របៀប​ដំឡើង CloudFlare ក្នុង WordPress

ល្បឿនគេហទំព័រ​នីមួយៗ ជាធាតុ​ដ៏ចំបាច់​មួយ​ក្នុងការ​កំណត់កម្រិត​នៃ Search Engine របស់​គេហទំព័រនោះ ។ បើ​វាមាន​ដំណើរការ​យឺត និង​រូបរាង​មិនទាក់ទង នោះ​ពិត​មិនសមជា​គេហទំព័រ​សម្រាប់​អ្នកប្រើប្រាស់​យុគសម័យនេះឡើយ ។ តើ​ល្បឿន​គេហទំព័រ​សំបុកអាយធី អាចទទួល​យក​បានឬទេ? ជាការពិតណាស់! ពេលខ្លះ​វាអាស្រ័យលើ​ល្បឿន​អ៊ីនធឺណិត​របស់​លោកអ្នក​ផងដែរ និង​ចំនួន​អ្នក​ប្រើប្រាស់​ក្នុង​បណ្តាញជាមួយ​លោកអ្នក ។ សំបុកអាយធី នឹង​បង្ហាញ​គន្លឹះ​ក្នុងការ​បង្កើន​ល្បឿន​គេហទំព័រ​តាមរយៈ​ការដំឡើង CloudFlare នៅ​ក្នុង WordPress ។

Install_CloudFlare-s

អ្វីទៅជា CloudFlare?

CloudFlare គឺជា​ Web Application Firewall មួយ​ប្រភេទ​ដែល​មាននាទី​ជា Proxy Server និងជា CDN ដែល​ជួយ​បង្កើន​ល្បឿន​គេហទំព័រ​ ដែល​ដើរតួជា Proxy រវាង​អ្នក​ទស្សនា និង​ Server ដែលបង្ហោះ​គេហទំព័រ​លោកអ្នក ព្រមទាំង​ជួយ​ក្នុងការ​ការពារ​គេហទំព័រ​ពីការ​វាយប្រហារ (DDoS attacks) បានផងដែរ ។ លោកអ្នក​អាចសាកល្បង​ប្រើ​គម្រោងចាប់​ផ្តើម​ សម្រាប់​គេហទំព័រ​តូចល្មម ឬសម្រាប់​ប្លក់ ជាដើម ហើយ​លោកអ្នក​ក៏អាច​ទិញ​គម្រោង​បង់ប្រាក់​មួយចំនួន​បានផងដែរ ដែលមានតម្លៃចាប់ពី ២០ដុល្លារ ក្នុងមួយសប្តាហ៍​ឡើងទៅ ។

CloudFlare Analytics

ភាពខុសគ្នារវាង MaxCDN និង CloudFlare

MaxCDN និង CloudFlare មានសេវាកម្មខុសគ្នាដាច់ស្រឡះ ដែល MaxCDN គឺសំដៅទៅលើ​ការជួយឲ្យ​គេហទំព័រ​ដំណើរការ​បាន​លឿន រីឯ CloudFlare គឺសំដៅភាគច្រើន​លើ​សុវត្ថិភាព និង​ការគ្រប់គ្រង Spam ។

ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្សេងគ្នា ក្នុងការ​ជួយឲ្យ​មាតិកា​នៃអត្ថបទ​នីមួយៗ ដំណើរការ​បាន​ប្រសើរ តាមរយៈ​បណ្តាញ​របស់​ពួកគេ ។ MaxCDN ជួយឲ្យ​មាតិកាដំណើរការ​ប្រសើរ ចេញពី DNS នៃគេហទំព័រ​លោកអ្នក ចំណែក CloudFlare វិញ​ប្រើប្រាស់ DNS របស់​ពួកគេ ដែល​លោកអ្នក​ត្រូវ​ប្តូរ DNS ឲ្យ Point ទៅកាន់ Server ។

CloudFlare ដំណើរការប្រសើរ​ក្នុងការ​បង្កើន​ល្បឿន​គេហទំព័រ ដោយ​ការពារ Site ​លោកអ្នកពីមេរោគមួយចំនួន (malicious bots) ការពារ​ពី​ការវាយប្រហារ​ពី Hacker និង​សកម្មភាព​មិនប្រក្រតីមួយចំនួន​មកលើ​គេហទំព័រ​លោកអ្នក ឯ MaxCDN ដំណើរការប្រសើរ​ក្នុងការ​បង្កើន​ល្បឿន​គេហទំព័រ​តាមរយៈមាតិកា របស់​លោកអ្នក ។

