សុវត្ថិភាព និង​ការកំណត់សិទ្ធិ Facebook ដែលអ្នកគួរដឹង

សុវត្ថិភាព​និង​ ការ​កំណត់​សិទ្ធិ នៅក្នុង Facebook ​គឺ​ជាចំនុច​សំខាន់​ដែល​អ្នក​ប្រើប្រាស់​ទាំង​អស់​គួរ​ពិចារណា និង​ស្វែង​យល់​ពី​របៀប នៃ​ការ​កំណត់​ឱ្យ​បាន​ត្រឹម​ត្រូវ​។ លោក​អ្នក​នឹង​អស់​កង្វល់​នានា ទាក់ទង​នឹង​គណនី​​របស់​លោកអ្នក ។ សំបុកអាយធី នឹង​បង្ហាញ​ជូន​លោកអ្នក​ពី​គន្លឹះ​មួយចំនួន ពីរបៀប​កំណ់​សុវត្ថិភាព​គណនី និង​ការបិទ​ Tag នៅលើ Timeline ជាដើម ។

facebook-security-tagging-s

កំណត់​សុវត្ថិភាព Facebook

នៅពេល​នរណាម្នាក់​ អាច​ចូល​ទៅ​ប្រើ​គណនី​របស់​លោកអ្នក​ ដោយសេរីនោះព័ត៌មាន​ផ្ទាល់​ខ្លួន​លោកអ្នក​នឹង​ត្រូវ​បាន​ គេដឹងឬបែកធ្លាយ​ជា​សាធារណៈ ។ ទោះគេដឹង​លេខសម្ងាត់ឬ​សារ​អេឡិចត្រូនិច (E-Mail) ​របស់​អ្នកហើយក៏ដោយក៏គេ​មិនអាច Login ចូល​គណនីរបស់​អ្នក​បានដែរ ។សូម​អនុវត្តន៍​តាម​វិធីខាងក្រោម​ក្នុងការ​កំណត់​ដាក់​លេខ​ទូរស័ព្ទ​ដៃភ្ជាប់ជាមួយ​គណនីដើម្បី​​អ្នក​អាច​ការពារ​គណនី​របស់​អ្នក​មួយ​ជាន់​ទៀត​ដោយ​រាល់​ពេល​ Login ចូលទៅប្រើប្រាស់គណនី នឹងមាន​ការ​ផ្ញើសារជាលេខ​សម្ងាត់​មក​កាន់​ទូរស័ព្ទ​ដៃ​របស់​អ្នក​ដើម្បីឱ្យ​អ្នក​វាយ​បញ្ចូល​ទៅក្នុង Facebook  (2-Step Verification)៖

  • សូម​ចូលទៅកាន់ Settings => Security => Login Approvals

Login Approvals

  • សូម​ Tick ទៅលើ​ពាក្យ​ “Require a security code…”  ដែល​នៅក្នុង Login Approvals បន្ទាប់​មក​នឹង​មាន​ផ្ទាំង​មួយ​ផុសឡើង (Popup) ។

Login Approvals Getting Start

  • ប្រសិនបើ​អ្នក​ប្រើប្រាស់​កម្មវិធី Facebook នៅលើទូរស័ព្ទ​ដៃ​របស់​អ្នក​ iPhone, iPod ឬ ពពួក​Android សូម​ជ្រើសយក​ Android, iPhone or iPod Touch ។
  • សូមជ្រើស​យក Other បន្ទាប់​មក​នឹង​មាន​ផ្ទាំង​ឱ្យ​លោក​អ្នក​វាយ​បញ្ចូ​លលេខ​ទូរស័ព្ទ​របស់​អ្នក​តែម្តង ។

Setup phone security code

** ប្រសិន​បើ​អ្នក​ជ្រើស​យក​ Android, iPhone or iPod Touch នោះ​សូម​អនុវត្តន៍​បន្ត​ដូច​ខាងក្រោម៖

  • សូម​អាន​នូវ​ពត៌មាន​ទាំងអស់​ដែល​មាន​នៅក្នុង​ប្រអប់​ខាងក្រោម

Turn On Security Code

  • ចូលទៅ Facebook នៅក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ ។
  • ចុច​ល Menu => Scroll ចុះក្រោមចុចលើ​ពាក្យ Code Generator => ចុចលើ Activate ។
  • អ្នក​នឹង​ឃើញ​មាន​លេខ​ 6 ខ្ទង់​នៅក្នុង ទូរស័ព្ទ​ដៃ​របស់​អ្នក​ដូច​ខាងក្រោម៖

