មូល​ហេតុ​ដែល​លោកអ្នក​គួរ​​ប្រើ Windows Phone

Windows Phone ដែលដើរ​នៅលើ Nokia ស៊េរី​ Lumia ហាក់​ដូច​ជាមិនសូវ​ជោគជ័យ​ប៉ុន្មាន​ទេ នាមួយរយៈក្រោយ​នេះ បន្ទាប់​ពី​ទូរស័ព្ទ​នៃ​ក្រុមហ៊ុន​ដទៃ​ដូចជា Apple, iPhone និង Samsung, LG ជាដើម បាន​ចេញលក់​បន្ត​បន្ទាប់​ជាមួយ​នឹងប្រព័ន្ធ​ប្រតិបត្តិការណ៍​ Android និង iOS ។ វា​អាច​ដោយសារ​តែវាចេញ​ក្រោយ​គេ​ហើយ​អ្នក​ប្រើប្រាស់​មិនសូវ​ទម្លាប់​សាកល្បងប្រើប្រាស់​របស់​ថ្មី​ ប៉ុន្តែ​បើ​ទោះ​ជាយ៉ាងណា​វា​នៅតែ​វា​នៅតែ​ទទួល​បាន​ការ​ពេញ​និយម​ពី​បណ្តា​ប្រទេស​មួយ​ចំនួន ដោយសារ​លក្ខណៈពិសេស​របស់​វា​ហើយ​ទើប​សំបុក​អាយ​ធី​ចង់​ឱ្យ​លោក​អ្នក​ដែល​ជាអ្នក​ប្រើប្រាស់​ iOS ឬ​ Android សាក​ងាក​មក​សាកល្បង​ប្រើប្រាស់​ Windows Phone វិញម្តង ។

ភាព​រឹងមាំប្រើប្រាស់​បានយូរ​អង្វែង – The Hardware

nokia-hardware

ស្ទើរ​តែគ្រប់​គ្នា​ទៅ​ហើយ​ដែល​បាន​ទទួល​ស្គាល់​ពី​គុណភាព Hardware នៅក្នុងទូស័ព្ទ​ Nokia ហើយ​ Nokia ក៏​មិនបានបោះបង់​គោលគំនិតខ្លួន​ដែរ។ នេះ​អាច​ជាហេតុ​ផល​មួយ​ដែល​ធ្វើឱ្យ Microsoft ទិញ​ Nokia មក​ធ្វើជា Hardware  សម្រាប់​ Windows Phone។ ឥឡូវ​នេះ​ Nokia និង Windows Phone អាច​ថា​ជាពាក្យ​ចង់​សំដៅទៅលើ Nokia តែ​មួយ​។​ ដូច​នេះ​នៅពេល​ដែល​អ្នក​គិត​ចង់​ទិញ Nokia ដើម្បី​ប្រើប្រាស់​អ្នក​ក៏​ត្រូវ​គិត​ដល់​ការ​ផ្លាស់​ប្តូរប្រព័ន្ធ​ប្រតិបត្តិ​ការ​ Windows Phone ។

ចំនុច​ពិសេស​ទៅលើ​កាមេរ៉ា

កាមេរ៉ា​នៅក្នុង​ទូរស័ព្ទ​ Nokia ឬ Windows Phone មាន​លក្ខណៈ​ពិសេស​ប្លែក​ដែល​ជា​គូរ​ប្រជែង​នឹង កាមេរ៉ា​ដែល​មាន​នៅក្នុង​ទូរស័ព្ទ​ប្រភេទ iOS ឬ Android ស៊េរី​ចុង​ក្រោយ។ ជាមួយ​នឹង​បច្ចេកវិទ្យា PureView ដែល​ផ្តល់ឱ្យ​អ្នក​ប្រើប្រាស់​ Windows Phone ថត​បាន​កម្រិត​ច្បាស់ High Reslution Sensors និង​មាន​កម្រិត​ Zoom បានឆ្ងាយ​និង​ច្បាស់ ជាមួយនឹង lenses Carl Zeiss ធានា​ថា​អ្នក​នឹង​ចាប់​អាម្មណ៍ពី​លក្ខណៈ​ដ៏​ពិសេស​របស់​ Camera របស់​ Windows Phone នេះ។

