គន្លឹះ​ក្នុងការ​ប្រើ Mac សម្រាប់​អ្នក​ធ្លាប់​ប្រើ Windows

ការចាប់ផ្តើម​ការងារ​ថ្មី ឬរបស់អ្វីមួយ ប្រាកដជាត្រូវការ​ពេលវេលា ដើម្បីសិក្សា និងស្វែងយល់​ជាក់​ជាមិនខាន ជាពិសេស​គឺការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និង​ទូរស័ព្ទដៃ ។ អ្វីដែល​លោកអ្នក​នឹង​ចំណាយពេលសិក្សាច្រើននោះគឺ ការប្តូរ​ពីទម្លាប់​ប្រើ​អ្វីមួយ ទៅបែបមួយផ្សេងទៀត ។ ឧទាហរណ៍៖ លោកអ្នក​ធ្លាប់​ប្រើ Android ហើយ​ប្តូរ​ទៅ​ប្រើ iPhone (ស្រួល​ជាងមុន​ច្រើនមែនទេ?) ។

mac-windows-1680x840

នៅក្នុងអត្ថបទ​នេះ សំបុកអាយធី នឹង​បង្ហាញជូន​លោកអ្នក​នូវ​គន្លឹះសម្រាប់​កុំព្យូទ័រ ពី​អ្នក​ដែល​ធ្លាប់​ប្រើ Windows (ប្រហែលធុញទ្រាន់​នឹង​បញ្ហា​មេរោគ គាំង ឈូសវីនដូជាដើម) មកប្រើ Mac (OS X) ដែល​ជាប្រព័ន្ធប្រតិបត្តិ​ការ​ដែល​ដំណើរការ​ប្រសើរជាង លឿនជាង និង​មិនមានមេរោគ (Virus) អាចវាយលុក​ រំខាន​លោកអ្នក​ញឺកញាប់​ឡើយ ។

មូលដ្ឋានគ្រឹះនៃភាព​ខុសគ្នា

Mac OS X មិនមាន Start menu ដូច Windows ឡើយ ប៉ុន្តែគេ​ប្រើ Dock ជំនួសវិញ ដែលជាទូទៅគេកំណត់​នៅខាងក្រោម (អ្នក​អាចកំណត់ដាក់​ខាងលើ ឬឆ្វេងស្តាំ​តាមចិត្តបាន​ផង​ដែរ) ។ កម្មវិធី​មួយចំនួន​បាន​ដាក់​លើ Dock រួចស្រេច ដែល​លោកអ្នក​អាចចុចលើកម្មវិធីណាមួយ​ដើម្បី​ដំណើរ ។

dock1

ចំណែកឯឯកសារ ទិន្នន័យ (Folders & Files) កម្មវិធី​ទាំងអស់, Drive នីមួយៗ (ក្នុង Mac ហៅថា Partition), កន្លែង​ទុក​ពុម្ពអក្សរ (Fonts) ទាំងឡាយ​លោកអ្នក​អាចស្វែងរក​បានក្នុង Finder (ប្រៀប​ក្នុង Windows ហៅថា Windows Explorer) ។

Finder-s

ស្វែងរក​អ្វី​គ្រប់យ៉ាង

Mac OS X មានឧបករណ៍​ស្វែងរក​ដ៏ល្អជាងគេ ដែល​លោកអ្នក​អាចស្វែងរក​ឯកសារ (Files ឬ Folders) និង​កម្មវិធី​នានា​បាន​ផងដែរ ដោយ​គ្រាន់​តែចុច​លើ​ប៉ែក​ខាងស្តាំ​ ខាងលើ​បំផុត​នៃអេក្រង់​របស់​អ្នក ។ ឧបករណ៍ស្វែងរក​នេះ គេហៅថា Spotlight លោកអ្នក​ក៏អាច​ប្រើ Spotlight បាន​តាម​ទម្រង់​ខ្លី ដោយចុច Command+Spacebar នឹង​វានឹង​លោត​ប្រអប់​ស្វែងរក​ចេញ​មក ។

