៥ កម្មវិធី​ដែល​បង្ហាញ​ថា Jailbreak មាន​ប្រយោជន៍

មាន​សំនួរ​សួរ​ថា ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ធ្វើ​ការ Jailbreak? ​ហេតុផល​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង​ផ្សេងៗ​ ខុស​ៗ​គ្នា​ក្នុង​ការ Jailbreak នូវ iDevices នោះ។ លោកអ្នក​អាច​នឹង​ Jailbreak ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បញ្ចូល​កម្មវិធី ឬ ហ្គេម​ផ្សេងៗ ឬ​ក៏​លេង tweak ជាដើម ដែល​ជាមួយ​គ្នា​នេះ សំបុកអាយ​ធី សូម​ណែ​នាំ​កម្មវិធី​ចំនូន​ប្រាំ ដែល​បង្ហាញ​ថា ការ Jailbreak របស់​លោកអ្នក​ ពិត​ជា​មាន​ប្រយោជន៍ ដែល​ក្នុង​នោះ​រួម​មាន​ដូច​ត​ទៅ៖

The-Jailbreak-Commercia

1. iCaughtU

iCaughtU ជា​កម្មវិធី​មូយ ដែល​អាច​ជួយ​លោកអ្នក​ក្នុង​ការ​ស្វែងរក​មុខ​ជន​ដែលព្យាយាម​​ធ្វើ​ការ​ដោះសោរ (unlock) នូវ iDevice របស់​លោកអ្នក ដោយ​​ធ្វើ​ការ​ថត​យក​មុខ​បុគ្គល​នោះ ​រួច​ធ្វើ​ការ​រក្សា​ទុក ឬ​និង​ធ្វើ​ការ​ផ្ញើ​ទៅ​កាន់ Email របស់​លោកអ្នក​ជាមួយ​និង​ទីតាំង ក៏​ដូច​ជា​ពេល​វេលា​ផង​ដែរ។ សម្រាប់ Pro version គឺ iCaughtU Pro វិញ លោកអ្នក​អាច​ធ្វើ​ការ remote command, fake mode, fake battery ជា​ដើម ។

បម្រុង​ប្រយ័ត្ន សម្រាប់​លោកអ្នក​ដែលចង់​ប្រើប្រាស់​កម្មវិធីនេះ ឬ​ pro version អាច​នឹង​ជួប​បញ្ហា​ក្រោយ​ការ​ដំឡើង។ សូម​ធ្វើ​ការ Backup ទិន្នន័យ​របស់​លោកអ្នក​ទុក​ជាមុន។ សំបុកអាយ​ធី បាន​ធ្វើ​ការ​សាក​ល្បង​ដោយ​ជោគជ័យ ជាមួយ​នឹង​កម្មវិធី iCaughtU (version ធម្មតា) ប៉ុន្តែ be at your OWN risk ។

iCaughtYou_3
iCaughtYou_2

 

2. LocallAPStore

LocallAPStore ជា​កម្មវិធី​សម្រាប់​លួចទិញ​ទំនិញ​ក្នុង​កម្មវិធី (fake in-app purchase)។ ជា​ការ​ពិត​ណាស់​កម្មវិធី​នេះ ជា​ប្រភេទ​កម្មវិធីមិន​ល្អ​ ឬ​ខុស​ច្បាប់(illegal) 😀 ។ ឧទាហរណ៍​ថា​ ក្នុង​ហ្គេម​មួយ​នោះ តម្រូវ​ឲ្យ​លោកអ្នក​ធ្វើ​ការ​ទិញ​កាក់​សម្រាប់​ទិញ​សម្ភារៈ​ផ្សេងៗ​ក្នុង​ហ្គេម នោះ​ LocallAPStore អាច​ជួយ​លោកអ្នក​បាន​ ដោយ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ពិត។ កម្មវិធី​នេះ​ដូច​គ្នា​ទៅ​ហ្នឹង iAPFree ឬ iAP Cracker ដែរ​ ដែល​លោកអ្នក​ខ្លះ​ប្រហែល​ជា​បាន​ស្គាល់រួច​មក​ហើយ។