with-a-41mp-camera-is-nokia-lumia-1020-worth-rs-49999

បើ​និយាយពី​កាមេរ៉ានៅក្នុង​ទូរស័ព្ទ​ភាគច្រើន​ ជាពិសេស​ពពួក Android អាច​និយាយ​បាន​ថា​វា​ថត​បាន​រូប​ភាព​ស្អាត​សម្រាប់​តែ ប្រភេទអេក្រង់​របស់​វា​តែប៉ុន្នោះ​ ប៉ុន្តែ​ប្រសិន​បើ​ Copy រូប​នោះ​ចេញ​មក​ក្រៅ​យើង​នឹង​ឃើញ​ពី​គុណភាព​ពិត​របស់​វា​ថា​តើ​យ៉ាង​ណា។ ចំពោះពពួក Windows Phone វា​គឺ​មិនដូច​គ្នា​ទេ។

ពិនិត្យ​រូបរាង – User Interface

windows-phone-explosion

User Interface​ ជា​ចំនុច​មួយ​យ៉ាង​សំខាន់​របស់​ OS និមួយៗ​ ដោយ​អ្នក​ប្រើ​តែង​គិត​ទៅដល់​រូប​រាង​របស់​វា​មុន​នឹង​សម្រេច​ចិត្ត​ប្រើ​ប្រាស់។ OS ដែល​ទទួលបា​ន​ការចូលចិត្តពីអ្នក​ប្រើ​លុះត្រា​តែវា​មាន​ភាពងាយស្រួល​ប្រើ​ហើយថែមទាំង​មាន​ដំណើរ​ការ​រលូន​ផងដែរ។ ជាអកុសលដោយសារ​តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ធំ​មិនចូលចិត្តសាក​ល្បង​របស់​ថ្មី​ ដូច​ជា​គេ​ទម្លាប់​ប្រើប្រាស់ iOS ឬ Android ហើយ​គេ​មិនងាយ​ប្តូរ​មក​ប្រើប្រាស់ OS ផ្សេង​ទៀត​ដូច​ជា​ Windows Phone ជាដើម​ ដើម្បី​ទទួល​បទ​ពិសោធន៍​ថ្មី​ក្នុងប្រើប្រាស់​ OS ថ្មី​ដែល​មាន​ Interface ប្លែកពីគេ។

Cortana​ បច្ចេកវិទ្យា​ឆ្លាតវៃ

cortana-screenshot

Cortana ជា​លក្ខណៈ​ពិសេស​មួយ​នៅក្នុង Windows Phone ដែល Android មាន Google Now ហើយ iOS មាន​ Siri ។ ប្រសិន​បើ​អ្នក​បាន​សាកល្បងប្រើប្រាស់ Windows Phone អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ជាមួយនឹង​ភាព​វ័យ​ឆ្លាត​របស់​វា​។ អាច​និយាយ​បាន​ថា​វា​

មាន​ភាព​វ័យ​ឆ្លាត​ជាង​ Google Now និង Siri ទៅទៀត​ដោយសារ Cortana មិនត្រឹម​តែ​ជា​មុខងារ​តែប៉ុន្នោះទេ​វា​ថែម​ទាំង​មាន​បុគ្គលិក​លក្ខណៈ​ផង​ដែរ។ អ្នក​ប្រើ Cortana ដើម្បី​ដឹង​ពី​ពត៌មាន​ផ្សេងៗ សម្រាប់​ការ​កម្សាន្ត សម្រាប់​គន្លឹះផ្សេងៗ។ វា​ថែម​ទាំង​អាច​ទស្សន៍​ទាយលទ្ធផល World Cup បាន​ទៀត​ផង។

ការប្រកួតប្រជែង​ទីផ្សារ

mobile-operating-systems

គ្រប់ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​ទូរស័ព្ទ​ទាំង​អស់​សុទ្ធ​តែ​មាន​បញ្ហា​និង​ចំនុច​ខ្សោយ​រៀង​ៗខ្លួន ប៉ុន្តែ​ប្រសិន​បើ​អ្នក​សួរ​ទៅកាន់ Fan អ្នក​គាំទ្រនោះពួកគេ​នឹង​រៀប​រាប​ពី​ចំនុច​ល្អ​ឥត​ខ្ជោះ​របស់​ OS ដែល​គេ​កំពុង​តែ​ប្រើប្រាស់ ។ ដោយសារ​តែ Windows Phone មក​ក្រោយ​គេ​ដូច​នេះ​ហើយ​ទើប​វា​មិនងាយ​ទទួលបាន​ភាពឥត​ខ្ជោះ​ពី​នោះ​បាន​ទេ។ ​

