កម្មវិធី​ល្អៗសម្រាប់ Windows Phone ទើប​ទិញ​ថ្មី

ថ្វីបើកម្មវិធី​ក្នុង Windows Phone ដូចជា Nokia ជាដើម មិនសំបូរ​ដូច​ក្នុង Android ឬ iOS ក៏ដោយ ប៉ុន្តែ​ចំនួន​អ្នក​ប្រើប្រាស់ Nokia ដែល​ដំណើរការ Windows Phone ក៏មិន​តិច​ប៉ុន្មានដែរ ។ មួយវិញទៀត កម្មវិធី​ដែល​មិនសូវ​មាន​ប្រយោជន៍ ឬ Spam ជាដើម ក៏មិនសំបូរដូច​ប្រព័ន្ធ​ប្រតិបត្តិការ​ដទៃ​ផងដែរ ។ សម្រាប់​លោកអ្នក​ដែល​ទើប​តែ​ទិញទូរស័ព្ទ Nokia (Windows Phone) ដំបូងៗ ប្រហែល​មិន​ទាន់​ដឹង​ពី​កម្មវិធី​ដែល​មាន​ប្រយោជន៍​សម្រាប់​ Nokia នៅឡើយ ។

ជំនួស​ឲ្យ​ការ​ដំឡើង ហើយ​លុបចោល ជារឿយៗ ខាងក្រោមនេះ​ជា​ប្រភេទ​កម្មវិធី​ល្អៗ​ដែល​អាច​ជួយឲ្យលោកអ្នកប្រើប្រាស់ Nokia (Windows Phone) កាន់តែ​មាន​ប្រសិទ្ធភាព និងបំពេញ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ លោកអ្នក​បានផងដែរ​ ។

ចំណាំ​៖ កម្មវិធី​មួយចំនួន​តម្រូវ​ឲ្យ​លោកអ្នក​ Upgrade ទៅ Windows Phone 8.1 ទើប​អាច​ប្រើ​បាន ។ ប្រសិន​បើ​ទូរស័ព្ទ​លោកអ្នក​មិនអាច​ដំណើរការ​ជាមួយ​តំបន់ ឬប្រទេស​លោកអ្នក​សូម​ប្តូរ​វា​ ទៅ​តំបន់​ដទៃ​ដែល​អាច​ដំណើរ​ការ ដោយ​ចូល​ទៅកាន់ Settings > Region ហើយ Restart ទូរស័ព្ទ និង​ដំឡើង​កម្មវិធី​ធម្មតា ។

Password Padlock

នេះ​ជាកម្មវិធី​ដែល​អាច​ជួយ​ឲ្យ​លោកអ្នក​អាច​បង្កើត និង​រក្សា​ទុក​លេខសម្ងាត់​បាន​យ៉ាង​ងាយស្រួល និង​សុវត្ថិភាព ។ Password Padlock អនុញ្ញាត​ឲ្យ​លោកអ្នក​គ្រប់គ្រង​លេខសម្ងាត់​នានា ដែល​បាន​បង្កើត​តាមរយៈ OneDrive (ជាសេវា Cloud Storage មួយរបស់ Microsoft) បានផងដែរ ។ មួយវិញទៀត លេខសម្ងាត់​ទាំងនោះ​ត្រូវបាន Encrypt ជាមួយ​នឹង AES-256 ដែលជា​ស្តង់ដារ Encryption ជំនាន់​ចុងក្រោយ ដែល​ប្រាកដថា​លេខសម្ងាត់​លោកអ្នក​​ពិតជាមានសុវត្ថិភាព​ ។

Wallpaper

កម្មវិធី​នឹង​នាំមក​ជូន​លោកអ្នក​នូវផ្ទៃក្រោយ សម្រាប់ Nokia ជាមួយ​នឹង​ទំហំ​ផ្សេងៗ​គ្នា ព្រមទាំង​បាន​កំណត់​ចំណាត់​ថ្នាក់​បាន​យ៉ាង​ត្រឹមត្រូវ ដែល​លោកអ្នក​អាច​ជ្រើស​យក​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល និង​មិន​សាំញាំ ។ Wallpaper នឹង​បង្ហាញ​នៅ​ Windows Phone Start និង Lock screen ។

