ហ្គេមខ្មែរ Sok & Sao’s Adventure មាន​លើ Android

ហ្គេម​កម្សាន្តឈ្មោះ​ថា ដំណើរ​ផ្សងព្រេង​​សុខ និងសៅ ឬ Sok and Sao’s Adventure ដែល​ធ្លាប់​ចេញ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Windows Phone ដែល​សំបុកអាយធី​ធ្លាប់​បាន​បង្ហាញ​ជូន​លោកអ្នក ឥឡូវនេះ​មាន​សម្រាប់​អ្នក​ប្រើប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Android ហើយ ។

Sok_Sao_adventure

អត្ថបទគួរអាន៖ Windows Phone ហ្គេម​ចេញថ្មី ដែល​អ្នក​គួរសាកល្បង

មិនខុសពី​ជំនាន់ Windows Phone ឡើយ ក្រុមការងារ (ខ្មែរ) DirexPlay Lab បាន​អភិវឌ្ឍន៍​ហ្គេម​នេះ​ឡើង​សម្រាប់ Android ដើម្បី​បំពេញ​តម្រូវការ​អ្នក​លេង​កម្សាន្ត​មួយ​ចំនួន​ថែម​ទៀត ។ គួរ​កត់សម្គាល់​ផងដែរថា ហ្គេម​ដំណើរ​ផ្សងព្រេង​​សុខ និងសៅនេះ​បានចេញ​បី​ប្រព័ន្ធ​ប្រតិបត្តិការ​រួចហើយ ក្នុងនោះមាន Windows Phone, Kindle Fire (Amazon) និង Android ។ សម្រាប់ iOS (iPhone, iPad) នឹង​ចេញ​ឆាប់ៗ​ខាងមុខនេះ ។

sok&sao_featured_android

ដំឡើង Sok & Sao’s Adventure តាម Google Play

  • វាយស្វែងរក​ឈ្មោះ​ហ្គេម៖ Sok and Sao’s Adventure ឬចុចលើ URL នេះ
  • ចុចលើ​ប៊ូតុង Install ដើម្បី​ដំឡើង

Sok&Sao_Install

  • សូម​រង់ចាំ​ប្រហែល ៥នាទី (អាស្រ័យលើល្បឿន Internet លោកអ្នក) ដែល​នឹង​ទាញយក File ទំហំ 71MB ។
Sok&Sao_Done
រូបភាព​បង្ហាញ​ពី​ការ​ដំឡើង​តាមកុំព្យូទ័រ Browser

បញ្ជាក់៖ សម្រាប់​លោកអ្នក​ដែល​បាន​ដំឡើង Sok & Sao’s Adventure តាមរយៈ​ Kindle Fire របស់ Amazon គួរ​លុបចោល ហើយ​ដំឡើង​ហ្គេមនេះ​តាមយៈ Google Play វិញ ជៀសវាង​ការ​ដំណើរការ​មិន​ប្រក្រតី​មួយចំនួន ដែល​អាច​រំខាន​ដល់​ការលេង​កម្សាន្ត​របស់​លោកអ្នក ។ នេះបើយោងតាម លោកពិសិដ្ឋ​ ដែល​ជានាយក (ក្រុម​ផលិត) DirexPlay Lab បាន​បញ្ជាក់​មក​សំបុកអាយធី

សូម​ចាប់ផ្តើម​លេងកម្សាន្ត​ហ្គេម​ ដែល​នឹង​ណែនាំ ឬដាស់តឿន​លោកអ្នក​ពី​បញ្ហា​មូសខ្លា និង​ជម្ងឺ​គ្រុនឈាម​ដ៏កាចសាហាវ ដែល​អាចនឹង​យារយឺ​ជីវិត​កុមារ និង​មនុស្សទូទៅ​យ៉ាង​ឆាប់​រហ័ស​បំផុត ។ តើ​លោកអ្នក​បានឃើញ​ប្រាង្គ​ប្រាសាទខ្មែរ, ដើមត្នោត, ទេសភាព​ប្លែកៗ ដែល​មិនធ្លាប់​មានពីមុខ​ក្នុង​ហ្គេម​ដទៃ​ដែរឬទេ? សូម​ដាក់មតិ​ក្នុង​ប្រអប់ខាងក្រោម ។

អានថែមទៀត

មូល​ហេតុ​ដែល​លោកអ្នក​គួរ​​ប្រើ Windows Phone

Windows Phone ដែលដើរ​នៅលើ Nokia ស៊េរី​ Lumia ហាក់​ដូច​ជាមិនសូវ​ជោគជ័យ​ប៉ុន្មាន​ទេ នាមួយរយៈក្រោយ​នេះ បន្ទាប់​ពី​ទូរស័ព្ទ​នៃ​ក្រុមហ៊ុន​ដទៃ​ដូចជា Apple, iPhone និង Samsung, LG ជាដើម …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.