បញ្ហា​នោះ​គឺថា​ iOS និង Android បាន​មក​មុន​ Windows Phone ច្រើន​ឆ្នាំទៅហើយ​ដូចនេះ​អ្នក​ប្រើប្រាស់​ក៏​ស៊ាំ​នឹង​វា​ច្រើន​ទៅហើយ​វាពិតពិបាកឱ្យ​អ្នក​ប្រើប្រាស់​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ខ្លួន​មក​ប្រើប្រាស់​របស់​ថ្មីបាន ។

អនាគត​នៃ​បំលាស់​ប្តូរ

វាប្រាកដ​ណាស់ ដែលថា​គ្មានអ្វី​អាច​ស្ថិតស្ថេរ​ជានិរន្ត៍អមត​បានទេ! ថ្ងៃមុនទូរស័ព្ទ Nokia ដែល​មាន​ទីផ្សារ​ដ័​ទូលាយទូទាំង​ពិភពលោក​ត្រូវ​បាន​ក្រុមហ៊ុន​បង្កើត​ថ្មី (Apple, Samsung) វាយ​យក​ទីផ្សារ​នៃបម្លាស់ប្តូរ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ពេញ​និយម​ប្រភេទថ្មី  (iOS, Android ជាដើម) ។ តែមិនប្រាកដថា​ក្រុមហ៊ុន Microsoft បណ្តោយ​ឲ្យ​រឿង​នេះ​បន្ត​ជារៀង​រហូត​បានដែរ ប្រហែល​ថ្ងៃណាមួយ Microsoft នឹង​បង្កើត​ទូរស័ព្ទ​ជំនាន់ថ្មី ជាមួយ​នឹងប្រព័ន្ធ​ប្រតិបត្តិការណ៍​ស៊េរីថ្មី ដែលទំនើប តម្លៃសមរម្យ ប្រើប្រាស់​បាន​យូរអង្វែង​ សូម្បីតែជ្រុះ​របូតថ្ម ក៏អាចដាក់​ប្រើ​បានជាធម្មតាដែរ ។ ទាំងនេះ​អាចជាមូលហេតុ​នៃ​ការផ្លាស់ប្តូរ​នាពេល​ខាងមុខ ។

the-future-signposted

យ៉ាងណាក្តី​អត្ថបទ​នេះ​មិនរំពឹង​ថា​នឹង​ឱ្យ​អ្នក​អាន​ប្តូរ​មក​ប្រើប្រាស់ Windows Phone ភ្លាមៗ​នោះ​ទេ ប៉ុន្តែប្រព័ន្ធ​ប្រតិបត្តិ​ការ​មួយ​នេះ​សម​នឹង​ទទួលបាន​ឱកាស​ពីអ្នក​ដើម្បី យក​ទៅ​ពិចារណា​នៅលើកក្រោយ​ដែល​អ្នក​ចង់ប្តូរ​ទូរស័ព្ទ​ថ្មី​ ហើយ​អ្នក​ប្រកដ​ជាពេញ​ចិត្ត​នឹង​វា​ ។

អានថែមទៀត

feature img

គន្លឹះ​ទាញ​យក​ DEB file ពី Cydia

file DEB គឺ​ជា​ប្រភេទ file កម្មវិធី​មួយ​ដែល​មាន​ប្រជា​ប្រិយ​ភាព ពិសេស​សម្រាប់​លោកអ្នក​ដែល​មាន iDevices jailbroken។​ លោកអ្នក​ខ្លះ​ប្រហែល​នឹង​កំពុង​ធ្វើ​ការ​ស្វែង​រក​នូវ file DEB នេះ​ដើម្បី​ធ្វើ​ការ​ដំឡើង ឫ​ធ្វើ​ការ​upload បញ្ចូល​ទៅ​ក្នុង repo …

3 មតិ

  1. My #Lumia1020 is very best phone camera, Low light
    windowphone8.1 is smooth,
    Nokia is best hardware…
    <3NOKIA

  2. I used Nokia Lumia 820. I love my phone very much. Window phone 8.1 is the best os. I think Microsoft should upload more apps to store because window phone store is not have enough apps for users. But Lumia is perfect phone for me. Fast, esay, smooth, long battery, and very smart.

  3. i love Windows Phone

Leave a Reply