គន្លឹះ Restore ឬ Update iPhone ឲ្យ​បាន​ត្រឹមត្រូវ

បន្ទាប់​ពីបាន Jailbreak iPhone ឬ iPad លោកអ្នក​ហើយ មាន​អារម្មណ៍​ថា ឧបករណ៍​ទាំងនោះ​ដំណើរការ​ខុស​ធម្មតា​ដែរឬទេ? យឺតៗ គាំងៗ និង​ឆាប់​អស់​ថាមពល​ថ្មជាងមុន? ពេល Jailbreak ហើយ មិនអាច Update ឡើងកំណែប្រែថ្មី​បាន? តោះ! Restore iPhone ឬ iPad លោកអ្នក​មក​ប្រើ Official Firmware វិញទៅ ។ ប៉ុន្តែ​មុននឹង​លោកអ្នក​អាច​ Restore ឬ Update មកកំណែប្រែ​ដើម ឬកំណែប្រែ​ជំនាន់ថ្មី (Upgrade versions) មានកត្តា​មួយចំនួន​ដែល​លោកអ្នក​ត្រូវ​ពិចារណា ដើម្បី​កុំឲ្យ​គាំង ឬបាត់បង់​ទិន្នន័យ​ដែលមាន​ក្នុង​ឧបករណ៍​លោកអ្នក ។

restore-iphone-1680x840

ខាងក្រោមនេះ ជាចំណុច​ដែល​លោកអ្នកត្រូវអនុវត្តន៍ មុននឹងសម្រេចចិត្ត Restore ឬ Update iPhone ឬ iPad លោកអ្នក​ចេញពីការ Jailbreak ។

មុននឹង Restore

មាន​ហេតុផល​ជាច្រើន​ដែល​អាច​ជា​មូលហេតុ ឲ្យ​អ្នក Restore ឧបករណ៍​ដែល​កំពុង​ប្រើ ប៉ុន្តែ​មាន​ហេតុផល​តែ​មួយ​ដែល​អ្នក​ប្រើ​គ្រប់គ្នា ចង់​បាន​នោះគឺ ការ Update ទៅ​ជំនាន់​ចុងក្រោយ​របស់ iOS ដែល​ភាគច្រើន​នៃ​កំណែប្រែ​ចុងក្រោយ មិនអាច Jailbreak បាននៅឡើយ ។ បច្ចុប្បន្ន​នេះ iOS 7.1.2 អាច Jailbreak បាន​ដោយជោគជ័យ (តែលឺថា មាន​ភ្ជាប់ Malware មកជាមួយ សូមប្រយ័ត្ន) តែ​ក៏មិនមែន​មានន័យថា អ្នកអាច Upgrade ដោយ​គ្រាន់តែ​ចូល​ទៅកាន់ Settings > General > Software Update បាននោះទេ ។

9847526035_9b4f15f07e_z

ឧបករណ៍ iOS មួយចំនួន​ត្រូវ​ការ Jailbreak ជាចាំបាច់​ ដើម្បី​អាច​ប្រើ​បាន ដែល​ iPhone មួយចំនួន​បានជាប់ Lock ពីស្រុកគេ​មក ហើយ​អាច Unlock វិញបាន​ ដោយ​ការ Jailbreak ។ ប្រសិនបើអ្នក Restore ឬ Update នោះ​អ្នក​នឹង​បាត់ Unlock ចេញ​ពី iPhone នោះហើយ វាអាចនឹងគាំង iPhone ក៏ថាបាន ។

អត្ថបទ​គួរអាន៖ ចំណុច​គួរ​ពិចារណា​ក្នុងការ Unlock iPhone

វិធី​តែមួយគត់​ដែល​អាច Restore Unlock បាន​គឺត្រូវ​រក្សា​ទុក (Save) SHSH blobs ដែលជាអាច​បញ្ជាក់​ទូរស័ព្ទ​នោះ ជាមួយ Apple បាន ។ យ៉ាងណាមិញ ការ​អនុវត្ត​បែបនេះ​បានតែ​ជាមួយ​ការ Downgrade តែប៉ុន្នោះ ហើយ​ពិបាក​នឹង​កំណត់​ថា​វាអាច​ជោគជ័យ​បាន​ឬអត់ ទៀតផង ។

iPhone_Black

ចំណុចគួរចងចាំ៖ ក្នុងហេតុផលនេះ លោកអ្នក​មិនគួរ Upgrade ឬ Restore កំណែប្រែ iOS ដែលមាន​ក្នុង​ iPhone អ្នក​នោះទេ ប្រសិនបើ iPhone លោកអ្នក​ត្រូវការ Jailbreak ដើម្បី Unlock ទូរស័ព្ទ​នោះ ។

