កម្មវិធី Antivirus ​កុំព្យូទ័រ​ល្អបំផុត​សម្រាប់ 2015

ជាតម្រូវការចាំបាច់សម្រាប់​អ្នក​ប្រើប្រាស់កុំព្យូទ័រ ដែល​តែងតែតភ្ជាប់​ជាមួយអ៊ីនធឺណិត ជាញឹកញាប់ លោកអ្នក​ប្រហែល​កំពុងបារម្ភ​អំពី​ទិន្នន័យ និងភាពឯកជន​មួយចំនួន នៅពេលដែល​អ្នក​ប្រើប្រាស់អ៊ីនធឺណិត ដោយមិនមានការប្រុងប្រយ័ត្ន ជាមួយគេហទំព័រ​មេរោគមួយចំនួន ។ កម្មវិធីកម្ចាត់មេរោគ (Antivirus) មានមុខងារ​ក្នុងការ​ការពារ​លោកអ្នក ទោះកំពុងប្រើ​កុំព្យូទ័រ​ជាមួយ​ឯកសារដែល​យកចេញ​មកពី USB Flash ឬ External HDD ដែល​មិនប្រាកដថា​មានមេរោគឬអត់នោះ ឬទាញយក​ឯកសារ​មកប្រើ​ក្នុងកុំព្យូទ័រ ពីប្រភព​មិនច្បាស់លាស់​ជាដើម ។

best-antivirus-for-2015

ដើម្បីជ្រើសរើសកម្មវិធី Antivirus មួយណាដែល​ស័ក្តសម​នឹងតម្រូវការ​លោកអ្នក សូមតាមដានអាន​នូវ​កម្មវិធី​ល្អៗ ទាំង៥ ដែលកំពុងពេញនិយម និងមានមុខងារ​ពេញលេញ​ក្នុងការ​ការពារ លោកអ្នក​ពីមេរោគរំខាន៖

ក. Avast! Free Antivirus

Five Best Desktop Antivirus Applications

Avast! Free Antivirus គឺជាកម្មវិធី​ល្អបំផុតមួយ​ដែលមាន​មុខងារ​ការពារកុំព្យូទ័រដែល​ដំណើរការ​លើប្រព័ន្ធ​ប្រតិបត្តិការ Windows និងអាចទាញយក​ប្រើប្រាស់​ដោយឥតគិតថ្លៃ តែដើម្បីទទួលបាន​មុខងារពេញលេញ តម្រូវឲ្យ​លោកអ្នកបង់ប្រាក់​ប្រចាំឆ្នាំចាប់ពី $35 ឡើងទៅ ។ ភាពងាយស្រួល ដែល​មាននៅ​ក្នុង​កម្មវិធីនេះ គឺការ Update Database យ៉ាងរហ័ស និងមិនមានការរំខាន ឬតម្រូវឲ្យ​លោកអ្នក​ចុចច្រើន​ដងឡើង វាគ្រាន់តែ​បញ្ចេញសម្លេង​បញ្ជាក់​ប្រាប់ថា Database ត្រូវបាន Update ឬមេរោគត្រូវបានចាប់បាន ឬកម្មវិធី និង Files មួយចំនួន​មានការសង្ស័យ មិនទាន់ឲ្យអនុញ្ញាត​ដំណើរការ​ ជាដើម ។ល។

ជាមួយនឹងរូបរាង (Interface) ដ៏ស្រស់ស្អាត និងងាយមើលរបស់ Avast សំបុកអាយធី ប្រាកដថា លោកអ្នក​នឹងប្រើប្រាស់​កម្មវិធីនេះ យ៉ាងងាយស្រួល និងមិនធ្វើឲ្យ​កុំព្យូទ័រ​ដំណើរការ​យឺត ទោះពេល​កំពុង​ដំណើរការ ឬពេលកំពុង Update ។ បន្ថែម​លើនេះទៅទៀត កម្មវិធីកម្ចាត់មេរោគនេះ ក៏មានសម្រាប់​ទូរស័ព្ទ​ប្រភេទ Android ផងដែរ ។

ខ. ESET NOD32 Antivirus

Five Best Desktop Antivirus Applications

ESET’s NOD32 Antivirus ជាកម្មវិធីដែល​មានប្រជាប្រិយភាពជាច្រើនឆ្នាំមកហើយ និងមានតំណាង​ចែកចាយ​ក្នុងស្រុក​ខ្មែរ​យើងផងដែរ ។ កម្មវិធីនេះ ក៏មិនធ្វើឲ្យ​កុំព្យូទ័រ ដំណើរការយឺតដែរ ពេល Update Database ម្តងៗ មិនដែលប៉ះពាល់​ដល់​ការប្រើប្រាស់កុំព្យូទ័រ ជាមួយកម្មវិធី​ដទៃឡើយ ។ មុខងារសំខាន់ៗ នៅក្នុងកម្មវិធីរួមមាន៖ anti-malware scanning, phishing protection, anti-spyware protection, និងកម្មវិធីជំនួយពិសេសមួយ ដែលបញ្ចៀសលោកអ្នក ពីការចាញ់បោក​នរណាម្នាក់ (scams ឬ hacks) នៅលើបណ្តាញសង្គម ដូចជា Facebook និង Twitter ជាដើម ។ យ៉ាងណាក្តី​ Eset មិនមាន Free version ឡើយ ដែលតម្រូវឲ្យ​លោកអ្នក​ទិញប្រចាំឆ្នាំចាប់ពី $40 ឡើងទៅ (ខាងក្រោម នឹងបង្ហាញពីការទទួលបាន Eset  License ដោយឥតគិតថ្លៃ) ។

