បម្លែង​ពី រូបភាព ទៅ​ជា Oil Painting

សម្រាប់​ការ​​បម្លែង​ពី រូបភាព ទៅ​ជា រូបភាព​ដែល​មាន​លក្ខណៈ​ជា Oil Painting មិន​ថា​ជា​ការ​កម្សាន្ត​ ឫ​ជា​ការ​ឆ្នៃ​ប្រឌិត​ដើម្បី​បន្ថែម​សោភ័ណ្ទ​ភាព​សម្រាប់​កិច្ច​ការ​របស់​លោកអ្នក​នោះ​ទេ លោកអ្នក​អាច​នឹង​មាន​វិធី​សាស្ត្រ​ច្រើន។ យ៉ាង​ណា​ម៉ិញ​ ដើម្បីឲ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល​ សំបុកអាយធី សូម​លើក​យក Oil Paint filter ដែល​មាន​ភ្ជាប់​មក​ស្រាប់​ក្នុង​កម្មវិធី Adobe Photoshop CS6 ឡើង​ទៅ មក​ធ្វើ​ការ​បង្ហាញ ដូច​តទៅ៖

ជា​ដំបូង​សូម​បើក​យក​រូប​ដែល​លោកអ្នក​ចង់​បាន​

open image

​បន្ទាប់មក​ សូមចុច​ Filter (menu) > Oil Paint…

menu oil filter

បន្ទាប់​មក​ទៀត​ លោកអ្នក​អាច​ចាប់​ផ្ដើម​កែ​ប្រែ (customize) setting ទៅ​តាម​អ្វី​ដែល​លោកអ្នក​ចង់​បាន​ហើយ។

customize setting

ហើយ​នេះ​ជា​អ្វី​ដែល​លោកអ្នក​អាច​នឹង​ទទួល​បាន…

final img

ក្រៅ​អំពី​នេះ លោកអ្នក​ក៏​អាច​ប្រើប្រាស់វិធី​សាស្រ្ដ​ផ្សេង​ៗ​ទៀត​ក៏​បាន​ផង​ដែរ។ ជាក់​ស្ដែង​ប្រសិន​បើលោកអ្នក​កំពុង​ប្រើប្រាស់​កម្មវិធី Adobe Photoshop CS5 នោះ​លោកអ្នក​អាច​សាកល្បង​ប្រើប្រាស់​ plugin ដែល​មាន​ឈ្មោះ​ថា Pixel Bender។ សូម​មើល​ការ​ប្រើប្រាស់​ធៀប​រវាង​ឧបករណ៍​របស់ plugin ទាំង​ពីរ៖

pixel-bender-vs-oil-paint

លោកអ្នក​ក៏​អាច​ប្រើប្រាស់ Photoshop Action បាន​ផង​ដែរ​ ដោយ​ធ្វើ​ការ​ជាវ​ទិញ​នូវ Paint Pro ដែល​មាន​សមត្ថភាព​មិន​ចាញ់ plugin ទាំង​ពីរ​ខាង​លើ​នោះ​ឡើយ។

Paint Pro - PS Action

កុំ​ភ្លេច​ចែក​រំលែក​រូប​ភាព​របស់​លោកអ្នក​មក​កាន់​ សំបុកអាយ​ធី វិញ 😉

អានថែមទៀត

ប្តូរ​ពេល​ពី​ថ្ងៃ​ទៅ​យប់​ជាមួយ Adobe Photoshop

ពេល​ថ្ងៃ និង​ពេល​យប់ គឺ​សុទ្ធ​តែ​ផ្តិត​យក​ទិដ្ឋភាព​នៃ​ទី​កន្លែង​មួយ​បាន​ដូច​គ្នា តែ​ថា​កន្លែង​ខ្លះ យើង​មិន​អាច​ទៅ ឫ​មិន​បាន​ទៅ​ នា​ពេល​យប់​ទេ ចុះ​ប្រសិន​បើ​យើង​ត្រូវ​ការ​ប្រើ​ប្រាស់​រូប​ទី​តាំង​នោះ​ក្នុង​ស្ថានភាព​ពេល​យប់ តើយើង​អាច​មិន​ចាំ​បាច់​ទៅ​ថត​ដោយ​ផ្ទាល់​បាន​ដែរ​ឬទេ? ជាមួយ​ Adobe Photoshop យើង​អាច​ប្តូរ​ពីពេល​​ថ្ងៃ​ទៅ​ជា​យប់​បាន ហើយ​ការ​ធ្វើ​បែប​នេះ​ គឺ​មាន​វិធីសាស្រ្ត​ផ្សេងៗ​ជា​ច្រើន​ទៅ​តាម​បទ​ពិសោធន៍​រៀងៗខ្លួន​ …

មាន ១មតិ

  1. really thank to you for this tutorial!!and i wait for more tutorial!! 🙂

Leave a Reply