វិធី Restore ឲ្យ​បានត្រឹមត្រូវ

បើឧបករណ៍ iOS លោកអ្នក​មិនមាន​បញ្ហា​ដូច​លើក​ឡើង​ខាងលើ (Original Unlock) ហើយ​លោកអ្នក​មិនចង់​ឈឺក្បាល​បញ្ហា​អស់​ថាមពល​ថ្ម​លឿន​ខុស​ប្រក្រតី សូម​អនុវត្តន៍​តាម​ជំហាន​ខាងក្រោម ។ សូម​កុំ​ Update តាមវិធី OTA (On the Air) ដោយ​គ្រាន់តែ Update តាម​ 3G ឬ WiFi អី ។

  1. សូម​ទាញយក ឬ Update កម្មវិធី iTunes ក្នុង​កុំព្យូទ័រ​ទៅ កំណែប្រែ​ចុងក្រោយ ។
  2. ​សូមចូលទៅ​ Settings > iCloud ហើយ Disable Find my iPhone/iPad ។
  3. ភ្ជាប់ឧបករណ៍ iOS  របស់​អ្នក​ទៅកាន់​កុំព្យូទ័រ​របស់​អ្នក​ តាមរយៈ​ខ្សែ USB​ នៅពេល iPhone/iPad មាន​នៅក្នុង iTune សូមជ្រើសរើស​ Device ដែល​អ្នក​ភ្ជាប់នោះ ។
  4. ចូលទៅ Summary Tab ហើយចុចលើពាក្យ​ Restore ។
  5. សូម​បដិសេធចំពោះ រាល់ការ Invite ឱ្យបង្កើត​ការ Backup (សំបុកអាយធី​នឹង​បញ្ជាក់​មូលហេតុ​ខាងក្រោម *) ។
  6. រង់​ចាំរហូត​ដល់​ដំណើរ​ការ​បញ្ចប់ សូមកុំ​ទាន់​ដក​ខ្សែ​ចេញ​ពី ឧបករណ៍ iOS របស់​អ្នក​ភ្លាម សូម​រងចាំ​រហូត​ដល់វា​រួច​រាល់​ (Activated) ។ បន្ទាប់​មកសូម​ធ្វើការ ភ្ជាប់ Apple ID ។
  7. បើ​អាច​ទៅរួច​សូម​ធ្វើការ Restore ពីការ Backup ដែល​អ្នក​បាន​​បាន Backup មុន​នឹង​ Jailbreak ។

restore

“ករណីឧបករណ៍ iOS របស់​អ្នក​មិនបង្ហាញនៅក្នុង iTunes”

ប្រសិន​បើ iPhone/iPad របស់​អ្នក​មិន​បង្ហាញ​នៅក្នុង iTunes ក្នុងពេល​ដែល​អ្នក​ព្យាយាម Restore នោះទេ អ្នក​ត្រូវ​ចូលទៅកាន់ DFU mode មុននឹង​ធ្វើការ Restore

  1. សូម​ចុច​បិទ​​ ឧបករណ៍ iOS របស់អ្នក​ ។
  2. ចុចប៊ូតុង Power ឱ្យ​ជាប់​ប្រហែល ៣​ វិនាទី ។
  3. ចុចលើប៊ូតុង Home ឱ្យ​ជាប់ដំណាល​គ្នា​នឹងប៊ូតុង Power ប្រហែល​ ១០ វិនាទី ។
  4. លែង​ប៊ូតុង Power ប៉ុន្តែ​កុំទាន់​លែង​ប៊ូតុង Home ចុច​ឱ្យ​ជាប់​ទៀត​ប្រហែល ១៥​ វិនាទី ។
  5. ឧបករណ៍ iOS របស់​អ្នក​ត្រូវ​បាន​បង្ហាញ​នៅលើ iTunes ហើយ​អ្នក​អាច​ធ្វើតាម ជំហាន​ទី ៣ខាងលើ ។

ហេតុអី​មិន Backup ពេលកំពុង Restore? *

មាន​ទស្សនៈ​ជាច្រើន​ចំពោះការ Backup ឧបករណ៍ iOS នៅពេល Jailbreak ហើយ ថាជា​គំនិត​ដែល​មិនត្រឹមត្រូវ​ ។ ដោយមាន​ហេតុផល​មួយ​ចំនួន​ដែល​មិនគួរ​ឱ្យ​អ្នក​ធ្វើការ Backup ​នៅពេល Jailbreak ហើយ​៖ វា​អាច​ជាភស្តុតាង​ប្រាប់ Apple ថា ឧបករណ៍ iOS របស់​អ្នក​ធ្លាប់​បាន Jailbreak រួច​មក​ហើយ​ដូច​នេះ​អាច​ធ្វើការ​ឱ្យ បាត់​បង់​ការ​ធានា (warranty) ។