Life360 Family Locator

គ្រាន់តែ​មើល​ឈ្មោះ​ក៏អាច​កំណត់​ប្រភេទកម្មវិធី​នេះបានដែរ Life360 Family Locator អនុញ្ញាត​ឲ្យ​លោកអ្នក​គ្រប់គ្រង​ទីកន្លែង​ដែល​​សមាជិក​គ្រួសារ​​របស់​អ្នក កំពុង​ស្ថិតនៅ ។ លោកអ្នក​ក៏អាច​ជជែក (chat) ជាមួយ​នរណា​ម្នាក់​ (ជាសមាជិក​គ្រួសារ) បានដោយ​ប្រើ​ប្រព័ន្ធ​ជជែក​ដែល​មាន​ភ្ជាប់​មកស្រាប់​នៅ​ក្នុង​កម្មវិធី ។ ទោះ​សមាជិកណាម្នាក់​នៃ​គ្រួសារ​លោកអ្នក កំពុង​នៅទីណា ក៏​លោកអ្នក​អាច​ដឹង​បានផងដែរ ។ ក្នុង​គោល​បំណង​ល្អ វាពិត​ជាមាន​សារៈសំខាន់ណាស់ ជាពិសេស​ម្តាយ​តាមដាន​កូន​ ដែល​មិន​ទាន់​គ្រប់វ័យ ចំណែក​សម្រាប់​ប្រព័ន្ធ​តាមដាន​ស្វាមី វាជារឿង​ផ្សេង! 😀

Photosynth

Photosynth គឺ​ជាកម្មវិធី​ដែល​បាន​អភិវឌ្ឍ​ឡើង​ដោយ Microsoft ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​ចាប់​យក​រូបភាព​តាមកម្រិត 360 ដឺក្រេ និង​ប្រភេទ​រូបភាព Panorama ។ ជាមួយនឹង​កំណែប្រែថ្មី ក្រៅពី​ការចែករំលែក​រូបភាព​ទៅតាម​បណ្តាញ​សង្គម ដូចជា Facebook និង Twitter វាក៏​អាច​ចែក​រំលែក​ចូល​ទៅក្នុង​សហគមន៍​មួយ ដែល​មាន​សុទ្ធតែរូបភាព Panorama ដែល​បាន​ថត​ដោយ Photosynth ។

Adobe Photoshop Express

Adobe Photoshop Express អាច​ឲ្យ​លោកអ្នក​ប្រើប្រាស់ Photoshop ដែល​ធ្លាប់​តែ​ប្រើ​លើ​កុំព្យូទ័រ មក​ប្រើ​ក្នុងទូរស័ព្ទ ថែមទៀត ។ លោកអ្នក​អាច​កែ ច្រិប បង្វិល និង​កែ​ពណ៌ (Filter) បាន​ភ្លាមៗ​ផងដែរ ។ ថ្វីបើ​ Adobe Photoshop Express នេះ​អាច​ដំណើរការ​លើ Windows Phone 8 និង 8.1 ក៏ដោយ តែ​វាទាមទារ​ឲ្យ​មាន RAM ចំនួន 512 MB ទៀតផង ដែល​វាអាច​ប៉ះពាល់​ដល់​ដំណើរការ​ទូរស័ព្ទ Nokia មួយចំនួន​ដែល​មាន​ RAM តិចជាង 1GB ។

Facebook

មិនខុស​ពីកម្មវិធី Facebook ក្នុងប្រព័ន្ធ​ប្រតិបត្តិ​ការ​ដទៃៗឡើយ ដែល​កម្មវិធី​នេះអាច​ស្វែងរក​បាន​នៅ Windowns Phone Store ជាផ្លូវការ ។ អ្វីដែល​ពិសេស​នោះគឺ Facebook Beta ដែល​បាន​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​សម្រាប់ Nokia (Windows Phone) អាច​ប្រើ​ដោយ​ផ្ទាល់​ ទោះ​កំពុង Lock Screen ក៏ដោយ ។

កម្មវិធី​ប្រភេទ​បណ្តាញសង្គម​ដទៃទៀត៖ TwitterInstagram BETAFourSquareLinkedInVine

WhatsApp

WhatsApp បាន​ត្រឡប់​ចូល​ក្នុង Windows Phone Store វិញហើយ​ បន្ទាប់​ពី​មាន​បញ្ហា​នានា​ដែល​មិនអាច​ដំណើរការ​បាន​ជាមួយ Windows Phone 8.1 ។ ការ​វិលត្រឡប់​របស់​កម្មវិធី​មួយនេះ បាន​នាំ​មកនូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូចជា Custom Chat Background ដែលលោកអ្នក​អាច​ប្តូរ​សម្លេង Chat បាន​តាមចិត្ត, Custom Sound Notification ប្តូរសម្លេង​ជូនដំណឹង​, និង Media Autodownload ។

