គន្លឹះបង្កើនថាមពល និងអាយុកាលថ្មលើ MacBook

កុំព្យូទ័រម៉ាក Apple ពីមួយជំនាន់ទៅមួយជំនាន់​ តែងតែ​ធ្វើការ​អភិវឌ្ឃន៍ទៅលើអាយុកាល​របស់ថ្មជានិច្ច។ ​បច្ចេកវិទ្យា​របស់ Storage (Flash Storage) ដែល​ MacBook បានយកមកប្រើប្រាស់​វាពិតជាជួយបន្ថែម​សមត្ថភាព​នៃការ​ប្រើប្រាស់​ថ្ម​ បន្ថែមរឹតតែបានច្រើនម៉ោងជាងមុន។ បន្ថែមពីនេះទៅទៀតនៅក្នុង OS X ក៏​មាន​បន្ថែម​ការ​កំណត់​ដើម្បី​អាច​សន្សំសំចៃថ្ម​បានច្រើន​ជាងនេះផងដែរ ប៉ុន្តែនៅមានច្រើនទៀត​ដែល​ជួយឱ្យអ្នករឹតតែសន្សំសំចៃថាមពលថ្ម​ប្រចាំថ្ងៃ​បន្ថែមទៀត​ទៅលើ MacBook Pro និង MacBook Air របស់អ្នក​បន្ថែមទៀត ។

MacBook Pro 15-inch 2014 Retina Display

បង្ហាញចំនួនភាគរយនៃការ​ប្រើប្រាស់ថ្ម

ជាដំបូងអ្នកត្រូវ​ធ្វើការ​បង្ហាញភាគរយនៃការ​ប្រើប្រាស់​ថ្ម (ករណីអ្នកមិនទាន់បានបង្ហាញ) ដើម្បី​ងាយស្រួលក្នុង​ការតាមដានថាថ្មជិតអស់ថាមពល ឬនៅ និងភាពប្រក្រតីនៃការប្រើប្រាស់ថ្ម តើថ្មឆាប់អស់លឿន ឬយ៉ាងណា  ដើម្បីបង្ហាញ​គ្រាន់តែ​ចុចទៅលើរូបថ្ម ដែលស្ថិតនៅខាងលើ ហើយជ្រើស​យក Show Percentage ។

show_percentage_battery

ពិនិត្យមើលសុខភាពថ្ម

បន្ទាប់មកទៀត លោកអ្នកប្រហែលចង់ដឹងថា តើធ្វើយ៉ាងណាទើបដឹងថា​សុខភាពថ្ម នៅដំណើរការ​ល្អ ឬអាចជិតខូច? ងាយទេ! គ្រាន់តែ​ចុច option key ឲ្យជាប់ ហើយ​ចុចលើរូប icon ថ្ម បើវាបង្ហាញថា “Normal” ឬ “Replace soon” ។

Condtion_Battery_Normal

បើលោកអ្នកឃើញសារ​បង្ហាញ​ឲ្យដូរថ្មី លោកអ្នកមាន​ជម្រើស ៣យ៉ាង៖

  • ទិញ MacBook ថ្មី 😀
  • ទាក់ទងទៅកាន់ Apple ឬសេវាជួសជុសជំនាញ បើលោកអ្នកនៅក្នុងការធានា (ប្រយ័ត្នជាងខ្លះស៊ីគ្រឿង សូមរកអ្នកជំនាញ និងវិជ្ជាជីវៈច្បាស់)
  • ទិញបណ្តុំថ្មមកថ្មី ហើយរៀនដោះដូរ និងទំនួសខុសត្រូវដោយខ្លួនឯង

MacBook Pro Battery

ដំឡើងកម្មវិធី Update

សម្រាប់អ្នក​ប្រើប្រាស់ Mac តើអ្នក​ដែល​កត់​សម្គាល់ទេថារាល់ពេលមាន​ Update Software ទៅលើ OS X របស់អ្នក​ម្តងៗតែងតែអាច​ឱ្យអ្នក​ប្រើប្រាស់​ថ្ម​ Mac របស់អ្នក​បានយូរជាងមុន វាអាចមិនច្រើនទេប៉ុន្តែវាក៏ជាកត្តារួមផ្សំគ្នាផងដែរ។ ដើម្បីពិនិត្យ​មើល​ថាតើ​អាច​ Update បានឬអត់​សូម​ចុច​លើ​សញ្ញា Apple Logo ដែល​មាន​ក្នុង​ menu bar ហើយ​ជ្រើស​យក​ Software Update ឬ ចូលទៅ App Store ហើយចុច​លើ Updates ។