spotlight_search

ការប្រើប្រាស់ក្តារចុច (Keyboard) និង Mouse

ការប្រើប្រាស់​ក្តារចុច​ភាគច្រើន​មាន​ប្រសិទ្ធិភាព​ច្រើន​ជាង នៅក្នុង Windows ដែល Key option គឺស្មើនឹង​ Key Alt (សម្រាប់ Windows) ហើយ​គ្មាន Key Backspace ដូចក្នុង Windows ឡើយ មានតែ Key Delete ។ មួយវិញទៀត ប្រសិនបើ​លោកអ្នកចង់​ចុច Mouse ស្តាំ (Right Click) លោកអ្នក​ត្រូវ​ប្រើ​ម្រាម​ដៃពីរ (ចុចស្របគ្នា​ក្នុងពេល​តែមួយ) ឬប្រសិន​បើ​លោកអ្នក​ប្រើ Mouse អាចចុច Mouse ស្តាំបាន​ដូចធម្មតា ។

រូបខាងក្រោមនេះ គឺជាការកំណត់ Trackpad ក្នុងការ​ចុចនានា តាមតម្រូវការ​លោកអ្នក ដោយ​ចូលទៅកាន់ System Preferences ហើយចុចលើ Trackpad៖

trackpad

អត្ថបទ​លម្អិត​បន្ថែម​ពី​ការប្រើ Trapad៖ វិធី​ទាំង ១២ របៀប​ក្នុង​ការ​ប្រើ​ប្រាស់ TrackPad

ការប្រើប្រាស់ Finder និងធាតុដែល​មាន​ក្នុងនោះ

ដូចការលើកឡើង​ខាងលើ​អ៊ីចឹង Finder នៅក្នុង Mac ដូចជា Windows Explorer ក្នុង Windows ដូច្នោះដែរ ។ វាគ្មាន​ទម្រង់ខ្លី ណាដែល​អាចចុចឲ្យ​បើក Finder បានទេ លោកអ្នក​អាចចុចលើ Finder ដោយផ្ទាល់​ដើម្បី​បើក​រកឯកសារ និង​កម្មវិធី​នានា ។

finder_smiley

នៅក្នុងផ្ទាំង Finder លោកអ្នក​អាចចម្លង​ Files ឬ Folder បានដោយ​ចុចលើ Command+C – ក្នុង Windows Ctrl+C ដើម្បីចម្លង (Copy) និង Paste ដោយចុច Command+V – ក្នុង Windows Ctrl+C ហើយ​បើ​លោកអ្នកចង់កែ​ឈ្មោះ (rename) គ្រាន់តែចុច Key return និងវាយឈ្មោះថ្មី គឺជាការស្រេច – ​ដែល​ក្នុង Windows គេហៅ Key Enter ប៉ុន្តែមិនមែនសម្រាប់ដូរឈ្មោះ​ដូចក្នុង Mac ទេ ។ គួរចំណាំផងដែរថា៖ Key return មិនអាចប្រើ​ដើម្បី​បើក​កម្មវិធី​ដូច​ក្នុង Windows នោះទេ ។

finder

បន្ថែម​ពីនេះទៀត លោកអ្នក​ក៏អាចក្រឡេក​មើលទៅ​ប៉ែក​ខាងឆ្វេង ដែល​ក្នុងនោះមាន Desktop, Documents, Downloads, Application, Movies, Music ស្រដៀង​ក្នុង Windows ដែរ ។ ប៉ុន្តែមិនមាន Drive C, Drive D នោះទេ ដែលជាទូទៅ មានតែមួយ Partition (ក្នុង Windows ហៅថា Drive) ប៉ុណ្ណោះ ។ ប្រសិនបើ​លោកអ្នក​គិតថា ចង់​បង្កើតពីរ សូម​បង្កើតបន្ថែមទៀត តាមរយៈ Disk Utility ដែល​ទាមទារបច្ចេកទេសមួយចំនួន លោកអ្នកអាចដាក់មតិ​សួរ​សំបុកអាយធី ពីជំហានលម្អិត​ក្នុងការបង្កើត ជៀសវាង​ការអនុវត្តន៍ខុស អាចប៉ះពាល់​ដល់​ទិន្នន័យ​លោកអ្នក ក៏ថាបាន ។

