កំហុស​ទាំង​ ៦ យ៉ាង​ក្នុង​ការ​ជ្រើសរើស​ Power Bank

សព្វ​ថ្ងៃ​មាន​ទស្សនៈ​យល់​ខុស​ជា​ច្រើន​ទៅលើ​ការ​ជ្រើស​រើស​ Power Bank សម្រាប់​សាក​ថ្ម​ ទូរស័ព្ទ​ ឬឧបករណ៍​ផ្សេងៗ​យក​មក​ប្រើប្រាស់។​ ដោយ​មាន​អ្នក​ខ្លះ​គិត​ថា​កា​រ​ជ្រើស​រើស​ Power Bank ដែល​មាន​ Capacity(mAh) ខ្ពស់អាច​សាក​ថ្ម​បាន​ច្រើន​ដង ជា​ជម្រើស​ត្រឹម​ត្រូវ​សម្រាប់​គេ។ តាមពិត​ទៅ​វា​មិនដូច្នេះ​ឡើយ ដែល​ការ​ជ្រើសរើស​ Power Bank គឺ​អាស្រ័យ​ទៅលើ​ Capacity(mAh) នៃ​ប្រភេទ​ឧបករណ៍ (Smart Phone, Tablet/iPad) ​ដែល​អ្នក​កំពុង​ប្រើប្រាស់​ទៅ​វិញ​ទេ ។

Power Bank TP-Link

ជា​ទូទៅ​កម្រិតស្តង់​ដារនៃ​​ Capacity(mAh) សម្រាប់​សាក​ Smart Phone (iPhone, Samsung, LG… ) និង​ Tablet (iPad , Galaxy Note 10.1 …)  ត្រឹម 10,000mAh-10,400mAh តែប៉ុន្នោះ។

សំបុក​អាយធី​នឹង​បង្ហាញ​លោក​អ្នក​ពី​កំហុស​ទាំង​ ៦ យ៉ាង​ក្នុង​ការ​ជ្រើសរើស​ Power Bank ដែល​លោក​អ្នក​ត្រូវ​​ជៀស​វាង៖

 ១. Power Bank តម្លៃ​ថោក​ហើយ​មាន​ Capacity(mAh) ធំ

Power Bank ដែល​មាន​តម្លៃ​ថោក​ភាគច្រើនគុណភាព​ពិបាក​ទទួល​យក​ណាស់ ដោយ​ Power Bank ទាំង​នោះ​ជាម៉ាក​ជជុះ​ ឬក្លែងក្លាយ​ហើយ​មួយ​ចំនួន​ធំត្រូវ​បាន​បង្កើត​ជាមួយ refurbish battery (របស់​ខូច​ជួសជុល​ក្នុង​រោង​ចក្រ​ យក​មក​ប្រើ​ឡើង​វិញ) ដែល​ជាមូលហេតុ​នាំឱ្យ​វា​មាន​តម្លៃ​ថោក​ជាង​ឧ​បករណ៍ Original ។

20139282037298864151

អ្នក​គួរ​ជ្រើស​រើស​ Power Bank ដែល​មាន​ការ​ធានា​ច្បាស់​លាស់​ ឬ​ម៉ាកល្បី​ដែល​អ្នក​បាន​ស្គាល់​ថា​ជាម៉ាក់​ដែល​មាន​គុណភាពទៅលើ​ផលិតផល​របស់ខ្លួន​។ តម្លៃ​វា​អាច​នឹង​ថ្លៃជាង​ធម្មតាប៉ុន្តែ​វា​ពិតជា​ជួយ​សន្សំសំចៃ​ឱ្យ​អ្នក​ទៅវិញ​ទេ ទាំង​ពេល​វេលា​និង ថវិកា។ តើកម្រិត Capacity ដល់ទៅ 30,000 mAh អាចសាក iPad បាន​ប៉ុន្មានដង?

២. ទិញ​ Power Bank ដោយ​គិត​ទៅលើតែ capacity (mAh)

main-ultra-slim-30000-mah-101

មូល​ហេតុ​ចំបង​ក្នុង​ការ​ទិញ Power Bank គឺ​​ងាយស្រួល​យក​តាមខ្លួន​គ្រប់​ទីកន្លែង។  Power Bank មិនមែន​ជាឧបករណ៍​សម្រាប់​សាក​ថ្ម​គ្រប់​ពេលវេលានោះទេ វា​ជាឧបករណ៍​សម្រាប់​ជំនួស​ពេលដែល​អ្នក​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់ ឬ​ក្នុង​ករណី​ត្រូវ​ចេញទៅក្រៅ​ដោយ​មិនបាន​សាក​ថ្ម​ជាមុន។ បើ​ដូចនេះ​តើ​អ្នក​ចង់​បាន​ Capacity ធំ​ធ្វើអ្វី? ប្រសិន​បើ​អ្នក​ប្រើប្រាស់ iPad/Tablet វា​ជាហេតុផល​សមរម្យមួយ​ដែល​អ្នក​គួរ​ជ្រើស​រើស​ Power Bank ដែល​មាន Capacity ធំ​យក​មក​ប្រើប្រាស់។ ជម្រើស​ដែល​សមរម្យ​បំផុត​គឺ Power Bank ដែល​មានកំរិត​ Capacity 10,000 mAh ។

