Microsoft ចេញលក់​ទូរស័ព្ទ Nokia តម្លៃ $25

ថ្មីៗនេះ ក្រុមហ៊ុន Microsoft ទើបតែ​ចេញ​ទូរស័ព្ទ Nokia ថ្មី ដែល​មាន​តម្លៃ​ត្រឹមតែ ២៥ដុល្លារ​ ប៉ុណ្ណោះ ដែល​លោកអ្នក​ប្រហែល​ជាដឹង​រួចហើយថា Microsoft បានទិញ Nokia ប៉ុន្មាន​ខែ​កន្លង​មកហើយ ។ គួរ​ឲ្យ​កត់​សំគាល់​ដែរថា តាំងពីទូរស័ព្ទ Android និង iPhone បាន​វាយលុក​ទីផ្សារ​ពិភពលោក (និងកម្ពុជា​ផងដែរ) បាន​ធ្វើឲ្យ​ទូរស័ព្ទ​ Nokia ដែល​ធ្លាប់​តែ​ពេញ​និយម​ មាន​ការ​ធ្លាក់ចុះ ការ​លក់​ជាបន្ត​បន្ទាប់ ។ ទោះជា​យ៉ាងនេះ​ក្តី ក្រុមហ៊ុន Nokia (ដែល​បច្ចុប្បន្ន​ គ្រប់​គ្រង​ដោយ Microsoft) ក៏នៅ​តែ​បន្ត​អភិវឌ្ឍ​ទូរស័ព្ទ ឲ្យ​ទាន់​បច្ចេកវិទ្យា​ទំនើប ពី​មួយ​ជំនាន់​ទៅមួយជំនាន់ ។

nokia-3310-071111
ទូរស័ព្ទ Nokia 3310 ដែល​ពេញនិយមជាងគេ

ទូរស័ព្ទ Nokia 130 ដែល​ចេញដោយ​ក្រុមហ៊ុន Microsoft ដែល​មាន​លក្ខណៈ​ពិសេស​មួយចំនួន​ដូចជា អាចចាក់​ចម្រៀង និង​មើល​វីដេអូ​ ព្រមទាំងមាន​ពិល ប្រើបានទៀតផង ។ ទូរស័ព្ទដែល​មាន​តម្លៃ​ត្រឹមតែ ២៥​ដុល្លារនេះ មាន​លក់​នៅតែ​ប្រទេស ឥណ្ឌា ចិន និងនីស៊ើរ៊ី តែប៉ុណ្ណោះ (គួរឲ្យសោកស្តាយ មិនទាន់​មាននៅកម្ពុជា) ។

Microsoft unveils $25 Nokia phone in low-end push - Nokia phones

យោងតាម​ការលើកឡើង​របស់​លោក Jo Harlow ដែល​ជាអនុប្រធាន​ផ្នែក​ទូរស័ព្ទ (Corporate Vice President for phones) នៅ​ក្រុមហ៊ុន Microsoft មានប្រសាសន៍​ថា៖ យើង​អាចសន្និដ្ឋាន​បានថា យ៉ាងហោចណាស់ មនុស្ស ១លាននាក់ នៅ​លើពិភពលោក មិនទាន់​មានទូរស័ព្ទ​ប្រើនៅឡើយ ។

គន្លឹះនានា​ទាក់ទងនឹង ទូរស័ព្ទ Nokia

សមត្ថភាព​របស់ Nokia 130

ទូរស័ព្ទ Nokia 130 មាន​អេក្រង់​ទំហំ​ 1.8 អ៊ីញ និង​មាន​ខ្សែ USB សម្រាប់​សាកថ្ម ព្រមទាំង​អាច​ប្រើ​ស៊ីមកាត រហូតដល់ទៅ ២ ផងដែរ ដែល​ជាតម្រូវការ​របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​នាពេលបច្ចុប្បន្ននេះ ។ ក្នុងនោះ កម្លាំង​ថាមពលថ្ម អាចប្រើបាន​រហូតដល់ ៣៥ថ្ងៃ (Standby) និងមាន​បច្ចេកវិទ្យា Bluetooth ប៉ុន្តែ​មិនអាច​ប្រើ អ៊ីនធឺណិត​បានទេ ។