ទម្លាក់ពន្លឺ

មិនថា​ពន្លឺ​អេក្រង់​ទូរស័ព្ទ​ ឬ​កុំព្យូទ័រ​នោះទេ​គឺ​វា​ជាកន្លែង​ដែល​ប្រើប្រាស់​ថាមពល​ថ្ម​ច្រើនជាងគេ។ ហេតុ​ដូច្នេះ​ហើយ​អ្នក​គួរ​បន្ថយ​ពន្លឺ​អេក្រង់​ខ្លាំង​ឱ្យ​សម​ល្មម​នឹង​ភ្នែក​របស់​អ្នក​ជៀសវាង​វា​ភ្លឺពេក​ឬ ងងឹត​ពេក។ ដើម្បី​បន្ថយ​ពន្លឺ​អេក្រង់​សូម​ចុចប៊ូតុង F1 នៅលើ Keyboard ឬ ចុច F1 + FN ។ប្រសិនបើ​វា​មិនដំណើរការទេ សូម​ចូលទៅ System Preferences ហើយ​ជ្រើស​យក Display ហើយ​ដក Tick ពី Automatically adjust brightness ។

large-hero-macbookair13-inch.jpg

បិទពន្លឺ keyboard

MacBooks គ្រប់​ Models របស់​ Apple តែង​តែមាន Backlight (ភ្លើង​នៅលើ Keyboard) វា​អាច​ជួយ​ឱ្យ​អ្នក​ងាយស្រួល​វាយអក្សរ​នៅពេលយប់​។ ប៉ុន្តែ​វាក៏ជា​មូលហេតុ​ដែល​ធ្វើឱ្យ​ថាមពលថ្មរបស់​ MacBooks របស់​អ្នក​ងាយ​អស់​ថ្ម​ទៅតាមនោះដែរ។​ អញ្ចឹង! អ្នក​គួរ​តែ​បិទ​វា​ ហើយ​បើក​វា​នៅពេល​ដែល​អ្នក​ត្រូវ​ប្រើ​បានហើយ។ ដើម្បី​បិទ​ភ្លើងនៅលើ Keyboard សូម​ចុច F5 ឱ្យ​ជាប់ ឬ​ចុច Key FN +​ F5 ។​ ហើយ​ដើម្បី​បើក​វា​វិញ​សូម​ចុច F6 ឬ FN + F6 ។

បិទ Bluetooth

បើសិន​ជា​អ្នក​មិនត្រូវ​ការ​ប្រើ​ Mouse , Keyboard ឬ Speaker Bluetooth នោះទេ​ក៏​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បើក​ Bluetooth ចោល​នោះដែរ។ ដូច​នេះ​អ្នក​គួរ​បិទ Bluetooth ដើម្បី​ជួយសន្សំថាមពល​ថ្ម​របស់ MacBooks របស់​អ្នក​ដោយ ចូលទៅ System Preferences => Bluetooth ហើយ​ចុច​ប៊ូតុង off ដើម្បី​បិទ​ Bluetooth ។ ឬ​នៅលើ Menu Bar អ្នក​នឹង​ឃើញ Bluetooth icon ។

apple-macbook-pro-with-retina-display-15-inch-july-2014-product-photos02.jpg

គន្លឹះបន្ថែមផ្សេងៗ៖

  • កុំប្រើពេលកំពុងសាកថ្ម៖ មិនថាកុំព្យូទ័រ ឬទូរស័ព្ទនោះទេ ពេលដែលថាមពលត្រូវបានសាកចូលផង និងប្រើប្រាស់ចេញផង វានឹងឆាប់ខូចយ៉ាងប្រាកដ ។
  • ផ្តាច់ការ​តភ្ជាប់ដែល​លែងប្រើ៖ បើលោកអ្នកលែងប្រើខ្សែ USB ដែលតភ្ជាប់មក External HDD ឬ iPad, iPhone សូមដកវាចេញ ។
  • បិទកម្មវិធីដែល​លែងប្រើប្រាស់៖ ទម្លាប់​មិនល្អរបស់​អ្នក​ប្រើប្រាស់​ MacBook មួយ​ចំនួន​ ពេលធ្វើកិច្ចការ​អ្វី​មួយចប់​នៅលើ Mac របស់ខ្លួន​ហើយ​មិនសូវ​បិទ​កម្មវិធីដែល​គេ​ប្រើប្រាស់​ហើយ​នោះទេច្រើន​តែ​បិទ​ Slips របស់​កុំព្យូទ័រ​របស់​គេ​តែម្តង។

សេចក្តីសន្និដ្ឋាន

ថ្វីបើ MacBook ជាប្រភេទកុំព្យូទ័រយួរដៃ ដែលមានតម្លៃជាងគេ យ៉ាងណាក៏ដោយ អ្នកដែលបានប្រើប្រាស់វាហើយ នឹងលែងមានអារម្មណ៍ ឬប្រើ Laptop ធម្មតាលែងកើតតែម្តង! មិនជាត្រូវថ្នាំអ្វី?​​ 😀 សមត្ថភាពដំណើរការដ៏លឿន ថាមពលថ្មកាន់បានយូររហូតដល់ 12ម៉ោង (MacBook Air) និង ដល់ 10ម៉ោង (MacBook Pro) តែលោកអ្នកនៅតែត្រូវបារម្ភពីបញ្ហាអាយុកាលថ្ម បើលោកអ្នកប្រើមិនបានត្រឹមត្រូវ វានឹងឆាប់អស់អាយុកាល គ្មានរបស់ណាអតមៈនោះទេ ។

Sombokit Store ក៏មានលក់ MacBook Pro 2014 (MBP 13.3/2.6GHZ/8GB/128GB FLASH – $1,399) និង MacBook Air 2014 (MacBook Air 13.3-inch: 128GB – $1,099) ផងដែរ ដែលមានតម្លៃពិសេស និងការធានា ១ឆ្នាំ (International Warranty) ។

4 មតិ

  1. my computer model A1370 mac air 2011 can last bettery only for 3 hour not 12 hour
    but the condition is normal ?what should i do?

Leave a Reply