៣. មិនបាន​គិត​ដល់​អាយុកាល​នៃ​ការ​ប្រើប្រាស់ (Life Time)

ជា​ទូទៅ​ Power Bank ដែល​មាន​កម្រិត​ស្តង់ដារ​ដែល​អា​ច​ទទួល​យក​បាន​ក៏​មាន​អាយុ​កាល​នៃ​ការ​សាក​ថ្ម​តិចបំផុត​ក៏ 500 ដង​ដែរ ដែល​អាយុ​កាល​នៃ​ការ​សាក​ថ្ម​របស់​ Power Bank​ អាស្រ័យ​ទៅលើប្រភេទ Cell Batteries ដែល​នៅក្នុង​វា​នោះ។ ដោយសារ​តែ​ពពួក​ Power Bank ជជុះ​ត្រូវ​បាន​បង្កើតឡើង​ដោយ refurbish battery ហេតុ​នេះ​ហើយ​អាយុកាល​របស​វា​មាន​ច្រើន​បំផុតត្រឹម 200 ដង​ លើស​ពីនេះ​ទៅទៀត​នៅពេល​ដែល​អ្នក​ចាប់​ផ្តើមប្រើបានប្រហែលជា 50-100 ដង​វា​នឹង​ចាប់ផ្តើម​អន់ទៅៗ ដែល​នេះ​ហើយ​ជាអ្វី​ដែល​អ្នក​គួរ​តែគិត​មុនពេល​ជ្រើស​រើស​ Power Bank ឱ្យ​បាន​ត្រឹមត្រូវ។

Power_Bank_Sony

៤.​ ជ្រើសរើស​ Power Bank ដោយ​មិនបាន​គិត​ពី​លក្ខណៈ​ពិសេស​

អ្នក​ទិញ​ Power Bank មួយ​ចំនួន​តែង​គិត​ថា​ Power Bank គ្រាន់​តែ​ជា​ឧបករណ៍សម្រាប់​សាក​ថ្ម​តែប៉ុន្នោះ ប៉ុន្តែ​ការ​គិត​នេះ​ពិត​ជាខុស​ស្រលះ។ Power Bank ដែល​អ្នក​គួរ​ជ្រើស​ប្រើ​គួរ​មាន​ចំនុច​ពិេសស​​ ដែល​អាច​ការពារទូរស័ព្ទ​របស់​អ្នក​ដែល​សាក​ជាមួយ​វា​ឱ្យ​​មាន​សុវត្ថិភាព។ ខាង​ក្រោម​នេះ​ជាលក្ខណៈ​ពិសេស​ដែល​ Power Bank គួរ​តែ​មាន​សម្រាប់​ការ​ពារ​ឧបករណ៍​ដែល​សាក​ថ្ម​ជាមួយ​វា​ឱ្យ​មាន​សុវត្ថិភាព៖

  • Short circuit protection: ការ​ពារឧបករណ៍​ដែល​សាក​ជាមួយ​វា​នៅពេល​មាន​បញ្ហា Short Circuit កើត​ឡើង (បញ្ហា​នេះកើតឡើង​នឹង​ធ្វើឱ្យ​ចរន្ត​បុកខ្លាំង​)​។
  • Over Charged Protection: នៅពេល​ទូរស័ព្ទ​អ្នក​ដាក់​សាក​កជាមួយនឹង Power Bank យូរ​ពេក​វា​នឹង​ធ្វើការ​ផ្តាច់​ចរន្ត​ដោយ​ស្វ័យ​ប្រវិត្ត។
  • Temperature Protection: ការ​ពារ​មិនឱ្យ​ទូរស័ព្ទ​អ្នក​ឡើង​ក្តៅ​ជ្រុល​ក្នុង​ពេល​សាក​ថ្ម ។

TP-Link-PowerBank_Protection

TL-PB10400-featuresn1

ខាង​លើ​នេះ​ជា​លក្ខណៈ​ពិសេស​ទូទៅ​ដែល Power Bank ត្រូវ​មាន​ដោយ​ខាន​ពុំ​បាន ​ ហើយ​រូប​ភាពខាង​ក្រោម​នេះ​យើង​ចង់​បញ្ជាក់​ពីលក្ខណៈ​ពិសេសរបស់​ Power Bank TP-Link ។

