ទាញ​យក Office 2016 Preview ដោយ​ឥត​គិត​ថ្លៃ

ក្រោយ​ពី​បាន​ប្រកាស​ដាក់​ចេញ​នូវ​ប្រ​ព័ន្ធ​ប្រតិបត្តិការ Windows ជំនាន់​ថ្មី ដែល​មាន​ឈ្មោះ​ថា Windows 10 កាល​ពី​ចុង​ខែ​មករា​ រួច​មក ក្រុមហ៊ុន​ Microsoft ក៏​បាន​ដាក់​បង្ហាញ​កម្មវិធី​រដ្ឋាបាល​ជំនាន់​ថ្មី Office2016 ​មកជាមួយ​ផង​ដែរ។ Office2016 ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ 2015 នេះ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ក្រុមហ៊ុន​យក្ស​មួយ​នេះ​បាន​ដាក់ឲ្យ​ប្រើប្រាស់​​នូវ​កំណែ​ប្រែ ប្រើប្រាស់​សាកល្បង (preview version) ដោយឥត​គិត​ថ្លៃ កាល​ពីពេល​ថ្មី​ៗ​នេះ នៅ​លើ Windows Store។

អត្ថបទ​គួរ​អាន គន្លឹះ​ ៦ យ៉ាង​ក្នុង​ការ​ប្រើប្រាស់ Ms. Office [free]

អ្វី​ទៅ​ជា​ Universal Office?

កម្មវិធី Office 2016 ឫ Office for Windows 10 ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ម្យ៉ាង​ទៀត​ថា Universal Office ដោយ​ហេតុថា​ Microsoft ចង់​នាំ​យក​នូវ​មុខងារ​ និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​របស់កម្មវិធី Office ទៅ​ដាក់​លើ​គ្រប់​ឧបករណ៍​ទាំង​អស់​ (all devices) ដូច​ៗ​គ្នា ហើយ​កម្មវិធី​ រួម​មាន Word, Excel, PowerPoint, Outlook ក៏​ដូច​ជា OneNote សម្រាប់​ Windows 10 នេះ នឹង​ធ្វើ​ការដំណើរការ​យ៉ាង​រលូន​ជាមួយ​នឹង​ពពួល​ឧបករណ៍​ចុច​លើ​អេក្រង់ (touch) និង​ទូរសព្ទ (mobile)។

word2016
PowerPoint2016
OneNote2016

សូម​​ទស្សនា​វីដេអូ​ខ្លី​ ខាងក្រោម​នេះ៖

ទាញ​យក (Download)

ប្រសិន​បើ​លោក​អ្នក​កំពុង​ប្រើប្រាស់ Windows 10 Technical Preview លោកអ្នក​នឹង​អាច​ធ្វើ​ការ​ទាយ​យក​កម្មវិធី​ទាំង​នេះ​តាមរយៈ​តំណ​ភ្ជាប់ (link) ខាង​ក្រោម៖
Word, Excel and PowerPoint

អានថែមទៀត

គន្លឹះ ១០ ​យ៉ាង​របស់ Windows Phone

សម្រាប់​លោកអ្នក​ដែល​ទើប​តែ​មាន​ប្រើប្រាស់​នូវ Windows Phone ប្រាកដ​ជាចង់​ដឹង​ចង់ឮ​នូវ​តិចនិច​សំខាន់​ៗ​ ដើម្បី​ស្វែងយល់​ពី​ភាព​អស្ចារ្យ​របស់​ប្រព័ន្ធ​នេះ ក៏​ដូច​ជា​លក្ខណៈ​ខុស​ប្លែក​គ្នា​រវាង​ប្រព័ន្ធ​នេះ ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ដទៃ រួមមាន​ Android, iOS ជា​ដើម។ ជាមួយ​គ្នា​នេះ សំបុក​អាយធី សូម​ណែនាំ​នូវ គន្លឹះ ១០ ​យ៉ាង​របស់ Windows …

2 មតិ

  1. តើមាន Microsoft office ជំនាន់ថ្មីសំរាប់ MAC ទេ?

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.