គេ​បាន​កំណត់ហៅ Nokia 130 នេះ​ជា Feature Phone ដែលមាន​សមត្ថភាព​ជាង​ទូរស័ព្ទ​ធម្មតា (លើស​ពី​ការ​តេ និង​ផ្ញើសារ​បាន) ។ ប៉ុន្តែ​មិនទាន់ដល់​កម្រិត SmartPhone នៅឡើយ ដែល​អាច​ប្រើ​អ្វីៗ​បន្ថែមទៀត ស្រដៀង​នឹង​កុំព្យូទ័រ ដូចជា iPhone, Samsung ឬ Nokia Lumia ជាដើម ។

លោកអ្នក​ប្រហែលជាគិតថា ចុះទូរស័ព្ទ​ដែល​មាន​តម្លៃ​ប្រហែល ៣០ដុល្លារ​មួយចំនួន (ភាគច្រើន ជាផលិតផល​ចិន កូរ៉េ ឬម៉ាឡេស៊ី) ក៏​អាចប្រើ​លើស​សមត្ថភាព​របស់ Nokia Feature Phone នេះ​បាន​ដែរតើ? ប៉ុន្តែទូរស័ព្ទ​ទាំងនោះ ដំណើរការ​យឺតណាស់ អេក្រង់ Touch គាំងៗ ហើយ​មិនអាច​ដំណើរការ​កម្មវិធី​នានា បាន​ច្រើន​ប្រភេទ​ដូច​ទូរស័ព្ទ​កម្រិត​ស្តង់ដារ​របស់ Nokia នោះទេ ។

ម៉ាក​ដែល​ទុក​ចិត្ត​បានជាងគេ​គឺ Nokia (Trusted Brand)

នេះមិនមែន​ជាលើកទីមួយទេ ដែល Microsoft ចេញ​លក់​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថោក ជាមួយនឹង​ម៉ាក Nokia ។ កាលពី​ខែ​មិថុនា ក៏មានចេញ​ទូរស័ព្ទ​ដៃ Nokia X2 ប្រភេទ Smartphone ផងដែរ ។

ដូចដែល​សំបុកអាយធី បាន​លើក​ឡើង​នៅ​ខាងលើ​អ៊ីចឹង ដែលថា Nokia ត្រូវបាន​គេ​និយម​ប្រើច្រើនជាងគេ មុនពេល​ដែលទូរស័ព្ទ Android មាន​នៅលើ​ទីផ្សារ ហើយពេលនោះ មិនមាន​នរណា​ម្នាក់​ត្អួញត្អែរ​ពី​បញ្ហា​ថាមពលថ្ម និងការ​ដំណើរការ​មិន​ប្រក្រតី នានាដូច​លើ​ទូរស័ព្ទ Android ដែល​មាន​រាល់​ថ្ងៃនេះទេ ។ នេះ​ជាមូលហេតុ​ដែល​យើង​កំណត់​ហៅ Nokia ថា​ជាម៉ាក​ដែល​ទុកចិត្ត​ជាងគេ មានឈ្មោះជាង ២០ឆ្នាំមកហើយ ជាមួយ​គុណភាព និងតម្លៃសមស្រប ។

សូម​បន្ត​រង់ចាំមើលថា តើ Microsoft នឹង​លើក​មុខមាត់ Nokia ឲ្យមាន​ឈ្មោះ បោះសម្លេងវិញ បាននៅពេលណា?

អានថែមទៀត

តោះ! ប្រើ​ប្រាស់ Ms. Office Online ដោយ​ឥត​គិត​ថ្លៃ

Microsoft Office គឺ​ជា​កម្មវិធី​ដែល​មាន​ប្រជាប្រិយភាពមួយ​ក្នុង​ចំណោម​កម្មវិធីទាំង​ឡាយ​របស់​ក្រុមហ៊ុន Microsoft ចំណែក​ឯ​តម្លៃ​វិញក៏​មិនអន់​ដែរ ខណៈ​ដែល Office 365 ស៊េរី​ថ្មី​ មានតម្លៃសេវា​ប្រចាំ​ខែប្រមាណជា $10 ក្នុង​មួយ​ខែ ចំណែក​ឯ​កម្មវិធី Office 2013 …

Leave a Reply