៥. Power bank​ ដែល​មិនមាន output ពិត​ប្រាកដ

ដូច​អ្វីដែល​យើង​បាន​និយាយ​ពី​ខាងដើម​អញ្ចឹង​ដែរ គឺ​ថា​ពពួក Power Bank ជជុះ​មិនមាន Output ត្រូវ​នឹង​ Device របស់​ខ្លួន​ទេ! យើង​សូម​លើក​ P​ower Bank ពីរ​ម៉ាក​គឺ Sony Portable Charger Power Bank (មាន Port ចំនួន 2 Output:3.6A សាកឆាប់ពេញ) និង TP-Link TL-PB10400 (មាន Port ចំនួន​ 2 Output: 1A និង 2A) ដែល​ជា​ផលិតផល​ដែល​មាន​ Output ច្បាស់លាស់​និង​ត្រឹមត្រូវ។ ចំនួន Output របស់​ Power Bank រឹត​តែ​ធំ​នឹង​ធ្វើឱ្យ​ការ​សាក​ថ្មពេញ​ទៅលើ​ទូរស័ព្ទ​របស់​អ្នក​រឹតលឿន​ផងដែរ ។​

៦. Power Bank ដែល​មាន UL Certification

មិនមែន​គ្រប់​ Power Bankទាំងអស់​សុទ្ធ​តែ​មាន UL certification នោះ​ទេ​។ លុះ​ត្រា​តែ​ម៉ាក​នៃ Power Bank នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​គុណភាព​របស់​វា​ជាមុនសិន។ ដែល​ Power Bank ដែល​មាន UL certification អាច​ធានា​បាន​នូវ​គុណភាព​ជាស្តង់​ដារ ហើយ​មាន output ពិត​ប្រាកដ​និង​មាន​សុវត្ថិភាព​ចំពោះ ឧបករណ៍​ដែល​សាក​ថ្មពីវាបាន។

សេចក្តីសន្និដ្ឋាន

សរុបមកវិញ ក្រោយពី​អាន​អត្ថបទនេះចប់ លោកអ្នក​ប្រហែលជាមាន​ការ​យល់ដឹង​បន្ថែម​មួយចំនួន​ទាក់ទង​នឹង​ការជៀសវាង ក្នុងការប្រើប្រាស់ Power Bank ដែល​មិនមានគុណភាព ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​អាយុកាលថ្ម​ទូរស័ព្ទទៀតផង ។ គ្រាន់តែស្រមៃថា iPhone 6, 5 ដែលមានតម្លៃច្រើនជាង $500 បែរជាមកខូចថ្ម​នឹង Power Bank ដែល​មានតម្លៃ មិនដល់ ​$30 ទៅវិញ? គួរឲ្យ​ឈឺចាប់ទេ? 😀 ទោះជាយ៉ាងណា វាជាការសម្រេចចិត្ត​របស់លោកអ្នក ក្នុងការទិញ Power Bank ប្រភេទណាឲ្យស័ក្តសម​នឹង​ជម្រើស និង​តម្រូវការ​ជាប្រចាំរបស់​លោកអ្នក ។

សូមកុំទិញ Power Bank ទោះ​ប្រភេទណាក៏ដោយ បើ​លោកអ្នក​គ្រាន់តែជំនួស​ភាពខ្ជិលច្រអូស​របស់​លោកអ្នក ក្នុងការ​ដើរទៅសាកថ្ម​ផ្ទាល់​ពី​ថាមពល​អគ្គីសនី ។ ក្នុងករណីចាំបាច់ បើ​លោកអ្នក​ត្រូវការ​ធ្វើការ​ជាញឹកញាប់​តាមផ្លូវ ដោយ​មិនមាន​ថាមពល​អគ្គីសនី (គ្រប់វ៉ុល) នៅក្បែរខ្លួន នោះការទិញ Power Bank ជាជម្រើសល្អ ។ មិនថា Power Bank ប្រភេទណា ឬធ្លាក់មកពីលើមេឃ​នោះទេ ពេល​ប្រើជាញឹកញាប់ ឬជាប្រចាំជាមួយនឹង iPhone, iPad, Android, វានឹង​ងាយខូច​អាយុកាល​​ថ្ម យ៉ាងពិតប្រាកដ ។

បើលោកអ្នក​ពិតជាចង់បាន Power Bank ដែលមានគុណភាព និង​ការធានាជាក់លាក់ សូម​សាកល្បង​ប្រើ Sony Power 5000mAh ($24.99), 7000mAh ($39.99) និង 10,000mAh (តម្លៃ $49.99) ឬ TP-Link Power Bank 10,400mAh (តម្លៃ $48) ដែលមានការធានា​មួយឆ្នាំពេញ (ដូរថ្មី បើខូចមុនកំណត់) ។ សម្រាប់អ្នក​មានចំណាប់អារម្មណ៍​សូម​ទំនាក់ទំនង​មកសំបុកអាយធី 017 600 185 / 023 55 56 888/ 015 58 51 53 និងសាកសួរព័ត៌មានមួយចំនួន ។

