គន្លឹះ​លក់​ទូរស័ព្ទ​ Android មួយ​ទឹក​ឱ្យ​បាន​ថ្លៃ

តើ​អ្នក​កំពុង​តែ​ចង់​ប្តូរ​ម៉ាក​ទូរស័ព្ទ​ស៊េរី​ថ្មី​មែនទេ?​  ដោយ​សារ​តែ​ទូរស័ព្ទ​គ្រប់​ម៉ាក​ស៊េរី​ថ្មី​ចេញ​​ស្ទើរ​តែ​រាល់​ថ្ងៃ វា​មិនមែន​ជា​រឿងចម្លែក​នោះ​ទេ​ដែល​អ្នក​ចង់​លក់​ទូរស័ព្ទ​របស់​លោក​អ្នក​ ហើយ​ទិញ​ស៊េរី​ថ្មី​យក​មក​ប្រើ​វិញ​ម្តង ដែល​ដូចពាក្យចាស់ពោលថា អាចាស់​មិនទៅ អាថ្មី​មកម្ត៉េចនឹង​រួច? 😀 តើ​អ្នក​កំពុង​ប្រើប្រាស់​ទូរស័ព្ទ Android មែន​ទេ? ហើយ​អ្នក​ចង់​លក់​វា​ក្នុង​តំលៃ​ខ្ពស់​មែនទេ? បើ​ដូច្នោះ​​យើង​មាន​គន្លឹះសម្រាប់​លោក​អ្នក​ដែល​ចង់​លក់​ទូរស័ព្ទ។

 How to sell your old Android phone

ខាងក្រោមនេះ ជាគន្លឹះ​ដ៏ត្រឹមត្រូវ និងទៀងត្រង់ មិនមាន​ការបោក​បញ្ឆោត​នរណា​ម្នាក់​ឲ្យ​ទិញ​ហូសតម្លៃ​ទីផ្សារ​ឡើយ តែវាជាជំនួយ​ដល់​លោកអ្នក​ក្នុងការ​រៀបចំ និង​ត្រៀម​ឲ្យ​បាន​រួចជាស្រេច មុននឹងលោកអ្នក​ដើម្បី​ទទួល​បាន​តម្លៃគួរជាទីគាប់ចិត្ត ។

លុប​ចោល​ទិន្នន័យ​ទាំង​អស់

នៅក្នុង​ទូរស័ព្ទ​របស់​អ្នក​ប្រហែល​ជា​មាន​ទិន្នន័យ​ផ្ទាល់​ខ្លួន​ជាច្រើន មិនថា​រូបភាព​ ឬឯកសារ​នោះ​ទេ​ ដើម្បី​លុបទិន្នន័យ​ទាំង​នេះ​ចោលទាំង​ស្រុង​នោះ​អ្នក​ត្រូវ​ Reset Factory Setting នៅក្នុង​ទូរស័ព្ទ​របស់​អ្នក​។ ក្នុង​ការ Reset Factory វា​ក៏​លុប​រាល់​ទិន្នន័យ​ទាំង​អស់​នៅក្នុង SD Card របស់​អ្នក​ដែរ ប៉ុន្តែ​អ្នក​មិនគួរ​ភ្ជាប់​ SD Card ទៅ​ជាមួយ​ទូរស័ព្ទ​ដែល​អ្នក​នឹង​លក់​នោះទេ ព្រោះ​ថា​បើ​អ្នក​មាន​ពត៌មាន​សំងាត់​ ឬ​រូប​ភាព​អាម៉ាស់​ណាមួយ​ បើ​ទោះ​ជាអ្នក​លុប​ចោល​អស់​យ៉ាង​ណា​ក៏​ដោយ​ក៏​វា​នៅ​ទេ​អាច Recovery ពី​ SD Card នោះ​បាន​យ៉ាង​ងាយបំផុង។

ដើម្បី​ Reset Factory នៅក្នុង​ទូរស័ព្ទ​ Android របស់​អ្នក​សូម​ចូលទៅ៖ Setting => Backup & Reset =>Factory Data Reset

Reset Factory

ឆ្នាំង​សាក​ ខ្សែ USB កាស​ស្តាប់ មាន​មក​ពី​នាយ (Original)

ការ​ទុក ឆ្នាំង​សាក​ថ្ម ខ្សែ​ USB កាសស្តាប់ដែល​នៅ Original វា​អាច​ធ្វើឱ្យ​អ្នកអ្នក​លក់​ទូរស័ព្ទ​របស់​អ្នក​បាន​តំលៃ​ខ្ពស់​ជាង​អ្នក​មិនមែន​របស់​អស់​នេះ។ ហើយ​បើ​មាន​ប្រអប់​នៅថ្មី​ទៀត​នោះ​គឺកាន់​តែប្រសើរ។ ព្រោះ​ថា​​រាល់ Accessories ដែល​មាន​មក​ពី​នាយ​វា​ដំណើរ​ការ​ល្អ​ជាមួយ​នឹង​ទូរស័ព្ទ។ ប្រសិន​បើ​អ្នក​ប្រើប្រាស់​ឆ្នាំង​សាក​ ឬ​កាស​ជជុះ​វា​អាច​ស្គាល់ ឬ​មិនស្គាល់ជាមួយ​ទូរស័ព្ទ​ហេតុ​នេះ​ហើយ​ទើបធ្វើឱ្យ​អ្នក​ទិញ​នឹង​អាច​បន្ទាប់​តម្លៃ​ ក្នុង​ការ​ទិញ​ពី​នាក់​ប្រសិន​បើ​អ្នក​មិនមាន​របស់​អស់​ទាំង​នោះ​មក​ពី​នាយ​នោះទេ។