LocalAppStore

in-app purchase

3. AdBlocker

ផ្ទាំង​​ផ្សាយ​ពាណិជ្ជ​កម្ម​បាន​និង​កំពុង​ក្លាយ​ជា​បញ្ហា​​រំខាន​ចម្បង​សម្រាប់​លោកអ្នក មិន​ថា​នៅ​លើ​គេហទំព័រ ឬ​ក៏​នៅ​ក្នុង​កម្មវិធី​ប្រភេទ​ឥត​គិត​ថ្លៃ​នោះ​ទេ។ ជាមួយ​នឹង​កម្មវិធី AdBlocker អាច​ជួយ​លោកអ្នក​បាន​ ទាំង​ក្នុង Safari browser ឬ​ក៏​ក្នុង​កម្មវិធីផ្សេងៗ។

AdsBlocker_1
AdsBlocker
AdBlocker

4. CCSettings

CCSettings ជា​ប្រភេទ Tweak មួយ​សម្រាប់​ជួយ​សម្រួល​ដល់​លោកអ្នក​ក្នុង​ការ​គ្រប់​គ្រង​រាល់​ការ​បិទ​បើក​សេវា​ផ្សេងៗ ដូច​ជា Wi-Fi, 3G, Shutdown… បាន​ងាយ​ស្រួល​និង​ឆាប់​រហ័ស ស្រដៀង​គ្នា​ទៅ​ហ្នឹង SBSettings ដូច្នោះ​ដែរ។

CCSetting
AdsBlocker_3

5. Display Recorder

សម្រាប់​លោកអ្នក​ដែល​ចូល​ចិត្ត​ថត Screen ជា​វីដេអូ ដើម្បី​ចែក​រំលែក​នូវ​គន្លឹះ​ផ្សេងៗ​ក្នុង iDevices របស់​លោកអ្នក Display Recorder គឺ​ពិត​ជា​ជម្រើស​មួយ​ដ៏​ល្អខ្លាំង​ណាស់។ លោកអ្នក​នឹង​ត្រូវ​ការកម្មវិធី Activator ដើម្បី​ដំណើរ​ការ​កម្មវិធី Display Recorder នេះ។
DisplayRecorder
DisplayRecorder_1

 

កន្លែង​ស្វែងរក​កម្មវិធី​ដោយ​ឥត​គិត​ថ្លៃ

កម្មវិធី​ទាំង​បួន (លើក​លែង​តែ CCSettings)ខាង​លើ​ លោកអ្នក​អាច​ស្វែង​រក​បាន​ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង repo:http://cydia.vn ។

សម្រាប់​លោកអ្នក​មិន​ទាន់​បាន​ដឹង៖

  • សូម​បើក​ Cydia
  • សូម​ចូល​ទៅ Sources -> Edit -> ហើយ​ចុច​លើ Add
  • វាយ “cydia.vn” ពី​ខាង​មុខ http://
  • ​ចុច​លើ Add Source ដើម្បី​បន្ថែម repo
  • សូម​ស្វែងរ​ក​ឈ្មោះ​កម្មវិធី​ខាង​លើ​ដែល​លោកអ្នក​ពេញ​ចិត្ត​ និង​ធ្វើ​ការ​បញ្ចូល​ជា​ធម្មតា​ជា​ការ​ស្រេច។

សម្រាប់​ការ​ដំឡើង​លម្អិត ឬវិធី​ក្នុង​ការ​ប្រើប្រាស់ ឬ​ក៏​​មាន​បញ្ហា​ផ្សេង​ៗ ឬ​លោកអ្នក​មាន​កម្មវិធី​ល្អ​ ចង់​ចែក​រំលែក​នោះ សូម​ធ្វើ​ការដាក់មតិ (comment) នៅ​ខាង​ក្រោម។ 😉

អានថែមទៀត

ដំណោះ​ស្រាយពេល Jailbreak iOS 7 មិនបាន

លោកអ្នក​ប្រហែល​ជាដឹង​រួច​មកហើយថា iOS 7 អាច Jailbreak បានងាយ​ស្រួល​គ្រាន់​តែ​ចុច​តែម្តង (One-Click) តែប៉ុណ្ណោះ ។ យ៉ាងណាមិញ នៅតែមាន iDevice (iPhone/iPad) មួយចំនួន​នៅតែមិនអាច​ Jailbreak …

12 មតិ

  1. ប្អូនមានបព្ហាមួយសូមបងៗជួយពន្យល់ផង
    Iphone5 របស់ប្អូនបន្ទាប់ពីតំទ្បើងកម្មវិធី
    នៅក្នុងcydia វាចេះតែរលត់ដោយប្អូនមិនបានមិត។