18 មតិ

  1. សួស្តី ខ្ញុំមានបំណងចង់ទិញ power bank ពីក្រុមហ៊ុនមួុយគេថាផលិតផលដែរខ្ញុំចង់ទិញជាផលិតផលរបស់ Singapore ឈ្មោះរបស់វា គឺ Ipower 30000 mAh អាចសាកបាន 6 ទៅ10ដង តំលៃរបស់គឺ 20$
    ចង់សួរថាតើវាក៏ជារបស់មិនល្អដែរមែនទេ ?
    សុំសួរមួយទៀតថា sony power bank និង TP LINK power bank អាចចុះតំលៃបានទៀតទេ

    • សួស្តី!
      សូមទាមទារប័ណ្ណធានាពីរយៈកាលនៃការប្រើប្រាស់ ការធានា ជាពិសេសគឺការសាកបាន ៦ ទៅ ១០ដងនោះ ។ បើសាកមិនបាន សូមទារ ១០ដងនៃតម្លៃដែលគេបានលក់ នោះគេនឹងនិយាយការពិត! តម្លៃដើមនៃឧបករណ៍​តិចជាង ៧ដុល្លារ (នាំចូល) ចុះបើគិតពីតម្លៃផលិតវិញ? តើអាចតិចជាង ២ដុល្លារដែរទេ? តើលុយ ២ដុល្លារអាចមានសមត្ថភាពបានច្រើនដល់ថ្នាក់នេះដែរទេ? សូមពិចារណាចំណុចទាំងនេះ រួចកំណត់ថា​តើ​ផលិតផលប្រភេទនេះ ល្អឬអត់បានហើយ! តម្លៃ Power Bank ម៉ាក Sony (អស់ស្តុកហើយ) និង TP-Link មិនអាចចុះតម្លៃបានទេ តែបើទិញផ្គួបជាមួយនឹង​ឧបករណ៍ដទៃ នឹងមានការចុះតម្លៃពិសេស ។

      • អរគុណចំពោះការឆ្លើយតប….សុំសួរថាតើនៅមានឧបករណ៏អ្វីទៀតក្រៅពី power bank ? ម្យ៉ាងទៀតនាងខ្ញុំរស់នៅក្នុងក្រុងសៀមរាប តើត្រូវធ្វើយ៉ាងម៉េ៉ចដើម្បីទទួលបានទំនិញ ?

        • ជាទូទៅ យើងធ្វើការផ្ញើឥវ៉ាន់ តាមរយៈឡានក្រុង ឬឡាន Taxi ដែល​អតិថិជន​ស្គាល់ ឬផ្ញើតាមបងប្អូន!

  2. តើខ្ញុំអាចរកទិញបាននោះឯណា?

  3. តើមានលក់ខ្សែ MicroHDIM to VGA ដែរឬទេ? ថ្លៃប៉ុន្មានដែរ?

  4. Hello sir !!! Can I ask something??? I use Lepow power bank, I bought it from I-one store in Sovanna also there was a guarantee for 6 months…perhaps, do you know if it’s a good power bank or not?? I use it not so often just sometimes when I’m outside from home. I also want to ask one more thing. I just saw a news from ur site at the moment and it’s about using phone battery. I use my Iphone and take it to charge when it’s out of battery in 0% or less than 5%, so is it gonna be a problem with my battery life or not?? I afraid of facing a battery problem but I confuse to use it till out of battery sometimes. So if I use it till 20% and charge from now on, is it okay again with my battery?? I just bought my phone about 2 or 3 months.

    • Hello, if you rarely to charge it when it’s run out of battery like you said 5% or 0%, it’s still fine. But make sure, it’s not very often or you will break your battery life. Hmm .. about Lepow Power Bank, Lithium Polymer Battery, it’s good battery. You don’t need to worry, 😀 Good Luck

  5. How KonFulon brand. Is it a good brand or not? If not i need to change it.

  6. TP-Link Power Bank នៅមាន stock ទៀតទេបង?

  7. Iphone 5 របស់ខ្ញុំប៉ោងថ្ម​ ពេលយកទៅជួលជុលគេបានដូរថ្មថ្មីុំ ជាងថាមកពីប្រើPower Bank​ ទើបបានជាចឹង។​ ខ្ញុំលេងហ៊ានប្រើទៀតចាប់ពេលនោះមក។ តើពិតទេដែលថាមកពីpower bank ?

  8. Hello sir ! Can I ask something??? can you show me how to hack FIWI ?

  9. Hello sir, I want to know about TP-Link power Bank prize?

Leave a Reply