ផលអវិជ្ជមាន​ក្នុង​ការ​ប្រើ​ប្រាស់ CloudFlare

ទោះបីជា CloudFlare ជួយឲ្យ​គេហទំព័រ​លោកអ្នក​ដំណើរការ​ប្រសើរ​យ៉ាងណាក្តី តែពេលខ្លះវា បាន Block អ្នក​ប្រើប្រាស់​ធម្មតា​មួយចំនួន មិនឲ្យ​ដំណើរការ (Access) ចូល​គេហទំព័របានទេ (រហូតដល់ Admin ក៏ត្រូវបាន Block ដែរ) ។ តែលោកអ្នក​នៅតែអាច​ដំណើរការ​ ដោយសាកល្បង Refresh ទំព័រនោះ ពីរ ទៅ បីដង ឬសាកប្តូរ IP Address ។

របៀប​ដំឡើង CloudFlare ក្នុង WordPress

មុននឹងចាប់ផ្តើម​ដំឡើង CloudFlare លោកអ្នក​ត្រូវប្រាកដថា មូលហេតុដែល​នាំឲ្យ​គេហទំព័រ​អ្នក​ដើរយឺត មិនមែន​មកពី Web Hosting ដែល​អ្នក​កំពុង​ប្រើ​ប្រាស់​នោះទេ ។ បើ​វាបណ្តាលមកពី Hosting សូម​លោកអ្នក​ពិចារណាក្នុងការ​ប្តូរ Hosting ថ្មី ដែល​មាន​គុណភាព និង​តម្លៃសមរម្យ ។

សំបុកអាយធី សូមណែនាំលោកអ្នក ក្នុងការសាកល្បង​ប្រើ TITB Hosting ដែល​ជាក្រុមហ៊ុន​ដែល​ផ្តល់​នូវ សេវា Hosting គុណភាព​ល្អ និង​តម្លៃ​សមរម្យ រួមជាមួយសេវា​គាំទ្រ​អតិថិជន យ៉ាងល្អប្រសើរ ។

ដើម្បី​ដំឡើង លោកអ្នក​ត្រូវ​បង្កើតគណនី​ជាមុនសិន សូម​ចូលទៅកាន់ CloudFlare ហើយ​ចុចលើតំណភ្ជាប់​ សម្រាប់​ចុះឈ្មោះ ។

CloudFlare Signup Form

សូមបំពេញព័ត៌មាន​ដែល​ត្រូវការ​មួយចំនួន បន្ទាប់​មក​សូម​ចុចលើប៊ូតុង ‘Create account now’ រួច​សូម​បញ្ចូលគេហទំព័រ URL ដែល​អ្នក​ចង់​ដំឡើង ។

CloudFlare Add Your Website

CloudFlare នឹង​ដំណើរការស្គេនគេហទំព័រ​អ្នក ដែល​ចំណាយពេល​ប្រហែល ៦០វិនាទី ហើយ​ក្នុង​កំឡុងពេលនោះ លោកអ្នក​នឹង​ឃើញ​វីដេអូ​មួយ​បង្ហាញពី​ដំណើរការ​ដែល អាចធ្វើបាន និង​បង្ហាញពី​ជំហាន​ក្នុងការ​អនុវត្តន៍​នានាដែរ ។ សូម​លោកអ្នក​កុំរំលង​វីដេអូ​នោះឲ្យសោះ វាមានអត្ថប្រយោជន៍​មួយចំនួន​ដែល​អ្នក​ប្រហែល​មិនទាន់​ដឹង ។ បន្ទាប់ពី​ស្គេនចប់ហើយ សូម​បន្តទៅជំហាន​បន្ទាប់ ។

CloudFlare Setup Scan

លោកអ្នកនឹងឃើញ​បញ្ជី​​ DNS record ទាំងអស់​នៃ​​ប្រព័ន្ធរបស់ CloudFlare ដែលបាន​រកឃើញ រួមបញ្ចូល​ទាំង subdomain របស់​អ្នក​ផងដែរ ។ DNS record ទាំងនោះ ដែល​លោកអ្នក​អាច passed through វានឹង​ចេញ cloud icon ពណ៌​ទឹកក្រូច និង bypass វានឹងចេញ​ពណ៌​ប្រផេះ ។