  2. សួរស្ដី ក្រុមការងារសំបុកអាយធី, ខ្ញុំមានបញ្ហាត្រង់ Tweak LocallAppstore អត់ដំណើរការ ដោយខ្ញុំមិនអាច download កម្មវិធីដែលអស់លុយបានដដែល វានៅតែទាមទារឱ្យ Accept Visa Card

    • កម្មវិធី​នោះសម្រាប់​ប្រើប្រាស់​សម្រាប់​តែ in-app purchase (ទិញ​ក្នុង​កម្មវិធី​ប៉ុណ្ណោះ) មិន​អាច​ប្រើប្រាស់​នៅ​លើ AppStore បាន​ទេ។ ម្យ៉ាង​ទៀត កម្មវិធី​នឹង​មាន​ប្រសិទ្ធិ​ភាព​ចំពោះ​តែ​ហ្គេម​ឫ​កម្មវិធី​ដែល​ភ្ជាប់​ការ​ទិញ​ទៅ​កាន់​ server AppStore ប៉ុណ្ណោះ។ ចំពោះ​ហ្គេម​ដូច​ជា HayDay ដែល​ប្រើប្រាស់ server ផ្ទាល់​ខ្លួន​​នោះ យើង​នឹង​មិនអាច​ធ្វើ​អ្វី​បាន​ទេ។

  3. តើយើងអាចប្រើLocallAPstore បានដោយរបៀបណាទៅ? ខ្ញុំបានដំឡើងកម្មវិធីនេះរួចហើយ តែពេលដោនឡូននៅតែតំរូវអោយបំពេញvisa card

    • សូមអធ្យាស្រ័យ ក្រុមការងារយើងខ្ញុំ នឹងព្យាយាមស្វែងយល់ និងរកដំណោះស្រាយ ថ្វីបច្ចុប្បន្ន យើងពុំទាន់មានបទពិសោធន៍ជាមួយវា នៅឡើយ!

  4. សូមជួយប្រាប់ថាតេីCydia Soft ណាខ្លះដែលអាចប្េីបានជាមួយ ios8.1.1,ហេីយពេលខ្ញុំទាញយកកម្មវិធីvShare ចេញពីCydia បានហេីយប៉ុន្តែមុនអាចបេីកប្រេីបាន,សូមមេត្តាជួយដោះស្រាយអោយខ្ញុំផងសូមអគុណ

  5. How to jailbreak ios8.1.3?

  6. AdBlocker មិនអាចបិទការផ្សាយនៅលើថាFacebook បានទេហេតុអ្វីទៅ?​ My IOS 7.1.2 IPhone 4 Uses AdBlocker V1.6 សាកច្រើនដងអត់ប្រយោជន
    lease help

    • 1. AdBlocker ជំនាន់​ថ្មី​នេះ ហាក់​ដូច​ជា​មាន​បញ្ហា​ពិត​មែន​ចំពោះ iPhone 4 ពេល​ខ្លះ​អាច​ធ្វើឲ្យ app crashes តែ​ម្តង​។ ដំណោះ​ស្រាយ ប្រហែល​ជា​មិន​មាន​ទេ ព្រោះ​គេ​បាន​បញ្ចេញ AdBlocker 2 សម្រាប់ iOS8 ដែល​មាន​ន័យ​ថា ប្រហែល​ជា​នឹង​មិន​មានការ update ចំពោះ AdBlocker ទៀត​ទេ។ Srun អាច​សាក​ល្បង​ប្រើប្រាស់ version ចាស់ៗ។
      2. AdBlocker មិន​អាច​បិទ​ការ​ផ្សាយ​នៅ​លើ Facebook បាន មិន​ជា​ការ​ចំឡែក​នោះទេ ព្រោះ ១.​កម្មវិធី​ត្រូវ​បាន​សរសេរ​ឡើង​សម្រាប់​ពួក browser function ដូច​ជា Safari ជាដើម ២.Facebook អាច​នឹង​ប្រើប្រាស់​កូដ ឬ​ពាក្យ​គន្លឹះ​ផ្សេង ដែល​កម្មវិធី AdBlocker មិន​ស្គាល់ ឬ​មិន​ទាន់​ស្គាល់។
      អរគុណ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.