Code Generator

  • បន្ទាប់​មក​សូម​ធ្វើ​ការ​វាយ​បញ្ចូល​លេខកូដ​ទាំង 6 ខ្ទង់​ចូលទៅ​ក្នុងប្រអប់តាម​លំនាំរូបខាងក្រោមហើយ​ចុច​ Confirm ។

Test Code Generator

  • ផ្ទាំង​បន្ទាប់​បង្ហាញ​ឡើង គឺ​តម្រូវ​ឱ្យ​អ្នក​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក​ចូលទៅក្នុង​ប្រអប់​ខាងក្រោម (សូម​ប្រាកដថា​អ្នក​បាន​ជ្រើសរើស Country Code បាន​ត្រឹមត្រូវ)​ ហើយ​ចុច​ Continue ។

Setup Security Code Delivery

  •  សូមបំពេញ​លេខកូដ​ដែល​អ្នក​ទទួលបាន​សារពី Facebook ហើយ​ចុចលើ​ប៊ូតុង​ Confirm ដើម្បី​បន្ត​ជំហាន​បន្ទាប់ ។

confirmation_code_from_phone

  • លោកអ្នក​នឹង​ទទួលសារ​មួយទៀត ដែល​លោកអ្នកអាច​បិទ​ កុំឲ្យសួរកូដពេល Login មួយសប្តាហ៍​ដំបូង​បាន ។ សូម​ចុច Tick លើ​ “No thanks …” នោះ​លោកអ្នកនឹង​ទទួល​បានលេខកូដរាល់ពេល Login ខុស Browser ឬឧបករណ៍​ដែល​កំពុងប្រើ ។

no_phone

បន្ថែម​ពីលើ​នេះ មួយទៀត លោកអ្នក​អាច​ចុចលើ Get Code (រូបខាងក្រោម) ដើម្បីទទួលបាន​មួយ​បញ្ជីកូដ ដែល​អាច​ប្រើ​បាន ១០ដង នៅពេល​ដែល​លោកអ្នក​គ្មាន​ទូរស័ព្ទ​សម្រាប់បញ្ជាក់​កូដ ។

get_code_no_phone Login_Approval_code

ការកំណត់ Tag ពី​នរណាម្នាក់

រូបភាព ឬព័ត៌មាន​ដែល​អ្នក​មិន​ចង់ឲ្យមិត្តភក្តិ​ដទៃ​មួយចំនួន Tag អ្នក  អាចនឹងត្រូវ​បាន​បង្ហាញ​លើ Timeline របស់លោកអ្នក ។ ពេលខ្លះ​វាអាច​ធ្វើឲ្យ​លោកអ្នក​អាម៉ាស ឬអាប់ឱនផងដែរ ។ ដើម្បី​កំណត់ ឬបិទកុំឲ្យ​នរណាម្នាក់អាច​​ Tag រូបភាព ឬព័ត៌មាន​​ដែល​លោកអ្នក​មិនចង់​បង្ហាញ​លើ​ Timeline បាន សូម​អនុវត្តន៍​តាម​វិធី​ខាងក្រោម៖

  •  សូម​ចូលទៅកាន់ Settings => Timeline and Tagging ។
  • រកមើល​ពាក្យ​ “Review tags people add you own post before the tags appear on Facebook”​ ហើយ​សូម​ចុច​លើ​ពាក្យ​នេះ​ដើម្បី​ដំណើរការ។

1 Timeline and Tagging

  • សូម​ចុច​លើ ពាក្យ​ Disable ហើយ​ជ្រើសយក Enabled ដូច​ក្នុង​រូប​ខាងក្រោម៖

2 Enable Review Tag

  • នៅពេល​មាន​មិត្ត​ណាម្នាក់ Tag អ្នក​ចូល​ទៅ​ក្នុង​Post របស់​គេ​នឹង​មាន​ជំនួន​ដំណឹង​ដូច​ខាងក្រោម ។
  • ហើយ​សូម​ចុច​លើ​ជំនូន​ដំណឹង​នេះ​ដើម្បី​ចូល​ទៅ​កំណត់​បង្ហាញ (Add to Timeline) ឬ​មិនបង្ហាញ (Hide) ។