Accessories Android Phone

សម្អាតសំបក​ក្រៅ​ឱ្យ​បាន​ស្អាត

អ្នក​គួរ​ប្តូរ​ Screen Protect ថ្មី​ដើម្បី​ឱ្យ​ទូរស័ព្ទ​អ្នក​មើលទៅ​ថ្មី​ជាង​មុន​ ហើយបើ​អាច​សូម​ពិនិត្យ​ទៅលើ​គែម​ទូរស័ព្ទ​របស់​អ្នក​ ហើយ​ធ្វើការ​ជូត​សម្អាត​ឱ្យ​បាន​ស្អាត​នូវ​ដី​ដែល​អាច​មាន​នៅក្នុង​នោះ ។ បើ​សិន​ជា​សន្ទះ​ក្រោយ​របស់​អ្នក​ឆ្កូត​ ឬ​ចាស់​ពេក ​អ្នក​គួ​ប្តូរ​វា​ចេញ​បើ​វាមាន​តម្លៃ​សមរម្យ ។

Clean your Phone

រក​កន្លែង​លក់​ឱ្យ​បាន​សមរម្យ​

ទោះ​ជា​អ្នក​បាន​ថែរក្សារ​ទូរស័ព្ទ​របស់​អ្នក​ឱ្យ​នៅថ្មី​ស្អាតល្អ​ក៏​ដោយ​បើ​អ្នក​​យក​ទូរស័ព្ទ​របស់​អ្នក​ទៅលក់​នៅតាម​ហាង​ទូរស័ព្ទ​វិញ​នោះ​ អ្នក​នឹង​មិនអាច​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​នោះ​ទេដោយសារ​តែគេ​ត្រូវ​លក់​ក្នុង​តម្លៃ​ដែល​អាច​ចំណេញ​បាន ។ ដើម្បី​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​អ្នក​គួរ​រក​កន្លែង​លក់​ទូរស័ព្ទ​របស់​អ្នក​ឱ្យ​បាន​សមរម្យ​ដូច​ជា​ ដាក់លក់​នៅតាម Website ទិញ​លក់ ដូច​ជា​ khmer24.com ជា​ដើម ព្រោះ​ថា​អ្នក​ដែល​ចង់​ទិញ​ទូស័ព្ទ​តាម​នេះភាគ​ច្រើន​​ទិញ​យក​ទៅប្រើប្រាស់​ផ្ទាល់ និង​ចង់​បាន​តម្លៃសមរម្យ ឬ​អ្នក​អាច​លក់​វា​ទៅមិត្ត​ភក្តិ​ ឬ​អ្នក​ស្គាល់​គ្នា​ ពីព្រោះ​ថា​អ្នក​ដែល​ចង់​ទិញ​របស់​មួយ​ទឹក​មក​ប្រើប្រាស់​ក៏​តែង​ចង់​បាន​របស់​ល្អ​មក​ប្រើដែរ ហើយ​កត្តា​ល្អ​បំផុត​នោះគឺ​ទិញ​ពី​មិត្ត​អ្នក​ស្គាល់ ។

សេចក្តីសន្និដ្ឋាន

ការលក់ និង​ទិញដូរ​ឧបករណ៍​ ឬសំភារៈ​អេឡិចត្រូនិច មិនថាតែទូរស័ព្ទឡើយ តម្រូវឲ្យ​លោកអ្នក​យក​ចិត្ត​ទុកដាក់ និង​ចំណាយពេល​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​ខាតបង់​ប្រាក់​កាស ជាញឹកញាប់ ។ វាមិនខុសទេ ដែល​លោកអ្នក​គ្រាន់តែ​សន្សំសំចៃ (កុំតែរិះជ្រុល 😀 ) និង​ទិញឧបករណ៍​ដែល​ត្រូវ​នឹង​តម្រូវការ​លោកអ្នក ។

ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍ ឬចង់ដឹង​ពី​គន្លឹះ​ផ្សេងទៀត ទាក់ទង​នឹង​ការទិញ​ទូរស័ព្ទ Android ឲ្យ​បានត្រឹមត្រូវ និងធូរថ្លៃ សូម​ដាក់មតិ​បង្ហាញ​ពី​តម្រូវការ​លោកអ្នក នៅ​ក្នុងប្រអប់ខាងក្រោម ដែល​លោកអ្នក​អាចដាក់​មតិ​ដោយប្រើគណនី Facebook, Twitter ឬ​ប្រើប្រាស់​សារអេឡិចត្រូនិច ។

អានថែមទៀត

ឧបករណ៍​បន្ថែម​ទំហំ​ផ្ទុកទៅ​ iPhone iPad ដល់ 2,000 GB

ទំហំ​ផ្ទុក​នៅក្នុង​ទូរស័ព្ទ​នា​ពេល​បច្ចុប្បន្ន​ធំបំផុត​ត្រឹម​ 128GB ហើយ​នៅក្នុង​កុំព្យូទ័រ​ Laptop ស៊េរី​ថ្មី​ដែល​ប្រើប្រាស់​ Hard Disk ប្រភេទ​ Flash Storage ឬ SSD (Solid State Drive) …

3 មតិ

  1. ខ្ញុំចង់ដឹងពី​ការទិញ​ទូរស័ព្ទ Android ឲ្យ​បានត្រឹមត្រូវ និងធូរថ្លៃ​ ។​អគុណ

  2. hi bong sombok it i want to ask u 1 question.now i want to fine place to study repair phone setup program how did u know plaese tell me thank you.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.