អត្ថបទ​គួរអាន៖ របៀប Lock Folder នៅ​ក្នង Mac [ងាយ​បំផុត]

ការកំណត់ និងកម្មវិធីនានា

ដើម្បីបិទកម្មវិធីនីមួយៗ លោកអ្នក​ចាំបាច់​ត្រូវ Quit កម្មវិធីនោះ មិនអាចគ្រាន់តែចុចលើ​ប៊ូតុង​ក្រហម (ខ្វែង) ដូចក្នុង​ Windows បានទេ វាគ្រាន់តែ Minimize (លាក់) តែប៉ុណ្ណោះ ហើយ​កម្មវិធីនោះ​នៅតែដំណើរការ​ដដែល ដរាប​លោកអ្នក​ប្រើម្រាមពីរ (Right Click) ហើយ​យកពាក្យ Quit ទើប​វាឈប់​ដំណើរការ ។

ចំណាំ៖ កម្មវិធីដែល​កំពុងបើក វានឹងចេញ​សញ្ញាត្រេ ពណ៌សភ្លឺ នៅក្រោម​រូប iCon នៃកម្មវិធី​នោះ ។

Opened_Application

លោកអ្នក​ក៏អាចពិនិត្យបាន​ផងដែរ ពីដំណើរការ​ណាមួយ ដែល​ចំណាយ​កំលាំង CPU ឬ Memory ច្រើនជាងគេ ដោយចូលតាម Spotlight វាយពាក្យថា Activity Monitor នោះ​លោកអ្នក​នឹង​ងាយ​ក្នុងការគ្រប់គ្រង ។

Activity

ចុះបិទ​កុំព្យូទ័រ​ដោយ​របៀបណា?

នេះជាចំណុចសំខាន់ជាងគេ ព្រោះថា​លោកអ្នក​មិនអាច Sleep វាចោល​យូរពេកទេ ដោយ​គ្រាន់តែបិទ​គម្រប MacBook វានឹង Sleep ដោយស្វ័យប្រវត្តិ ហើយនឹង​មិន​ចំណាយ​ថាមពល​ច្រើន​ដូច Laptop ដែល​ដំណើរការ​ជាមួយ Windows ឡើយ ។ នេះជាលក្ខណៈ​ពិសេសមួយ ដែល​ MacBook មាន ហើយ Laptop ដទៃមិនមាន ។ ក្រឡេកចូលមក​ក្នុង​ការ​បិទ​កុំព្យូទ័រ (Shutdowm)​, Restart និង Logout វិញ លោកអ្នក​គ្រាន់តែចុចលើ​រូប Logo Apple នៅប៉ែក​ខាងឆ្វេង ខាងលើ ។

Shutdown-Restart-Logout

យ៉ាងណាក្តី នៅមានចំណុចច្រើនទៀត ដែល​អ្នកទើប​ប្រើ Mac ថ្មី (ប្តូរមកពី Windows) ត្រូវសិក្សា​ស្វែងយល់​បន្ថែម សូម​ចូល​អានគន្លឹះ​នានាបន្ថែម​ក្នុងការប្រើប្រាស់ Mac ចុចទីនេះ

អានថែមទៀត

គន្លឹះ ១០ ​យ៉ាង​របស់ Windows Phone

សម្រាប់​លោកអ្នក​ដែល​ទើប​តែ​មាន​ប្រើប្រាស់​នូវ Windows Phone ប្រាកដ​ជាចង់​ដឹង​ចង់ឮ​នូវ​តិចនិច​សំខាន់​ៗ​ ដើម្បី​ស្វែងយល់​ពី​ភាព​អស្ចារ្យ​របស់​ប្រព័ន្ធ​នេះ ក៏​ដូច​ជា​លក្ខណៈ​ខុស​ប្លែក​គ្នា​រវាង​ប្រព័ន្ធ​នេះ ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ដទៃ រួមមាន​ Android, iOS ជា​ដើម។ ជាមួយ​គ្នា​នេះ សំបុក​អាយធី សូម​ណែនាំ​នូវ គន្លឹះ ១០ ​យ៉ាង​របស់ Windows …

19 មតិ

  1. អត់ទោស សំបុកអាយធី តើអ្នកអាចប្រាប់ពីរបៀបដំឡើង MAC OS X នៅលើ Desktop or Laptop បានទេ?