5 Notification Timeline and Tagging 4 Hide or Show Tagging Timeline

  • ជួន​កាល​អ្នក​មាន​ជំនូន​ដំណឹង​ច្រើនពេកអ្នក​មិនដឹង​ថា​មាន​អ្នក​ណាបាន Tag ​អ្នក​ខ្លះ​នោះ​សូម​ចូល​ទៅ​ Timeline របស់​អ្នក​ហើយ​ចុច​លើពាក្យ View Activity Log ដូច​ខាងក្រោម
  • ប្រសិនបើ​មាន​សកម្មភាពណាមួយ Tag អ្នក​ចូល​ទៅ​កាន់ Post ណា​មួយ​នោះ​នឹង​មាន​លេខ​ពណ៌ក្រហម​ដូច​ខាងក្រោម៖

3 View Activity Log

សេចក្តីសន្និដ្ឋាន

បន្ទាប់​ពី​បាន​អនុវត្តន៍ តាម​វិធីខាងលើ គណនី​របស់​លោកអ្នក​នឹងមាន​សុវត្ថិភាពមួយ​កម្រិត​ទៀត ។​ ការ​បន្ថែម​សុវត្ថិភាព​ដោយ​ប្រើលេខទូរស័ព្ទ​របស់​អ្នក​ ​ពិត​ជាសំខាន់​ខ្លាំង​ណា​ព្រោះ​អាច​ធ្វើឱ្យ​លោក​អ្នក​អាច​ការពារ​ពត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​និង​ជៀសវាង​ការ Log in ចូល​ទៅគណនី​របស់​អ្នក​បើ​ទោះ​ជាគេ​មាន​ Email និង​ Password របស់​អ្នក​ក៏ដោយ​ ។ ​ចំណែក  ការ​កំណត់​ Tag ពី​នណា​ម្នាក់​ថា​បង្ហាញ​ ឬមិនបង្ហាញ​នៅលើ Timeline របស់​អ្នក​ ក៏​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ដែរ ព្រោះ​នៅពេលដែល​មាន​នណាម្នាក់បាន Tag អ្នក​ចូលទៅកាន់​រូបភាព Post មិនសមរម្យអាច​ធ្វើឱ្យ​អ្ន​ក​អាប់ឱនទៅតាម​នោះ​ដែរ ៕

អានថែមទៀត

កម្មវិធី​សុវត្ថិភាព​ក្នុង Windows 8.1 ដែល​អ្នក​គួរដឹង

នៅក្នុង Windows 8.1 ក៏​ដូច​ជា Windows ស៊េរី​មុន​ដែរ​សុទ្ធ​តែ​មាន​កម្មវិធី Security ​មក​ស្រា​ប់​ដែល​ជួយ​អ្នក​ក្នុង​ការការ​ពារ​ទិន្នន័យ​របស់​លោក​អ្នក​ ។ ប៉ុន្តែ​អ្នក​នៅតែ​ត្រូវ​ការកម្មវិធី​ដទៃ​ផ្សេង​មក​ជំនួស​ដើម្បីជួយ​អ្នក​ក្នុង​ការ​ការ​ពារ​ឱ្យកាន់តែ​ប្រសើរ​ជាង​មុន​ទៅទៀត​ទៅលើ​ពត៌មាន ឬទិន្នន័យ​ដែល​សំខាន់​របស់​អ្នក​ដូច​ជា រូបភាព សារ សារ​អេឡិចត្រូនិច និង​ទិន្នន័យ​ផ្សេងទៀត​ពីការ​លួច​មើល។ ខាងក្រោម​នេះ​ជា​កម្មវិធី​ទាំង​ …

2 មតិ

  1. តើអាចបិទ កុំអោយគេ add យើងបានទេ? បើមានជួយប្រាប់ពីរបៀបធ្វើផង អរគុណ

    • សួស្តី!
      យើង​អាច​បិទកុំឲ្យនរណាម្នាក់ Add យើងបាន ដោយ Block អ្នកនោះចោល ។ តែយើង​មិនអាច បិទមិនឲ្យ​អ្នក​ទូទៅ Add យើងបានទេ ដរាបណា​យើងមាន Friend តិចជាង ៥០០០ នាក់ ។

Leave a Reply