គ. BitDefender Antivirus

Five Best Desktop Antivirus Applications

BitDefender បានផ្តល់​នូវ​ one-click antivirus និងមាន security tools ជាច្រើន​សម្រាប់​ទូរស័ព្ទ​ឬ​ កុំព្យូទ័រ​ដែល​មាន​មេរោគ​រូច​ហើយ និង​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ការ​ពារមិនឱ្យមាន​មេរោគ ឬ Threats ដែល​មាន tweaks ដែល​អាច​វាយប្រហារ​កុំព្យូទ័រ​ ឬ​ទូរស័ព្ទ​គេ​បាន។ BitDefender ទាំង​ Paid និង Free Version សុទ្ធ​តែ​ទទួល​បាន​ការ​សរសើរ​ពី AV Comparatives

សម្រាប់ BitDefender Internet Security ($14) ភ្ជាប់មក​ជាមួយនឹង​ tools (Firewall, parental controls, …) មួយឈុត​សម្រាប់​ការ​ពារ​អ្នក​ឱ្យមាន​សុវត្ថិភាព​នៅពេលអ្នក​ប្រើប្រាស់អ៊ីនធឺណិត និង BitDefender Antivirus Plus ($9) មានលក់​នៅ Sombokit Store 023 55 56 888 ។

ឃ. Kaspersky Antivirus

Five Best Desktop Antivirus Applications

Kaspersky Antivirus ក៏ជាកម្មវិធីកម្ចាត់មេរោគ ដែល​ជាប់​ចំណាត់ថ្នាក់​កំពូលមួយដែរ ។ វាមានតួនាទីចាប់ Files ដែលសង្ស័យ​បានយ៉ាងរហ័ស ជាពិសេស​ឲ្យតែជាប្រភេទ File Crack ឬកម្មវិធីដែល​ទាក់ទង​បានស្នើរសុំ​ដំណើរការដោយ​ឆ្លងកាត់ Firewall ។ កម្មវិធីនេះ​ក៏អាច Update Database ដោយខ្លួនឯង និងបានរហ័សផងដែរ ។ ចំណែកតម្លៃរបស់វាគឺចាប់ផ្តើមពី $40 ក្នុងមួយឆ្នាំ ដែលប្រហែល​នឹង​កម្មវិធី​មួយចំនួន រៀបរាប់ខាងលើ តែ Kaspersky ដំណើរការ​ដែលមានតម្រូវការ CPU និង​ RAM ច្រើន​បង្គួរដែរ ដែលអាចឲ្យប៉ះពាល់​ដល់​ដំណើរការ​របស់​កុំព្យូទ័រ​លោកអ្នក​ខ្លះៗដែរ ។

ង. Avira

Five Best Desktop Antivirus Applications

Avira ធ្លាប់​ត្រូវបាន​គេបំភ្លេចចោល​ប៉ុន្មានឆ្នាំមកហើយ ដោយហេតុថាគេតែងតែ​មានបញ្ហាជាមួយកម្មវិធីនេះ ដោយវាចាប់ File ដែលភាគច្រើនសូម្បីតែ File .exe ក៏វាចាប់ដែរ នៅពេលស្គេនម្តងៗ ។ ប៉ុន្តែជាមួយនឹងការកែប្រែ​ជំនាន់ថ្មីនេះ លោកអ្នក​នឹង​អស់​កង្វល់ជាមួយនឹង​កម្មវិធី​ទាំងនេះហើយ ដែល Avira មានទាំងកំណែប្រែ​ឥតបង់ប្រាក់ (Free version) និងកំណែបង់ប្រាក់​ (Paid version) ។ បន្ថែមពីលើ​សមត្ថភាព​ការពារកុំព្យូទ័រ​លោកអ្នក កម្មវិធីកម្ចាត់មេរោគមួយនេះ ក៏មាននាទី​ក្នុងការ​បង្កើន​ល្បឿន​កុំព្យូទ័រ និង Update Driver ក្នុងកុំព្យូទ័របានទៀតផង ។

សេចក្តីសន្និដ្ឋាន

កម្មវិធីកម្ចាត់មេរោគទាំង ៥ដែលបានរៀបរាប់ម្តងៗមួយខាងលើ អាចផ្តល់ជាជម្រើស​សម្រាប់​លោកអ្នក​ដែលមានតម្រូវការតាម​ប្រភេទកុំព្យូទ័រ ។ បើលោកអ្នក​មិនប្រើប្រាស់ Windows ទេ សូមសាកល្បងរកមើលកម្មវិធីមេរោគណាដែលអាច​ដើរជាមួយប្រព័ន្ធប្រតិបត្តិការ​ដទៃ ឬលោកអ្នក​ចង់ប្រើជាមួយទូរស័ព្ទដៃ សូមរកមើលកម្មវិធីណាដែលមានទាំងក្នុង Windows និងក្នុង Mobile OS (Android, iOS) ដើម្បីអាចទទួលបានបញ្ចុះតម្លៃមួយចំនួន ។

សម្រាប់អតិថិជនរបស់ TITB (http://titb.biz) នឹងទទូលបាន ESET Antivirus License ដោយឥតគិតថ្លៃដោយគ្រាន់តែទាក់ទងមក sales@titb.biz ឬ 023 30 60 89 ។

3 មតិ

  1. ប្រសិនបើខ្ញុំប្រើ Avast Crack យ៉ាងមេចដែរបង សូមជួយអោយយោបល

    • វាជាកម្មវិធីដែល​ដំណើរការបានលឿន និងមានមុខងារការពារពេញលេញ! សូមប្រើកម្មវិធីដែលមានអជ្ញាបណ្ឌពេញលេញ

      • សួរស្តីបង តើមានកម្មវិធីការពារមេរោគណាអាចប្រើនៅលើ Mac osx បានបង.?

Leave a Reply