Both_iPhones_in_Table

ប្រសិន​បើ​លោកអ្នក​ធ្វើ​ការ Backup នោះ​ទិន្នន័យ​ដែល​មាន​ក្នុង​ប្រព័ន្ធ​របស់ ឧបករណ៍ iOS ​លោកអ្នក ក៏ត្រូវ​បាន Backup ផងដែរ ដែល​ទិន្នន័យ​ទាំងនោះ នឹង​មិនអាច​លុប​ចោល​បានទេ នៅពេល​ក្រោយ ។ ភាគច្រើន​នៃ​ទិន្នន័យ​ដែល​ជាប់​ក្នុង​ប្រព័ន្ធ ជាប្រភេទ Tweak ឬ​កម្មវិធី​ដែល​អ្នក​ដំឡើង​ពេល​ដែល​បាន Jailbreak ហើយ ។ នេះជាកត្តាមួយ​ដែល​អាច​ប៉ះពាល់​ដល់​ទំហំ​រក្សាទុក​របស់​លោកអ្នក ឲ្យ​កាន់តែ​តិចៗទៅ ។

ដំណោះស្រាយ​បញ្ហា​ទំហំ​ផ្ទុក​ខ្វះខាត ដែលអ្នក​អាចពង្រីកទំហំ​រហូតដល់ 1,000 GB ចុចទីនេះ ។

តើ​ឧបករណ៍ iOS លោកអ្នក​ធ្លាប់​បាន Jailbreak ដែរឬទេ? សូម​ប្រាកដថា iPhone លោកអ្នក​មិនជាប់ Lock ទេ មុននឹង​សម្រេចចិត្ត Restore ឬ Update​ iOS ទៅ​ជំនាន់ថ្មី ដោយ​ចោល Jailbreak ដែល​អ្នក​កំពុងប្រើ ។ សូម​ទាក់ទងអ្នក​ជំនាញ​ បើ​មិន​លោកអ្នក​ស្រពិច​ស្រពិល ។ សូម​ដាក់មតិ ឬសំណួរ​នៅ​ក្នុង​ប្រអប់​ខាងក្រោម បើ​លោកអ្នក​ត្រូវការ​ជំនួយ​បឋម ពី​សំបុកអាយធី ។

អានថែមទៀត

iPhone អាចឆ្លង​មេរោគ​រំខាន Malware ឬទេ?

Apple បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់ desktop ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រព័ន្ធ​ប្រតិបត្តិការ ​ដែល​មាន​សុវត្តិភាព​ខ្ពស់​ក្នុង​ការ​ការពារ​ពីពពួកកម្មវិធី​ចង្រៃ (malware) ដែល​ជា​គូប្រកួត​ប្រជែង​របស់ Microsoft នា​​ទសវត្ស​​ទី​ 20 ប៉ុន្តែ​ថា​តើ iPhone ដែល​បច្ចុប្បន្ន​ កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ក្លា​នោះ នឹង​ក្លាយ​ជា​មុខ​សញ្ញា​សម្រាប់ attacker ​ឬ​យ៉ាង​ណា? បើ​យោង​ទៅ​តាម​របាយការណ៍​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បង្ហាញ​ថា malware បាន …

11 មតិ

  1. If error code 3194 , so what i can do next when i update my iPhone ?

  2. How to know my iphone is not lock phone from other country? If I buy it from phone shop, and it a new ( not second hand)! But I afraid that when i restore it will be a lock phone. Plz give me some suggestion ! Thank..

    • Hello,
      To make sure about this point, you should ask PhoneShop which you will buy from them to do a update or restore. After restoration or updating if you phone still alive that mean your phone is working fine.

      • I used to update it by myself from IOS 7.1.1 to 7.1.2 and it working fine! That mean my iphone it not a lock phone from other country? Now I already to jailbreak 7.1.2 by myselft too, but I can’t upgrade to IOS 8 ( it can’t find software update by go to setting>general>Software update) . So what can I do next if I want to update it to the last version? Thank in advance

  3. My phone not support service can’t call and use data , Do you have a tweak to fix this problem ?

  4. How to know that iPhone jailbreak already??

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.