  2. បើចង់លុបអក្សរនៅខាងស្តាំ ត្រូវចុច fn + delete

  3. I’m planning to buy Mac but I don’t know whether Mac air or pro is better. I only see that Mac air is lighter and thinner but are there any more differences? Which one is better?

    • Hello, what will you use Mac for your task? If something like Designer, or related to Graphic you should choose MacBook Pro. If something like Administrator task, you should use MacBook Air.

      • Hehe. A surprise from mom, I got Mac air and I guess I won’t do lots of design things but can I do some photoshop? And I’m new to Mac so don’t mind me, do u know some best apps for Mac air. I heard Mac with just 4G ram can get very slow, someone told me to upgrade it to 8G ram, is this a good idea? How much will it cost to upgrade ram?

        • Hello, congrats!
          Hmm .. Macbook Air is possible to use to Photoshop and any kind of app that’s not need much RAM or processor. You don’t really need to upgrade to 8GB. Apple build this machine with a very good condition already.

  4. Thanks a lot, I find this website very helpful. Keep going 🙂

  5. សួស្តី សំបុកអាយធី ប្អូនមានបញ្ហាមួយចង់ឲ្យបងជួស
    ឥឡូវប្អូនប្រើ window ហើយចង់ប្តូរ ទៅប្រើ Mac វិញ ដោយតម្លើងតាម USB​ flash តើខ្ញុំត្រូវ ធ្វើដូចម្តេចខ្លះ

    • សួស្តី!
      សូម​អនុវត្តន៍​តាម​លំនាំនេះ http://www.sombokit.com/2013/11/18/how-to-clean-install-mac-os-x-mavericks-via-usb.html

  6. សួរស្តី! ខ្ញុំមានសំណួរ២ចង់ឱ្យសំបុកអាយធីជួយ នោះគឺ៖
    ១. ​ខ្ញុំសូមសំបុកអាយធីជួយណែនាំពីជំហានលម្អិត​ក្នុងការបង្កើត Partition បន្ថែមទៀត តាមរយៈ Disk Utility
    ២. MacBook Pro របស់ខ្ញុំគឺមាន Partitions ចំនួន២រួចមកហើយតាំងពីពេលដែលទិញមកពីហាង លើកដំបូងម្លេះ ដោយមួយសម្រាប់OSX និងមួយទៀតសម្រាប់ Windows ចង់សួរថា តើការប្រើបែបនេះត្រឹមត្រូវដែរឬទេ និងប៉ះពាល់ដល់ម៉ាស៊ីនឬអត់? និងអាចបង្កើត Partition ថែម១ទៀតបានដែរឬទេ? សូមអរគុណទុកជាមុន! ខ្ញុំពិតជាពេញចិត្តវេបសាយនេះខ្លាំុះណាស់ !!!!

  7. សួរស្តី! សូមសំបុកអាយធីជួយណែនាំពីវិធីង្កើត Partition បន្ថែមទៀត តាមរយៈ Disk Utility ដែល​ Mac Book Pro របស់ខ្ញុំមានទាំង Windows and OXS តាំងពីទិញមកពីហាងដំបូងមកម្លេះ តើវាប៉ះពាល់ដល់ម៉ាស៊ីនដែរឬទេ បើយើងប្រើវាទាំង២កម្មវិធីលើម៉ាស៊ីនតែមួយដូចនេះ។ សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់ការគាំទ្ររបស់សំបុកអាយធី!!!!

    • សួស្តី!
      ការដំឡើង Windows និង Mac នៅលើម៉ាស៊ីនតែមួយ មិនសូវល្អសម្រាប់ដំណើរការ​ប៉ុន្មានទេ! សូមប្រើក្នុងករណីចាំបាច់បានហើយ ថ្វីបើ OS ទាំងពីរនេះមិនប៉ះពាល់គ្នាក៏ពិតមែន!

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.