កម្មវិធី​ប្រភេទ​ដទៃ​ក្នុង​ចំណាត់​ថ្នាក់​ដូចគ្នា៖ MessengerLINEKakaoTalkTelegram Messenger BETA

Office Lens

ការ​ស្គេន​ឯកសារ​ម្តង​មួយសន្លឹកៗ ជាមួយ​ម៉ាស៊ីន​ស្គេន (Scanner) ដូចជា​ចាស់​គម្រិល​ពេក​ហើយ ។ បច្ចុប្បន្ន​លោកអ្នក​អាច​ស្គេន​ឯកសារ​ជាមួយ​ទូរស័ព្ទ​លោកអ្នក ។ Office Lens មិនត្រឹមតែ​អនុញ្ញាតឲ្យ​លោកអ្នក​ស្គេន​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​អាចកាត់ និង​តំរឹម​ទំហំ​ឯកសារ​ដែល​បាន​ស្គេន​នោះ ទៅ​ទំហំ​មួយ​ដែល​លោកអ្នក​អាច​អាន​បាន​យ៉ាង​ងាយស្រួល ដោយ​ស្វ័យ​ប្រវត្តិ ។

Toib ($0.99)

នេះ​ជាកម្មវិធី​មួយសម្រាប់​ទស្សនាវីដេអូ​នៅ​ក្នុង Youtube សម្រាប់​អ្នក​ប្រើ Nokia ដែល​ពីមុន អ្នកមិនអាច​ប្រើ​កម្មវិធី​នានា ដែល​ទាក់ទង​នឹង Youtube បានទេ (Google មិន​អនុញ្ញាត​ឲ្យ Microsoft ដំណើរការ Youtube’s API) ។

កម្មវិធី​វីដេអូ​ដទៃ​ទៀត៖ Youtube (Free)MetroTube ($0.99) និង PrimeTube ។

Paypal

Paypal ជាសេវាកម្ម​គ្រប់​គ្រង​ដំណើរការ​បង់​ប្រាក់ នៅលើ​អ៊ីនធឺណេត​ដ៏​ល្បី និង​ពេញ​និយម​មួយ ។ ពេលនេះ មានសម្រាប់​អ្នក​ប្រើ Nokia ហើយ​ដែល​លោកអ្នក​អាច​មើល​សមតុល្យ​សាច់​ប្រាក់ (Balance) ឬ​ផ្ទេរ​ប្រាក់​ដោយ​ប្រើ​សេវា Paypal នៅ​លើ​ Windows Phone បាន​យ៉ាង​ងាយស្រួល ។

តើ​លោកអ្នកពេញចិត្ត​ប្រើ​កម្មវិធី​មួយណា? វាពិតជាមាន​ប្រយោជន៍​សម្រាប់​លោកអ្នក​ដែរឬទេ? សូម​ដាក់មតិ លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម ឬបង្ហាញ​ពួកយើង​ពី​កម្មវិធី​មាន​ប្រយោជន៍​ដែល​អ្នក​កំពុង​ប្រើ ។

អានថែមទៀត

គន្លឹះ​ធ្វើរូបភាព​ឱ្យ​មាន​ចលនា​នៅ​ក្នុង Windows Phone

Windows Phone, iOS និង Android  សុទ្ធតែមាន​មុខងារ​ថត​ជាប់​បានច្រើន​ក្នុង​ពេលតែមួយ​ភ្ជាប់​ជាមួយ​ Camera មកស្រាប់ ​ប៉ុន្តែ​បែរជាមិនមាន​មុខងារប្រមូលរូប​ដែល​បាន​ថត​នោះមក​ធ្វើជា​ចលនា​ភ្ជាប់​មកជាមួយទៅវិញ ។ ជាមួយ​​កម្មវិធី Blink ដែល​ដំណើរ​ការ​នៅក្នុង​ Windows Phone ដែល​អាច​ឱ្យអ្នក​ថត​រូប​បាន​ច្រើន​ក្នុងពេលតែមួយ​ហើយ​អាច​ឱ្យអ្នក​យក​រូប​ដែល​អ្នក​បាន​ថត​នោះមកធ្វើ​ឱ្យមាន​ចលនា​ …

Leave a Reply