របៀបបន្ថែមទំហំផ្ទុកទៅ​លើ iPhone/iPad

ការ​បន្ថែម​ទំហំ​ផ្ទុក​បន្ថែម​ទៅលើ​ ពពួកទូរស័ព្ទ​ Android មិនជាបញ្ហានោះទេ​ដោយសារ​តែ​ស្ទើរ​តែគ្រប់​ទូរស័ព្ទ​ Android ភាគច្រើន​មាន​ slot សម្រាប់​ដាក់​ micro SD បានហើយ​ការ​ផ្ទេរ​រូប​ភាព​ ឬ​ទិន្នន័យ​ផ្សេងៗក៏​មាន​ភាព​ងាយស្រួលមិនសូវ​ជាស៉ាំញ៉ាំ​ដូច​ iPhone​ ដែល​ត្រូវ​ការ iTune នោះដែរ ។ ដោយសារ​ហេតុផលសុវត្ថិភាព​តែមួយ​គត់​ទើប​បាន​ជា​ធ្វើឱ្យ​ iDevices (iPhone/iPad/iPod touch) មិនសូវ​មាន​ភាព​ងាយស្រួល​ក្នុង​ការ ​Copy អ្វី​មួយ​ចូលទៅក្នុង​នោះ​ ។ សូម្បី​តែ Flash USB ដែល​អាច​ប្រើប្រាស់​ជាមួយ iPhone បាន​គឺ​សុទ្ធ​តែ​ទទួល​បាន​សិទ្ធិ​ពី​ ក្រុមហ៊ុន ​Apple ជាមុន​សិន​ទើប​អាច​ផលិត​បាន ហើយអាច​ Access ចូលបាន ។

Sandisk7-580-90

ក្រៅ​ពី​កុំព្យូទ័រ​ និង​ Internet មាន​ឧបករណ៍​ 4 ប្រភេទ​ដែល​អាច​ឱ្យ​អ្នក​ធ្វើការ​បន្ថែម​ទំហំផ្ទុក​ទៅឱ្យ iDevices បានគឺ៖ Hard Disk Wireless/ Flash USB Wireless/ Card Reader (Flash/SD Card reader) Wireless និង USB Flash សម្រាប់ iPhone ដែល​ឧបករណ៍​ទាំង​ 4 នេះ​អាច​ឱ្យ​អ្នក​មាន​ភាព​ងាយស្រួល​ក្នុង​ការ Copy ទិន្នន័យ​ចេញ​ចូលបាន​យ៉ាង​ងាយ​ ហើយ​ក៏​អាច​ប្រើប្រាស់ទិន្នន័យ​នៅក្នុង​ឧបករណ៍​ទាំង​នោះ​ដោយផ្ទាល់​ពី iPhone របស់​អ្នក​ផង​ដែរ ។ បើគ្មានឧបករណ៍​ទាំងនោះទេ លោកអ្នកប្រហែលជានឹង​ឧស្សាហ៍ឃើញសារ​ដ៏គួរឲ្យក្តៅចិត្ត ដូចរូបខាងក្រោម 😀

iOS-Camera-Cannot-Take-Photo-error

Hard Disk​ ឥតប្រើ​ខ្សែ (Wireless)

ចំពោះ Hard Disk Wireless ឬ Hard Disk មិនប្រើខ្សែ​មាន​ច្រើនម៉ាក ច្រើន​ទំហំ ហើយអ្នក​ក៏​ប្រហែល​ជាបានស្គាល់​រួច​មក​ហើយនូវ​ម៉ាក​ Hard Disk មិនប្រើខែ្ស​ Lacie Fuel ដែល​មាន​កម្មវិធី​គ្រប់គ្រង (Lacie Media) ងាយ​ប្រើ និង​មានមុខងារ​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ ។​

Wireless Media Drive (ឥតប្រើខ្សែ)

នៅមាន​ Hard Disk Wireless មួយ​ទៀត​ដែល​មាន​កម្មវិធី​គ្រប់គ្រង​ងាយប្រើ​នោះគឺ  SanDisk Connect Wireless Media Drive មិនចាញ់ LacieFuel នោះទេ​ ដែល​កំលាំង​ថ្ម​របស់​វា​អាច​ឱ្យ​អ្នក​បើក​ Video (Streaming Video) ជាប់​រហូតទៅដល់ 8 ម៉ោង ។ ប៉ុន្តែ​គុណវិបត្តិ​របស់​វា​គឺ ទំហំផ្ទុក​របស់​វា​មានត្រឹម​តែ ពី 16GB ទៅ 64GB ប៉ុន្មោះ ដែល​ Lacie Fuel មាន​រហូត​ទៅដល់ 1TB ទៅ 2TB ។

USB Flash Wireless

ជាមួយ​នឹង USB Flash Wireless របស់ SanDisk អ្នក​អាច​ប្រើវា​ជា Flash USB ជាមួយ​កុំព្យូទ័រ​ក៏​បាន ឬ​ប្រើលក្ខណៈជាWireless ជាមួយ​ទូរស័ព្ទ (iOS/Android/Kindle Fire) ក៏​បាន ដែល​វា​មាន​ 3 ទំហំគឺ ​16GB, 32GB និង 64GB ហើយ​វា​អាច​ភ្ជាប់ទៅកាន់ឧបករណ៍នានាបានរហូតទៅដល់ 8 Devices ក្នុង​ពេល​តែមួយ និង​អាច​ឱ្យ​អ្នក​ចាក់​វីដេអូពី Flash នោះ​មក​ទូរស័ព្ទដោយឥតខ្សែបាន 3 ឧបករណ៍ ក្នុង​ពេលតែមួយផងដែរ និង​បានរហូតទៅដល់ 4 ម៉ោងប្រសិនបើ​បើក​វីដេអូ​ជាប់​រហូត ។

