គន្លឹះ​បង្កើន​ល្បឿនសរសេរ​​ជា​មួយ​នឹង TextExpander

ដើម្បី​បង្កើត​ប្រសិទ្ធិ​ភាព​ការ​ងារ​ពេល​វេលា​ គឺ​ជា​រឿង​សំខាន់។  ជាមួយ​នឹង​ សំបុកអាយ​ធី ថ្ងៃ​នេះ​ លោកអ្នក​នឹង​ទទួល​បាន​នូវ​គន្លឹះ​​ងាយ​ៗ​ក្នុង​ការ​បង្កើន​ល្បឿនក្នុង​ការ​សរសេរ​របស់​លោកអ្នក​ជាមួយ​នឹង​កម្មវិធី TextExpander ដូច​តទៅ៖

ការប្រើប្រាស់​ទូទៅរបស់​កម្មវិធី

ពពួក​កម្មវីធី Text expansion គឺ​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ប្រសើរ​ក្នុង​ការកាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា​សរសេរ​ព័ត៌មាន​ដដែល។ កម្មវិធី​នេះ​មាន​មុខ​ងារ​ជា​ច្រើន ដែល​លោកអ្នក​អាច​ធ្វើ​ការ​ access បាន​ ដោយ​ចុច Insert menu (ត្រង់​សញ្ញា​ព្រួញ​ក្នុង​រូប​ខាង​ក្រោម)។

TextExpander Insert Menu
Insert (menu)

លោកអ្នក​​​មាន​ជម្រើស​ជា​ច្រើន​ដូច​ជា  ហើយ​ក្រៅ​អំពី​ការ​ paste text ពី clipboard, ការ​បន្ថែម​រូបភាព, format text ជា​ដើមនោះ​ លោកអ្នក​អាចកំណត់​ទី​តាំង​នៃ​ព្រួញ​កណ្ដុរ (cursor) របស់​លោកអ្នក​បាន​បន្ទាប់​ពី​ធ្វើ​ការ​ replacement រួច​ហើយ​ បាន​ផង​ដែរ ជា​មួយ​នឹង​មុខងារ​ “insertion point” ដែល​លោកអ្នក​អាច​បន្ថែម​ macro នេះ​បាន​ដោយ​ចុច Insert (menu​) ​> Cursor > Position Cursor Here  ឫ​ចុច ⌘| (Command + vertical line)​ នៅ​លើ​ក្ដារចុច។

TextExpander Cursor Selection

នេះ​អាច​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​លោកអ្នក​ដែល​សរសេរកូដ​កម្មវិធី ឫ​គេហទំព័រ ឧទាហរណ៍ <div id=”⌘|”>​ នោះ cursor នឹង​លោត​ទៅ​ក្នុង​ចន្លោះសញ្ញា​ធ្មេញ​កណ្ដុរ​ពីរ (quotation marks) ដោយ​ស្វ័យ​ប្រវត្តិ​។

Cursor Div Example មុខងារ​មួយ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​របស់​កម្មវិធី​នេះ គឺ Dates / Time Math។​ ខាងក្រោម​នេះ ជា​ macro ផ្សេង​ៗ សម្រាប់​ធ្វើ​ការ​បង្ហាញ​នូវ​ date និង time ៖

time and date math

ឧទាហរណ៍ លោកអ្នក​ចង់​បាន output ជា​ Friday, August 8 2014 – 2:05:03 PM នោះ​លោកអ្នក​នឹង​ត្រូវ​សរសេរ៖

%A, %B %e %Y – %1I:%M:%S %p

ក្រៅ​អំពី​នេះ លោកអ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ (sync) នូវ snippets ​​រវាង​ iOS device និង mac របស់​លោក​អ្នក​បាន តាមរយៈ​ Dropbox ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់ Settings និង​ចុច​លើ Sync និង​ជ្រើស​យក​ Dropbox ជា​ការ​ស្រេច ។

ប្រើប្រាស់​សម្រាប់​កម្មវិធី Adobe Photoshop

លោកអ្នក​គួរ​តែ​ធ្វើ​ការ​កំណត់ (set) នូវ​ delimiter ដែល​ជា​គ្រប់​ចុចសម្រាប់​បញ្ជាក់​ key ឲ្យ TextExpander បាន​ដឹង។ ​ឧទាហរណ៍ # គឺ delimiter ហើយ​ db ជា shortcut សម្រាប់ Dodge & Burn នោះ​នា​រាល់​ពេល​ដែលលោកអ្នក​វាយ​ db# វា​នឹង​ត្រូវ​បាន​ជំនួស​​ដោយ Dodge & Burn

TextExpander Photoshop

សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់ layers ក្នុង​កម្មវិធី Adobe Photoshop ប្រាកដ​ជា​ចង់​បាន​វិធី​សាស្រ្ដ​ងាយ​ស្រួល​ក្នុង​ការដាក់​ឈ្មោះ​ឲ្យ​ layer នីមួយៗ ជំនួសឲ្យ “Layer 86″ ជាដើម​នោះ។ នោះ​លោកអ្នក​​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក layer នី​មួយៗ​ មិន​ថា​មាន​ច្រើន​យ៉ាង​ណា​ទេ។ ឧទាហរណ៍  លោកអ្នក​​បង្កើត shortcut ឧ. dbm ដើម្បី​ជំនួស​ឲ្យ Dodge & Burn នោះ​លោកអ្នក​ក៏​អាច​ប្រើប្រាស់ layer text search នៅ​ក្នុង​ Photoshop ដើម្បី​ស្វែង​រក layer ទាំង​អស់ដែល​មាន​ឈ្មោះ​ថា Dodge & Burn មិន​តែ​ប៉ុណ្ណោះ​លោកអ្នក​អាច​បន្ថែម Fill-ins របស់ TextExpander ដើម្បី​បញ្ជាក់ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា វា​ជា eyes only, the face, the arm, leg, body… ជា​ដើម។

TextExpander Popup

តើ​កម្មវិធី​នេះ​មាន​សម្រាប់ WINDOWS ឫ​ទេ?

សម្រាប់​លោកអ្នក​ដែល​ជា​ Windows user លោកអ្នក​អាច​សាក​ល្បង​ធ្វើ​ការ​ប្រើប្រាស់​កម្មវិធី Phrase Express ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា យ៉ាង​ណា​ម៉ិញ ប្រសិន​បើលោកអ្នក​បាន​ស្គាល់​នូវ​កម្មវិធី​ណា​មួយ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត កុំ​ភ្លេច​ដាក់​មតិ​ នៅ​ខាង​ក្រោម 😉

ប្រភព​ asianefficiency.com​ fx-ray.com lifehacker.com

អានថែមទៀត

គន្លឹះ​ក្នុងការ​ប្រើ Mac សម្រាប់​អ្នក​ធ្លាប់​ប្រើ Windows

ការចាប់ផ្តើម​ការងារ​ថ្មី ឬរបស់អ្វីមួយ ប្រាកដជាត្រូវការ​ពេលវេលា ដើម្បីសិក្សា និងស្វែងយល់​ជាក់​ជាមិនខាន ជាពិសេស​គឺការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និង​ទូរស័ព្ទដៃ ។ អ្វីដែល​លោកអ្នក​នឹង​ចំណាយពេលសិក្សាច្រើននោះគឺ ការប្តូរ​ពីទម្លាប់​ប្រើ​អ្វីមួយ ទៅបែបមួយផ្សេងទៀត ។ ឧទាហរណ៍៖ លោកអ្នក​ធ្លាប់​ប្រើ …

Leave a Reply