ដែលមានសុវត្ថិភាពខ្ពស់ជាង WEP encryption ។

ងាយក្នុងការដំឡើង

មិនមានអ្វីខុសពី Router ដទៃឡើយ ឧបករណ៍នេះអាចដំឡើង​បានដោយងាយ តាមរយៈ Web Interface ឬកម្មវិធីដំឡើងតាមឌីសតូចមួយ ដែលមានភ្ជាប់ស្រាប់​នៅពេល​លោកអ្នកទិញ TL-WR841HP ដែលមានការធានារហូតដល់ 3​ឆ្នាំ ។

សម្រាប់ចម្ងល់ និងសំនួរនានា សូមដាក់មតិខាងក្រោម ឬទាក់ទងមកសំបុកអាយធី 023 55 56 888 ។

9 មតិ

  1. តំលៃប៉ុន្មាន។មានលក់នៅណាបង

  2. រលកកាន់តែខ្លាំង កាន់តែមានហានិភ័យ

  3. Is it possible to deliver to my house and install (replace the old one). Because I don’t know how to install it anyway.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.