Configure your DNS Records

Choose a plan for your CloudFlare Service

សូមជ្រើសរើស​គម្រោង​ណាមួយ​ដែល​អ្នក​ចង់សាកល្បង​ប្រើ ឬអាច​បង់​ប្រចាំសម្រាប់​ជម្រើស​ បន្ថែម​មួយចំនួនដែល​លោកអ្នក​ត្រូវការ ។

វិធី​ប្តូរ Name Servers ទៅ CloundFlare

ចំណាំ: ការផ្លាស់ប្តូរ name server អាចចំណាយពេក​មួយចំនូន​ផងដែរ ដែល​អ្នក​ប្រើ ឬចង់ Access ចូល​គេហទំព័រ​អាច​មិនដំណើរការ​ក្នុង​កំឡុងពេលនោះ​ឡើយ ។ ដើម្បី​ប្តូរ name server សម្រាប់ Domain របស់​អ្នក សូម Point ទៅកាន់ name server របស់ CloudFlare ដែល​លោកអ្នក​ត្រូវ​ Login ចូល  គណនី Hosting ឬ Domain Controller ដើម្បី​កំណត់​ប្តូរ ។

Login_TITB

បន្ទាប់ពី Login ចូល Client Area រួចហើយ សូមចូលទៅកាន់ My Domains ។

My_Domains

សូមជ្រើសរើស​ Domain ណាមួយ ដែល​លោកអ្នក​ចង់​ប្តូរ Name Server ។

Mange_Domains

ជាចុងក្រោយ សូម​ចុចលើ​ប៊ូតុង Change Name Server ដើម្បីប្តូរ ​Name Server ទៅកាន់ CloudFlare ។ សូម​ប្រាកដថា លោកអ្នក​មិន​ប្តូរ Name Server ខុស ឬមិនច្បាស់​លាស់​ឡើយ ព្រោះ​ពេលដែល​លោកអ្នក Point ទៅកាន់ Server មិនត្រឹមត្រូវ វាអាចបណ្តាលឲ្យ Error ឬមិនដំណើរការ​ជាដើម ។

សូម​កំណត់​ចំណាំថា តើ​ល្បឿនគេហទំព័រ​របស់​លោកអ្នក បាន​ផ្លាស់ប្តូរ​ហើយឬនៅ? មានសុវត្ថិភាពជាងមុន ដែរឬទេ? សូម​ដាក់​មតិ លោកអ្នក​ប្រសិនបើ​មានបញ្ហា និង​ចម្ងល់នានា ។

 

អានថែមទៀត

របៀប​បិទ Editor នៅក្នុង WordPress មិនឲ្យកែប្រែកូដបាន

ជាទូទៅ រាល់​កំណែប្រែ​របស់​ WordPress ឯកជន (wordpress.org) គឺតែង​តែ​អនុញ្ញាត​ឲ្យ​លោកអ្នក ធ្វើការ​កែប្រែ​កូដ​ដោយ​ផ្ទាល់ នៅលើ WordPress Dashboard ។ ប៉ុន្តែចំនុចនេះ អាចជាបញ្ហា​ដល់​អ្នក​ដែល​មិនចេះកូដ ចេះតែកែ​ដោយ​ឥត​ប្រុង​ប្រយ័ត្ន ត្រឹមត្រូវ …

4 មតិ

  1. it is good tips but i think this services is 20$ per month not per week .

  2. Wow !!! Thanks For Sharing This Information 🙂

  3. តើសំបុកអាយធីអាចប្រាប់ពីការបិទ wp-admin on wordpress ចំពោះការ Log in ចូលទៅកាន់ Backend នៃវេបផ្សាយដែលធ្វើពី WordPress ហើយចង់ប្តូរវាទៅជាឈ្មោះផ្សេង ក្រៅពី wp-admin ហើយ និង Joomla administrator log in also

    • សួស្តី!
      សូមដំឡើង Plugin មួយដែលមានឈ្មោះថា Lockdown WP Admin នោះយើងនឹងអាចកែ WP-Admin ទៅជាអ្វីក៏បាន! តែសូមមើលការណែនាំប្រយ័ត្ន Lock ខ្លួនឯងមិនអាចចូលបាន!

Leave a Reply