 Card Reader (Flash/SD Card reader) Wireless

ឧបករណ៍នេះ​វា​ជាឧបករណ៍ជំនួយ​សម្រាប់​លោកសម្រាប់​លោក​អ្នក​ដែល​មាន Flash USB ធម្មតា​ឬ Memory Card ហើយ​ចង់​ធ្វើការ​ផ្ទាល់​ជាមួយ​ Smart Phone ដោយ​មិនចាំបាច់​ប្រើខ្សែ ។ សម្រាប់ KingSton មាន​ Card Reader Wireless 2 Models សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស​គឺ MobileLite Wireless និង MobileLite Wireless G2 ដែល​អាច​ឱ្យ​អ្នក​ចាក់​វីដេអូ ឬរូបភាព​ចេញ​ពី​ Flash ឬ Memory Card របស់​អ្នក​ដោយ​មិនត្រូវ​ការ​កុំព្យូទ័រ គឺ​គ្រាន់​តែដោត​ចូលទៅក្នុង​ឧបករណ៍នេះអ្នក​នឹង​អាច​ Access តាម Wireless បាន​ ។

USB Flash សម្រាប់ iPhone

ចុង​ក្រោយ​គេ​នេះ​គឺ Flash សម្រាប់​ប្រើប្រាស់​ជាមួយ​ iPhone ផ្ទាល់​តែម្តង ។ លោក​អ្នក​ដែល​មាន​ចម្ងល់​ទេ​ថា​ហេតុ​អ្វី​ក៏​មាន USB Flash សម្រាប់​ប្រើប្រាស់​ជាមួយ android ស្ទើរ​តែគ្រប់​ម៉ាក តែសម្រាប់ iPhone បែ​រជា​កម្រទៅវិញនោះ។ ដោយសារ​តែត្រូវ​ការ​សិទ្ធ​ក្នុង​ការ​ Acess ចូលទៅក្នុង System របស់​iPhone ដោយប្រើប្រាស់​​ Hardware គឺ​ត្រូវ​តែសុំសិទ្ធ​ពី Apple ជាមុនសិន។ ហេតុ​ដូច​នេះ​ហើយ​ទើប​ Flash សម្រាប់​ iPhone មិនសូម​ជាមាន​គេផលិត​ច្រើន ហើយ​បើ​ផលិត​មក​វា​ក៏​មាន​តម្លៃ​គួរសម​ដែរ​បើប្រៀបទៅនឹង​ flash usb សម្រាប់​ android។

iXpand Flash Drive for iPhone and iPad ជា​ Flash USB សម្រាប់ ​iPhone ម៉ាក SanDisk ដែល​អាច​ឱ្យ​អ្នក​

  • ងាយស្រួល​ក្នុង​ការ​ផ្ទេរឯកសារពី iPhone/iPad និង កុំព្យូទ័រជាមួយនឹង Port USB
  • អាច​ឱ្យ​វា​ធ្វើការ​ sync រូបភាព វិដេអូដោយស្វ័យ​ប្រវត្តិពី Camera Roll ចូលក្នុង Flash នេះ​បានដោយងាយ
  • មានល្បឿន​ក្នុងការ​ផ្ទេរ​ឯកសារ​រលឿន​ជាងគេ​រហូត​ទៅដល់ 3ដង
  • អាច​បើក​រូបភាព ឬ​ចាក់​វីដេអូ​ពី​ Flash នេះ​ដោយផ្ទាល់ជាមួយ​ iPhone/iPad
  • ព្រម​ទាំង​មាន Password ការពារ​ទិន្នន័យ​របស់​លោក​អ្នក​នៅក្នុង​flash នេះផងដែរ។

សេចក្តីសន្និដ្ឋាន

ឧបករណ៍​ទាំងអស់​ខាងលើសុទ្ធសឹងតែ​មានមុខងារ​យ៉ាងពេញលេញ និងសមស្របជាមួយនឹង​ប្រភេទ iOS Device ដូចជា iPhone, iPad កាន់តែមាន​ទំហំផ្ទុក​ធំជាងមុន សម្រាប់លោកអ្នក​ដែលមាន​តម្រូវការ​ផ្ទេរ​រូបភាព និងវីដេអូ ជាពិសេស​គឺសម្រាប់​រក្សាទុកឯកសារ​ទាំងនោះ​យ៉ាងចាំបាច់ ។

យ៉ាងណាមិញ ឧបករណ៍​ដែលបាន​រៀបរាប់ខាងលើមានលក់នៅ Sombokit Store ដែល​លោកអ្នក​អាចទំនាក់​ទំនង​មកកក់ទុកមុន តាមរយៈ 023 55 56 888 / 015 58 51 53 / 017 600 185 ។

អានថែមទៀត

feature img

គន្លឹះ​ពិនិត្យ​ថា​តើ iPhone Original ឬក៏ Fake

iPhone បាន​ក្លាយ​ជា​ទូរសព្ទ ពេញ​និយម​មួយ នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ដែល​ការ​ចររាចរណ៍​នៃ​ការ​លក់​ទូរសព្ទ​នេះ​មាន​ស្ទើរ​គ្រប់​ទី​កន្លែង។ លោកអ្នក​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា iPhone ជា​ផលិត​ផល​ពិត Official ឬ​ក៏​ fake (ផលិត​ផល​ក្លែង​ក្លាយ) បាន​ដោយ​ការ​ជាវ​ពី​ហាង​ដែល​មានឈ្មោះ brand ត្រឹម​ត្រូវ …

4 មតិ

  1. where can i buy it?

Leave a Reply